សាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានផ្ដល់ដំណឹងឱ្យបានដឹងថា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាស TK & D ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សហគ្រាស TK & D ដែលទើបតែបានសាងសង់ឡើងរួចរាល់នេះ គឺបានបង្កើតឡើងក្នុងគោលបំណងផលិតកែវក្រដាស និង បំពង់បឺត ដោយច្នៃពីអង្ករខ្មែរ ពោត និង ដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និង បរិស្ថានឡើយ។ ជាពិសេសសហគ្រាសដ៏ធំមួយនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយកាត់បន្ថយ កាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិ បានមួយចំណែកផងដែរ។ គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា សហគ្រាសដែលទើបបង្កើតឡើងថ្មីៗ ក្នុងទឹកដីខេត្តពោធិ៍សាត់មួយនេះ ត្រូវបានបោះទុនវិនិយោគ ប្រមាណជាង ៥ លានដុល្លារ នៅលើផ្ទៃដីប្រមាណជាង ២ ហិកតា ដែលសហគ្រាសនេះ អាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានប្រមាណជាង ១០០ នាក់ផងដែរ៕ ប្រភព ៖ Pursat Provincial Hall ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: September 20, 2021
អបអរសាទរ!! ទីបំផុត កែវ ពេជ្រពិសី បានឃើញមុខកូនប្រុសដំបូងហើយ ឯឈ្មោះវិញក៏ពីរោះ
មហាជនបានជ្រាបហើយពីតារាសម្ដែងស្រី កែវ ពេជ្រពិសី ដែលបានជួបនឹងស្នេហ៍ពិត ដោយបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរតាំងពីខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ដែលគូដណ្តឹងរបស់នាងជាអណិកជនខ្មែររស់នៅប្រទេសកាណាដា ។ ដោយសារតែស្ថានភាពស្រុកទេសមិនអំណោយផលព្រោះតែជំងឺកូវីដ-១៩ តារាស្រីរូបនេះ ក៏មិនបានកំណត់ថ្ងៃចូលរោងការនោះដែរ។ ដោយឡែក កាលពីពេលថ្មីៗ បន្ទាប់ពីភ្ជាប់ពាក្យជាង ១ ឆ្នាំកន្លងទៅ តារាស្រីរូបនេះក៏បានបង្ហាញឱ្យដឹងថា អ្នកនាងកំពុងតែពពោះកូនដំបូងហើយ ដែលជាតំណក់ឈាមរបស់គូដណ្ដឹងអណិកជនរូបនោះ ហើយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសរួចរាល់ហើយដែរ ដោយមានឈ្មោះ Dura Peou។ ក្រោយពីសម្រាលកូនប្រុសដំបូងហើយនោះ អ្នកនាង កែវ ពេជ្រពិសី និង អូន Dura ក៏ត្រូវបានមហាជន មិត្តក្រៅ និង ក្នុងសិល្បៈជាច្រើនក៏ជូនពរឱ្យពួកគេមានសុខភាពល្អផងដែរ៕ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreក្រោយគេប្រកាសទារលុយតុងទីនឡើងផ្អើល សឿ សុធារ៉ា ចេញមុខរៀបរាប់រឿងជីវិតបែបនេះថា
