ចំជាម៉ាក់ៗសម័យថ្មីមែន ពោះកាន់តែខ្ទាតជិតសម្រាលសម្រស់ តារាកំប្លែង នីឡា កាន់តែញាក់ក្រឡេកជ្រុងណាក៏ស្អាតជាងពេលនៅក្រមុំទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយដឹកដៃគូស្នេហ៍ ចូលរោងការតាមប្រពៃណីរៀបចំយ៉ាងអធិកអធម កាលពី៣ខែមុននេះ ពេលនេះ តារាកំប្លែងនីឡា កំពុងពពោះកូនដំបូងរបស់ខ្លួន ដែលនឹងគ្រោងសម្រាល ក្នុងខែកញ្ញាខាងមុខនេះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជនផ្ទុះការចាប់អារម្មណ៍នឹង សម្រស់អ្នកម៉ាក់វ័យក្មេងរូបនេះជាខ្លាំង ប្លែកពីម៉ាក់ៗឯទៀត អាយុគក៌កាន់តែច្រើន រូបសម្បត្តិអ្នកម៉ាក់ កាន់តែស្អាត មើលតែស្បែកក៏ដឹងហើយ សម៉ត់រលោងតែម្តង រហូតដល់មានហ្វេនៗមួយចំនួន សរសើរថា ស្អាតជាងពេលនៅក្រមុំថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ថ្មីៗនេះ ពោះកាន់តែខ្ទាត តារាកំប្លែងរូបនេះ សម្រាកនៅផ្ទះថតរូបគ្មានផាត់មុខមាត់ គ្មានស្លៀកពាក់ឡូយឆាយ ប៉ុន្តែជះចំហាយស្រស់ស្អាតយកទៅណាមិនអស់ លើផ្ទៃមុខរកតែស្នាមមួយគ្មាន រលោងសភ្លឺចែងចាំង គួរឲ្យសរសើរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ជីវិតប្ដីប្រពន្ធ ស៊ុក សុភា កាន់តែស្អិតល្មួតធ្វើខួបរៀបការ ១០ ឆ្នាំយ៉ាងរីករាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នេះ គឺជាខួបរៀបការរយៈពេល ១០ ឆ្នាំរបស់អតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញ លោក ស៊ុក សុភា និង ភរិយារូបស្រស់។ ចាប់តាំងពីបញ្ចប់ភាពនៅលីវដោយលោកទៅរៀបការនៅអ្នកមេម៉ាយសាច់សខ្ចីរូបនេះមក ស៊ុក សុភា ក៏បានឃ្លាតឆ្ងាយពីសិល្បៈ ហើយងាកទៅរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីប្រទេសអូស្ត្រាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចគេនិយាយថាចានក្នុងរាវលែងអីនឹងប៉ះទន្ទឹច តួយ៉ាងដូចជីវិតប្ដីប្រពន្ធ ស៊ុក សុភា ទោះបីជាកន្លងមកប្ដីប្រពន្ធអ្នកទាំងពីរធ្លាប់ផ្ទុះព័ត៌មានលែងលះគ្នាក្ដី ប៉ុន្ដែពួកគេនៅតែមានការអធ្យាស្រ័យឱ្យគ្នា ហើយវិលត្រឡប់ទៅរួមរស់មើលថែកូនៗ បង្កើតគ្រួសារមួយប្រកបដោយក្ដីសុខដូចកាលពីមុនវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសខួបរៀបការគម្រប់ ១០ ឆ្នាំនេះដែរ ស៊ុក សុភា ក៏បានបង្ហោះសារភ្ជាប់ជាមួយពាក្យពេចន៍ផ្អែមល្ហែមចំពោះភរិយាបណ្ដូលចិត្តថា ៖ «នាំប្រពន្ធមកលម្ហែកាយថ្ងៃខួបអាពាហ៍ពិពាហ៍10ឆ្នាំ រីករាយខួបអាពាហ៍ពិពាហ៍ 10ឆ្នាំ ប្រពន្ធសម្លាញ់ 22/06/2012-22/06/2022 ថ្ងៃនេះ 10 ឆ្នាំមុន គឺជាថ្ងៃដែលយើងចាប់ដៃគ្នាកសាងគ្រួសារនេះឡើងរយៈពេល 10 ឆ្នាំក្នុងជីវិតគូស្វាមីភរិយាយើង។ បងសូមអរគុណអូន ដែលគោរពស្រឡាញ់ យកចិត្តទុកដាក់ មើលថែរក្សារគ្រួសារយើងបានយ៉ាងល្អ។ អូន គឺជាប្រពន្ធ ជាម្តាយ កូន បងប្អូន ដ៏ល្អក្នុងគ្រួសារ ក្តីស្រឡាញ់ ភាពរីករាយ សុភមង្គល នឹងស្ថិតស្ថេរជាមួយគ្រួសារយើងជារៀងរហូត បងស្រឡាញ់អូន សារីណា»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ច្បាស់ហើយ! នាយព្រែក ទម្លាយទំនាក់ទំនងស្នេហា ជាមួយ ឈិន មុន្នីនាថ នៅតែមិនទាន់រកពេលវេលារៀបការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែបងប្អូនដែលជាអ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាបអំពីទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីល្បីឈ្មោះចំនួន២ដួង គឺនាយព្រែក កញ្ញា ឈិន មុន្នីនាថ ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កន្លងទៅបើទោះបីជាមានភាពស្និតស្នាលល្អូកល្អើនយ៉ាងណា និងទៅណាមកណាថែមទាំងមានវត្តមានគ្នាទាំងគូបណ្ដើរយ៉ាងត្រសងក្តី ក៏ នាយព្រែក បានលើកឡើងថាគ្រាន់តែចាត់ទុកគ្នាជាបងប្អូនប៉ុណ្ណោះ មិនដែលបញ្ចេញថាជាស្នេហានោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីបានមួយរយៈ តាមការផ្តល់បទសម្ភាសន៍មួយ តារាប្រុសរូបនេះក៏បានសម្រេចចិត្តបើកទម្លាយពីទំនាក់ទំនងរវាងខ្លួន និង ឈិន មុន្នីនាថ ថាពិតជាស្នេហាពិតមែនដោយកន្លងទៅ​ស្ថិតក្នុងការមើលចិត្តគ្នាសិន មកទល់ពេលនេះគឺជាស្នេហាពិតប្រាកដ នៅឡើយតែមិនទាន់គិតគូរឿងរៀបការប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និង ខាងក្រោមនេះដូចតទៅ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More