រាជធានីភ្នំពេញ ៖ មហាជន ជាច្រើនបានផ្ទុះការចាប់អារម្មណ៍នឹង រឿងភាគបុរាណខ្មែរថ្មី ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ចំណងជើងថា «នគរមាស» ដែលកំពុងមានប្រជាប្រិយភាព ទទួលការគាំទ្រពី បណ្តាមហាជនខ្មែរ អ្នកនិយមរឿងភាគបុរាណខ្លាំងណាស់។ យ៉ាងណាមិញ ប្រសិនបើបងប្អូនដែលធ្លាប់ បានទស្សនារឿងភាគបុរាណនេះហើយ ប្រាកដចិត្តណាស់ថា ស្គាល់តួអង្គកុមារី «ក្រវ៉ាន់» ឈ្មោះពិតគឺ «រ៉ាស៊ី លីខារីសា» ដែលមាន រូបសម្បត្តិស្រស់ស្អាតខ្លាំង ដែលរូបនាង បានប្រាប់ថា រូបនាងបានចូលសិល្បៈតាំងពីអាយុ ៧ឆ្នាំមកម្លេះ ហើយក៏ត្រូវដឹងថា រូបនាងក៏មានបងស្រីម្នាក់ទៀត ក៏ជាតារាសម្តែងវ័យក្មេងដូចខ្លួនដែរ។ ជាមួយគ្នានេះ នៅក្រៅឆាកសម្តែង រូបនាងជា ក្មេងស្រីគួរឲ្យស្រលាញ់ ហើយថែមទាំងក្លាហានផងដែរ ជាពិសេសគឺត្រង់ខួចថ្ពាល់នេះតែម្តង ដែលធ្វើឲ្យ បងប្អូនខ្មែរសរសើរថា កុមារីរូបនេះ ពិតជា មានផ្ទៃមុខស្រស់ប្រិមប្រិយខ្លាំងណាស់ ញញឹមសែនស្រស់ មិនតែប៉ុណ្ណោះ រូបនាងក៏ជា ក្មេងស្រីដែលមានពណ៌សម្បុរភ្លឺ ដែលធ្វើឲ្យរូបនាង ក្លាយជាតួអង្គវ័យក្មេងម្នាក់ ដែលគួរឲ្យស្រលាញ់៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read MoreDay: September 28, 2021
ផ្អើលទៀតហើយ! ក្រោយបែកគ្នាជាង ១ ខែ តារាចម្រៀងកញ្ញា ទិត្យ សុធារី បានរៀបរាប់ថា
កន្លងមកមហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹងហើយពីរឿងរ៉ាវបែកបាក់របស់តារាចម្រៀង ទិត្យ សុធារី និង តារាហ្វេសប៊ុកសម្តីផ្អែម ជនិន្ទ្រ អរុរណរស្មី។ ក្រោយពីមានការប្រកាសបែកបាក់ជាសាធារណៈពីខាងស្រី គឺកញ្ញា ទិត្យ សុធារី ហើយនោះ លោក ជនិន្ទ្រ អរុណរស្មី ក៏បានធ្វើការ Live វីដេអូទាំងទឹកភ្នែក ឈឺចិត្តស្អិតទ្រូងខ្លាំង រហូតដាច់ចិត្តទាញកន្រ្តៃកា.ត់សក់ចោលខ្ទេ.ច បង្ហាញពីចិត្តស្មោះចំពោះអតីតសង្សារ។ រីឯកញ្ញា ទិត្យ សុធារី វិញបានចេញមុខមកប្រកាសជាសាធារណៈ និង បញ្ជាក់ច្បាស់ៗថា កន្លងមករូបនាងមិនធ្លាប់មានចិត្តស្រឡាញ់ លោក ជនិន្ទ្រ អរុណរស្មី ទេ គ្រាន់តែជាការរាប់អានមើលចិត្តគ្នា ខណៈតារាហ្វេសប៊ុករូបនេះ សុំស្រឡាញ់រូបនាង សុំរៀបការរហូត។ មិនតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ ក្រោយមានមតិរិះគន់ជាច្រើនចោទថា តារាចម្រៀង ទិត្យ សុធារី តោងលោក ជនិន្ទ្រ អរុណរស្មី ដើម្បីល្បីនោះ នាងក៏បានបកស្រាយថា នាង និង បុរសរូបនោះ គ្រាន់តែរាប់អានជិតស្និទ្ធគ្នាធម្មតាសោះ អត់ឱ្យបង្ហាញនៅក្នុងហ្វេសប៊ុកទេ តែកំលោះ អរុណរស្មី