មកទល់នឹងសម័យកាលបច្ចុប្បន្ននេះ គំនិតច្នៃប្រឌិត ក្នុងវិស័យផលិតកម្មរបស់របរប្រើប្រាស់ ចេះតែអភិវឌ្ឍន៍ទៅមុខមិនឈប់មិនឈរ ធ្វើឱ្យឧបករណ៍ដែលធ្លាប់ប្រើប្រាស់មួយចំនួនកាលពីមុន ក្លាយទៅជាហួសសម័យកាល លែងមានអ្នកប្រើប្រាស់បន្តទៅទៀត ក៏ដូចជាស្ទើរតែនឹងលែងមានអ្នកយកមកប្រើប្រាស់បន្តផងដែរ។ យ៉ាងណាមិញ ថ្វីដ្បិតតែវត្ថុទាំងនោះ លែងមាន ក៏ដូចជាលែងសូវមានអ្នកយកមកប្រើប្រាស់ ឬប្រើពុំបានក្ដី តែពួកវាបានបន្សល់ទុក្ខនូវអនុស្សាវរីយ៍ដ៏អស្ចារ្យ ផ្សារភ្ជាប់ជាមួយជីវិតរស់នៅរបស់យើង កាលសម័យពីអតីតកាល ដែលគួរឱ្យស្រណោះ នឹងពុំអាចបំភ្លេចបានផងដែរ។ ចង់ដឹងថាវត្ថុទាំងនោះមានអ្វីខ្លះ តោះទៅទស្សនារូបភាពទាំងអស់គ្នា ៖ ១.ទូ ទូរស័ព្ទសាធារណៈ ២. ប្រដាប់វាយទឹកកក ៣. កាសែតចម្រៀង ៤. ចង្កៀងប្រេងកាត ៦. ពិលដែកដាក់ថ្ម ៧. ស្បែកជើងកាម៉េញ៉ី ៨. កង់ខ្មែរ ៩. កៅអីបុរាណខ្មែរ ១០. ស្បែកជើងលោកតា ១១. ស៊ីមកាតចាស់ៗ ១២. មួកក្រដាស ១៣. រទេះខ្មែរ ប្រភពរូបភាព ៖ 963 Classic
Read MoreDay: September 25, 2021
អីយ៉ា! កាន់តែកើនវ័យក៏ពិតមែន តែជាក់ស្តែងតារាចម្រៀងលោក មួន ម៉ារ៉ា ឃើញនៅសង្ហាដូចកាល ២០ ឆ្នាំមុន
បើរំឮកទៅកាន់ចុងឆ្នាំ ១៩៩៩ ដល់អំឡុងឆ្នាំ ២០០០ ឡើង មហាជននិយមតាមដានវិស័យចម្រៀងប្រាកដជានៅចងចាំនៅឡើយតារាចម្រៀងសំឡេងស្រទន់ លោក មួន ម៉ារ៉ា ដែលជាតារាចម្រៀងផ្នែកបុរសល្បីល្បាញខ្លាំង។ កាលនោះ បទចម្រៀងគ្រប់បទរបស់លោក មួន ម៉ារ៉ា មិនថាបែបមនោសញ្ចេតនា ឬ ញាក់កន្ត្រាក់អារម្មណ៍នោះទេ គឺសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងផលិតកម្ម KH Promotion ដោយលោកមានវត្តមានតាំងពី Vol 1 មកម្ល៉េះ។ បទចម្រៀងល្បីៗរបស់លោក ដែលត្រូវបានមហាជននៅស្តាប់រហូតមកទល់ពេលបច្ចុប្បន្នមានដូចជាបទ «កាដូឥតន័យ» បទ «បងជាបន្លាក្នុងទ្រូង» បទ «អូនទៅភ្នំពេញ» បទ «សូលីដា» បទ «ចង់ដឹង» និង បទជាច្រើនទៀត។ ដោយឡែក ក្រោយសាងគ្រួសារហើយនោះ លោក មួន ម៉ារ៉ា ក៏បានស្ងប់ស្ងាត់លើវិថីសិល្បៈជាច្រើនឆ្នាំ រហូតប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានឃើញវត្តមានរបស់លោកសាជាថ្មីក្នុងវិថីសិល្បៈ ដោយលោកបានចូលរួមកម្មវិធីកម្សាន្តនានាផងដែរ។ ជាការពិត រំលងផុតទៅរយៈពេលជាង ២០ ឆ្នាំហើយក្តី ក្នុងការវិលត្រឡប់របស់លោក មួន ម៉ារ៉ា ម៉ារ៉ា មកកាន់វិថីសិល្បៈលើកនេះ បើទោះជាលោកមានរូបរាងមានសាច់ជាងមុនបន្តិច ប៉ុន្តែបើមើលទៅសម្រស់របស់តារាចម្រៀងសំឡេងស្រទន់រូបនេះ គឺនៅតែសង្ហាដូចដើម។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ នេះ គឺលោក មួន ម៉ារ៉ា មានអាយុ ៤៤ ឆ្នាំហើយ គឺនៅមិនសល់ប៉ុន្មានឆ្នាំទៀតទេ លោកកើនវ័យដល់ទៅ ៥០ ឆ្នាំ ទៅហើយ៕
