ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ជីវិតឯកជនរបស់ ឧកញ៉ាចិត្តធម៌វ័យក្មេង ឡេង ណាវ៉ាត្រា និងលោកជំទាវ កំពុងរស់នៅក្នុងជីវភាពយ៉ាងសម្បូរបែប ជាមួយការប្រើប្រាស់សម្ភារៈទំនើបៗដែលធ្វើឲ្យមនុស្សទាំងផងស្ញើចមិនដាច់ពីមាត់។ ជាមួយគ្នានេះ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប ដែលជាហេតុធ្វើឲ្យមនុស្សទាំងផងគោរពស្រលាញ់លោកសឹងគ្រប់ៗគ្នា។ ជាក់ស្ដែង ដូចមុននេះបន្តិចលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងអំឡុងពេលចុះបំពេញការងារតាមខេត្ត។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ក្នុងដំណើរចុះតាមខេត្តនោះ អ្នកឧកញ៉ា មិនបានចូលពិសារអាហារតាមភោជនីយដ្ឋានថ្លៃៗអ្វីនោះទេ តែបែរជាចុះហូបមីត្រឹមតែពីរកញ្ចប់តាមផ្លូវទៅវិញ ដោយមិនខ្វល់ថាឋានៈខ្លួនជា ឧកញ៉ា អ្វីនោះទេ៕ កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: September 21, 2021
អីយ៉ា! ស្រស់ស្អាតប្លែកម្យ៉ាង ទូច ស្រីលក្ខណ៍ ទើបកែកុនមុខរួចធ្វើឲ អ្នកគាំទ្រភ្ញាក់ផ្អើលលាន់មាត់និយាយបែបនេះថា
តារាចម្រៀង ទូច ស្រីលក្ខណ៍ បានសាងប្រជាប្រិយភាពរបស់ខ្លួននៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជាមួយរយៈមុន នាងជួបប្រទះនូវរឿងជីវិតគ្រួសារបែកបាក់ ក៏តារាស្រីរូបនេះក្រោកឈរឡើងបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីមួយនេះដដែល។ ក្រៅពីខំថែប្រជាប្រិយភាពពីសំណាក់ទស្សនិកជន អ្នកមេម៉ាយរាងតូចច្រឡឹង ទូច ស្រីលក្ខណ៍ ក៏មិនភ្លេចមើលថែរូបសម្រស់របស់នាងដែរ ដោយនាងតែងតែហាត់ប្រាណដើម្បីទទួលបានរូបរាងស្រស់ស្អាតមិនចាញ់កាលពីមុនទេ។ និយាយដល់រឿងមើលថែសម្រស់ ថ្មីៗនេះតារាចម្រៀង ទូច ស្រីលក្ខណ៍ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងគាំង បន្ទាប់ពីឃើញរូបថតប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញពីទម្រង់មុខបែ្លកខ្លាំង ទាំងផ្នែកចង្ការ និង ច្រមុះ ហាក់ដូចជាទើបតែកែកុនរួចរាល់ ។ ថ្វីដ្បិតថា អ្នកម៉ាក់កូនមួយ ទូច ស្រីលក្ខណ៍ មិនបានសារភាពច្បាស់ៗថា នាងបានកែកុនមុខពិតមែនក៏ដោយ តែយ៉ាងណាអ្នកគាំទ្រជាច្រើនបានខំមិននៅក្រោមរូបថតផុសរបស់នាង ដោយលើកសរសើរថាតារាស្រីរូបនេះពិតជាកាន់តែស្រស់ស្អាត និង ក្មេងជាងមុន មើលសឹងមិនស្គាល់បន្ទាប់ពីឃើញមុខមាត់ដូច្នេះ ៕
Read Moreអីយ៉ា! គ្រាន់តែបង្ហោះសុំ Fan មានសង្សារ ពេលនេះ ចេន បង្ហាញមុខគូស្នេហ៍បាត់ ស្អាតណាស់!
