មហាជនបានជ្រាបហើយ កាលពីកន្លងទៅ តារាចម្រៀង លោក ខាត់ ជេមស៍ ក៏ធ្លាប់បានទម្លាយខ្លះៗពីជីវិតគ្រួសាររបស់លោក ដែលបានសាងជាមួយភរិយាអស់រយៈពេលជាង ២០ ហើយ។ មកដល់ពេលនេះ លោក និង ភរិយា មានកូនប្រុសស្រីចំនួន ៤ នាក់ ធំៗទន្ទឹមខ្លួនទៅហើយ ដែលជីវិតគ្រួសាររបស់លោក កំពុងតែរស់នៅយ៉ាងមានសុភមង្គល និង កក់ក្ដៅបំផុត។ ដោយឡែក ថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ ក្រោយពីបានស្ដាប់កិច្ចសម្ភាសរបស់លោកក្នុងកម្មវិធី 3FUN ដែលបានធ្វើការទម្លាយពីប្រវត្តិស្នេហារបស់លោក និង ភរិយា ឱ្យដឹងថា ទម្រាំតែអាចកាន់ដៃភរិយាសាងគ្រួសារជាមួយគ្នា លោកប្រើពេលតាមសុំស្រឡាញ់ភរិយាអស់រយៈពេល ៤ ឆ្នាំឯណ្ណោះ។ ក្នុងនោះ លោក ខាត់ ជេមស៍ បានរៀបរាប់ឱ្យដឹងថា កាលពីគ្រាដំបូង លោកបានសារភាពស្នេហ៍ចំពោះភរិយា ប៉ុន្តែមិនបានសម្រេចឡើយ រហូតលោកព្យាយាមតាមសុំស្រឡាញ់ភរិយាអស់រយៈពេលដល់ទៅ ៤ ឆ្នាំ ទើបភរិយាព្រមស្រឡាញ់ ព្រោះតែពាក្យប៉ុន្មានឃ្លាដែលលោក និយាយទៅកាន់ភរិយាថា ៖ «បងអត់មានអីទេ បងមានតែបេះដូងស្មោះ បងស្រឡាញ់អូន បងមានតែបេះដូងស្មោះ បងអត់មានលុយមានអីដូចគេទេ»។ វីដេអូនេះដែរ កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ធ្វើការចែករំលែក និង បង្ហាញពីអារម្មណ៍រំភើប ក្រោយស្ដាប់ប្រវត្តិស្នេហ៍របស់ តារាចម្រៀងរូបនេះ ព្រមទាំងធ្វើការជូនពរឱ្យគ្រួសាររបស់លោកកាន់តែទទួលបានសុភមង្គលផងដែរ៕
Read MoreDay: June 21, 2022
សម្តែងច្រើនពេក ពេលនេះ ភរិយា ពូចក់ ដល់ថ្នាក់ធ្វើរឿងនេះ ក៏គេលែងជឿ (មានវីដេអូ)
ភ្នំពេញ៖ ថ្មីៗមានការទម្លាយវីដេអូមួយនៅក្នុងឡាន របស់ អ្នកនាង ផល្លា ដែលត្រូវជាភរិយារបស់ Admin ជីងចក់ ជាមួយម្តាយដោយចេញមកទាំងទេកភ្នែកស្រែកយំយ៉ាងត្រដិត ថាត្រូវស្វាមីប្រើប្រាស់ហង្សា។ យ៉ាងណាមិញ វីដេអូដែលអ្នកលក់អនឡាញរូបនេះ ដែលបានទម្លាយនោះបានបញ្ជាក់ឲ្យដឹងថា Admin ជីងចក់ បានប្រើអំពើហិង្សា និងថែមទាំងគម្រាមស.ម្លា.ប់ នៅក្នុងផ្ទះនៅឯបុរីមួយកន្លែង ខណៈដែលគ្មានអ្នកណាម្នាក់ចូលទៅជួយសោះ ទើបធ្វើឲ្យនាងរត់ទៅជួយម្ដាយទាំងកណ្ដាលយប់។ ដោយឡែក នាងក៏បានបញ្ជាក់ថា នេះមិនមែនលើកទីមួយនោះទេដែលត្រូវស្វាមីវាយបែបនេះ ដោយលើកនេះមានសភាពធ្ងន់ធ្ងរជាងរាល់ដង រហូតដល់នាងបានគិតថា ប្រហែលខ្លួនគ្មានជីវិតនោះទេបើម្ដាយមិន គម្រាមហៅប៉ូលីសនោះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មហាជន នៅតែមិនជឿ ដោយគិតថា វាជាការសម្តែងដូចលើកមុន ព្រោះថា ឈ្លោះគ្នា ហែកហួរគ្នា ដល់ចុងក្រោយត្រូវគ្នាដដែល ហើយលើកនេះ ក៏គេគិតថា ប្រាកដជាសម្តែងដូចមុនទៀតហើយ ទើបគ្មានអ្នកណាចាប់អារម្មណ៍តទៅទៀត៕