យកនាងទៅបង្ហាញនៅក្នុងហ្វេសប៊ុកដោយខ្លួនឯង ទៅដាក់ Relationship ដោយខ្លួនឯង។ ជាក់ស្តែង បើគិតមកដល់ពេលនេះរយៈពេលជាង ១ ខែហើយកញ្ញា ទិត្យ សុធារី បានប្រកាសបែកគ្នានឹង ជនិន្ទ្រ អរុណរស្មី ហើយរឿងរ៉ាវក៏ហាក់ស្ងប់ស្ងាត់បន្តិចដែរ។ យ៉ាងណា ស្រាប់តែនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ កញ្ញា ទិត្យ សុធារី បានបង្ហោះសារព្រ.មានដល់លោក ជនិន្ទ្រ អរុណរស្មី ជាថ្មី ឈប់ឱ្យឆាតមកនាងទៀត ក្រោយពីលោកបានឆាតទទូចសុំនាងត្រូវគ្នាវិញ។ សារបង្ហោះ អមនឹងការសន្ទនាគ្នារវាងខ្លួន…
Read Moreអីយ៉ា! មិនត្រឹមតែសម្រស់សែនស្រស់ស្អាតទេ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា រឿងការងារផ្ទះក៏ពូកែដែរ
ភ្នំពេញ៖ មហាជន នរណាៗក៏សរសើរពីសម្រស់សែនស្រស់ក្មេងជាងវ័យរបស់ អតីតបវរកញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា រូបនេះខ្លាំងណាស់ កូនប្រុសធំពេញរូបពេញរាងហើយ តែបើមើលទៅអ្នកម៉ាក់ ហ្វីយ៉ាតាវិញ និយាយថា goalកប់ហ្វេនៗស្រមៃចង់បានសម្រស់បែបនេះ។ ដោយសារតែ មានរូបរាងតូចច្រឡឹង មើលទៅស៊ីវីល័យដូច្នេះហើយ ទើបធ្វើឲ្យ អ្នកគាំទ្រភាគច្រើន មិននឹកស្មានដល់ទាល់តែសោះ ថាតារាស្រីវ័យក្មេងកូនមួយរូបនេះ ចូលចិត្តការងារផ្ទះបាយ រៀបចំទុកដាក់ ជាពិសេសគឺ ការចម្អិនម្ហូបអាហារនេះ ពីមុនមកឡើយ។ លុះពេលថ្មីៗនេះ ខណៈគ្រោងផ្ទះថ្មី លេចចេញរូបរាងជិតរួចរាល់់ហើយនោះ ទើបតារាស្រីរូបនេះ បង្ហើបប្រាប់ថា រូបនាងគឺ ប្រាថ្នាចង់ឲ្យផ្ទះនេះឆាប់រួចរាល់ ព្រោះរូបនាងចូលចិត្តចម្អិនម្ហូប លើសពីនេះទៅទៀត ក្តីស្រមៃរបស់ខ្លួនគឺ អាចមាន ការរចនាម៉ូតផ្ទះបាយដោយខ្លួនឯង មិនតែប៉ុណ្ណោះ រូបនាងនឹកឃើញ ដល់ការចម្អិនម្ហូបពេលល្ងាចឆ្ងាញ់ ដល់កូនៗនិងស្វាមី ក្នុងផ្ទះនោះផងដែរ បើទោះបីខ្លួន មិនមែនជា ចុងភៅអាជីពមែនពិត តែរូបនាងពិតជា ចូលចិត្តការចម្អិនម្ហូបនេះខ្លាំងណាស់៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreជាតារាលំដាប់ប្រទេស Dome និង ភរិយា មិនប្រកាន់ខ្លួនធ្វើរឿងនេះយ៉ាងសាមញ្ញ អ្នកគាំទ្រនិយាយដើមព្រាត
តារាសម្ដែងជួរមុខលំដាប់ប្រទេស លោក Dome Pakornlam ជាតារាប្រុសម្នាក់ដែលមហាជនតែងតែអួតសរសើរពីភាពផ្អែមល្ហែម និង ទំនាក់ទំនងដ៏ស្អិតល្មួតជាមួយនឹងភរិយាខ្លួន។ ជារឿយៗ នៅលើបណ្ដាញសង្គម តារាប្រុសរូបនេះមិនសូវជាដាច់ឡើយក្នុងការបង្ហាញពីទំនាក់ទំនងល្អៗជាមួយប្រពន្ធរបស់ខ្លួន សឹងតែធ្វើឱ្យមហាជនខ្លះលួចច្រណែនទៀតផង។ យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ ប្ដីប្រពន្ធតារាសម្ដែងលោក Dome បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៀតហើយ បន្ទាប់ពីតារាប្រុសរូបនេះចេញមកបង្ហោះរូបភាពអង្គុយហូបអាហារតាមចិញ្ចើមផ្លូវប្រើជីវិតសាមញ្ញៗ មិនខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន ដោយមើលទៅពិតគួរឱ្យស្ងើចណាស់។ ជាមួយនឹងរូបភាព និង ទិដ្ឋភាពនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសសើរគ្រប់ៗគ្នាចំពោះលោក ព្រោះថាអ្នកទាំងពីរជាតារាល្បីតែធ្វើខ្លួនធម្មតាៗមិនប្រកាន់ខ្លួន។ ជាពិសេសអ្នកទាំងពីរហូបមិនទម្រើសឡើយ សូម្បីអាហារតាមផ្លូវក៏ប្ដីប្រពន្ធគូនេះក៏អាចហូបបានដែរ៕ ចង់អោយកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា លឿនណាស់! ទើបភ្ជាប់ពាក្យជាង ១ ខែ វីរៈ និច និង អនាគតស្វាមី ដើរចែកធៀបការបាត់
មួយរយៈចុងក្រោយចាប់តាំងពីប្រកាសដំណឹងភ្ជាប់ពាក្យមក តារាចម្រៀងវ័យក្មេង វីរៈ និច និង គូដណ្ដឹងរូបសង្ហារបស់នាង មមាញឹកខ្លាំងក្នុងការរូបថត Pre-Wedding សម្រាប់ត្រៀមខ្លួនធ្វើជាកូនកំលោះ កូនក្រមុំមុនថ្ងៃពិសេសរបស់ពួកគេមកដល់ ដោយតារាចម្រៀងស្រីរូបនេះ បានទម្លាយរូបថតផ្អែមល្ហែមមុនរៀបការជាច្រើនហូរហែតាមរយៈគណនីហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាម ។ គ្រាន់តែភ្ជាប់ពាក្យមិនយូរប៉ុន្មាន វីរៈ និច និង អនាគតស្វាមី រើសបានថ្ងៃល្អដើម្បីចាប់ផ្ដើមជីវិតគូដើរផ្លូវរួមគ្នាស្រេចទៅហើយ ដោយថ្មីៗនេះ ពួកគេទាំងពីរបានបណ្ដើរគ្នាដើរចែកធៀបរៀបការបណ្ដើរៗហើយ ។ ខណៈកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាត វីរៈ និច បានលើកឡើងជាមួយអារម្មណ៍រំភើបថា ៖ «ម្ដងគេម្ដងយើង លូវដល់វេនយើងហើយ ខិខិខិ ដើរចែកធៀបបងប្អូន» ។ គេចាំបានថា តារាចម្រៀងកំពុងពេញនិយម វីរៈ និច ទើបតែប្រកាសដំណឹងល្អពីការភ្ជាប់ពាក្យរវាងនាង និង គូស្នេហ៍បណ្ដូលចិត្តកាលពីដើមខែ សីហា ឆ្នាំ ២០២១ កន្លងទៅប៉ុណ្ណោះ ស្រាប់តែមកដល់ចុងខែកញ្ញា ឆ្នាំ ២០២១ នេះ ពោលគឺមានរយៈពេលតែជាង ១ ខែប៉ុណ្ណោះ នាងបានបណ្ដើរគូដណ្ដឹងដើរចែកធៀបមង្គលការបាត់ទៅហើយ៕ រូបភាព៖ ហ្វេសប៊ុក វីរៈ និច្ច ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreអីយ៉ា!!! ចេញមិនទាន់បានប៉ុន្មានផង តារាខ្មែរ ២ ដួង បានកាដូ ទូរស័ព្ទដៃស៊េរីទំនើប iphone 13 ប្រើមុនគេមុនឯង
