កំពុងល្បីល្បាញខ្លាំង តែតួឯកស្រី ៣ ដួងនេះ សុខចិត្តលះបង់សិល្បៈ ទៅរស់នៅបរទេស

បច្ចុប្បន្នគេសង្កេតឃើញវិស័យសិល្បៈក្នុងប្រទេសខ្មែរហាក់មានសន្ទុះខ្លាំង មិនថាចម្រៀង ភាពយន្ត សុទ្ធសឹងតែមានការគាំទ្រច្រើនពីមហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលដែលវិស័យសិល្បៈរីកចម្រើន តែតួល្បីខ្មែរមួយចំនួនដែលទទួលបានការគាំទ្រច្រើនពីមហាជន បែរជាចាកចេញសាងគ្រួសារទៅនៅបរទេសទៅវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. តារាសម្ដែងស្រី ដាញ់ ម៉ូនីកា ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់មិនខាន តារាស្រីទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា សម្ដែងក្នុងរឿង «មរណមាតា» និង «ទុំទាវ» ។ រាល់ការសម្ដែងរបស់តារាស្រីរូបនេះ សុទ្ធសឹងទទួលបានការគាំទ្រពីមហាជន ប៉ុន្តែស្របពេលកំពុងមានសន្ទុះគាំទ្រខ្លាំង ស្រាប់តែតារាស្រីរូបនេះបានសម្រេចចិត្តសាងជីវិតគូ រៀបការស្វាមីជាអាណិកជន​ខ្មែរ​អូស្ត្រាលី​គឺ ​លោក ប៊ុន ថែល កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១០ ហើយបានចេញទៅរស់នៅតាមស្វាមីឯនាយសមុទ្រ យ៉ាងមានសុភមង្គល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. តារាសម្ដែងស្រី សារាយ សក្កណា ជាតារាស្រីដែលមានទេពកោសល្យច្រើនក្នុងសិល្បៈផ្នែកសម្តែង សារាយ សក្កណា ក៏បានបោះជំហានទៅរស់នៅតាមស្វាមីនៅឯនាយសមុទ្រដែរ ស្របពេលដែលនាងកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង ។ តារាស្រីសម្បុរស្រអែមរូបនេះ បានចាកចេញពីមាតុប្រទេសទៅរស់សហរដ្ឋអារមេរិកបន្ទាប់ពីរៀបការជាមួយអាណិកជន​​ខ្មែរ​​រស់​នៅ​អាមេរិក​ គឺលោក កែវ ប៊ុនមេត្រី ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ តារាស្រី សារាយ សក្កណា បានប្រើជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារផងដែរ ។ ៣. តារាសម្ដែងស្រី នី មុល្លីកា មិនខុសគ្នាពីតារាស្រីពីរដួងខាងលើឡើយ តារាស្រី នី មុល្លីកា ដែលគេស្គាល់ច្រើនតាមរយៈរឿង «កុមារី ២៥ ឆ្នាំ» បានចេញពីប្រទេសកម្ពុជាទៅកសាងគ្រួសារនៅឯសហរដ្ឋអាមេរិកជាមួយនឹងស្វាមី ។ ជាការពិត ទោះបីមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសម្ដែងក្តី តែតារាស្រីរូបនេះ បែរជាបានសម្រេចចិត្តចាកចេញ ក្រោយពីចាប់ដៃសាងគ្រួសារ ។ ទន្ទឹមនឹងរស់នៅបរទេសនោះ តារាស្រីរូបនេះក៏បានទទួលសុភមង្គលក្នុងគ្រួសារ និង មានចំណងដៃកូនៗរួចហើយដែរ ៕

