កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកន្ត្រកវិល វិលខ្ញាល់លើអាកាស ដោយពុំមានមនុស្សជិះ ស្ថិតនៅទីតាំង កន្រ្តកវិលយក្ស ដែលមានកម្ពស់ខ្ពស់ជាងគេទី ៣ នៅតំបន់អាស៊ីដោយមានកម្ពស់ ៨៥ ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប។ ជាក់ស្ដែង តាមរយៈគណនីមួយដែលមានឈ្មោះ Kheng Ra បានបង្ហោះនូវវីដេអូ កន្ត្រកវិល គ្មានមនុស្សជិះ វិលខ្ញាល់លើអាកាស ក្នុងទីតាំងខាងលើ ព្រមទាំងបានបញ្ជាក់ថា «កន្រ្តកវិលនៅសៀមរាប ត្រូវខ្យល់ខ្លាំងវិលអត់ឈប់ សំណាងហើយ ដែលគ្មានមនុស្សជិះ»។ យ៉ាងណាមិញ បន្ទាប់ពីម្ចាស់គណនីរូបនេះ បានទម្លាយវីដេអូកន្ដ្រកវិល មិនឈប់ នេះរួចមក ឃើញថា មានបណ្ដាមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិរៀងៗខ្លួន ដោយមានមតិខ្លះ សម្ដែងការព្រួយបារម្ហ ខ្លាច ពេលឃើញវីដេអូបែបនេះ ប៉ុន្ដែក៏មានមហាជនខ្លះបានគិតថា ខាងក្រុមហ៊ុនអាចនឹងមានឧបករណ៍អង្កេតកំរិតខ្យល់ អ៊ីចឹងពេលចាប់ផ្ដើម មានខ្យល់ល្មមៗ គេផ្អាកដំណើរការកន្ដ្រកមុនបាត់ទៅហើយ ដើម្បីរក្សាសុវត្ថិភាពអ្នកជិះ និង មិនអនុញ្ញាតឱ្យមនុស្សជិះទេ។ មិនតែប៉ុណ្ណោះ ខាងវិស្វករនីមួយៗ គេប្រាកដជាយកចិត្តទុកខ្លាំងបំផុត ចំពោះសុវត្ថិភាពរបស់អ្នកជិះ ចាប់តាំងពីពេលចាក់គ្រឹះ រហូតដល់តំឡើងកន្រ្តកឱ្យដំណើរការ។ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាមតិមួយចំនួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកប៉ុណ្ណោះ។ គួររំឭកផងដែរថា កន្រ្តកវិលយក្សខាងលើ មានឈ្មោះថា Angkor Eye មានកន្រ្តកទាំងអស់មានចំនួន ៤៨ កន្រ្តក ដែលក្នុងមួយកន្រ្តក អាចផ្ទុកមនុស្សបាន ៤ នាក់ ព្រមទាំងអាចផ្ទុកមនុស្សបានទាំងអស់ ១៩២ នាក់ ក្នុងពេលតែមួយ និង ក្នុងមួយជុំប្រើពេល ១៨ នាទី៕
Read MoreDay: June 22, 2022
ជីមមី ស្លៀកឈុតក្រមាខ្មែរ កាន់កាបូបកំប្លោកដើរលេងនៅអាមេរិក ជនបរទេសឃើញហើយសួរព្រាត
ពិធីការិនីរូបស្រស់ ជីមមី កំពុងដើរលេងចាយជីវិតយ៉ាងរីករាយនៅលើទឹកដីប្រាក់ដុល្លារ សហរដ្ឋអាមេរិក ដោយដំណើរកម្សាន្តលើកនេះ ជីមមី បាននាំអ្នកម្ដាយជាទីស្រឡាញ់ ព្រមទាំងគូស្នេហ៍បណ្ដូលចិត្តទៅដើរលេងសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។ គ្រាន់តែទៅលើទឹកដីសហរដ្ឋអាមេរិកភ្លាម ជីមមី បានបង្ហោះរូបថតស្អាតៗស្ដែងពីទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសដ៏ជឿនលឿនមួយនេះឱ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមជាដើម ហើយរឿងដែលភ្ញាក់ផ្អើល និង គួរឱ្យសរសើរបំផុត ជីមមី បានយកសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតប្រណីត