Read Moreបាត់ពីសិល្បៈរាប់ឆ្នាំ ហេង ប៊ុនលាភ មកវិញ រូបរាងនៅសង្ហាមិនអស់ចិត្ត ទឹកដម ក៏មិនផ្លាស់ប្តូរ(មានវីដេអូ)
ភ្នំពេញ៖ លោក ហេង ប៊ុនលាភ ជា តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះបោះសម្លេងម្នាក់ បើទោះបី ឃ្លាតឆ្ងាយពីវិថីសិល្បៈ ហើយមានគ្រួសារហើយក៏ពិតមែន តែប្រជាប្រិយ តារាប្រុសរូបនេះ នៅមានមហាជនគ្រប់ស្រទាប់ ចង់ដឹងឮជាខ្លាំង ពីជិវិតឯកជនរបស់រូបលោក ដែលសាមញ្ញបំផុត មិនសម្ភារនិយម ពោលគឺ មិនខ្វាយខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន កាលពីមុនឡើយ។ យ៉ាងណាមិញ ក្រោយល្បីថា រូបលោកកំពុងព្យាបាលជំ.ងឺនៅមន្ទីរពេទ្យ មិនទាន់ប៉ុន្មាន ក៏ល្បីថា តារាប្រុសរូបនេះ កំពុងវិលត្រឡប់មកទ្រនំ ការងារសិល្បៈជាច្រើន ក្រោយបាត់មុខមាត់រាប់ឆ្នាំ។ ទន្ទឹមនឹងនេះ ក្រោយផ្អើលថា មកសម្តែងវិញ ធ្វើឲ្យមហាជនជាច្រើន នៅចាំគាំទ្រនិងរីករាយចំពោះដំណឹងនេះជាខ្លាំង តួយ៉ាង កម្មវិធី 3Fun បានអញ្ជើញតារាប្រុសរូបនេះ ចូលរួមក្នុងការសម្ភាស ចៃដន្យអ្វី រូបលោកលើកបទចម្រៀង «ទឹកភ្នែកស្វាមីស្រីឡង់សេ» ស្តាប់ហើយធ្វើឲ្យហ្វេនៗភ្ញាក់ព្រឺត កន្លងផុតច្រើនឆ្នាំ រូបសម្បត្តិនៅសង្ហា មិនអស់ចិត្ត សូម្បីតែទឹកដមសម្លេង ក៏មិនខ្ចីផ្លាស់ប្រែ ដូចមិនផ្លាស់ប្តូរបន្តិចសោះ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreកូនស្រី ១១ ឆ្នាំហើយ កែវ ចាន់និមល ទើបសម្រេចចិត្តយកកូនម្នាក់ទៀត តាមពិតមកពីមូលហេតុនេះ….
ថ្មីៗនេះ ពិធីការិនីសម្បូរដោយប្រជាប្រិយភាព អ្នកនាង កែវ ចាន់និមល និង ស្វាមី បានរៀបចំកម្មវិធីខួបកំណើតគម្រប់ ១១ ឆ្នាំឱ្យកូនស្រីបណ្ដូលចិត្តរបស់ខ្លួនពោរពេញដោយក្ដីរីករាយបំផុត ហើយទន្ទឹមនឹងនោះ កែវ ចាន់និមល ថែមទាំងឆ្លៀតប្រកាសដំណឹងដ៏គួរឱ្យអបអរសាទរមួយសម្រាប់គ្រួសារនាង គឺនាងកំពុងពពោះកូនទី ២ ហើយ។ កែវ ចាន់និមល បានប្រកាសដំណឹងមានសមាជិកថ្មីនេះនៅថ្ងៃទី ២០ មិថុនា ២០២២ តាមរយៈវីដេអូបង្ហាញពីសកម្មភាពជួបជុំគ្រួសារប្រកបដោយក្ដីសុខបំផុតធ្វើឱ្យអ្នកស្ថិតក្នុងវិស័យសិល្បៈជាច្រើន ក៏ដូចជាមហាជនអ្នកគាំទ្រកោតសរសើរចំពោះទំនាក់ទំនងក្នុងរង្វង់គ្រួសាររបស់ពួកគេមិនស្ទើរទេ ប៉ុន្ដែរឿងដែលមហាជនចាប់អារម្មណ៍ និង ងឿងឆ្ងល់នោះគឺ កូនស្រីច្បងរបស់នាងមានអាយុ ១១ ឆ្នាំទៅហើយ ទើបតារាស្រីរូបនេះសម្រេចចិត្តមានកូនទី ២ ម្នាក់ទៀត។ ពាក់ព័ន្ធនឹងរឿងនេះ អ្នកម៉ាក់សម័យថ្មី កែវ ចាន់និមល ក៏បានបង្ហើបថា ដំបូងឡើយអ្នកនាង និង ស្វាមីមិនគិតថានឹងយកកូនម្នាក់ទៀតទេ ព្រោះប្ដីប្រពន្ធអ្នកទាំងពីរយល់ថាមានកូនស្រីម្នាក់គឺគ្រប់គ្រាន់ហើយ ប៉ុន្ដែដោយសារ ទេពី កូនស្រីនាងស្រឡាញ់ប្អូន ចង់បានបងប្អូននឹងគេ កែវ ចាន់និមល ក៏បំពេញបំណងកូនស្រីយកកូនម្នាក់ទៀត។ ពាក្យសម្ដី កែវ ចាន់និមល បានបង្ហោះលើហ្វេសប៊ុកបានបញ្ជាក់យ៉ាងច្បាស់ថា នាងធ្វើគឺដើម្បីកូនស្រីច្បង ទេពី ៖ «គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យប៉ាម៉ាក់ពិបាក ទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»៕
Read Moreសងបំណុលតុងទីនអស់ ម៉ាដូណា រលាស់ដៃភិល ដឹកដៃប្ដីធ្វើខួបស្នេហ៍ ៧ ឆ្នាំ ផ្អើលអ្នកសិល្បៈ
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ ម៉ាដូណា និង ប្ដី បានដឹកដៃគ្នារៀបចំខួបអាពាហ៍ពិពាហ៍ គម្រប់ ៧ ឆ្នាំរបស់ពួកគេធំដុំគួរសម ដោយមានការអញ្ជើញមិត្តសិល្បៈចូលរួមជាច្រើនកុះករ។ ទន្ទឹមនឹងការចំណាយលុយធ្វើខួបស្នេហ៍យ៉ាងផ្អែមល្ហែមនេះ ម៉ាដូណា ក៏បានទម្លាយតាមរយៈវីដេអូសម្ភាសន៍ជាមួយសិល្បករកម្ពុជា និង សង្គមបានឱ្យដឹងថា លោកបានសងបំណុលតុងទីនជាង ៥០ ម៉ឺនដុល្លារនោះរួចរាល់អស់ហើយ គ្មានជាប់ជំពាក់វ៉ាក់វិននឹងអ្នកណាទៀតទេ។ ក្នុងនោះ ម៉ាដូណា ក៏បានបញ្ជាក់បន្ថែមទៀតថា លោកមានបានដោយសារតុងទីន និង ចងការឱ្យគេ ប៉ុន្ដែពេលមានបញ្ហាកូនៗបោកលុយរត់ធ្វើឱ្យលោកវណ្ឌ-កលើកនោះ លោកក៏បានលក់ទ្រព្យសម្បត្តិខ្ចេចខ្ទីដើម្បីដោះបំណុលគេរហូតទាល់តែអស់។ គេនៅចាំបានថា ម៉ាដូណា ធ្លាប់យំសស្រាក់នៅក្នុងកម្មវិធីជជែកម្សាន្ត 3Fun មួយ ប្រកាសក្ដែងៗថាខ្លួនកំពុងវ័ណ្ឌ-កជាមួយបំណុលតុងទីនរហូតដល់ជាង ៥០ ម៉ឺនដុល្លារ ដោយសារតែការទុកចិត្តកូនតុងទីនដែលសុទ្ធសឹងតែជាមិត្តភក្ដិជិតស្និទ្ធ មានខ្លះងារជាឯកឧត្តម លោកជំទាវ និង ខ្លះទៀតគឺជាអ្នកសិល្បៈល្បីឈ្មោះគិតថាគេមិនបោក តែចុងក្រោយបែរជានាំគ្នារត់គេច៕
Read Moreយីអ៊ុនឡើងក្រឺតៗ! ទុំ សុវត្ថិ ក្ដាប់បានឱកាសមាស ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនធំមួយ
ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ទុំ សុវត្ថិ មិនខាន ដោយមួយរយៈមុនមានការផ្ទុះការមតិជជែកវែកញែកជាច្រើនទៅលើទឹកដមសំឡេងរបស់លោក ថាលោកមានសមត្ថភាពច្រៀងបានពីរោះហើយបែរជាត្រូវធ្លាក់មិនអាចបន្តក្នុងកម្មវិធីទៅវិញ។ ក្រោយបរាជ័យអស់សិទ្ធិដណ្ដើមពានរង្វាន់ក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ ប៉ុន្ដែ ទុំ សុវត្ថិ ទទួលបានមតិលើកទឹកចិត្តយ៉ាងច្រើនផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះសូម្បីថ្នាក់ដឹកនាំកំពូល ឧកញ៉ា តារាចម្រៀងរៀមច្បងនៅក្នុងសង្គមសិល្បៈជាច្រើន