Read More

ឃើញធ្វើគណៈកម្មការស្លៀកពាក់សាមញ្ញៗ តែ Simon Cowell សល់លុយចាយ ១០ ជីវិតមិនអស់

លោក Simon Cowell ជាជនជាតិអង់គ្លេស វ័យ ៦១ ឆ្នាំ ដែលប្រិយមិត្តភាគច្រើនតែងតែបានឃើញមុខ និង ស្គាល់រួចមកហើយ តាមរយៈបានបង្ហាញខ្លួន ធ្វើជាគណៈកម្មការកម្មវិធីទូរទស្សន៍ពិភពលោកល្បីៗជាច្រើន ដែលញ៉ាំងឱ្យប្រជាប្រិយភាពរបស់លោកកាន់តែមានសន្ទុះឆ្ពោះទៅមុខ មិនចាញ់តារាចម្រៀង ឬ សម្ដែងផ្សេងទៀតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីជាតារាទូរទស្សន៍ម្នាក់ដ៏ល្បី លោកក៏ជាបុគ្គលជើងចាស់ម្នាក់ដែលមានជំនាញនៅក្នុងឧស្សាហកម្មតន្រ្តី និង កម្សាន្តផងដែរ។ Simon Cowell គឺជាអ្នកគ្រប់គ្រង និង ជាអ្នកប្រឹក្សាយោបល់ ផលិតបង្កើតកម្មវិធីទូរទស្សន៍លំដាប់ពិភពលោកល្បីៗនានា។ លើសពីនេះទៅទៀត លោកថែមទាំងមានផលិតកម្មកម្សាន្តមួយផ្ទាល់ខ្លួនទៀតផង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែចំណេះដឹងជ្រៅជ្រះ និង សមត្ថភាពសិល្បៈដ៏អស្ចារ្យ បូករួមជាមួយប្រជាជាប្រិយភាពដូចនេះហើយ ទើបបានធ្វើឱ្យលោក Simon អាចទាញចំណូលមិនតិចជាងរាប់លានដុល្លារឡើយ ចូលក្នុងហោប៉ៅស្រឹបៗជារៀងរាល់ឆ្នាំ។ ចាប់តាំងពីប្រឡូកចូលសិល្បៈរហូតដល់ឆ្នាំ ២០២១ នេះ ទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនដល់ទៅជាង ៦០០​ លានដុល្លារឯណោះ និង មានវីឡា ៣ កន្លែង ដែលមានតម្លៃរាប់លានដុល្លារផ្សេងទៀត។ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍លោកអ្នកទៅទស្សនា វីឡាតម្លៃកប់ពពករបស់ Simon ទាំងអស់គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 1. London Home វីឡាមួយខ្នងនេះ ស្ថិតនៅក្រុង London នៃប្រទេសអង់គ្លេស មានតម្លៃរហូតទៅដល់ជាង ១៥ លានដុល្លារឯណោះ។ 2. ​Wimbledon Mansion ចំណែកឯ វីឡាមួយខ្នងនេះវិញ គឺស្ថិតនៅក្រុង London ដូចគ្នា និង មានតម្លៃប្រមាណជាង ១៥​ លានដុល្លារផងដែរ។ 3.​ Malibu Mansion រីឯ វីឡាមួយខ្នងនេះវិញ ស្ថិតនៅ Malibu ក្រុង Los…

Read More

បាត់មុខយូរ អាន វិសាល ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» សំងំបើករបររកស៊ីនេះ ដើម្បីចិញ្ចឹមជីវិត

បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំ​មកហើយ តារាចម្រៀង អាន វិសាល បានផ្អាកក្នុងការចេញបទចម្រៀងថ្មី និង ពុំសូវបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍។ គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១៨ លោកធ្លាប់បានឡើងច្រៀងលើឆាកតន្ត្រីម្តងម្កាល តែក្រោយមកក៏បាត់ឈឹងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត សព្វថ្ងៃបើទោះជាចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែន ប៉ុន្តែលោក អាន វិសាល កំពុងតែប្រកបរបររកស៊ីប្រចាំថ្ងៃ ក្រោយពីកន្លងមកលោកធ្លាប់បានជួបប្រទះនូវភាពលំបាកខ្លះៗនៅក្នុងជីវិត។ ក្នុងនោះ លោក អាន វិសាល បានបើកហាងលក់នំបញ្ចុកពេលថ្ងៃ និង ភោជនីដ្ឋានផឹកស៊ី គ្រឿងក្លែមមួយកន្លែង តែដោយការរាតត្បាតកូវីដ លោកក៏បានបង្កើនការលក់គ្រឿងក្លែម និង អាហារផ្សេងៗតាមអនឡាញវិញ ដែលពេលនេះកំពុងកាក់កបគួរសម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកថា លោក អាន វិសាល គឺជាតារាចម្រៀងបោះជំហានដំបូងក្នុងផលិតកម្ម CB ដោយកាលនោះ បទចម្រៀងល្បីៗរបស់លោកជាច្រើនមានការគាំទ្រ ជាពិសេសគឺបទ «ទឹកភ្នែកខ្ទើយ»។ លើសពីនោះ ក្រោយផលិតកម្ម CB បានបិទ លោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្ម M ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ក្រោយស្ពាយឈ្មោះពោះម៉ាយ ស៊ុក សុភា ធ្វើឱ្យមហាជនស្រឡាំងកាំង ព្រោះរឿងនេះ

