តារាចិត្តបុ.ណ្យ! Noey Chotika នាំគ្នាមកបរិច្ចាគមឈូ.សដឹកទាំងឡានៗ ជួយដល់ស.ពគ្មានសាច់ញាតិ

រំឭកដល់ឈ្មោះតារាស្រី Noey Chotika ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ព្រោះនាងមិនត្រឹមតែជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពសិល្បៈថៃនោះទេ តែនាងក៏ជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃដែរ។ បន្ទាប់ពីជោគជ័យក្នុងអាជីព និងមុខជំនួញរួចមក មានរឿងមួយទៀតដែលតារាស្រីរូបនេះហាក់មិនមើលរំលងឡើយ នោះគឺការដាក់ទានបរិច្ចាគ និង ធ្វើបុ.ណ្យដល់អ្នកក្រខ្សត់ជាងខ្លួន។ តួយ៉ាងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ តារាស្រីរូបនេះបាននាំក្រុមការងាររបស់ខ្លួនមកធ្វើបុ.ណ្យបរិច្ចាគនូវមឈូ.សស.ពចំនួន៥០ និងក្រណាត់សជាច្រើន ដល់មន្ទីរពេទ្យ និងសមត្ថកិច្ច ដើម្បីជាអ្នកចាត់ចែងជួយដល់ស.ពដែលគ្មានសាច់ញាតិជា។ យ៉ាងណាមិញ វាពិតជារឿងមួយដែលធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់ឡើយដល់តារាស្រីរូបនេះ ព្រោះនាងមិនត្រឹមជាស្អាត និងល្បីឈ្មោះនោះទេ តែបើនិយាយពីចិត្តបុ.ណ្យវិញក៏មានដូចគ្នាដែរ មិនដែលមើលរំលងអ្នកក្រខ្សត់ឡើយ តែងតែជួយជានិច្ចមិនថាតិច ឬច្រើននោះទេ៕

Read More

លី ចាន់សីហា ជួបមនុស្សច្រើនប្រភេទ ស្រាប់តែធ្លោយមាត់ «ពេលខ្លះខ្លា.ចមនុស្សជាងខ្លា.ចខ្មោ.ច»

ច្រើនឆ្នាំមកហើយដែលតារាសម្ដែងស្រីរូបស្រស់ លី ចាន់សីហា រស់នៅស្ពាយឈ្មោះជាមេម៉ាយកូនមួយ ហើយរយៈពេលកន្លងមកនេះ នាងខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន មើលថែកូនឱ្យកូនធំធាត់ឡើងប្រកបដោយសុភាពល្អ ភាពកក់ក្ដៅ ក្នុងនាមនាងបំពេញតួនាទីជាម្ដាយផង និងជាឪពុកផង។ ពេលនេះកូនស្រីរបស់ លី ចាន់សីហា ក៏បានធំពេញរូបពេញរាងចេះស្ដាប់បង្គាប់ម្ដាយហើយដែរ ប៉ុន្ដែច្រើនឆ្នាំមកនេះ តារាសម្ដែងស្រីខាងលើមិនព្រមបើកបេះដូងទទួលយកស្នេហាថ្មីឡើយ ដោយនាងសុខចិត្តមើលថែកូនស្រី និង គ្រប់គ្រងមុខជំនួញឱ្យបានល្អ រស់នៅក្នុងជីវភាពជាមេម៉ាយហាយសូរដ៏រឹងមាំគួរឱ្យសរសើរ។ និយាយដល់ជីវិតឯកជន ថ្មីៗនេះ លី ចាន់សីហា បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយនៅលើគណនៅហ្វេសប៊ុក រៀបរាប់ពីការប្រឡូកក្នុងសង្គមយូរទៅធ្វើឱ្យនាងស្គាល់មនុស្សជាច្រើនប្រភេទថា «ដើរក្នុងសង្គមច្រើនទៅយើងកាន់តែយល់ច្បាស់ពីមនុស្ស មនុស្សណាល្អពិត ល្អក្លែងក្លាយ មនុស្សបែបណាគួរគោរព មនុស្សបែបណាគួរដើរចៀស ពេលខ្លះខ្លា.ចមនុស្សជាង ជាងខ្មោ.ច»។ ការលើកឡើងរបស់អ្នកម៉ាក់សម័យថ្មី លី ចាន់សីហា ខាងលើ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញយោបល់យល់ស្រប ហើយខ្លះក៏សរសើរតារាស្រីរូបនេះគឺជាអ្នកម៉ាក់ដ៏រឹងមាំម្នាក់៕