ជាទូទៅគេឃើញអ្នកសិល្បៈភាគច្រើន មិនថាតារាចម្រៀង ឬតារាសម្ដែងនោះទេ និយមតុបតែងខ្លួនកាលីបៗ របស់របរប្រើប្រាស់ក៏ទំនើបថ្លៃៗ ដើម្បីបង្ហាញពីភាពទាក់ទាញ និង ភាពឡូយឆាយមួយផ្នែកដល់ក្រសែភ្នែកមហាជន។ ខណៈទូរស័ព្ទដៃស៊េរីទំនើបតម្លៃខ្ទង់ជាងមួយពាន់ដុល្លារម៉ាក iphone 13 ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាប្រុស ២ ដួង បានកាន់នៅក្នុងដៃយ៉ាងសង្ហា ហើយបង្ហោះនៅលើបណ្ដាញសង្គម ប៉ុន្ដែពួកគេមិនចំណាយលុយផ្ទាល់ខ្លួនទិញសូម្បីមួយរៀល ព្រោះនោះជាកាដូដែលមនុស្សជាទីស្រឡាញ់បានទិញជូន ។ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាចម្រៀង កែវ វាសនា បានបង្ហោះសារបង្ហាញពីកាដូទូរស័ព្ទស៊េរីទំនើបម៉ាក iphone 13 pro max ដែលភរិយាជាទីស្រឡាញ់របស់លោក បានទិញជាអំណោយដើម្បីពញ្ញាក់អារម្មណ៍លោក ដោយលោកបានបង្ហោះសារអរគុណភរិយាថា «អរគុណចែ CHY លួចទិញឱ្យស្ងាត់ៗ ស្គាល់រសស្នេហ៍នៃគ្រាដំបូងហើយ ចឹងតើបានយល់សប្តិឃើញតែឈាម» ។ ស្រាប់តែនៅថ្ងៃ ២៧ ខែកញ្ញា ដដែលនេះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះរូបបង្ហាញពីកាដូថ្មី គឺទូរស័ព្ទដៃ iphone 13 pro max ដែរ ដោយលោកបានបង្ហោះយ៉ាងខ្លីថាអរគុណសម្រាប់កាដូ «Thank for gift» ៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreសឹងមើលលែងស្គាល់! ការពិតតារាស្រីស៊ិ.ចស៊ី សេង សូណា ធ្លាក់ខ្លួន បាក់សម្រស់ដោយសារមូលហេតុនេះ
រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនមួយចំនួនធំ ប្រាកដជាស្គាល់ហើយអតីតតារាសម្តែងស្រី សេង សូណា ដែលជីវិតពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា តែពេលនេះ តារាស៊ិ.ចស៊ីរូបនេះ បែរជារូបនាងបាក់សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរងសម្ពាធជំងឺច្រើនមុខ លើសពីនេះថែមទៀត គឺនាងបានឆ្លងជំងឺកូវីដ-១៩ ទៀតផង ដែលបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជនជាខ្លាំង ព្រោះថា មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារាស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់មានតែស្នាមញញឹម សាច់សភ្លឺថ្លា ចុងក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាពមើលមិនយល់ ខ្មៅមុខខ្មៅមាត់ មានជាំមុខទាំងដុំៗ ។ បន្ទាប់ពីបានបង្ហាញមុខមាត់ប្រែប្រួល ១៨០ ដឺក្រេ សឹងមើលលែងស្គាល់ ដោយមិនទាន់ដឹងមូលហេតុនោះ ធ្វើឱ្យអ្នកខ្លះពោលពាក្យចោទ ឌឺដងឱ្យនាងថា តារាស្រីរូបនេះ ស.ង្ស័.