រឿងរ៉ាវជីវិតគ្រួសារបែកបាក់របស់អតីតតារាសម្ដែង ស៊ុក សុភា ដែលបានផ្ទុះឡើងកាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើឱ្យមហាជន ពិសេសប្រិយមិត្តដែលតែងតែគាំទ្រលោកកន្លងមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាច្រើនឆ្នាំមកនេះ ស៊ុក សុភា រស់នៅមានក្ដីសុខសម្បើមណាស់ជាមួយអតីតភរិយា និង កូនប្រុសស្រីលើទឹកដីប្រទេសអូស្រ្តាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនេះ នេនទុំ តួឯកប្រុសរឿង «ទុំទាវ» ខាងលើ បានស្ពាយឈ្មោះជាបុរសពោះម៉ាយយ៉ាងពេញលេញ។ ក្រោយប្រើជីវិតនៅលីវម្ដងទៀត ថ្មីៗនេះ ស៊ុក សុភា បានធ្វើឱ្យមហាជនជាច្រើនស្រឡាំងកាំងនឹងរូបថតមួយសន្លឹករបស់លោក ថែមទាំងភ្ជាប់មកជាមួយសារវែងរៀបរាប់ពីជីវិតទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស៊ុក សុភា បង្ហាញខ្លួនដោយស្លៀកសារ៉ុងកៅស៊ូចងពុង ជាមួយកាយវិការដូចស្ត្រីភេទ និង បានរៀបរាប់ដូចតទៅ ៖ «ក្នុងពេលវេលាណាមួយ អ្នកត្រូវបានគេមើលងាយ មិនឱ្យតម្លែ គិតអវិជ្ជមានមកលើអ្នក ដោយកំហុស ឬ មិនមែនកំហុសណាមួយរបស់អ្នក ចូរអ្នកចងចាំទុកថា ៖ ការអត់ធ្មត់របស់អ្នក ប្រកបដោយការមិនតបត បង្កើតការតាំងចិត្ត១០០% កុំបាក់ទឹកចិត្តតាមគំនាបអារម្មណ៍ទាំងនោះ ប៉ុន្តែអ្នកត្រូវខំប្រឹងធ្វើឱ្យចេញជាលទ្ធផលល្អប្រសើរបំផុតតាមដែលអាចធ្វើទៅបាន ហើយកុំធ្វើដើម្បីគ្រាន់តែចង់បង្ហាញបង្អួតនរណាម្នាក់ឱ្យសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់ល្អ ដដែលៗទាំងនោះ នឹងនាំអ្នកទៅរកភាពជោគជ័យ បែបណាមួយជាក់ជាមិនខាន។ ហើយអ្វីដែលសំខាន់កុំទៅខ្វល់ពីសម្ដីប្រមាថមាក់ងាយ ប៉ុន្តែផ្ដោតការចាប់អារម្មណ៌ការផ្តល់យោបល់ រិះគន់ កែតម្រូវ ទើបជាការប្រសើរ ហើយកុំទៅបង្អាប់តម្លៃមនុស្សដែលអ្នកមិនចូលចិត្ត ប៉ុន្តែឱ្យតម្លៃមនុស្សទូទៅថាសុទ្ធតែមានតម្លៃរៀងៗខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធម្មជាតិយុត្តិធម៌ខ្លាំងណាស់ គឺបង្កើតមនុស្សជិត ៨ ពាន់លាននាក់នៅលើផែនដីនេះ គឺមានចំណុចខុសៗគ្នាទាំងអស់ បើទោះបីជាម្ដាយបង្កើតកូនមកភ្លោះក៏ដោយ ក៏នៅមានចំណុចខុសៗគ្នាដែរ។ ដូចនេះកុំខ្វល់ថា ខួរក្បាលអ្នកផ្សេងគិតបែបណា គិតអ្វី សំខាន់អ្នកគិតថាធ្វើអ្វីដែលត្រឹមត្រូវ និង ដោយមានសតិបញ្ញា ហើយអ្នកត្រូវគិតខ្វល់ពីបច្ចុប្បន្ន និងទៅអនាគតរបស់អ្នក ថាតើអ្នកនឹងក្លាយជាអ្វី ត្រូវធ្វើអ្វី និងដើម្បីអ្វី មុននឹងដង្ហើមជីវិតចុងក្រោយរបស់អ្នកមកដល់…ល ។ ការចាប់ផ្តើមថ្មីពីចំណុចសូន្យ ប្រសើរជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត0000000…….» ៕