បើនិយាយពីតារាចម្រៀង Original Song លោក ចេន មហាជនអ្នកគាំទ្រប្រាកដជាបានជ្រាបហើយពីប្រជាប្រិយរបស់កំលោះសង្ហារូបនេះ ក៏កំពុងតែស្ថិតនៅលំដាប់ជួរមុខក្នុងចំណោមតារាចម្រៀង Original Song ផ្នែកបុរសផងដែរ។ លើសពីនោះ បើនិយាយពីរូបសម្រស់ ភាពសង្ហាទាក់ទាញវិញ លោក ចេន ក៏ត្រូវបានអ្នកគាំទ្រនារីៗមិនតិចនោះបាក់ចិត្តស្រឡាញ់ ប្រាថ្នាលោកធ្វើជាគូទៀតផង។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃនេះ ពោលគឺតាំងពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ប្រុសសង្ហា ចេន បានបង្ហោះសារមួយឃ្លា ធ្វើឱ្យអ្នកគាំទ្រនារីៗជាច្រើនជ្រួលច្របល់យ៉ាងខ្លាំងដោយលោករៀបរាប់ថា ៖ «សារផ្ញើជូនដល់ FAN ជាទីស្រឡាញ់ បងសុំមានសង្សារបានអត់?»។ សារនោះ អ្នកគាំទ្រនារីៗជាច្រើន ក៏កំពុងខូចចិត្តមិនតិច ហើយក៏កំពុងលួងចិត្តខ្លួនឯងថា លោក ចេន គ្រាន់តែសួរលេងប៉ុណ្ណោះ។ ក្រោយពីរូបភាពគូនោះបានចែករំលែក មហាជនអ្នកគាំទ្ររបស់តារាចម្រៀង ចេន ក៏ហាក់បានជ្រាបកាន់តែច្បាស់ ថាសារដែលលោកបង្ហោះសួរកាលពីថ្ងៃមុននោះ គឺជារឿងពិត ក៏ព្រោះតែពេលនេះលោកកំពុងតែបង្កាត់ស្នេហ៍ជាមួយនឹងមិត្តស្រីដ៏ស្រស់ស្អាតម្នាក់៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreបើមានពេលចង់ទៅជាមួយនរណាដែរ! កោះទាំង ៥ មានសម្រស់ឆើតឆាយ ស្រស់ស្អាតទាក់ទាញជាងគេ នៅលើពិភពលោក
នៅលើពិភពលោក គេកត់សម្គាល់ឃើញមានកោះដែលស្អាតៗជាច្រើន មានទឹកសមុទ្រខៀវស្រងាត់ មានរុក្ខជាតិបៃតង និង អមទៅដោយទេសភាពយ៉ាងច្រើនសម្បូរបែប ។ ថ្ងៃនេះ យើងនឹងលើកយកកោះទាំង ៥ ដែលស្អាតជាងគេនៅលើពិភពលោក ។ មានកោះណាខ្លះ? សូមតាមដានទាំងអស់គ្នា៖ ១. កោះ Fiji កោះដែលស្អាតជាងគេនៅលើពិភពលោកនោះ គឺកោះ Fiji ស្ថិតក្នុងប្រទេសមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលមានប្រជុំកោះ ជាង ៣៣៣ នោះគឺ ណូវែលសេឡង់ ។ ចំពោះកោះទាំង ៣៣៣ នេះវិញពិតជាស្រស់ត្រកាល រីឯទឹកសមុទ្រវិញពិតជាស្អាតត្រចះត្រចង់ និង មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតខ្លាំង ពោលគឺគ្មានសំរាម ។ កោះ Fiji គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់ទៅកម្សាន្ត ព្រោះវាប្រៀបដូចជានៅឋានសួគ៌អ៊ីចឹង ។ ២. កោះ Bora Bora កោះ Bora Bora គឺជាកោះតូចមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលស្ថិតនៅក្នុងប្រទេស Polynesia ។កោះនេះហ៊ុមព័ទ្ធទៅដោយខ្សាច់ (កោះតូចៗ) មិនត្រឹមតែប៉ុណ្ណោះ វាមានទឹកសមុទ្រយ៉ាងខៀវស្រងាត់ថែមទៀតផង ។ ចំពោះឆ្នេរនេះដែរ គឺបានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ។ ៣. កោះ Maldives កោះ Maldives គឺស្ថិតនៅឯប្រទេស Maldive តែម្តង ។ កោះនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះ ទឹកសមុទ្រនៅទីនេះគឺ ថ្លាស្រស់ស្អាតខ្លាំងណាស់ ដែលអមទៅដោយកោះផ្សេងៗព័ទ្ធជុំវិញ ពោលគឺសម្បូររុក្ខជាតិស្អាតៗតែម្តង ។ ៤. កោះ Tahiti ចំពោះកោះដែលបានចំណាត់ថ្នាក់លេខ ៤ វិញគឺបានទៅលើកោះ Tahiti ដែលស្ថិតនៅឯ French…
Read Moreទំហំស្នេហា!! ពិតជាគួរឲសរសើរ ស្រឡាញ់ស្វាមីពេក ភរិយាលោក ព្រាប សុវត្ថិ ស៊ូធ្វើរឿងមួយនេះ
