អ្នកគាំទ្រធ្លាក់ថ្លើមក្ឌុក ឃើញសភាព អ៊ុន សិទ្ធា ដេកស្តូកស្តឹងលើគ្រែពេទ្យ និងសារផ្តាំបែបនេះ

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលម្ដងហើយ ព្រមទាំងមានការបារម្ភខ្លាំងពីតារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា បន្ទាប់ពីទទួលដំណឹងថា លោកធ្លាក់ខ្លួនឈឺខ្លាំង និង មានជំងឺជាច្រើនមុន គឺជំងឺរលាកក្រពះ ពោះវៀន គ្រុនឈា.ម និង ជំងឺគ្រុនចាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក រំលងបាន ៣ ថ្ងៃ មកដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាសម្ដែងប្រុសរូបនេះ ក៏បានធ្វើការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមម្ដងទៀត ដែលបានធ្វើការផ្ដាំផ្ញើទៅមហាជនឱ្យប្រុងប្រយ័ត្នចំពោះការដើរកម្សាន្តនៅតំបន់ព្រៃភ្នំ កុំឱ្យធ្លាក់ខ្លួនឈឺដូចរូបលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ខ្លោចចិត្តអាណិតរូបលោកខ្លាំង គឺឃើញរូបភាពរបស់លោកដេកលើគ្រែស្ដូកស្ដឹងមានសភាពឈឺធ្ង.ន់.ធ្ង.រ ព្រមទាំងលោកបានប្រាប់ពីអាការរបស់លោកឱ្យដឹងទៀតថា ពេលជំងឺធ្វើទុក្ខម្ដងៗខ្លួនរបស់លោកញាក់ញ័រខ្លាំងពិបាកក្នុងខ្លួន ប៉ុន្តែមកដល់ពេលនេះ លោកបានធូរស្បើយខ្លះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមសាររបស់តារាសម្ដែងប្រុសរូបនេះបានបង្ហោះថា៖ «នឹកម៉ែណាស់ ជាសារមួយសម្រាប់បងប្អូនដែលចូលចិត្តដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ។ សូមប្រុងប្រយ័ត្នការពារខ្លួន (មូសខ្លា) ពេលនេះខ្ញុំមានជំងឺគ្រុនឈា.មផង គ្រុនចាញ់ផង និង រលាកក្រពះពោះវៀនទៀត ទើបតែបានធូរ ៦០% ទេ។ ដូច្នេះ ដូចបានសរសេរខាងលើសូមប្រុងប្រយ័ត្នផង នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ ទើបមានជំងឺបែបនេះ ពេលញាក់ម្តងៗឃើញអស់ហើយម៉ែឪ សូមថែរក្សាសុខភាពទាំងអស់គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បករ-ការិនីរួមអាជីពជាច្រើន សម្ដែងនូវការព្រួយបារម្ភកាន់តែខ្លាំង ពីតារាសម្ដែងប្រុសរូបនេះ ព្រមទាំងបានធ្វើការជូនពរដល់រូបលោកឆាប់ជាសះស្បើយផងដែរ៕

Related posts

Leave a Comment