Read More

អស្ចារ្យមែន! កូនខ្មែរមួយក្រុម ចេះនាំគ្នាបង្កើតគំរូកូនផ្កាយរណប បង្ហោះដោយជោគជ័យ ដើម្បីធ្វើរឿងនេះ

ថ្មីៗនេះ មហាជនបាននាំគ្នាកោតសរសើរជាខ្លាំង នូវការតស៊ូរបស់កូនខ្មែរមួយក្រុម ដែលជាសិស្សានុសិស្សមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរ ដែលបាននាំគ្នាបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ បង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី អាចប្រមូលទិន្នន័យពាក់ព័ន្ធនឹងឧតុនិយម និង អាកាសធាតុបាន គួរឱ្យស្ញើចសរសើរបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមប្រភពពីគណនីដែលមានឈ្មោះ Vathana Sann បានបញ្ជាក់ឱ្យដឹងថា កូនផ្កាយរណបនេះ ត្រូវបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ១២ និង ០០ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយចំណាយ រយៈពេល ៤ ម៉ោង ក្នុងទិសដៅពី កើតទៅលិច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនផ្កាយរណបនេះ ត្រូវបានដាក់នៅក្នុងធុងស្នោតូចមួយ ដែលមានរូបទង់ជាតិកម្ពុជានៅខាងក្រៅ និង មានលេខទូរស័ព្ទ នៅជាប់នឹងធុងស្នោនោះ បង្ហោះជាមួយប៉េងប៉ោងពណ៌ស។ តាមការរំពឹងទុក កូនផ្កាយរណបនេះ ​នឹងវិលត្រឡប់មកវិញ ហើយធ្លាក់នៅតំបន់ភូមិសាស្រ្ត​ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ នៅអំឡុងម៉ោង ១៦ និង ០០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរ មកទល់ពេលនេះ ក្រុមសិស្សានុសិស្ស ដែលជាអ្នកស្រាវជ្រាវទៅលើ គំរូកូនផ្កាយរណបខាងលើនេះ បានប្រទះឃើញកូនផ្កាយរណបរបស់ខ្លួនវិញហើយ ដែលបានធ្លាក់នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង ត្រៀមយកទិន្នន័យ​ចេញពីផ្កាយរណបនោះ ដើម្បីទៅបន្តការស្រាវជ្រាវរបស់ខ្លួន៕

Read More

មិនអួតអាង! សល់លុយចាយ ១០ ជាតិមិនអស់តែ Jack Ma នៅញុំាអាហារសាមញ្ញមួយនេះ

លោក Jack Ma ដែល​គ្រប់​គ្នា​ស្គាល់​ថា ជា​អតីត​ស្ថាបនិក​ក្រុមហ៊ុន Alibaba ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ដល់ ៤១.៩ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លេខ​រៀង​ទី ២៦ លើ​តារាង​មហាសេដ្ឋី​ពិភពលោក​របស់ Forbes។ ទោះ​ជា​យ៉ាង​ណា ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក គឺ​មិន​ប្រណីត​ឡូយ​ឆាយ ដូច​ដែល​អ្វី​គ្រប់​គ្នា​បាន​គិត​នោះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មី​ៗ​កន្លង​ទៅ​នេះ សារព័ត៌មាន Kenh14 បាន​ចេញ​ផ្សាយ​រូបភាព​មួយ​ចំនួន​នៃ​មហាសេដ្ឋី​ចិន​រូប​នេះ កំពុង​អង្គុយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​យ៉ាង​សាមញ្ញ​បំផុត។ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ជាង​នេះ​នោះ គឺ​ម្ហូប​អាហារ​ ៣ មុខ​ដ៏​ធម្មតា​បំផុត ដែល​មាន​នៅ​លើ​តុ​របស់​លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ហូប​ទាំង ៣ មុខ​នោះ​រួម​មាន មី​ស្រុះ​មួយ​ចាន ខ្ទឹម​ស​ជ្រក់​ដាក់​ទឹក​ត្រី​មួយ​កូន​ចាន និង​ជ្រក់​ស្ពៃ​មួយ​ចាន។ តាម​រយៈ​រូបភាព​ទាំង​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​លាន់​មាត់​សរសើរ​ថា ទ្រព្យ​សម្បត្តិ​ហូរហៀរ អាច​ទិញ​រោងចក្រ​ផលិត​មី​ច្រើន​កន្លែង តែ Jack Ma បែរ​រស់​នៅ​ជីវិត​យ៉ាង​សាមញ្ញ មិន​អួតអាង និង​មិន​ប្រកាន់​ឋានៈ​បែប​នេះ៕ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ស្ទើរមិនគួរឱ្យជឿ បុរសម្នាក់កើតជំងឺអាថ៌កំបាំងម៉្យាងក្នុង ១ ឆ្នាំ ដេកលក់អស់ ៣០០ ថ្ងៃ

