បើនិយាយដល់គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងទទួលបានការកោតសរសើរ និងចិត្តច្រណែនជាខ្លាំងពីបណ្ដាទស្សនិកជនអ្នកគាំទ្រ ព្រោះថាជារឿយៗគ្រួសារតារាស្រីរូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែម កក់ក្ដៅ ស្ដែងពីក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងពេញទំហឹង។ ជាក់ស្ដែង ថ្មីៗនេះ ជីវិតគ្រួសារដ៏កក់ក្ដៅរបស់ កំពូលតារាចម្រៀងស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ អ្នកនាង និងស្វាមី យ៉ាងផ្អែមល្ហែម និងហាក់មានក្ដីសុខខ្លាំង ខណៈកំពុងធ្វើការងារជាមួយគ្នា ញ៉ាំបាយបណ្ដើរធ្វើការបណ្ដើរ រួមសុខទុក្ខជាមួយគ្នា ដែលជាសកម្មភាពដ៏គួរឱ្យសរសើរក្នុងជីវិតប្ដីប្រពន្ធរបស់ទាំងពីរ។ វីដេអូខ្លីនេះ កំពុងផ្ទុះការចែករំលែកពីអ្នកគាំទ្រពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាជាមួយនឹងក្ដីសុខរបស់ជីវិតគ្រួសារ កំពូលតារាចម្រៀងរូបនេះ និង ស្វាមីផងដែរ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read MoreDay: June 19, 2022
អីយ៉ា! បេក្ខជន ណាន វីសារ មានទំនាក់ទំនងពិសេសមួយ នឹងបវរកញ្ញាចក្រវាល ២០២១ ងិន ម៉ារ៉ាឌី
មហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធតែបានជ្រាបហើយពី លោក ណាន វីសារ ដែលថ្មីៗនេះត្រូវមហាជនចាប់អារម្មណ៍គាំទ្រជាខ្លាំងតាមរយៈការបង្ហាញសមត្ថភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលលោកបានឆក់បានការសរសើរខ្លាំងៗគ្រប់មជ្ឈដ្ឋានជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរបស់លោក។ ស្របពេលនេះដែរ បេក្ខភាព Cambodian Idol ណាន វីសារ ក៏បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈក្រុមអ្នកគាំទ្ររបស់លោក បានទម្លាយនូវរឿងមួយរវាងលោក និង បវរកញ្ញាចក្រវាលកញ្ញាកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានឱ្យដឹងថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងយ៉ាងពិសេសជាមួយគ្នា ដែលឃើញថា ណាន វីសារ ធ្លាប់ជាអ្នកជួយជ្រោមជ្រែងជាច្រើនដល់ បវរកញ្ញារូបនេះ ពេលចូលប្រកួត Miss Universe Cambodia ២០២១ នោះ អាចនិយាយបានថាលោកជាចំណែកមួយនៃភាពជោគជ័យរបស់នាង។ នេះបើតាមបណ្ដាញសង្គមអ្នកគាំទ្ររបស់ ណាន វីសារ We love Visa Nan បានរៀបរាប់ថា ៖ «ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 ក៏មានការជួយជ្រោមជ្រែង ពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ដោយគាត់តែងតែនៅក្បែរបង ម៉ារ៉ាឌី ជានិច្ច និង ជួយរៀបចំខ្លួន ក្នុងអំឡុងពេលប្រកួត MUC 2021 ក៏ដូចជាថតរូប និង សកម្មភាពផ្សេងៗ ជូនបង ម៉ារ៉ាឌីផងដែរ»៕
Read Moreតារាល្បីៗ សម្រុកចូលរួមមង្គលការកូនប្រុសច្បង គង់ សុជាតិ ម្នាក់ៗតែងខ្លួនឡើងកប់
កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ ដែលមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ បានលាភាពនៅលីវ ហើយដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។ ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេនៅដឹព្រីមៀរសែនសុខ ដោយមានការរៀបចំតុបតែងលម្អ ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង ហើយកម្មវិធីដ៏ធំមួយនេះ ក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។ ចូលមកដល់កម្មវិធីជប់លៀងពេលល្ងាចកាន់តែពិសេស ក្រៅពីភាពលេចធ្លោរបស់កូនកំលោះកូនក្រមុំហើយនោះ គេឃើញវត្តមានកំពូលតារាល្បីប្រុសស្រីៗជាច្រើនដួង បានតុបតែងខ្លួនប្រជែងសម្រស់ដាក់គ្នា ដណ្ដើមភាពទាក់ទាញពីមហាជនរៀងៗខ្លួន៕
Read Moreឃើញក្មេងល្ហក់អ៊ីចឹង ដឹងថាឆ្នាំនេះ សុខ ស្រីនាង អាយុប៉ុន្មានទេ?
