ជាការពិតណាស់ ទោះបីជាបានបង្ហាញពីភាពផ្អែមល្ហែមស្ទើររៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀងរ៉េប ជី ដេវីដ ហាក់ទទួលបានការចាប់អារម្មណ៍ជារឿយៗទាក់ទងពីចំណងស្នេហ៍របស់ពួកគេ។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃខួបគម្រប់ចំណងស្នេហ៍ អ្នកទាំងពីរតែងតែរៀបចំកម្មវិធី surprise គ្នា ដោយកាលពីឆ្នាំមុនៗគេឃើញថាគូស្នេហ៍វ័យក្មេងមួយគូនេះបានទិញនូវគ្រឿងអលង្ការដាំពេជ្រទាំងគ្រាប់ៗ តម្លៃរាប់ម៉ឺនដុល្លារជូនគ្នា និង មានទាំងកាដូយ៉ាងធំគឺឡាន ROLLS ROYCE GHOST ពញ្ញាក់អារម្មណ៍គ្នាទៀតផង។ គេចាំបានថា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ជី ដេវីដ បានទិញកាដូឡាន ROLLS ROYCE GHOST តម្លៃខ្ទង់មួយលានដុល្លារជូនដល់មិត្តស្រី គឺកញ្ញា ទេព បូព្រឹក្ស ធ្វើឱ្យមហាជនលាន់មាត់សរសើរ ជាពិសេសនារីៗច្រណែននឹងនាងខ្លាំងទៀតផង ដែលមានគូស្នេហ៍ស្រឡាញ់នាងខ្លាំងយ៉ាងនេះ។ ដោយឡែកនៅក្នុងឆ្នាំ ២០២១ នេះ ចំណងស្នេហ៍របស់លោក ជី ដេវីដ និង កញ្ញា ទេព បូព្រឹក្ស ក៏បានឈានដល់ ៥ ឆ្នាំ ហើយ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនឡើយ ដោយតារាប្រុសស្រីវ័យក្មេង ២ រូបនេះ បានទិញកាដូពញ្ញាក់អារម្មណ៍ជូនដៃគូជាថ្មីទៀតហើយ។ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក ជី ដេវីដ បានបង្ហោះសាររំភើបចិត្តយ៉ាងខ្លាំង ក្រោយពីកញ្ញា ទេព បូព្រឹក្ស បានទិញកាដូផ្ទះវីឡាជូនលោក ដោយកំពុងចាប់ផ្តើមសាងសង់បណ្តើរៗ ។ សារនោះ លោក ជី ដេវីដ បានរៀបរាប់ថា «Happy 5th Years anniversary!…
Read MoreDay: September 7, 2021
មានការភ្ញាក់ផ្អើលជាខ្លាំង!! ប្រទះឃើញ ទូកមួយប្រភេទ នាសម័យបុរាណ ក្នុងរាជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ កប់ក្នុងដីរាប់សិបឆ្នាំ នៅការដ្ឋានបូមខ្សាច់ មួយកន្លែងក្នុងខេត្ត…
ផ្សាយឡើងវិញ៖ ទូកបុរាណដែលប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ។ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះបានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសាកល ។ បើតាមទម្រង់រូបរាងជាក់ស្តែងបញ្ជាក់ថា ទូកបុរាណដែលកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូលមានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក ។ លោកសុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ មានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជន និងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាអ្នកទេសចរជាតិនិងអន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។ អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យអ្នកទេសចរទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង ។ ក្នុងនោះដែរត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ ៕