បានចូលរួមផ្ដល់កម្លាំងចិត្តដល់ ទុំ សុវត្ថិ ជាបន្តបន្ទាប់។ ចាប់ពីពេលនោះ ចំនួនប្រជាប្រិយភាពរបស់ ទុំ សុវត្ថិ ក៏ចាប់ផ្ដើមហក់ឡើងច្រើនគួរឱ្យកត់សម្គាល់ រហូតមកដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ទុំ សុវត្ថិ ត្រូវបានក្រុមហ៊ុនទូរស័ព្ទធំមួយប្រកាសនៅលើគេហទំព័ររបស់ខ្លួនជាផ្លូវការ បង្ហាញមុខ ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈតំណាងឱ្យទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន៕
Read Moreទាល់ទម្លាយដើមចម ទើបដឹង សង្សារម៉ាដូណា មិនមែនស្រលាញ់ដោយសារលុយ តែមកពី…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ពិតណាស់ លោក ម៉ាដូណា ជាតារាកំប្លែងប្រុស និយមអ្វីដែលប្លែកៗបម្រើទស្សនីយភាពដល់មហាជន ខណៈជីវិតពិត រូបលោកក៏ត្រូវគេស្គាល់ ជាកូនអ្នកលក់មាសពេជ្រម្នាក់ផងដែរ ប៉ុន្តែ ហេតុតែស្រឡាញ់សិល្បៈ រូបលោក ក៏ឆ្លៀតសម្តែងម្តងម្កាល ក្រៅពីរបររកស៊ីផ្សេងទៀតរបស់ខ្លួន។ យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបើកចំហពី ទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយគូស្នេហ៍ពេញមុខមាត់ច្រើនឆ្នាំទៅហើយ ដែលថ្មីៗនេះ ធ្វើខួបរៀបការ៧ឆ្នាំ ដោយលោក ម៉ាដូណា បង្ហើបថាការពិតស្គាល់គ្នាយូរឆ្នាំហើយ ប៉ុន្តែ នេះបើគិតចាប់ពីពេលស្គាល់គ្នា នៅក្បែរគ្នាគឺ៧ឆ្នាំហើយ។ ទន្ទឹមនឹងនេះ ទាល់តែទម្លាយដើមចម ទើបដឹងថា គូស្នេហ៍ភេទដូចគ្នារបស់លោក ម៉ាដូណា ស្រឡាញ់គ្នាស្មោះស្ម័គ្រមែន ព្រោះសព្វថ្ងៃនេះ អ្នកទាំងពីរស្វះស្វែងរកលុយ នាំគ្នាដោះបំណុលព្រោះរឿងតុនទីន មិនរត់ចោលគ្នា ជាពិសេស អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺរូបលោក បញ្ជាក់ថា ធ្លាប់មានសង្សារច្រើននាក់ហើយ ប៉ុន្តែគូស្នេហ៍ម្នាក់នេះ ប្លែកខុសពីបុរសមុនៗ ស្រឡាញ់យើងស្មោះស្ម័គ្រ មើលថែរក្សាចេញពីចិត្ត ទើបធ្វើឲ្យខ្លួនទុកចិត្ត។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ក៏មានគម្រោងរៀបការដែរ ប៉ុន្តែ៣ដងហើយដែលត្រូវបរាជ័យ លើសពីនេះទៅទៀត ប្រសិនបើ បានរៀបការរួចរាល់ អ្នកទាំងពីរ ក៏បម្រុងនឹងយកកូន ដោយប្រើមេជីវិតខ្លួនផងដែរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreហ៊ិន ចាន់នីរ័ត្ន ទម្លាយអារម្មណ៍ទាំងយំគគ្រូកមុខគេឯង ពាក់ព័ន្ធរឿងអ្នកមានគុណទាំងពីរ…(មានវីដេអូ)