បុរស​វ័យ ៤២ ឆ្នាំ​ម្នាក់​ឈ្មោះ Purkharam មក​ពី​ស្រុក Nagaur ភាគ​ខាង​លិច​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នា​ពេល​ថ្មី​ៗ​នេះ ក្រោយ​រូប​លោក កើត​ជំងឺ​ចម្លែក​ម៉្យាង ដែល​បណ្ដាល​ឱ្យ​លោក​ដេក​លង់លក់​រយៈពេល ៣០០ ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​នៅ​ឥណ្ឌា​នា​ពេល​ថ្មី​ៗ​នេះ បុរស​វ័យ​ចំណាស់​រូប​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា បាន​កើត​ជំងឺ​កម្រ​ម៉្យាង​ហៅ​ថា «Axis Hypersomnia» ដែល​ធ្វើ​ឱ្យ​លោក​អាច​ដេក​លង់លក់ម្តងចាយពេល​ជាប់ៗ​គ្នា​យ៉ាង​យូរ រហូត​ដល់ ២៥ ថ្ងៃ​ឯ​ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Purkharam បាន​ចាប់​ផ្ដើម​កើត​ជំងឺ​កម្រ​នេះ តាំងពី ២៣ ឆ្នាំ​មុន ដោយ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​លោក​ចាប់ផ្ដើម​ចម្លែក​ចិត្ត ដោយសារ​តែ​លោក​ដេក​លក់រយៈពេល ១៥ ម៉ោង ​ក្នុងមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​ដល់​ឆ្នាំ ២០១៥ ក្រុម​គ្រួសារ​របស់​លោក Purkharam បាន​ចាប់ផ្ដើម​គិត​គូរ​ពេល​វេលា​ដេក​របស់​លោក​គិតជា​ថ្ងៃ​ជំនួស​ម៉ោង​វិញ ដោយរូបគេតែងដេក​លង់លក់​រយៈពេល​ជាង ១ សប្ដាហ៍​ឯណោះ មុន​ភ្ញាក់​ដឹង​ខ្លួនម្តង ប៉ុន្តែ​ស្ថានភាព​ជំងឺ​លោក បាន​ប្រែ​ទៅ​ជា​អាក្រក់​ឡើង ។ បើ​តាម​ក្រុម​គ្រួសារ​លោក​បាន​បញ្ជាក់​ថា ពេលខ្លះ លោក Purkharam ធ្លាប់​បាន​ដេក​លក់​រយៈពេល ២៥ ថ្ងៃ​ជាប់គ្នាក៏មាន មុន​ភ្ញាក់​ដឹង​ខ្លួន​វិញ ហើយ​ប្រសិន​បើគេគិត​ក្នុង​មួយ​ឆ្នាំ​មាន ៣៦៥ ថ្ងៃ លោក Purkharam បានចាយពេល​ដេក​លង់លក់​អស់រយៈពេល ៣០០ ថ្ងៃ​បាត់​ទៅ​ហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Purkharam ត្រូវបានគេដឹងថា មាន​តូប​លក់​គ្រឿងទេស​តូច​មួយ​នៅ​ស្រុក​កំណើត ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​របស់​លោក បច្ចុប្បន្ន​លោក​អាច​លក់​ដូរ​ត្រឹម ៥ ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។ ពេល​ខ្លះ លោក Purkharam បាន​ដេក​លក់​អំឡុង​ពេល​កំពុង​លក់ដូរ​ថែម​ទៀត​ផង ។ ក្រុម​គ្រួសារ​របស់​លោក​នា​ពេល​នេះ គឺ​អាច​ត្រឹម​តែ​ជួយ​នាំ​គាត់​ទៅ​ផ្ទះ​វិញ ផ្ដល់​អាហារ​ឱ្យ​គាត់…

Read More