តារាចម្រៀង ទូច ស្រីលក្ខណ៍ បានសាងប្រជាប្រិយភាពរបស់ខ្លួននៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជាមួយរយៈមុន នាងជួបប្រទះនូវរឿងជីវិតគ្រួសារបែកបាក់ ក៏តារាស្រីរូបនេះក្រោកឈរឡើងបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីមួយនេះដដែល។
ក្រៅពីខំថែប្រជាប្រិយភាពពីសំណាក់ទស្សនិកជន អ្នកមេម៉ាយរាងតូចច្រឡឹង ទូច ស្រីលក្ខណ៍ ក៏មិនភ្លេចមើលថែរូបសម្រស់របស់នាងដែរ ដោយនាងតែងតែហាត់ប្រាណដើម្បីទទួលបានរូបរាងស្រស់ស្អាតមិនចាញ់កាលពីមុនទេ។
និយាយដល់រឿងមើលថែសម្រស់ ថ្មីៗនេះតារាចម្រៀង ទូច ស្រីលក្ខណ៍ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងគាំង បន្ទាប់ពីឃើញរូបថតប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញពីទម្រង់មុខបែ្លកខ្លាំង ទាំងផ្នែកចង្ការ និង ច្រមុះ ហាក់ដូចជាទើបតែកែកុនរួចរាល់ ។
ថ្វីដ្បិតថា អ្នកម៉ាក់កូនមួយ ទូច ស្រីលក្ខណ៍ មិនបានសារភាពច្បាស់ៗថា នាងបានកែកុនមុខពិតមែនក៏ដោយ តែយ៉ាងណាអ្នកគាំទ្រជាច្រើនបានខំមិននៅក្រោមរូបថតផុសរបស់នាង ដោយលើកសរសើរថាតារាស្រីរូបនេះពិតជាកាន់តែស្រស់ស្អាត និង ក្មេងជាងមុន មើលសឹងមិនស្គាល់បន្ទាប់ពីឃើញមុខមាត់ដូច្នេះ ៕