ពាក់ដើរលេងបង្អួតជនបរទេសពេញទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ឈុតក្រមាខ្មែរដែលស្រីស្អាត ជីមមី ពាក់លើខ្លួនមិនត្រឹមតែស្រស់ស្អាត ពេញនិយមទាន់សម័យកាលទេ ថែមទាំងមើលទៅលេចធ្លោខ្លាំងជាមួយការច្នៃយ៉ាងពិសេសដោយកូនខ្មែរយើង ធ្វើឱ្យជនជាតិបរទេសមួយចំនួនចាប់អារម្មណ៍ជាខ្លាំង រហូតពួកគេបាននាំគ្នាសួរនាំពីសម្លៀកបំពាក់របស់នាងទៀតផង។ បើតាមស្រីស្អាត ជីមមី បង្ហោះលើហ្វេសប៊ុក នាងបានរៀបរាប់ថា ៖ «ក្រមាខ្មែរ កាបូបកំប្លោកខ្មែរនៅ RODEO DRIVE , Beverly Hills សហរដ្ធអាមេរិក 🇺🇸។ ជនជាតិគេសួរនាងខ្ញុំថាតើសម្លៀកបំពាក់ខ្ញុំបានមកពីណា? នាងខ្ញុំប្រាប់គេថា ឈុតនេះហោះត្រង់មកពីកម្ពុជា គេលាន់មាត់ឈុតក្រមាយើងថាស្អាត និងប្លែកពីគេ ទាំងដែលទីតាំងនោះមានសុទ្ធតែប្រេនល្បីៗតែក្រមាខ្មែរយើងបែរជាលេចធ្លោមួយបែប និងទាក់ទាញចំណាប់អារម្មណ៍អ្នកនៅទីនេះច្រើន។ របស់យើងបើមិនខំផ្សព្វផ្សាយ មិនខំបង្ហាញ មិនខំចែករំលែកបរទេសអាចនឹងមិនដឹង និងមិនយល់ពីតម្លៃនោះទេ»៕
Read Moreក្តីសុខពេញទំហឹង! ថ្ងៃកំណេីតភរិយា ឧកញ៉ា ខេមរៈ សិរីមន្ដ ជូនកាដូសុទ្ធរថយន្តទំនេីប
ភ្នំពេញ៖ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។ ពិតណាស់ ចាប់តាំងពី ឧកញ៉ា តារារូបនេះ បានបង្ហាញមុខភរិយា និងកូនៗទាំង៣ជាសាធារណៈមក គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារបង្ហាញពីស្នាមញញឹមជានិច្ច ដែលអាចនិយាយបានថាជាគ្រួសារដ៏គំរូមួយ ធ្វើឲ្យមហាជនសរសើរមិនដាច់។ ជាក់ស្ដែង អ្វីដែលកាន់តែពិសេសថ្មីៗនេះ ក្នុងថ្ងៃកំណើតភរិយាជាទីស្រលាញ់ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្ររំភើបអបអរជំនួស ក្រោយពីលោកបានទិញកាដូរដ៏ធំមួយគឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងជូនភរិយាក្នុងថ្ងៃពិសេសនេះតែម្ដង។ ជាក់ស្ដែង បើមើលតាមរូបគ្រួសារមួយនេះ ពិតជាមានសុភមង្គលមិនណយ ដោយមានកូនៗជាទីស្រលាញ់ និង ឪពុកម្ដាយដែលមានភាពកក់ក្តៅបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreសូមជ្រាប! ប្រកាសបញ្ឈប់លែងឱ្យមានការប្រើប្រាស់ និង ធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ទៀតហើយ
នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀនបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ឱ្យបានដឹងថា អគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សូមឱ្យនគរបាលសហការចុះអប់រំណែនាំដល់ក្រុមយុវជនឱ្យឈប់ប្រើប្រាស់ផលិតផល SISHA និង E-Cigarette ដោយសារមានការប៉ះពាល់ដល់សុខភាព និង ចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និង