ជាការពិតមនុស្សម្នាក់ៗតែងតែមានក្ដីស្រឡាញ់ចំពោះគូស្នេហ៍របស់ខ្លួនផ្សេងៗពីគ្នា អ្នកខ្លះបង្ហាញចេញបែបនេះ អ្នកខ្លះទៀតក៏បង្ហាញចេញបែបនោះ។ បើងាកទៅចាប់អារម្មណ៍តារាៗជាច្រើនរូប ក្រៅពីផ្តល់សុភមង្គលក្នុងគ្រួសារហើយនោះ ពួកគេបានជ្រើសរើសការសាក់រូបជាសក្ខីភាពនៃក្ដីស្រឡាញ់របស់ពួកគេថែមទៀត ហើយភាគច្រើនគឺរមែងឃើញខាងស្វាមីសាក់ឈ្មោះ ឬ រូបភរិយានៅលើខ្លួន។ យ៉ាងណាមិញ បើក្រឡេកទៅមើលគូស្វាមីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ឯនោះវិញ ក៏ហាក់ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ ដូចទៅនឹងគូសិល្បៈដទៃទៀតដែរ ដោយលោក និង ភរិយា ក៏បានសាក់ឈ្មោះរបស់ដៃគូនៅលើសាច់ដូចគ្នាដែរ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមហាជនប្លែកចិត្តនោះ គឺបុគ្គលដែលសាក់ឈ្មោះគូស្នេហ៍ ជាភរិយារបស់លោក ព្រាប សុវត្ថិ ទៅវិញ។ ភិរយារបស់លោក ព្រាប សុវត្ថិ បានសាក់ឈ្មោះរបស់ស្វាមីនៅលើខ្មងដៃរបស់អ្នកនាង ធ្វើឱ្យមហាជនមិនតិចនោះទេ ដែលសរសើរពីភរិយារបស់លោក ព្រាប សុវត្ថិ ដែលស៊ូលះបង់សាច់ដ៏ស្រស់ស្អាត ចាក់សាក់ឈ្មោះស្វាមី ដើម្បីបើកបង្ហាញអំពីទំហំស្នេហ៍ដែលអ្នកនាងមានចំពោះស្វាមី៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreពិតជាស្វាមីដ៏ល្អមែន! ឃើញរូបភាពប្តីពេល Live លក់ និង ធ្វើការខុសគ្នាមេឃដី សួស វីហ្សា ពោលចេញពីចិត្តបែបនេះ
ប៉ុន្មានថ្ងៃនេះ លោកអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានឃើញហើយពីការបន្តចែករំលែករូបភាពថតពីការ Live វីដេអូរបស់តារាចម្រៀង សួស វីហ្សា និង ស្វាមី គឺលោក ថមមី ដែលមានអ្នកចូលទស្សនាដល់ទៅ ១២ ម៉ឺននាក់នោះ។ ក្នុងនោះ ចំណុចនៃការទទួលបានប្រជាប្រិយភាពមានអ្នកចូលមើលច្រើនសន្ធឹកនេះដែរ ក៏ព្រោះតែការតុបតែងខ្លួន និង ភាពកំប្លុកកំប្លែងរបស់លោក ថមមី និង អ្នកនាង សួស វីហ្សា តែម្តង។ ដោយឡែក បន្ទាប់ពីវីដេអូនោះហើយ ក៏នៅមានរូបភាពជាច្រើនទៀតត្រូវបានអ្នកលេងបណ្តាញសង្គមយកទៅកាត់តជាបន្តបន្ទាប់ ជាពិសេសគឺរូបភាពប៉ុន្មានសន្លឹករបស់លោក ថមមី ដែលបានបំពេញភារកិច្ចលើមុខជំនួញរបស់លោក នៅថ្ងៃបន្ទាប់នៃការ Live វីដេអូជាមួយភរិយានោះ។ រូបភាពក្នុងឯកសណ្ឋានអ្នកធ្វើការអាវធំ ឡើងកាន់ម៉ៃក្រូហ្វូនថ្លែងសន្ទរកថា លោក ថមមី ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន លើកការសរសើរដល់លោកថា «លោកពិតជាស្វាមី ដ៏ល្អណាស់ ក៏ព្រោះសុខចិត្តតុបតែងខ្លួនយ៉ាងណាក៏ដោយ ឱ្យតែបានជួយដល់ភរិយា ជាពិសេសនោះ គឺឱ្យភរិយាមានស្នាមញញឹមតែម្តង»។ ស្របគ្នានោះ សូម្បីតែម្ចាស់សាមីខ្លួន គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះរូបភាពកាត់តចូលគ្នារបស់ស្វាមី កំពុង Live តុបតែងខ្លួនស្រី និង រូបភាពស្វាមីកំពុងឈរនៅលើឆាកជាមួយអ្នកជំនួញផ្សេងៗ គឺពិតជាខុសគ្នាដាច់។ លើសពីនោះ គឺអ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារយ៉ាងខ្លី តែពោរពេញដោយក្តីសុខចេញពីបេះដូងរបស់ខ្លួនថា៖ «រូបភាពមួយសន្លឹកនេះ រយលានអត្ថនយ័សម្រាប់ខ្ញុំ Tommy Real Tommy»៕
Read More