Read Moreភ្ញាក់ផ្អើល! ក្រោយបាត់មុខពីសិល្បៈ ហេង ប៊ុនលាភ ស្រាប់តែពោលពាក្យនេះឡើង
លោក ហេង ប៊ុនលាភ ដែលជាតារាសម្ដែង និងជាតារាចម្រៀងជើងចាស់មួយរូប មានឈ្មោះល្បីល្បាញខ្លាំង តាមរយៈស្នាដៃនៃការសម្ដែងខ្សែភាពយន្តបុរាណខ្មែរជាច្រើន ព្រមទាំងជាអតីតតារាចម្រៀងនៅក្នុងក្រុម SSB មានប្រជាប្រិយភាពខ្លាំងចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ យ៉ាងណាមិញ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីខ្លាំង មានមហាជនស្រឡាញ់គាំទ្រច្រើនហើយ មួយរយៈធំចុងក្រោយនេះ លោក ហាក់ស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈទៅវិញ ដោយគេមិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្ត ឬចេញបទចម្រៀងថ្មីៗ និងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ញឹកញាប់ដូចកាលពីមុននោះទេ តែផ្ទុយទៅវិញ លោក បែរជាបង្ហោះរូបភាពភាគច្រើនតែ នៅវាលស្រែវាលចម្ការទៅវិញ ។ ដោយឡែកបើទោះបីជា តារាប្រុសរូបសង្ហានេះ បានសម្រេចចិត្តឃ្លាតឆ្ងាយពីវិថីសិល្បៈទាំងស្រុង ទៅសាងជីវិតយ៉ាងសាមញ្ញនៅឯជនបទជាមួយក្រុមគ្រួសារក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ក៏បានឃើញ តារាប្រុសរូបនេះ បង្ហាញពីចិត្តនឹករឮកខ្លាំងចំពោះអាជីពជាតារាចម្រៀងរបស់ខ្លួនខ្លាំង រហូត លោក បានស៊ែរបទចម្រៀងចាស់របស់ខ្លួនលើហ្វេសប៊ុក និងបានពោលពាក្យបែបនេះថា « ចង់ក្លាយជាអ្នកចម្រៀងដូចមុន »។ ក្រោយពីឃើញ តារាប្រុសជើងចាស់រូបនេះ បង្ហោះសារបែបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ ដែលតែងនឹករឮក និងតាមដានសកម្មភាពជីវិតឯកជនរបស់ លោក បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងចង់ឱ្យរូបលោកវិលត្រលប់ចូលក្នុងវិស័យសិល្បៈវិញឆាប់ៗទៀតផង៕
Read Moreភ្លៀងបានបង្អុរធ្លាក់លិចខ្លាំង នៅក្រុងតាខ្មៅ រហូតដល់មានត្រីហែលចូលដល់ក្នុងផ្ទះទៀត
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ ទឹកភ្លៀងបានបង្អុរធ្លាក់មកជាបន្តបន្ទាប់ដែលធ្វើឱ្យមានការលំបាកយ៉ាងចំពោះប្រជាជនជាច្រើនដែលប្រកបអាជីវកម្មតូចធំ ជន់លិចដល់ក្នុងបរិវេនផ្ទះប្រជាជនមួយចំនួនធំផងដែរ។ ជាក់ស្តែង ងាកមកមើលខាងក្រុងតាខ្មៅ គឺមានការជន់លិចខ្លាំងមិនធម្មតាប៉ុន្មានឡើយ ដោយសារទីតាំងជាច្រើន រួមទាំងផ្ទះប្រជាជនគឺត្រូវលិចចូលដល់ក្នុងតែម្តង ដោយមានផ្ទះខ្លះក៏មានទាំងត្រីហូលចូលក្នុងទៀតផង ក្រោយពីមេឃភ្លៀងមួយមេធំរួចមក។ អាស្រ័យហេតុសូមបងប្អូនទាំងអស់គ្នាសូមមេត្តាបន្ថែមការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព និងសត្វផ្សេងៗ ដែលអាចបង្កជាគ្រោះថ្នា.ក់ នៅក្នុងខែភ្លៀងនេះផងដែរ៕ រូបភាពដោយ៖ មហា គ្រួសារតាខ្មៅ