រហូតដល់ការបង្ក្រាបតែម្តង។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ឱ្យដឹងថា ៖ ទី ១ ៖ ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និង ធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូតនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។ ទី ២ ៖ ត្រូវបញ្ឈប់ និង ឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និង ការនាំចូលផលិតផល SISHA និង E-Cigarette តាមគ្រប់រូបភាព និង ត្រូវធ្វើការផ្សព្វផ្សាយ ពីការហាមឃាត់មិនឱ្យមានការប្រើប្រាស់ផលិតផលនេះដល់យុវជន និង ការហាមឃាត់ មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និង ប្រជាជនទូទៅឱ្យបានទូលំទូលាយ។ ទី ៣ ៖ សមត្ថកិច្ច និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និង តាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និង ឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន…
Read Moreបែកពី អាហ្វ្រីគីនីន អតីតតារាសម្តែង កែវ វល័ក្ខ បើកបង្ហាញសម្រស់គូដណ្តឹង សង្ហាខ្លាំង
រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាស្គាល់ អតីតពិធីករ លាន អាហ្វ្រីគីនីន ល្បីឈ្មោះថាជាឧកញ៉ាម្នាក់ ប៉ុន្តែ មានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូសនឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខនឹងអ្នកថ្មី តែអតីតភរិយា ទម្លាយចរឹកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ។ យ៉ាងណាមិញ ទោះអតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន រួចលើកថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមក គឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូននិងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ។ តួយ៉ាង ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ រកបានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ទៅ១០ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្ត្រីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា។ ជាក់ស្តែង មហាជនផ្ទុះការចាប់អារម្មណ៍នឹង សម្រស់របស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុភាពរមទម្យ គួរឲ្យស្រឡាញ់ជាខ្លាំង៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreទឹកចិត្តឪពុក! អតីតស្វាមីពិធីការិនី គង់ សុជាតិ មកមង្គលការកូនប្រុស ហើយជូនពរយ៉ាងមានន័យដល់កូនៗទៀត