កន្លងមកទស្សនិកជនធ្លាប់បានឃើញរួចមកហើយពីជីវិតរស់នៅរបស់ពិធីការិនីរូបស្រស់ សំឡេងពីរោះ ហ៊ិន ចាន់នីរ័ត្ន ដែលនាងចូលចិត្តថតរូបស្អាតៗបង្ហាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ឬ IG របស់នាងជារឿយៗ។ ទោះបីជាតារាស្រី ហ៊ិន ចាន់នីរ័ត្ន តែងតែបង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញជាញឹកញាប់ក៏ពិតមែន តែពិធីការិនីរូបស្រស់នេះហាក់មិនដែលសូវបានបង្ហាញពីជីវិតឯកជនរបស់ក្រុមគ្រួសារ ឬ អ្នកមានគុណទាំងពីររបស់នាង ឱ្យមហាជនបានឃើញឡើយ ដែលមើលទៅខុសប្លែកពីអ្នកសិល្បៈមួយចំនួនតែងបង្ហាញពីក្ដីស្រឡាញ់ជាសាធារណៈឱ្យទស្សនិកជនបានដឹង ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកន្លងទៅ ពេលដែលពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានអញ្ជើញចូលរួមនៅក្នុងកម្មវិធី «ចឹងហ្អ!» តារាស្រីរូបនេះ ស្រាប់តែបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកមានគុណទាំងទឹកភ្នែកយ៉ាងកម្រ ដោយកន្លងមកនាងមិនសូវធ្លាប់បាននិយាយទៅកាន់អ្នកមានគុណទាំងពីរឡើយ ។ នៅក្នុងកម្មវិធីនោះនាងក៏បានរៀបរាប់ថា៖ «នាងចង់និយាយពាក្យថាអរគុណទៅកាន់អ្នកមានគុណ ព្រោះតែពេលខ្លះនាងដឹងថាខ្លួនមិនដែលនិយាយទៅកាន់អ្នកទាំងពីរដោយសារតែនាងមានការអៀនខ្មាស» ។ ហ៊ិន ចាន់នីរ័ត្ន ក៏បានរៀបរាប់បន្តទៀតថា៖ «ពេលនេះគាត់ហត់ហើយ នាងក៏បានឱ្យពួកគាត់សម្រាកហើយ នាងមិនចង់ឱ្យអ្នកមានគុណលំបាកបន្តទៀត ថែមទាំងមិនឱ្យបារម្ភពីជីវភាពរបស់គ្រួសារទៀតទេ ព្រោះនាង និង ប្អូន ទៅអនាគតអាចឱ្យពួកគាត់រស់នៅបានស្រួលហើយ» ៕
Read Moreចាប់បានស្រេច! ឃើញឈ្លោះៗ ការពិត នាយជីងចក់ បណ្តើរភរិយា ត្រសងធ្វើមិនដឹង(មានវីដេអូ)
រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ នរណាមិនល្បី រឿងគូស្វាមីភរិយារបស់ នាយជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះ ដែលឈ្លោះគ្នាផ្អើលពេញបណ្តាញសង្គម ហែកកេ.រ្ត៍គ្នាប្រកាសលែងលះ មានស្នាមមេដៃភស្តុតាងច្បាស់ៗ បែរចុងក្រោយ ជានាផ្អែមលើសដើម។ ជាងនេះទៅទៀត ផ្អែមជាងស្ករមិនទាន់ប៉ុន្មាន អ្នកនាង ផល្លា ប្រពន្ធនាយជីងចក់ ប្រកាសឲ្យគេឯង តាមចាប់ស្វាមីខ្លួន ព្រោះចោទថាជាចោរ លួចនាឡិកាពេជ្រ រហូតហ៊ានប្រកាសឲ្យ អ្នកចាប់បានដល់ទៅ១ម៉ឺនដុល្លារ រីឯខាង Admin ជីងចក់ បង្ហោះសារចាប់ផ្តើមជាថ្មី ព្រមទាំងព្រលះភរិយាខ្លួន ពេញៗមាត់ថា ត្រចៀកស ស្តាប់តែសម្តីអ្នកជុំវិញខ្លួន។ ស្រាប់តែ ថ្មីៗនេះ ត្រូវហ្វេនៗថតជាប់ អ្នកទាំងពីរ បណ្តើរគ្នាយ៉ាងត្រសង ទៅជួបជុំគ្រួសារហូបអាហារល្ងាចជាមួយគ្នា ធ្វើព្រងើយ ធ្វើឲ្យអ្នកគាំទ្រ ចាំតាមដានអ្នកទាំងពីរ ស្ទើរតែវីវក់ នាំគ្នាអាណិតនាំគ្នាអាសូរ តែចុងក្រោយ បែរជាការសម្តែងទៅវិញ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read More