Read Moreអស្ចារ្យមែន! រឿង «ប៊ូឌីញស» ស្នាដៃដឹកនាំរបស់កូនខ្មែរ នឹងបញ្ចាំងនៅ Venice Film Festival ក្នុងថ្ងៃនេះ
កម្មវិធីមហោស្រពភាពយន្ត Venice Film Festival ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ជាមួយនឹងការចាក់បញ្ចាំងខ្សែភាពយន្តល្បីៗជាច្រើនពីបណ្ដាប្រទេសនានាលើពិភពលោក។ ក្នុងនោះដែរ នាឆ្នាំ ២០២១ នេះ ភាពយន្តខ្មែររបស់យើងមួយ ដែលដឹកនាំដោយកូនខ្មែរផ្ទាល់ មានចំណងជើងថា «White Building» ក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅក្នុងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្នុងមហោស្រពភាពយន្ត Venice Film Festival នេះដែរ។ «White Building» ជាខ្សែភាពយន្តបើកបង្ហាញពីជីវិតពិតរបស់អ្នកដឹកនាំរឿង Kavich Neang ផ្ទាល់ ដែលធ្លាប់មានការចងចាំជាច្រើនជាមួយនឹងអគារប៊ូឌិញ មុនអគារដ៏ចំណាស់នោះត្រូវបានវាយកម្ទេចចោល៕ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា អ៊េមណាស់! រាងអ្នកម៉ាក់អភិជនកូន ១ ប៉ុន្មានរូបនេះ បើមិនប្រាប់គ្មានអ្នកជឿថាធ្លាប់ពពោះទេ
ជាការពិតណាស់សម្រស់ ជាផ្នែកមួយនៃភាពទាក់ទាញរបស់នារីៗ ជាពិសេសគឺ សិល្បការិនីតែម្តង ដែលពួកគេរមែងត្រូវតែថែរក្សាចំណុចនេះបំផុត ដើម្បីទទួលបានប្រជាប្រិយភាពលើវិស័យសិល្បៈ និង ការងារផ្សេងៗរបស់ខ្លួនក្នុងនាមជាតារា ។ ក្នុងនោះដែរ បើក្រឡេកទៅមើលតារាស្រីជាច្រើន ដែលបានរៀបការ និង សម្រាលកូនហើយនោះ ក៏កាន់តែត្រូវថែរក្សា និង រកវិធីសាស្ត្រនានាជាច្រើនដើម្បីយករាងដ៏ស្រស់ស្អាតរបស់ពួកគេត្រឡប់មកដូចដើមវិញ ដោយខ្លះទទួលបានជោគជ័យរយៈពេលខ្លី ហើយខ្លះទៀតហាក់ព្យាយាមយូរបន្តិច ។ ខាងក្រោមនេះ គឺជាតារាស្រីចំនួន ៥ ដួង បើទោះជាមានកូនរួចហើយក្តី ប៉ុន្តែក្រឡេកមើលរាងរបស់ពួកគេ គឺពិតជាស្លីមក្បាលពោះរាបស្មើ ចង្កេះមួយក្តាប់ ដោយមើលទៅពិតជាមិនចាញ់អ្នកនៅលីវនោះឡើយ ៖ ១. ពេជ្រ សូលីកា តារាចម្រៀង ពេជ្រ សូលីកា បើទោះជាសម្រាលកូនប្រុសភ្លាមៗហាក់ឡើងគីឡូបន្តិចមែន ប៉ុន្តែមិនយូរប៉ុន្មានផង ពេជ្រ សូលីកា បានយករាងដូចដើមត្រលប់មកវិញ ហើយកាន់តែស្រស់ស្អាតជាងមុនទៅទៀត ។ ២. គង់ ចាន់ស្រីមុំ តារាសម្តែង គង់ ចាន់ស្រីមុំ មកទល់ពេលនេះមានកូនស្រី