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលម្ដងរួចមកហើយ ទាក់ទិននឹងរឿងរ៉ាវតារាសម្ដែងស្រីល្បីឈ្មោះ សឿ សុធារ៉ា ត្រូវបាននារីម្នាក់ប្រកាសទារលុយតុងទីនកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ហើយរំលងបានមិនប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ ស្រាប់តែតារាកំប្លែង ស្រីពីន ក៏បានចេញមុខម្នាក់ទៀត ប្រកាសទារលុយទាក់ទងនឹងរឿងតុងទីនពីតារាសម្ដែងរូបនេះផងដែរ។ ជាមួយគ្នានេះ មហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់តារាសម្ដែងស្រីរូបនេះ កំពុងតែធ្វើការតាមដានចង់ដឹងកាន់តែច្បាស់ទាក់ទិននឹងរឿងរ៉ាវនេះ និង កំពុងតែទន្ទឹងរង់ចាំការចេញបកស្រាយពីតារាស្រី សឿ សុធារ៉ា ផងដែរ។ បើងាកទៅមើលតារាសម្ដែង សឿ សុធារ៉ា វិញ ទោះបីជាមានរឿងរ៉ាវលុយកាក់ ត្រូវគេបង្ហោះទារលុយតុងទីនជាសាធារណៈដល់ទៅ ២ នាក់ហើយមែន តែបែរជាមិនទាន់ចេញជាសកម្មភាពប្រតិកម្មណាមួយ ឬ ចេញមុខបកស្រាយពីបញ្ហានេះនៅឡើយទេ ដែលលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាងហាក់ស្ងប់ស្ងាត់ខ្លាំង មិនឃើញមានបង្ហោះអ្វីដូចកាលពីមុនមានរឿងនោះឡើយ។ យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្រាប់តែអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ អមនឹងរូបភាពជាច្រើនសន្លឹក រៀបរាប់ពីឆាកជីវិតរបស់ខ្លួន ដែលបានជួបប្រទះតស៊ូតាំងពីអាយុ ៦ ឆ្នាំ មកនោះ។ សារនោះ អ្នកនាង សឿ សុធារ៉ា បានសរសេរថា ៖ «ក្នុងមួយឆាកជីវិតខ្ញុំនេះ ខ្ញុំបានមានបំណងជួយចិញ្ចឹមមើលថែជីវិតគ្រួសារខ្ញុំទាំងអស់! ជាពិសេស គឺឪពុកម្តាយចាស់របស់ខ្ញុំ។ គិតទៅខ្ញុំចេះជួយមនុស្សជុំវិញខ្លួនតាំងពីអាយុ ៦ ឆ្នាំ ទោះបីថាការជួយតិចក្តីច្រើនក្តី ព្រោះខ្ញុំក្រដែរ។ តែនៅគ្រាចុងក្រោយនេះ ខ្ញុំទើបបានចូលរួមក្នុងវិស័យសិល្បៈវិញ ខ្ញុំចាប់អារម្មណ៍ថា ពេលខ្ញុំមានបញ្ហាតិចតួច ខ្ញុំកំពុងបានព្យាយាមដោះស្រាយដោយមានទំនួលខុសត្រូវយ៉ាប្រយ័ត្នបំផុត ហើយខំទប់ទល់ណាស់ តែនៅទប់មិនជាប់ទៀត ព្រោះខ្ញុំចង់សុខ រស់នៅសាមញ្ញធម្មតាៗ។ តែពេលខ្ញុំខំតស៊ូឈានចូលសិល្បៈវិញ បែរជាមានរឿងគួរឱ្យខ្ញុំគិតពិចារណាទៅវិញ។ តើអាចមានរឿងអ្វីនៅពីក្រោយខ្នងក្រោយពេលខ្ញុំបានវិញត្រឡប់មកបំពេញការងារសិល្បៈរបស់ខ្ញុំវិញដែលទេ?»។…
Read Moreនៅតែស្រស់ស្អាតមិនប្រែប្រួលទេ! តារាសម្ដែងស្រីកញ្ញា គៀត សុវណ្ណាឡាង ទម្លាយរូបថតកាលពីជិត១០ឆ្នាំមុន