Read More

ផ្ទុះការសរសើរ ពេល MQC សៃ ហ្វុន បង្ហាញខ្លួនយ៉ាងល្អក្នុងវគ្គបឋម MIQ នៅថៃយប់មិញ

នៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ កម្មវិធី Miss International Queen ២០២១ បានឈានដល់វគ្គប្រកួតបឋមហើយ ដែលតម្រូវឱ្យបេក្ខភាព Miss Queen តំណាងប្រទេសនីមួយៗ ធ្វើការបញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយនឹងការដើរបង្ហាញឈុតរាត្រីសមោសរ និងឈុតប៊ី.គី.នី នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។ ក្នុងរាត្រីនៃវគ្គប្រកួតនេះដែរ ក្រឡេកមើល Miss Queen តំណាងឱ្យកម្ពុជាយើងវិញ កញ្ញា សៃ ហ្វុន បានធ្វើការបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់ និង ជឿជាក់ ពោរពេញដោយទំនុកចិត្តបំផុតទាំងការបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និងឈុតប៊ី.គី.នី ដោយបានធ្វើឱ្យមហាជនមើលហើយរំភើបចិត្តគ្រប់គ្នា។ ពិតណាស់ ពេលនេះវីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់ សៃ ហ្វុន ក្នុងវគ្គប្រកួតបឋមនេះ កំពុងតែផ្ទុះការចែករំលែកកក្រើកពេញបណ្ដាញសង្គម និង មានការសរសើរខ្លាំងពីមហាជនអ្នកគាំទ្រ ព្រមទាំងកាន់តែបង្ហាញទំនុកចិត្តខ្លាំងចំពោះនាង ថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ៕ សូមទស្សនារូបភាពខាងក្រោម៖

Read More

ផ្ទុះការសរសើរ! ក្រោយ ស្វាមី ឱក សុគន្ធកញ្ញា មើលថែប្រពន្ធយ៉ាងល្អពេលចេញក្រៅម្ដងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី បានរៀបការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីរយៈពេលជាង ៣ ឆ្នាំហើយ ដោយប្ដីប្រពន្ធអ្នកទាំងពីរថែមទាំងមានកូនប្រុសដ៏ឆ្លាតវៃម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការយ៉ាងអធិកអធមកាលពីពេលកន្លងមក និង សាងគ្រួសារមួយយ៉ាងពេញលេញជាង ៣ ឆ្នាំមកនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងបង្ហាញពីជីវិតឯកជនពោរពេញដោយសុភមង្គលនៅលើបណ្ដាញសង្គមជារឿយៗ ជាពិសេសអាចនិយាយបានថា កំពូលតារាស្រីរូបនេះជានារីដែលមានសំណាង ព្រោះមិនត្រឹមតែបានរៀបការជាមួយស្វាមីមានទាំងរូបសម្បត្តិសង្ហាសមសួន មកពីត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភទេ ថែមទាំងជាបុរសដឹងសុខទុក្ខភរិយាទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងថ្មីៗនេះ ឱក សុគន្ធកញ្ញា និង ស្វាមី បានកាន់ដៃគ្នាទៅចូលរួមពិធីមង្គលការកូនប្រុសរបស់ពិធីការិនី គង់ សុជាតិ ក្នុងនោះលោក អ៊ឹង សុខលី ក៏បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពយកចិត្តទុកដាក់ មើលថែភរិយាយ៉ាងល្អ ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយសរសើរសំណាងកំពូលតារាស្រីរូបនេះជាខ្លាំង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ប្តូរសឹងតែជាមនុស្សពីរផ្សេងគ្នា នាង កន្ធា បច្ចុប្បន្ន កាន់តែស្អាតសម្រស់ ខុសដាច់ឆ្ងាយពីពេលចូលសិល្បៈដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្សាន្ត៖ ប្រិយមិត្ត និងពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលគាំទ្រវិស័យចម្រៀងផងនោះ ពិតជាទទួលជ្រាប និងដឹងអំពី កញ្ញា នាង គន្ធា ដែលជាតារាចម្រៀងពន្លកថ្មី នៅក្នុងផលិតកម្មសាន់ដេ និងធ្លាប់ជាអតីតបេក្ខនារីនៃការប្រកួតប្រជែងចម្រៀង នៅក្នុងកម្មវិធី Cambodia Idol ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពចម្រៀងដ៏ល្បី លំដាប់ថ្នាក់ពិភពលោកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ កញ្ញា នាង គន្ធា បានសាងប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យផ្ទុះការសរសើរ ពីសំណាក់ហ្វេនៗ ក៏ដូចជា ប្រិយមិត្តអំពីសម្រស់របស់នាង ដ៏សែនស្រស់ស្អាត និងប្រែប្រួលស្ទើរតែទាំងស្រុង មុនពេលដែលកញ្ញា ចូលប្រលងចម្រៀង និងសម្រស់នាពេលបច្ចុប្បន្ន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ជាមួយនឹងសម្រស់ដ៏ផូងផង់របស់តារាស្រីរូបនវ បានធ្វើឲ្យអ្នកទស្សនាលាន់មាត់សរសើរមិនដាច់ពីមាត់ ជាមួយនឹងការប្រែប្រួលពីក្មេងស្រីដែលមានរូបសម្ផស្សមិនសូវបាន មកជានារីដ៏ស្រស់ស្អាតខ្លាំងបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