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងរង្វង់សិល្បៈមានសិល្បករ-ការិនីជាច្រើនគាប់ជួនមានថ្ងៃកំណើតដូចគ្នា ដោយក្នុងនោះរួមទាំងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុខ ស្រីនាង ផងដែរ។ ក្នុងថ្ងៃកំណើតរបស់អ្នកនាង សុខ ស្រីនាង នោះដែរ មានមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈ បានចូលរួមជូនពរដល់អ្នកនាងជាច្រើន ឱ្យជោគជ័យទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជនរបស់អ្នកនាងផងដែរ។ ដោយឡែក បើក្រឡេកទៅមើលអាយុនៅក្នុងឆ្នាំនេះ របស់អ្នកនាង សុខ ស្រីនាង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ព្រើតនៅពេលដែលដឹងអាយុពិតរបស់អ្នកនាង កាលពីថ្ងៃខួបកំណើតឆ្នាំ ២០២១ អ្នកនាង សុខ ស្រីនាង មានអាយុកើនដល់ទៅ ៣៤ ឆ្នាំទៅហើយ។ តារាស្រីរូបនេះ បានកើតនៅឆ្នាំ ១៩៨៧ ដូច្នេះមានន័យថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ អ្នកនាង នឹងមានអាយុឈានចូល ៣៥ ឆ្នាំហើយ ប៉ុន្ដែមើលទៅពិតជាមិនស័ក្តិសមនឹងមុខមាត់របស់អ្នកនាងសោះ ដោយមហាជនភាគច្រើន លើកឡើងថា សុខ ស្រីនាង ហាក់មើលទៅពិតជាក្មេង ដូចល្បាក់អាយុខ្ទង់ជាង ២០ ឆ្នាំអ៊ីចឹង៕
Read Moreបើកបង្ហាញនំខេកមង្គលការកូនប្រុសច្បង គង់ សុជាតិ ត្រៀមកាត់យប់នេះ ធំខ្លាំងមិនណយ
កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ ដែលមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ បានលាភាពនៅលីវ ហើយដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។ ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេនៅដឹព្រីមៀរសែនសុខ ដោយមានការរៀបចំតុបតែងលម្អ ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង ហើយកម្មវិធីដ៏ធំមួយនេះ ក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។ ដោយឡែកបើងាកទៅមើលនំខេកអាពាហ៍ពិពាហ៍ដែលធ្វើឡើងយ៉ាងសម្រិតសម្រាំងត្រៀមកាត់នារាត្រីថ្ងៃមង្គលការនេះវិញ ឃើញថាធំស្រស់ស្អាតមិនធម្មតានោះទេ ហើយខំនេកនេះដែរ គឺធ្វើឡើងយ៉ាងពិសេសពីលោក គង់ សង្វាដានី គឺជាប្អូនប្រុសបង្កើតរបស់អ្នកនាង គង់ សុជាតិ ត្រៀមសម្រាប់មង្គលការក្មួយប្រុសដំបូងរបស់លោក។ ក្នុងនោះ លោក គង់ សង្វាដានី បានបង្ហោះរូបនំខេកដែលលោកបានរៀបចំ ព្រមទាំងរៀបរាបថា ៖ «អ្វីក៏យើងមិនបានត្រៀម ! តែយើងត្រៀមរួចជាស្រេចសម្រាប់ មង្គលការរបស់ក្មួយប្រុសដំបូងរបស់យើង»៕
Read Moreអបអរ! មង្គលការកូនប្រុស គង់ សុជាតិ ព្រឹកនេះ ប្រារព្ធឡើងអធិកអធមណាស់
កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ បានដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។ ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង។ នៅក្នុងកម្មវិធីពេលព្រឹកនេះ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។ ងាកទៅមើលទិដ្ឋភាពមង្គលការទាំងមូលវិញ ឃើញការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ ចំណែកឯកូនកំលោះកូនក្រមុំក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់៕
Read Moreទោះជាស្រ្តីមេម៉ាយ សឿនផាន ផាភួង ប្រឹងរកលុយរហូតទិញផ្ទះវីឡាយ៉ាងធំប្រណីត
អ្នកនាង សឿនផាន ផាភួង អាចចាត់ទុកជាតារារៀមច្បងដែលមានបទពិសោធច្រើនក្រាស់ក្រែលនៅក្នុងពិភពសិល្បៈសម្ដែង ព្រោះថាមកដល់ពេលនេះ តារាស្រីរូបនេះបានបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើនសឹងតែរាប់ភ្លេចមកហើយ មិនថាខ្សែភាពយន្តខ្នាតធំ ឬខ្សែភាពយន្តភាគនោះទេ ហើយតាមរយៈភាពប៉ិនប្រសប់របស់តារាស្រីរូបនេះបានធ្វើឱ្យនាងឈរជើងលើវិថីសិល្បៈមកដល់សព្វថ្ងៃ។ យ៉ាងណាបើក្រឡេកទៅមើលជីវិតឯកជនវិញ សឿនផាន ផាភួង ធ្លាប់បង្ហាញដោយមិនលាក់លៀមថា នាងជាស្រ្តីមេម៉ាយមានកូនប្រុសម្នាក់ និង ស្រីម្នាក់ ដែលពេលនេះកូនប្រុសស្រីទាំងពីររបស់នាងបានធំពេញកំលោះក្រមុំអស់ហើយ លើសពីនេះកូនស្រីតារាស្រីខាងលើត្រូវបានគេស្គាល់ជាតួឯកស្រីវ័យក្មេងកំពុងឡើងកូដឈ្មោះ អាង សុជាតា។ ដ្បិតថា សឿនផាន ផាភួង ជាស្រ្តីមេម៉ាយកូន ២ ក៏ពិតមែន ប៉ុន្ដែតារាស្រីរូបនេះប្រឹងប្រែងរកលុយចាយពេញៗដៃ មានឡានទំនើប រស់នៅក្នុងជីវភាពហ៊ឺហារមិនខ្វះខាត់ឡើយ។ រឿងដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ សឿនផាន ផាភួង បានបង្ហាញផ្ទះវីឡាដ៏ធំប្រណីតក្នុងបុរីមួយកន្លែង ដែលនាងបានទិញក្នុងតម្លៃរាប់ម៉ឺនដុល្លារសម្រាប់រស់នៅជុំគ្រួសារ។ ក្រោយបង្ហាញផ្ទះវីឡាដ៏ធំនោះ ក៏មានមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រ បាននាំគ្នាលើកសរសើរទៅលើ សឿនផាន ផាភួង មិនតិចនោះទេ ជាមួយកម្លាំងញើសឈាមមួយនេះ៕
Read More