Read Moreស្អាតខ្លាំងណាស់! អារាមមួយនៅបាត់ដំបង បើអាយុវិញជាង ២០០ ឆ្នាំហើយ មានចម្លាក់ល្អប្រណីត
ស្ថិតនៅទឹកដី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋាន កងរាជអាវុធខេត្តបាត់ដំបង «វត្តដំរីស» គឺជាអារាមមួយ ដែលមានវ័យចំណាស់ ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ នៅក្នុងខេត្តបាត់ដំបង។ វត្តនេះ មានឈ្មោះយ៉ាងពីរោះមួយទៀតហៅថា «វត្តស្វេតច្ឆត្រកុញ្ជរជ័យ» ដែលប្រែឱ្យពីរោះទៅ គឺអាចមានន័យថា «ដំរី-សជ័យ»។ បើតាមឯកសារ របស់លោក តូច ឈួង បានអះអាងថា ជាងអ្នកទទួលការងាររៀបឥដ្ឋ នៅវត្តនេះគឺ កុងតូ នៅភូមិដូនទាវ និង ជាង ស្នា នៅមុខវត្តកំផែង។ ឯជាងខាងឆ្លាក់រូបស៊ីម៉ង់ត៍ ជារូបគ្រុឌ តោ ស្វា មនុស្ស យក្ស គឺជាង ញឹក នៅព្រែកតាតន់ និង ជាង សឿន នៅភូមិចំការសំរោង។ ចំណែកជាងចម្លាក់ឈើវិញ គឺជាង អុន នៅក្បែរវត្តក្តាំងងារ ដែលថ្វីដៃឆ្លាក់របស់គាត់ បានស៊ីដាច់ជាងឆ្លាក់ឈើដទៃៗទៀត ក្នុងសម័យសាងសង់នោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និង បង្អួចបញ្ឆោតរបស់ព្រះវិហារ រួមទាំងគំនូរដ៏វិចិត្រ នៅខាងលើជញ្ជាំងខាងក្រៅ មួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ។ មិនតែប៉ុណ្ណោះ នៅក្នុងអារាមដ៏ចំណាស់ បង្កើតឡើងនៅ ១៧៩៣ នេះ មានទាំងចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ រួមទាំងសត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និង ជាពិសេស នោះគឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង ដែលប្រកបទៅដោយរចនាបថល្អវិចិត្រ ស័ក្តិសមជា អារាម ដែលតែងត្រូវបានភ្ញៀវជាតិ និង អន្តរជាតិចូលទៅទស្សនា និង សិក្សាជាហូរហែផងដែរ៕ រូបភាពដោយ ៖ Sovanna Kem…
Read Moreអបអរសាទរ! ស្ងាត់ៗ ចែ ឡេង និងគូស្នេហ៍ ដឹកដៃគ្នាចូលរោងការហើយ ក្រោយទាក់ទងគ្នាជិត ២ឆ្នាំ
មហាជនបានជ្រាបហើយពីតារាសម្ដែងស្រី ចែ ឡេង ដែលសព្វថ្ងៃនេះ កាន់តែក្ដោបបានប្រជាប្រិយភាពខ្លាំងឡើងក្នុងសង្គមសិល្បៈ ដោយកាន់តែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់យុវវ័យគ្រប់ស្រទាប់ ជាមួយនឹងស្នាដៃនៃការសម្ដែងដ៏ប៉ិនប្រសប់របស់នាង ក្នុងភាពយន្តខ្មែរល្បីៗជាច្រើន។ លើសពីនេះ តារាស្រីរូបនេះ មិនត្រឹមទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យសិល្បៈនោះទេ ថែមទាំងមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតឯកជនរបស់នាង ជាពិសេសគឺទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងគូស្នេហ៍ ដែលបានបើកចំហជាសាធារណៈជិត ២ ឆ្នាំហើយ ដោយតែងបង្ហាញនូវភាពផ្អែមជាមួយគ្នាលើបណ្ដាញសង្គម។ ដោយឡែក នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ស្ងាត់ៗតារាស្រីរូបស្រស់នេះ បានសម្រេចចិត្តចូលរោងការជាមួយនឹងគូស្នេហ៍ហើយ បន្ទាប់ពីសាងស្នេហ៍ដ៏ស្អិតល្មួតនឹងគ្នាអស់រយៈពេលជិត ២ ឆ្នាំ កន្លងមកនេះ។ នេះបើតាមការបង្ហោះរូបភាព និងសារ អបអរសាទរ ព្រមទាំងពាក្យពេចន៍ជូនពរ ពីតារាសម្ដែងស្រី ភិន សុដាលីស បាននិយាយថា៖ «អាយដលការប្តីមួយបាត់ ជូនពរសំណាងល្អជោគជ័យគ្រប់ភារកិច្ចណា Je Leng ឡេង»។ ក្នុងនោះ គេឃើញថា កម្មពិធីមង្គលរបស់តារាស្រីរូបនេះ និងគូស្នេហ៍ បានរៀបចំឡើងជាលក្ខណៈគ្រួសារ ដែលឃើញមានការចូលរួមពីមិត្តភក្តិ និងបងប្អូនសាច់ញាតិប៉ុណ្ណោះ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងបរិបទទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ អ្នកលេងបណ្ដាញសង្គម មិត្តរួមសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់ តារាសម្ដែងស្រីរូបនេះ បានធ្វើការចូលអបអរសាទរចំពោះពិធីមង្គលរបស់នាងគ្រប់ៗគ្នា ព្រមទាំងធ្វើការជូនពរដល់រូបនាង និងគូស្នេហ៍ ទទួលបាននូវគ្រួសារមួយដ៏មានសុភមង្គលផងដែរ៕
Read Moreវ៉ាង ស្រីណូ តារាស្រីលក់អនឡាញលំដាប់អភិជន កំពុងចាយជីវិតហាយសូរ លើគំនរទ្រព្យពីការរកស៊ី
បើទោះជាមិនបានវិលត្រឡប់មកកាន់វិថីសិល្បៈវិញក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែងកញ្ញា វ៉ាង ស្រីណូ ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រតែងតែចាប់ក្រសែភ្នែកចង់ដឹងពីជីវិតឯកជនរបស់កញ្ញាផងដែរ បន្ទាប់ពីមួយរយៈក្រោយនេះ វ៉ាង ស្រីណូ បានបង្ហាញវត្តមានក្នុងកម្មវិធីរបស់អ្នកសិល្បៈជាបន្តបន្ទាប់។ ក្រោយផ្តាច់ខ្លួនក្នុងការសម្តែងអស់រយៈពេលប្រមាណ ១០ ឆ្នាំ កញ្ញា វ៉ាង ស្រីណូ ក៏បានបើកមុខជំនួញផ្ទាល់ខ្លួនដោយការនាំចូលផលិតផលថែសម្រស់ និង របស់ប្រើប្រាស់ប្រ៊េនៗ ស៊េរីអភិជន ដូចជា កាបូប ស្បែកជើង ខ្សែក្រវាត់ ទឹកអប់ពីបរទេស ជាដើម លក់លើទីផ្សារអនឡាញនៅកម្ពុជា ដោយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។ បើទោះជាមិនស្ថិតក្នុងវិស័យសិល្បៈទៀត តែកញ្ញា វ៉ាង ស្រីណូ កំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិពីញើសឈាមនៃរបររកស៊ីអនឡាញរបស់ខ្លួន ដោយមកដល់ពេលនេះកញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជនឃើញថា នាងបានចាយវាយប្រាក់កាក់ទិញផ្ទះវីឡាជាច្រើនខ្នង និង ឡានទំនើបជាច្រើនគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកទៅមើលការតុបតែងខ្លួនចេញក្រៅជាប្រចាំថ្ងៃរបស់កញ្ញា វ៉ាង ស្រីណូ ក៏ហាយសូខ្លាំងណាស់ដែរ ក៏ព្រោះសម្ភារប្រើប្រាស់លើខ្លួនរបស់នាងពេលចេញដើរម្តងៗដូចជាកាបូប ស្បែកជើង គឺមានតម្លៃមិនក្រោមពាន់ដុល្លារនោះឡើយ៕
Read Moreធ្វើបុណ្យទាន់ខែភ្លឺ! ចូលដល់រដូវភ្ជុំបិណ្ឌ នាយព្រែក ជូនលុយនិងស្លាដក់ទៅម្ដាយជាទីស្រឡាញ់
ជាការពិត រដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ ដែលពិធីកាន់បិណ្ឌគិតចាប់ពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ហើយសង្កេតថាក្នុងពិធីកាន់បិណ្ឌរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្នុងរង្វង់សិល្បៈ ក៏មានតារាប្រុសស្រីខ្មែរជាច្រើនដួង បានបង្ហាញរូបភាពជុំគ្រួសារ និងបានទៅវត្តធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឈ ដើម្បីឧទ្ទិសកុសលជូនដល់ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅ តាមប្រពៃណីទំនៀមទម្លាប់។ ក្នុងនោះដែរ ក៏បានឃើញថាមានតារាប្រុសស្រីមួយចំនួន ក៏មិនភ្លេចធ្វើបុណ្យនឹងព្រះរស់នៅក្នុងផ្ទះដែរ ដោយពួកគេបានជូននូវស្លាដក់ មានរបស់របបប្រើប្រាស់ និងគ្រឿងបរិភោគ បំប៉ន់សុខភាពជាច្រើន ព្រមទាំងជូនជាថវិកាដល់ឪពុកម្ដាយរបស់ពួកគេផងដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ដែលជាថ្ងៃកាន់បិណ្ឌទី ៣ មហាជនអ្នកគាំទ្រវិស័យសិល្បៈ មានការអារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញលើបណ្ដាញសង្គមរបស់ នាយ ព្រែក ដែលលោក បានបត់ជើងសំពះជូនថវិកា ជាមួយនិងស្លាដក់ ដល់អ្នកមានគុណជាទីស្រឡាញ់របស់លោក ដែលធ្វើឱ្យអ្នកម៉ែ យ៉យ មានសេចក្ដីរំភើបចិត្តជាខ្លាំង ព្រមទាំងបានជូនពរកូនយ៉ាងផ្អែមឱ្យទទួលរកស៊ីមានបាន និងកាន់តែទទួលភាពជោគជ័យផងដែរ។ ជាមួយគ្នានោះ ទង្វើបង្ហាញពីទឹកចិត្តដ៏កតញ្ញូរបស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម មានចាប់អារម្មណ៍ខ្លាំង ដែលបានធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាពីលោក ជាមួយទឹកចិត្តជាកូនប្រុសដ៏ល្អប្រពៃនេះផងដែរ៕
Read Moreតារាបង្ហាញម៉ូដវ័យក្មេង ២ ដួង ជោគជ័យខ្លាំង ក្រោយងាកទៅធ្វើជាតារាសម្តែង
បើនិយាយពីសិល្បករ-ការិនី នៅក្នុងវិថីសិល្បៈជាច្រើន មុននឹងឈានទៅដល់ភាពជោគជ័យនោះ ពួកគេសុទ្ធសឹងតែចាប់ផ្តើមពីជំហានដំបូងរៀងៗខ្លួននូវជំនាញ និង ទេពកោសល្យផ្សេងៗគ្នា ដោយខ្លះបានផ្តើមចេញពីការប្រឡងចម្រៀង ខ្លះការដើរបង្ហាញម៉ូដ ឬ ខ្លះទៀតនោះចាប់ផ្តើមពីការសម្តែងក៏មាន។ ជាក់ស្តែង ក្រឡេកទៅមើលតារាសម្តែងវ័យក្មេង ២ ដួង គឺកញ្ញា រចនា រាវ៉ាឌី និង កញ្ញា សុម៉ាឡែន ក៏មានអតីតកាលរបស់ខ្លួនដូចគ្នាដែរ ដោយតារាស្រីខាងលើនេះបានបោះជំហានចូលវិថីសិល្បៈដំបូង គឺជាតារាបង្ហាញម៉ូដ។ ១. កញ្ញា រចនា រាវ៉ាឌី តារាស្រីស្រករក្រោយ ដែលកំពុងតែបោះសន្ទុះជោគជ័យយ៉ាងខ្លាំងលើការសម្តែងរូបនេះ បានចូលប្រឡូកក្នុងវិថីសិល្បៈ ជាតារាបង្ហាញម៉ូដ ។ ក្រោយមក ដោយអំណោយផលផ្នែកសម្រស់ រចនា រាវ៉ាឌី ក៏ត្រូវបានបណ្តាក្រុមហ៊ុនជាច្រើន បានទាក់ទងហៅនាងទៅថតផ្សព្វផ្សាយពាណិជ្ជកម្ម រហូតមានឱកាសបានចូលរួមសម្តែងខ្សែភាពយន្តតែម្តង។ តារាស្រីរូបនេះ បានក្តោបតំណែងជាតួឯកស្ទើរគ្រប់រឿង ដោយភាគច្រើននាងសម្តែងជាតួអង្គស្លូតបូត ច្រើនជាងកាចឆ្នាស់។ ២. អ្នកនាង សុម៉ា ម៉ាឡែន តារាស្រីវ័យក្មេង ផុន សុម៉ាឡែន ដែលមានឈ្មោះក្នុងសិល្បៈថា សុម៉ា ម៉ាឡែន ក៏មិនខុសប្លែកពីមិត្តរួមអាជីព និង ជាមិត្តស្និទ្ធស្នាលកញ្ញា រចនា រ៉ាវាឌី ដែរ នាងបានចាប់ផ្តើមបោះជំហានដំបូងក្នុងការប្រកួតកម្មវិធី Freshie Girl & Boy រហូតក្លាយតារាបង្ហាញម៉ូដ និង បានចូលរួមថតផ្សព្វផ្សាយផលិតផលជាច្រើន។ ក្រោយមក ផុន សុម៉ាឡែនន ក៏បានបោះជំហានក្លាយជាតារាសម្តែង ដោយនាងមានសម្ថភាពទាំងការសម្តែងបែបស្លូតបូត និង ឆ្នាស់ឆ្នើមយ៉ាងប៉ិនប្រសប់៕
Read Moreមិនខ្វល់រឿងរកអ្នកស្អំបេះដូង លី ច័ន្ទសីហា រស់នៅជាមួយកូនស្រី យ៉ាងហាយសូរ មានក្តីសុខបំផុត
រហូតមកដល់ពេលនេះ លី ច័ន្ទសីហា នៅបន្តស្ពាយងារជាអ្នកមេម៉ាយរូបស្រស់រស់នៅជាមួយកូនស្រីជាទីស្រឡាញ់យ៉ាងមានក្តីសុខមិនខ្វល់ពីការជ្រើសយកអ្នកថ្មីមកស្អំបេះដូងឡើយ ខណៈពេលដែលអតីតស្វាមីរបស់នាងក៏មានភរិយា និង កូនដល់ទៅពីរនាក់ហើយនោះ ។ មានឈ្មោះជាអ្នកម្តាយក៏ពិតមែនតែ លី ច័ន្ទសីហា នៅតែរក្សាបាននូវសម្រស់យ៉ាងស្រស់ស្អាតមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ។ ភាគច្រើននាងចំណាយពេលជាមួយកូនស្រីដែលគេតែងតែឃើញនាង និងកូនស្រីបណ្តើរគ្នាទៅញ៉ាំអាហារ ឬដើរលំហែនៅតាមកន្លែងនានាដែលធ្វើឱ្យមានការសរសើរថាពិតជាអ្នកម្តាយ រឹងមាំដែលបំពេញតួនាទីជាឪពុកផង និងជាម្តាយផងយ៉ាងល្អ ។ អ្វីដែលកត់សម្គាល់រហូតមកដល់ពេលនេះ លី ច័ន្ទសីហា ហាក់មិនខ្វល់ខ្វាយនៅក្នុងការជ្រើសរើសដៃគូថ្មីសម្រាប់ខ្លួនម្តងទៀតឡើយ ។ គេចាំបានថាកន្លងមក លី ច័ន្ទសីហា ធ្លាប់លើកឡើងថាបំណងរបស់នាងតែងគិតថាចង់បានកូនដោយមិនចង់មានស្វាមី ហើយពេលនេះវាហាក់ដូចជាសមទៅនឹងអ្វីដែលនាងធ្លាប់គិតកន្លងមក ម្យ៉ាងសព្វថ្ងៃនាងក៏កំពុងរស់នៅយ៉ាងរីករាយជាមួយកូនស្រីដែលគួរឱ្យស្រឡាញ់គ្រប់គ្រាន់ណាស់ទៅហើយ បើទោះបីមិនបានវិលមកសម្តែងរឿងជាប់លាប់ដូចមុនក៏ពិតមែនតែ លី ច័ន្ទសីហា នៅតែលេចមុខមួយដងមួយកាលនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានា ៕ បើចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read More