៣៩ ឆ្នាំនៅតែខ្ញង់! ពេជ្រ សោភា ស្លៀកឈុតពណ៌ស្វាយទៅការកូន គង់ សុជាតិ ជះសម្រស់ទាក់ភ្នែកខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មង្គលការកូនប្រុសច្បងរបស់ពិធីការិនីដ៏ល្បីល្បាញ អ្នកនាង គង់ សុជាតិ និង លោក វិបុល បានប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ដែលក្នុងនោះគេឃើញវត្តមានតារាល្បីៗសឹងមួយស្រុកខ្មែរ បានសម្រុកទៅចូលរួមកម្មវិធីជប់លៀងពេលល្ងាចដើម្បីជូនពរគូស្វាមីភរិយាថ្មី ជាមួយនឹងការតុបតែងខ្លួនប្រជែងសម្រស់គ្នាថតរូបបង្ហោះចែកចាយព្រោងព្រាតពេញបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅកំពូលតារាចម្រៀង ពេជ្រ សោភា ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនធម្មតាដែរ ដើម្បីចូលរួមកម្មវិធីមង្គលការដ៏ធំខាងលើ ជាពិសេសតារាស្រីរូបនេះបានស្លៀករ៉ូបពណ៌ស្វាយយ៉ាងទាក់ទាញ ជួយលើករូបសម្រស់នាងឱ្យកាន់តែលេចធ្លោមួយកម្រិតទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាបច្ចុប្បន្ន ពេជ្រ សោភា មានអាយុ ៣៩ ឆ្នាំជិតចូលដល់ក្បាល ៤០ ឆ្នាំហើយក្ដី តែតារាចម្រៀងស្រីរូបនេះ នៅតែទទួលបានពាក្យលើកសរសើរទៅលើរូបសម្រស់ជារឿយៗ ជាពិសេសពេលនាងស្លៀករ៉ូបពណ៌ស្វាយចូលរួមមង្គលការកូនប្រុសអ្នកនាង គង់ សុជាតិ កាលពីពេលថ្មីៗនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រតាមសម្លឹងមិនដាក់ភ្នែកថែមទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មកស្គាល់ឈ្មោះបងប្អូនត្រកូល ខាត់ ទាំង ៩ នាក់ បោះជំហានលើវិស័យសិល្បៈទាំងគ្រួសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តអ្នកតាមដានជីវិតសិល្បៈ និង ឯកជនរបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ប្រាកដជាបានជ្រាបមកហើយថា ក្រុមគ្រួសាររបស់អ្នកនាងគឺសុទ្ធសឹងតែជាអ្នកសិល្បៈបុរាណ តាំងពីលោកឪពុកតំណរហូតមកដល់កូនៗនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដូចពាក្យចាស់ពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» អ្នកនាង ខាត់ សុឃីម ក្រៅពីមានបងប្អូនប្រុសស្រីបង្កើតជាសិល្បករផ្នែកបុរាណនោះ សូម្បីតែកូនប្រុសស្រីបង្កើតរបស់អ្នកនាង ក៏មានដុងសិល្បៈបុរាណដូចអ្នកនាងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះ ក្រុមការងារយើងខ្ញុំ នឹងមកបង្ហាញជូនបងប្អូនបង្កើតទាំង ៩ នាក់ នៃត្រកូល ខាត់ ជាទាយាទស្នងត្រកូលរបស់លោកតា លាវ ខាត់ ឪពុករបស់អ្នកនាង ខាត់ សុឃីម នៅក្នុងវិស័យសិល្បៈដោយម្នាក់ៗសុទ្ធតែមានជំនាញលើផ្នែកតន្ត្រីបុរាណ និង ខ្លះមានជំនាញផ្នែកតន្ត្រីសម័យ លើកលែងតែប្អូនស្រីពៅទី ៩ ប៉ុណ្ណោះ ដែលមានជំនាញផ្នែកសាឡន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទោះជាស្រ្តីមេម៉ាយ សឿនផាន ផាភួង ប្រឹងរកលុយរហូតទិញផ្ទះវីឡាយ៉ាងធំប្រណីត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង សឿនផាន ផាភួង អាចចាត់ទុកជាតារារៀមច្បងដែលមានបទពិសោធច្រើនក្រាស់ក្រែលនៅក្នុងពិភពសិល្បៈសម្ដែង ព្រោះថាមកដល់ពេលនេះ តារាស្រីរូបនេះបានបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើនសឹងតែរាប់ភ្លេចមកហើយ មិនថាខ្សែភាពយន្តខ្នាតធំ ឬខ្សែភាពយន្តភាគនោះទេ ហើយតាមរយៈភាពប៉ិនប្រសប់របស់តារាស្រីរូបនេះបានធ្វើឱ្យនាងឈរជើងលើវិថីសិល្បៈមកដល់សព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាបើក្រឡេកទៅមើលជីវិតឯកជនវិញ សឿនផាន ផាភួង ធ្លាប់បង្ហាញដោយមិនលាក់លៀមថា នាងជាស្រ្តីមេម៉ាយមានកូនប្រុសម្នាក់ និង ស្រីម្នាក់ ដែលពេលនេះកូនប្រុសស្រីទាំងពីររបស់នាងបានធំពេញកំលោះក្រមុំអស់ហើយ លើសពីនេះកូនស្រីតារាស្រីខាងលើត្រូវបានគេស្គាល់ជាតួឯកស្រីវ័យក្មេងកំពុងឡើងកូដឈ្មោះ អាង សុជាតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថា សឿនផាន ផាភួង ជាស្រ្តីមេម៉ាយកូន ២ ក៏ពិតមែន ប៉ុន្ដែតារាស្រីរូបនេះប្រឹងប្រែងរកលុយចាយពេញៗដៃ មានឡានទំនើប រស់នៅក្នុងជីវភាពហ៊ឺហារមិនខ្វះខាត់ឡើយ។ រឿងដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ សឿនផាន ផាភួង បានបង្ហាញផ្ទះវីឡាដ៏ធំប្រណីតក្នុងបុរីមួយកន្លែង ដែលនាងបានទិញក្នុងតម្លៃរាប់ម៉ឺនដុល្លារសម្រាប់រស់នៅជុំគ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបង្ហាញផ្ទះវីឡាដ៏ធំនោះ ក៏មានមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រ បាននាំគ្នាលើកសរសើរទៅលើ សឿនផាន ផាភួង មិនតិចនោះទេ ជាមួយកម្លាំងញើសឈាមមួយនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយដកខ្លួនពីសិល្បៈជិត ២០ ឆ្នាំ តារាទឹកភ្នែក ឯក អមរា កំពុងរស់នៅក្នុងស្ថានភាពមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ឯក អមរា គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនរូប កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ ដែលអ្នកនាងបានស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាមួយនឹងងារជាកំពូលតារាទឹកភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា រាល់ភាពយន្តខ្មែរជាច្រើនដែលអតីតតារាសម្តែង ឯក អមរា បានចូលរួមសម្តែងកាលពីអតីតកាលនោះ សុទ្ធតែក្តោបបានការគាំទ្រខ្ពស់ពីមហាជន ព្រោះតែទេពកោលស្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកនាង ជាពិសេសក្នុងការសម្តែងតួអង្គយំយែក សោយសោក ដែលនេះជាជំនាញរបស់អតីតតារាសម្តែងរូបនេះ រហូតដល់មហាជនបានដាក់ងារឱ្យជាតារាទឹកភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដកខ្លួនចេញពីវិស័យសិល្បៈអស់ប្រមាណជិត ២០ ឆ្នាំមកនេះ អ្នកនាង ឯក អមរា អតីតតារាទឹកភ្នែកហាក់ស្ងប់ស្ងាត់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកអ្នកនាងយ៉ាងខ្លាំង ។ ជាមួយភាពស្ងប់ស្ងាត់បាត់ដំណឹងឈឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលជាអ្នកនាងបានចេញពីប្រទេសកំណើតទៅរស់នៅឯប្រទេសក្រៅដូចតារាជើងចាស់ជំនាន់អ្នកនាងជាច្រើននោះបាត់ទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការឱ្យដឹងនោះ អ្នកនាង ឯក អមរា មិនបានចាកចេញទៅរស់នៅឯណានោះឡើយ ដោយបច្ចុប្បន្ននេះ អ្នកនាងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកនាងក៏ជាថៅកែស្រីហាងកាត់សក់បុរសមួយកន្លែងថែមទៀត ដែលមានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម។ នេះបើតាមការបង្ហាញពីទំព័រហ្វេសប៊ុកផេក Movie star Research។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា ឯក អមរា ក្រៅពីជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០ នោះ អតីតតារាទឹកភ្នែករូបនេះក៏ជាអតីតបវរកញ្ញាមួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងតាមរយៈភាពយន្តខ្មែររាប់មិនអស់នាពេលអតីតកាល ។ អ្នកនាងត្រូវបានបាត់ឈ្មោះពីសិល្បៈក្រោយរៀបការស្វាមី ដោយសម្រេចចិត្តបោះបង់ការសម្ដែងទាំងស្រុងលែងនឹកនា ខុសពីមិត្តរួមជំនាន់មួយចំនួនដែលមកភ្លឹបភ្លែតម្តងម្កាលឱ្យមហាជនឃើញ ដូចជា ហម ឆរ៉ា អម្ពរ ទេវី ចាន់ សុផានី ជាដើមនោះ ៕