យតែចាញ់បោកប្រុសឈ្មោល ខ្លះទៀតថានាងយកលុយកាក់រកបានទៅលេងល្បែងស៊ីសងលេងខ្លួនហ៊ឺហារ ទើបទីបំផុត ធ្លាក់ខ្លួនដល់ចំណុចសូន្យបែបនេះ។ យោងតាមកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកោះសន្តិភាព សេង សូណា បានថ្លែងក្នុងសំឡេងខ្សាវៗ ហត់ៗ និងអស់កម្លាំង ក្នុងស្ថានភាពកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ សូណា បានប្រាប់ថា នាងកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង អស់រយៈពេល២០ថ្ងៃជាងមកហើយ នៅមិនទាន់បានចេញមកព្យាបាលនៅខាងក្រៅឡើយ ។ នាងថា ការឆ្លងជំងឺកូវីដនេះ នាងអត់ដឹងថា ឆ្លងពីអ្នកណានោះទេ ពោលមកនៅបាត់ដំបងធ្វើការជាភ្នាក់ងារលក់ដីឡូត៍បាន២ថ្ងៃក៏ឆ្លងកូវីដ ខណៈនាងមានជំងឺផ្សេងៗមុននេះដែរ ។ តារាដែលកំពុងជួបទុក្ខជាន់ទុក្ខរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាងធ្លាក់ខ្លួនដល់ថ្នាក់នេះ ដោយសារតែគេបិទផ្លូវសិល្បៈ ព្រោះត្រូវខាងក្រសួងវប្បធម៌ ចេញបម្រាម ខកខានថត និងការងារសិល្បៈផ្សេងៗទៀត ។ ចាប់តាំងពីនាងថតរឿងចុងក្រោយ ដោយការសិ.ចស៊ីជ្រុល និងមានការណែនាំកែខ្លួនមក នាងអត់មានខាងណាហៅថតទៀតទេ។ សូម្បីស្ព៉ត ថតខារ៉ាអូខេ ឬរឿងផ្សេងៗ គឺដាច់ឈឹង២ឆ្នាំ គ្មានចំណូលអ្វីក្រៅពីចំណាយ។ ក្នុងនោះ តារាស្រីរូបនេះ បានសារភាពថា នាងមិនមានផ្ទះសម្បែងក្នុងក្រុងភ្នំពេញទេ ពោលជួលផ្ទះគេស្នាក់នៅរហូតមក។ នាងច្រានចោល ការលង់ខ្លួនចាញ់បោកប្រុសឈ្មោល ឬលេងល្បែងមិនមានឡើយ។…
Read Moreសំណាងណាស់! ប្រពន្ធលោក កែវ វាសនា ពូកែផ្គាប់ផ្គន់ប្ដី សូម្បីតែរឿងនេះក៏លួចធ្វើឱ្យដែរ
កន្លងមកមហាជនជាច្រើនតែងកោតសរសើរចំពោះតារាចម្រៀង កែវ វាសនា ថាលោកមិនត្រឹមតែមានសំណាងបានភរិយាមានរូបសម្ផស្សស្អាតមិនចាញ់អ្នកសិល្បៈទេ តែភរិយាលោកក៏ជាអ្នកជំនួញវ័យក្មេង ប៉ិនប្រសប់ខាងរកស៊ី ហើយថែមទាំងស្រឡាញ់ពូកែផ្គាប់ផ្គន់ស្វាមីថែមទៀត។ និយាយដល់រឿងពូកែយកចិត្តស្វាមី ថ្មីៗនេះ តារាចម្រៀងដ៏ពេញនិយម កែវ វាសនា បានបង្ហោះសារអរគុណភរិយាជាទីស្រឡាញ់យ៉ាងខ្លាំង ដែលអ្នកនាងបានទិញកាដូទូរស័ព្ទដៃស៊េរីទំនើបម៉ាក iphone 13 តម្លៃខ្ទង់ពាន់ដុល្លារពញ្ញាក់អារម្មណ៍លោកស្ងាត់ៗ។ ជាមួយនឹងអារម្មណ៍រំភើបក្រេតអរពេលទទួលបានអំណោយជាទីគាប់ចិត្តពីប្រពន្ធសម្លាញ់ កែវ វាសនា ក៏បានបង្ហោះសារអរគុណភរិយាជាមួយការរៀបរាប់ថា «អរគុណចែ CHY លួចទិញឱ្យស្ងាត់ៗ ស្គាល់រសស្នេហ៍នៃគ្រាដំបូងហើយ ចឹងតើបានយល់សប្តិឃើញតែឈាម»។ ដ្បិតថានេះមិនមែនជាលើកទី ១ ដែល កែវ វាសនា ទទួលបានកាដូពញ្ញាក់អារម្មណ៍ពីភរិយាបណ្ដូលចិត្ត ព្រោះថាកន្លងលោកក៏ធ្លាប់ត្រូវភរិយាទិញឡាន ទិញគ្រឿងពេជ្រ និង របស់ផ្សេងៗទៀតជាហូរហែ តែទាំងនេះបានបញ្ជាក់ថា ភរិយា កែវ វាសនា ពិតជាពូកែផ្គាប់ចិត្តស្វាមីណាស់៕
Read More