ភ្នំពេញ៖ តារាសម្ដែងស្រីសាច់សខ្ចី មានមន្តស្នេហ៍កញ្ញា គៀត សុវណ្ណាឡាង ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈមកទល់ពេលនេះ តារារូបនេះបានក្ដោបបានតំណែងជាតួឯកស្រីជានិច្ច។ ម្យ៉ាងនាងមានទាំងរូបសម្រស់ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ ជាពិសេស សម្ដែងបានគ្រប់តួអង្គតែម្ដង។ ប៉ុន្តែមិនថាយ៉ាងណា មួយរយៈពេលធំនេះ គេសង្កេតឃើញថា តារាស្រីរូបស្រស់ កញ្ញា សុវណ្ណាឡាង ហាក់បានស្ងាត់មុខពីសិល្បៈយូរក្រែល ក៏ព្រោះតែនាងសំងំប្រកបអាជីវកម្មផ្ទាល់ខ្លួន។ យ៉ាងណាមិញ បើនិយាយពីសម្រស់ គៀត សុវណ្ណាឡាង បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សម្រស់របស់នាងមើលទៅនៅតែមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមិនមានការប្រែប្រួលសោះ។ ជាមួយគ្នាថ្មីៗនេះ តារាចម្រៀងនិងសម្ដែងរូបនេះ បានទម្លាយរូបថតកាលពីជិត១០ឆ្នាំមុន ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅទម្រង់រូបរាងរបស់រូបនាង មានការផ្លាស់ប្តូរតែ បន្តិចបន្តួចប៉ុណ្ណោះ មួយវិញទៀត តាមរយៈរូបថតនេះ រូបនាងត្រូវមហាជន កត់សម្គាល់ឃើញ មានភាពទាក់ទាញ់ ប្រិមប្រិយ និងគួរឲ្យស្រលាញ់ មិនចាញ់ពេលបច្ចុប្បន្ន ប៉ុន្មានទេ៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreប្រពៃណាស់! តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា រំភើបចិត្ត ប្រាប់ពីអារម្មណ៍ពិតក្រោយគ្រងឈុតអប្សរា
បើជាទោះវ័យទើបតែ ៩ ឆ្នាំ ក៏ពិតមែន តែតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងទេពកោសល្យសម្តែងយ៉ាងខ្លាំងក្នុងវិស័យខ្សែភាពយន្ត។ ក្នុងនោះតារាសម្តែងវ័យក្មេងរូបនេះ មានទេពកោសល្យសម្តែងគ្រប់ទម្រង់ ទាំងស្លូតបូត បង្ហូរទឹកភ្នែក ឆ្នាសឆ្នើម និង កំប្លុកកំប្លែង ជាដើម។ ជាការពិត សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។ លើសពីនោះ ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏អាចរាំរបាំ និង ច្រៀងថែមទៀតផង។ ជាងនេះទៅទៀត បើក្រឡេកទៅមើលរូបសម្រស់របស់ ម៉ានីកា វិញ ពីមួយឆ្នាំទៅមួយឆ្នាំ គឺហាក់ខុសប្លែកស្រស់ស្អាតយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានមហាជនលើកឡើងថា នៅថ្ងៃអនាគតតារាសម្តែងរមែងដើរតួកុមារីរូបនេះ នឹងដណ្ដើមបានតំណែងជាតួឯកស្រី ក្នុងខ្សែភាពយន្តជាក់ជាមិនខាន។ ជាក់ស្តែងថ្មីៗនេះ តារាសម្តែងវ័យក្មេង សរពេជ្ញ ម៉ានីកា បានបង្ហាញវត្តមានគ្រងឈុតអប្សរា យ៉ាងស្រស់ស្អាត មិនចាញ់សិល្បការិនីរៀមច្បងនោះឡើយ។ លើសពីនោះ ក្រោយបានគ្រងឈុតដែលនារីគ្រប់គ្នាប្រាថ្នាចង់តុបតែងនេះ ពេជ្ញ ម៉ានីកា ក៏បានបង្ហាញអារម្មណ៍រំភើប ដែលបានបំពេញក្តីស្រមៃរបស់ខ្លួន។ នាងតូច សរពេជ្ញ ម៉ានីកា បានរៀបរាប់ថា ៖ «នាងខ្ញុំពិតជាមានអារម្មណ៍រំភើបឥតឧបមា ដែលមានឱកាសបានតុបតែង ក្នុងឈុតអប្សរាដ៏ល្អឯករបស់ខ្មែរ។ នាងខ្ញុំសូមកោតសរសើរ និង សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និង បងៗពូមីងក្រុមអ្នកជំនាញ ផ្នែកសិល្បៈបុរាណខ្មែរ ដែលបានលះបង់ពេលវេលា និង កម្លាំងកាយចិត្ត ព្យាយាមការពារ និង ថែរក្សាមរតកទាំងអស់នេះឱ្យនៅឋិតឋេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ដូចជារូបនាងខ្ញុំ។ សូមថ្លែងអំណរគុណជាពិសេសដល់ លោកគ្រូ និង បងបងពូមីងក្រុមការងារទាំងអស់ ដែលបានជួយសម្រេចក្តីបំណងរបស់នាងខ្ញុំក្នុងការគ្រងឈុតអប្សរាដ៏អស្ចារ្យនេះ»។
Read Moreស្រស់ស្អាតប្លែក! តារាចម្រៀងសំនៀងផ្អែម អ្នកនាង សុគន្ធ នីសា ស្លៀកឈុតហូលខ្មែរច្នៃបែបបុរាណ-សម័យ យ៉ាងសមសួន
តារាកម្សាន្ត: ប្លែកភ្នែកទៀតហើយ រាងខុសប្លែកបន្តិចពីសព្វមួយដង តារាចម្រៀងសំនៀងផ្អែមពិរោះ ជ្រកក្រោមទ្រនំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយបង្ហាញខ្លួនស្លៀកឈុតហូលខ្មែរច្នែបែបបុរាណ-សម័យ បញ្ចេញសម្រស់យ៉ាងស្រស់ស្អាត ទាក់ក្រសែភ្នែកមហាជននៅលើបណ្តាញសង្គម ដោយលាន់មាត់សរសើរគ្រប់គ្នាតែម្តង។ សូមរំលឹកផងដែលថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា បង្ហាញខ្លួនក្នុងឈុតបុរាណខ្មែរ ប៉ុន្តែជារឿយៗអ្នកនាងតែបង្ហាញខ្លួនថតតែងក្នុងឈុតបុរាណបានយ៉ាងសមរម្យ សមសួនជានារីខ្មែរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីសំណាក់អ្នកគាំទ្រនិងមហាជន៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា!! ស្ងាត់ៗ តារាចម្រៀងប្រុស លោក អ៊ីណូ ភ្ជាប់ពាក្យហើយ ថែមទាំងទម្លាយបែបនេះថា
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងប្រុស អ៊ីណូ សព្វថ្ងៃនេះ កំពុងតែមមាញឹកខ្លាំង ជាមួយនឹងការស៊ី ជាពិសេសគឺ ហ្គារ៉ាសលក់រថយន្តរបស់រូបលោក ដែលត្រូវគេដឹងថា លក់ដាច់ស្ទើរជារៀងរាល់ថ្ងៃនោះ ដំណើរការទៅមុខយ៉ាងរលូន។ ទោះបីជា មានឈ្មោះជាតារាល្បី ការរកស៊ីកាក់កបខ្លាំងយ៉ាងដូច្នេះមែន តែមិនធ្លាប់ដែល លេចឮដំណឹងថា តារាប្រុស អ៊ីណូ ធ្លាប់មានដៃគូ ឫបង្ហាញភាពស្និទស្នាលជាមួយនឹង នារីរូបណាឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោក ទម្លាយរូបថតសំពះផ្ទឹមជាមួយនឹង នារីម្នាក់ ថែមទាំងមាន ចាស់ទុំចងដៃផងដែរ។ ជាមួយគ្នានេះ មហាជនជាច្រើន បានសម្តែងការរីករាយនិងអបអរ តារាប្រុសរូបនេះ បង្ហាញរូបថតភ្ជាប់ពាក្យ ជាមួយនឹង អនាគតភរិយាយ៉ាងស្រស់សោភា សាកសមជាគូនឹងគ្នា មិនតែប៉ុណ្ណោះ រូបលោក ក៏បានទម្លាយថា នឹងចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពី ជំងឺកូវីដរាងស្ងប់ស្ងាត់ជាងនេះ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read More