ពិធីការិនី គង់ សុជាតិ បានរៀបចំពិធីមង្គលការឱ្យកូនប្រុសច្បងរបស់ខ្លួនឈ្មោះ ម៉ៅ សាល់ភាពបុត្រ យ៉ាងអធិកអធមកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ ដោយបានអញ្ជើញភ្ញៀវកិត្តិយសចូលរួម សុទ្ធសឹងតែជាកំពូលតារាល្បីៗ និង អ្នកមានមុខមាត់ក្នុងសង្គម។ ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មុនរៀបការសាងគ្រួសារជាមួយលោក ជា វិបុល ដែលជាស្វាមីបច្ចុប្បន្ន កាលពីអតីតកាលអ្នកនាង គង់ សុជាតិ ធ្លាប់រៀបការម្ដងរួចមកហើយជាមួយលោក ម៉ៅ សាល់ភាព ដោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបន្សល់នូវកូនប្រុសម្នាក់ និង ស្រីម្នាក់ ហើយពួកគេក៏ផ្ដាច់និស្ស័យប្ដីប្រពន្ធ លែងលះគ្នាដើរផ្លូវរៀងខ្លួន ខណៈកូនៗទាំងពីរគឺអ្នកនាង គង់ សុជាតិ ជាអ្នកមើលថែរក្សា។ ងាកមកថ្ងៃមង្គលការកូនប្រុសច្បងវិញ លោក ម៉ៅ សាល់ភាព ក៏បានបង្ហាញវត្តមានចូលរួមថ្ងៃមង្គលកូនប្រុសដោយផ្ទាល់ដែរ ថែមទាំងបង្ហោះសារជូនពរកូនប្រុស និង កូនប្រសាស្រីក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ យ៉ាងមានអត្ថន័យទៀតផងថា ៖ «សូមឱ្យកូនទាំង ២ នាក់មានសុភមង្គល និង ស្រឡាញ់គ្នាជានិរន្ដរ៍ Love you … Both Salpheap»៕
Read Moreកន្លងផុតច្រើនឆ្នាំ សុវណ្ណ មករា និង សឿ សុធារ៉ា តួឯករឿង «ព្រះគោព្រះកែវ» ឆ្លងកាត់ព្យុះជីវិតស្មានមិនដល់
ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីប្រវត្តិខ្លះៗរួចមកហើយទាក់ទងនឹងរឿងបែបប្រវត្តិសាស្រ្ត «ព្រះគោព្រះកែវ» ហើយរឿងនេះក៏ត្រូវបានចងក្រងផលិតជាខ្សែភាពយន្តចំនួនពីរលើកផងដែរ ដោយលើកទី ១ ផលិតនៅឆ្នាំ ១៩៦៥ និង ចាក់បញ្ជាំងនៅខែកុម្ភៈ ឆ្នាំ ១៩៦៦ ដែលលោក សោម ដូរិន សម្តែងជាព្រះកែវ ,អ្នកនាង កែវ មន្ថា សម្តែងតួ ព្រះនាងពៅ។ សម្រាប់លើកទៅ ២ គឺផលិតនៅឆ្នាំ ២០០០ ជាងដែលតួសម្តែងគឺលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា។ យ៉ាងណាមិញ កន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំមកនេះ ថ្ងៃនេះយើងនឹងលើកពីតួឯកប្រុសស្រីក្នុងរឿងខាងលើ ជំនាន់ទី ២ ដែលសម្តែងដោយលោក សុវណ្ណ មករា និង អ្នកនាង សឿ សុធារ៉ា មកបង្ហាញពីបច្ចុប្បន្នភាពខ្លះៗ ដោយពួកគេមានស្ថានភាពជីវិតដូចតទៅ ៖ ១. សុវណ្ណ មករា ៖ លោក សុវណ្ណ មករា ដែលជាតួអង្គឈ្មោះ ព្រះកែវ នៅក្នុងរឿងនោះ បច្ចុប្បន្នគឺកំពុងស្ពាយឈ្មោះជាពោះម៉ាកូនពីរ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍ជាមួយអតីតភរិយា គឺអ្នកនាង ឈិន សុធារី ត្រូវបានលែងលះ។ មកទល់ពេលនេះលោកក៏បានផ្អាកការងារសិល្បៈចោលស្ទើរទាំងស្រុង ដោយមិននឹកនារឿងចូលសម្តែងវិញទៀតនោះឡើយ ដោយតាមរយៈទំព័រហ្វេសប៊ុក គេតែងសង្កេតឃើញលោកកំពុងប្រើប្រាស់ជីវិតបែបសាមញ្ញៗ មើលថែកូនៗ និង អ្នកផ្ទះរបស់លោក។ ២. សឿ សុធារ៉ា ៖ អ្នកនាង សឿ សុធារ៉ា ដែលមានឈ្មោះក្នុងរឿងថា ព្រះនាងពៅ នោះ បច្ចុប្បន្ននេះនាងត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ បន្ទាប់ពីស្ងាត់បាត់មួយរយៈធំ។ យ៉ាងណាមិញ ការត្រឡប់មកវិញលើកនេះ សឿ សុធារ៉ា ហាក់ជំពាក់វាក់វិននឹងរឿងអាស្រូវច្រើន…