MOMO របស់នាងមានអាយុជាង ២ ឆ្នាំមកហើយ ប៉ុន្តែបើក្រឡេកទៅមើលរាងរបស់នាងវិញ គឺហាក់មើលមិនដឹងសោះថានាងមានកូនហើយនោះ ពោលគឺនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ។ ៣. អេនជី តារាចម្រៀង អេនជី ត្រូវបានមហាជនដឹងថា តាំងពីពពោះ និង សម្រាលកូនប្រុសដំបូងៗ នាងហាក់ឡើងគីឡូមានសាច់ជាងមុន តែមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀង អេនជី បានផ្លាស់ប្តូររូបរាងស្ទើរតែទាំងស្រុង ពោលគឺមានរូបរាងស្លីមខ្លាំងជាងកាលពេលនាងនៅលីវទៀត ។ ៤. សិទ្ធី នីកា តារាសម្តែង សិទ្ធី នីកា ក៏មិនខុសគ្នាពីតារាស្រីទាំង ៤ ខាងលើដែរ ក្រោយពីសម្រាលកូនរួច តារាស្រីរូបនេះហាក់កាន់តែថែរក្សារាងរបស់ខ្លួនបានស្អាតស្លីមជាងមុនទៅទៀត ពោលគឺក្បាលពោះរបស់នាងរាបស្មើហាក់មិនដឹងថាធ្លាប់ពពោះនោះឡើយ…
Read Moreទោះមានលុយវាល់លានដុល្លារ ថៅកែពេជ្រ ទ្រី ដាណា បែរជាទិញកាដូសាមញ្ញនេះដល់កូនថ្ងៃកំណើត (មានវីដេអូ)
មហាជននិយមតាមដានជីវិតឯកជនរបស់ថៅកែពេជ្រ ទ្រី ដាណា មិនត្រឹមតែជារាជិនីចិត្តធម៌តែងតែជួយដល់ការងារសង្គម និង ប្រជាជនខ្វះខាតនោះឡើយ តែបើក្រឡេកទៅមើលជីវិតរស់នៅប្រចាំថ្ងៃរបស់ថៅកែពេជ្ររូបនេះ និង ក្រុមគ្រួសារ ក៏ពោរពេញដោយសុភមង្គលក្នុងការរស់នៅលើគំនរទ្រព្យស្តុកផងដែរ ។ ជាការពិត ថៅកែពេជ្រ ទ្រី ដាណា ជាបុគ្គលមួយរូបដែលតែងតែរៀបចំកម្មវិធីកម្សាន្តនានាជាលក្ខណៈគ្រួសារ មិនថាកម្មវិធីខួបកំណើតរបស់ស្វាមី ឬ កូនៗនោះឡើយ ដោយជារឿយៗអ្នកនាងតែងទិញកាដូពញ្ញាក់អារម្មណ៍ដល់សមាជិកគ្រួសារយ៉ាងរំភើប ។ ជាក់ស្តែងកន្លងមក នៅថ្ងៃកំណើតកូនស្រីច្បរបស់អ្នកស្រីកាលពីឆ្នាំ ២០២០ ថៅកែពេជ្រ ទ្រី ដាណា បានទិញកាដូឡានទំនើបកាត់ស្ព័រ Lamborghini Urus តម្លៃប្រមាណ ៥០ ទៅ ៦០ ម៉ឺនដុល្លារក្នុងមួយគ្រឿងជូនកូនស្រី ដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ដោយឡែក នៅថ្ងៃខួបកំណើតកូនស្រីនៅឆ្នាំ ២០២១ នេះ អ្នកនាង ទ្រី ដាណា ក៏បានរៀបចំកម្មវិធីខួបកំណើតកូនស្រីច្បងលក្ខណៈគ្រួសារជាថ្មីម្តងទៀត និង បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចាំអ៊ុតមើលថា តើឆ្នាំនេះអ្នកស្រី ទ្រី ដាណា នឹងទិញកាដូមានតម្លៃអ្វីជូនកូនស្រី ? យ៉ាងណាមិញ កាដូឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនយ៉ាងខ្លាំងដោយថៅកែពេជ្រ ទ្រី ដាណា បានទិញកាដូសៀវភៅមួយកេសធំជូនកូនស្រីវិញម្តង មិនមានរបស់ទំនើបដូចកាលឆ្នាំមុនទេ ដោយអ្នកស្រីលើកឡើងថា ឆ្នាំមុនៗអ្នកស្រីមានកាដូមានតម្លៃច្រើនហើយជូនកូនស្រី ហើយឆ្នាំនេះមិនដឹងថាទិញអ្វី ក៏ទិញសៀវភៅជូនកូនស្រីតែម្តង ៕
Read More