Read More

សង្សារសោះ គូស្នេហ៍ ជីមមី និយាយស្វីតដូច្នេះ ចុះទម្រាំតែរៀបការហើយ មិនដឹងល្អថ្នាក់ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភញនំពេញ ៖ ទើបប្រឡូកក្នុងវិស័យសិល្បៈបានតែប៉ុន្មានឆ្នាំសោះ តែប្រជាប្រិយភាពរបស់ ពិធីការិនីវ័យក្មេង កញ្ញា ជីមមី មានសន្ទុះមិនចាញ់រាមច្បងក្នុងវិថីតែមួយប៉ុន្មានទេ ជាងនេះទៅទៀត មិនមែនត្រឹមតែ បងប្អូនខ្មែរនោះឡើយ ដែលផ្ទុះការគាំទ្រតារាស្រីរូបនេះ សូម្បីតែហ្វេនៗនៅប្រទេសថៃ ក៏កោតសរសើររូបនាងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះ រូបនាងនិងអ្នកម៉ាក់ ព្រមទាំងគូស្នេហ៍បណ្តូលចិត្ត ដឹកដៃគ្នាដើរលេងនៅទឹកដី​សហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅ ប្រើជីវិតឡូយឆាយ គួរឲ្យសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ បានដើរលេងលំហែដកឃ្លាពីការងាររៀងខ្លួនហើយនោះ ស្រាប់តែ គូស្នេហ៍កញ្ញា ជីមមី ដែលត្រូវស្គាល់ជា ពិធីករ Jimmy បានបង្ហោះសារផ្អែមល្អែមដាក់សង្សារខ្លួន ធ្វើឲ្យមហាជនកំពុងពេញចិត្តនឹងគូស្នេហ៍មួយនេះ កាន់តែខ្លាំងឡើង ដោយរូបលោកបញ្ជាក់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More