Read Moreជីវិតគឺជាការតស៊ូរ!! មុនធូរធារមានលុយចាយពេញដៃ ខេម ទម្លាយប្រវត្តិធ្លាប់រត់ម៉ូតូឌុបចិញ្ចឹមម្ដាយមេម៉ាយ (មានវីដេអូ)
តារាចម្រៀងប្រុសសំឡេងស្អក ខេម បានចោលជីវិតជាមនុស្សសាមញ្ញធម្មតា មកបោះជំហានប្រឡូកក្នុងវិស័យសិល្បៈធ្វើជាមនុស្សរបស់មហាជនច្រើនឆ្នាំមកហើយ ដែលក្នុងនោះលោកក៏បានកែប្រែជីវភាពសឹងតែទាំងស្រុង ដោយពេលនេះ ខេម មានឈ្មោះបោះសំឡេងក្លាយជាតារាល្បី មានជីវភាពធូរធា មានមហាជនគាំទ្រច្រើនព្រោងព្រាត។ រំឭកដល់ជីវភាពមុនចូលសិល្បៈ ខេម កម្រនឹងបើកបង្ហាញជីវិតឯកជនរបស់លោកឱ្យបង្ហាញដល់សាធារណជនណាស់ ស្រាប់តែថ្មីៗនេះ ខេម បានចូលរួមក្នុងកម្មវិធីជជែកកម្សាន្ត «អ្នកជិតខាង» បានទម្លាយប្រវត្តិខ្លះៗ ដែលកាលពីក្មេង លោកធ្លាប់រត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយជាស្រ្តីមេម៉ាយ។ ខេម បានឱ្យដឹងថា លោកជាកូនអ្នកខេត្តកំពង់ឆ្នាំង ហើយកាលលោកអាយុខ្ទង់ ១៦ ទៅ ១៧ ឆ្នាំ លោកមានម៉ូតូចាស់មួយគ្រឿងដើម្បីរកលុយផ្គត់ផ្គង់ជីវភាព ដោយលោកក្រោកពីព្រលឹមដឹកបន្លែផង ទៅរៀនផង និង ឆ្លៀតរត់ម៉ូតូឌុបដើម្បីចិញ្ចឹមម្ដាយផង ព្រោះលោកជាកូនកំព្រាឪពុកម្នាក់។ ចង់ជ្រាបលម្អិត សូមទស្សនាវីដេអូខាងក្រោម ៖
Read Moreថ្មីទៀតហើយ!! អត់ពាក់មួកខ្លាចប៉ូលិសចាប់ ស្លន់ពេកស្ទុះលោតប្លោតចូលស្រែគេ ចំតិតបន្លំដកស្មៅស្រូវ បុកពោះភឹបៗ (មានវីដេអូ)
បុរសសញ្ជាតិឥណ្ឌូនេស៊ី ២ នាក់ ទាល់តម្រិះសម្រេចចិត្តលោតចុះពីម៉ូតូចូលក្នុងដីស្រែរបស់គេ ដើម្បីគេចពីប៉ូលិសចាប់ ក្រោយខ្លួនមិនបានពាក់មួកសុវត្ថិភាពការពារបានត្រឹមត្រូវក្នុងពេលធ្វើដំណើរនោះ។ តាមព័ត៌មានបានឱ្យដឹងថា បុរសទាំង ២ រូបនោះ គឺស្លន់ស្លោខ្លាំង នៅពេលជិះឃើញប៉ូលិស ខណៈពួកគេទាំង ២ មិនមានពាក់មួកសុវត្ថិភាពនោះ។ ដោយទាល់ច្រក និង ចង់គេចខ្លួនផងនោះ ពួកគេក៏បានលោតពីលើម៉ូតូចុះចូលទៅក្នុងដីស្រែរបស់គេ ហើយបន្លំខ្លួនធ្វើជាកសិករកំពុងចុះដកស្មៅចេញពីស្រែ។ ទោះជាយ៉ាងណា គំនិតគេចវេសបោកប្រាស់ប៉ូលិសនេះ គឺមិនទទួលបានជោគជ័យនោះឡើយ ដោយសារតែដីស្រែនោះ គឺមិនមានស្មៅឱ្យដកដូចដែលអ្វីពួកគេកំពុងបន្លំធ្វើឡើយ។ បុរសទាំង ២ រូបនោះ ក្រោយមកក៏ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្ដិ៍ប៉ូលិស និង ព្រមទទួលស្គាល់កំហុសរបស់ពួកគេ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read More