រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា កាលពីប៉ុន្មានខែមុននេះ ហ្វេនៗផ្ទុះការសង្ស័យថា តារាចម្រៀងOriginal លោក ចេន និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន អាចជាគូស្នេហ៍នឹងគ្នា ក្រោយពេល ទម្លាយរូបថតផ្អែមល្អែមប៉ុន្មានសន្លឹកក្នុងបណ្តាញសង្គម តែផ្ទុយទៅវិញ អ្នកទាំងពីរ គ្រាន់តែជា ដៃគូការងារដោយ ត្រូវថតផ្សាយពាណិជ្ជកម្ម ឲ្យទឹកផ្លែឈើមួយ តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ដោយសារតែ តារាចម្រៀងវ័យក្មេងរូបនេះ មានរូបរាងសង្ហា ហើយថែមទាំងមាន សមត្ថភាពច្រើនឡើងពិរោះ ត្រូវចិត្តយុវវ័យទៀតនោះ ទើបធ្វើឲ្យ រូបលោក ត្រូវបានហ្វេនៗCrush ស្ទើរគ្រប់គ្នា។ យ៉ាងណាមិញ ថ្មីៗនេះ រូបលោកក៏ត្រូវបាន គេគិតថា កំពុងមានទំនាក់ទំនងជាមួយនឹងនារីម្នាក់ផងដែរ ដោយសារតែរូបថតផ្អែមល្អែម ស្អិតរមួតជាមួយគ្នា លើសពីនេះទៅទៀត ក៏មានប្រើសម្តីហាក់ដូចជា គូស្នេហ៍នឹងគ្នាថែមទៀតផង។ ទន្ទឹមនឹងនេះ ក្រោយពេល ទម្លាយភិនភាគនារីរូបនោះហើយ អ្នកទាំងពីរ តែងបង្ហាញរូបភាពផ្អែមល្អែម ស្និទស្នាលជាមួយគ្នា កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញហើយអ្នកគាំទ្រណាមិនច្រណែន៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read MoreDay: September 30, 2021
ផ្តល់កម្លាំងចិត្តដល់កូនខ្មែរម្នាក់មួយផង! ស្រីស្អាត លីន ដាក់ពាក្យប្រកួតកម្មវិធី I-Land របស់ Mnet K-Pop
មហាជនជាច្រើនធ្លាប់បានដឹងមកហើយពីស្រីស្អាត Vee Linda ដែលអ្នករាល់គ្នាហៅនាងថា លីន មិនត្រឹមតែជា Influencer ល្បីឈ្មោះ ទទួលបានការគាំទ្រខ្លាំងពីយុវវ័យនោះឡើយ ប៉ុន្តែកន្លងមកស្រីស្អាតរូបនេះក៏មានសមត្ថភាពក្នុងការរាំបែប K-POP យ៉ាងស្ទាត់ជំនាញទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះ យុវវ័យនៅលើបណ្តាញសង្គមជាអ្នកគាំទ្ររបស់ លីន កំពុងតែរំភើបចិត្ត និង ត្រៀមផ្តល់កម្លាំងចិត្តយ៉ាងពេញទំហឹងដល់នាង ក៏ព្រោះតែ លីន បានដាក់ពាក្យចូលរួមប្រកួតកម្មវិធី «I-Land» រដូវកាលទី ២ របស់ Mnet K-Pop។ ម្យ៉ាងវិញទៀត អ្នកគាំទ្រក៏ជឿជាក់ខ្លាំងដែរថា លីន អាចធ្វើបាន ក៏ព្រោះតែសមត្ថភាព និង ការប្រឹងប្រែងហ្វឹកហាត់របស់នាងអស់រយៈពេលច្រើនឆ្នាំមកហើយនោះ។ ក្នុងនោះ បើតាមការបង្ហោះលើផេករបស់ K-Pop World បានឱ្យដឹងថា ៖ «Lin គាត់បានដាក់ពាក្យចូលប្រឡង Audition «I-Land» រដូវកាលទី ២ ជូនពរអោយគាត់បានជោគជ័យ ព្រោះនេះជាឱកាសដ៏ល្អមួយ ថាខ្មែរក៏មានសមត្ថភាពអាចធ្វើតារា K-Pop បានដែរ»។ គួរឱ្យដឹងកម្មវិធី «I-Land» នេះ ត្រូវបានរៀបចំដោយ Mnet K-Pop ហើយឆ្នាំនេះជារដូវកាលទី ២ ហើយ។ ក្នុងកម្មវិធីនេះដែរ យុវវ័យដែលមានសមត្ថភាពផ្នែកវិស័យ K-Pop មិនថាច្រៀង ឬ រាំ នោះទេ គឺអាចមានឱ្យកាសចូលរួមប្រកួត ដើម្បីបំពេញក្តីស្រមៃក្លាយទៅជាតារា K-Pop អាជីពនៅប្រទេសកូរ៉េទៀតផង៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreតារាស្រី ៤ ដួងនេះ ធ្លាប់ទទួលរងសម្ពាធ ការមាក់ងាយខ្លាំងៗ តែខំជម្នះរហូតជោគជ័យក្នុងសិល្បៈ
នៅពីក្រោយភាពជោគជ័យលើវិថីសិល្បៈរបស់តារាប្រុសស្រីទាំងឡាយ គេសង្កេតឃើញថាសុទ្ធសឹងតែធ្លាប់បានជួបប្រទះនឹងទុក្ខលំបាកខ្លាំង មានទាំងការរិះគន់ ទាំងភាពមាក់ងាយពីសមត្ថភាព ទទួលរងការជេរប្រមាថផ្សេងៗ ដែលបានផ្ដល់សម្ពាធផ្លូវចិត្ត និង ការបាក់ទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ រហូតធ្វើឱ្យពួកគេសឹងតែមិនអាចដើរបន្តលើវិថីនេះទៅមុខទៀតបាន ប៉ុន្តែដោយការប្រឹងប្រែងជម្នះរឿងទាំងអស់នោះ តារាប្រុសស្រីមួយចំនួន ក៏អាចមានកេរ្តិ៍ល្បីល្បាញមកដល់ថ្ងៃនេះ។ ដោយឡែក បើតាមវីដេអូខ្លីមួយ ដែលមហាជនកំពុងធ្វើការចែករំលែកពេញបណ្ដាញសង្គម TikTok ដោយឃើញថា មានតារាស្រី ៤ ដួង ធ្លាប់ឆ្លងកាត់នូវសម្ពាធផ្លូវចិត្តដូចគ្នា ដែលទទួលរងការប្រមាថមើលងាយ ការរិះគន់យ៉ាងធ្ងន់ពីមនុស្សមួយចំនួនយ៉ាងខ្លាំង ប៉ុន្តែពួកគេស៊ូទ្រាំរហូតអាចទទួលបានភាពជោគជ័យល្បីឈ្មោះមកដល់ពេលនេះ។ តើតារាស្រីទាំង ៤ ដួងនេះ មាននរណាខ្លះ? ១. រឿន ណាត អតីតបវរកញ្ញាចក្រវាល ២០១៨ រូបនេះ ធ្លាប់ទទួលរងការមាក់ងាយពីអ្នកដទៃ ដែលបានថាឱ្យនាងពីរូបសម្ផស្សអត់ស្រស់ស្អាត និង គ្មានសមត្ថភាព ខណៈដែលនាងត្រៀមចូលប្រកួតបវរកញ្ញាចក្រវាល ២០១៨ ប៉ុន្តែរូបនាងតស៊ូមិនចុះចាញ់ ដោយប្រឹងប្រែងរហូតទទួលបានជោគជ័យលើវិស័យបវរកញ្ញានេះ ក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ និង តំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដែលអាចឆក់យកបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជនមកដល់ពេលនេះ។ ២. រ៉េត ស៊ូហ្សាណា តារាចម្រៀងស្រីវ័យក្មេងរូបនេះ ធ្លាប់ត្រូវបានគេជេរប្រមាថមើលងាយ ជាន់ពន្លិចខ្លាំង ចាប់តាំងពីនាងបានចូលប្រឡូកវិស័យចម្រៀងនេះដំបូងៗ មានអ្នកស្អប់រូបនាងខ្លាំង រហូតចេញជាវីដេអូជេរប្រមាថរូបនាង ដែលស្ទើរតែធ្វើឱ្យរូបនាងមានជំងឺបាក់ទឹកចិត្តខ្លាំង ប៉ុន្តែតារាស្រីរូបនេះ ក៏នៅតែស៊ូលើវិថីនេះ រហូតទទួលបានការស្រឡាញ់គាំទ្រខ្លាំងមកដល់សព្វថ្ងៃ។ ៣. រចនា រ៉ាវាឌី តារាសម្ដែងស្រីវ័យក្មេងរូបស្រស់នេះ ក៏ធ្លាប់ឆ្លងកាត់ការតស៊ូលំបាកជាច្រើនក្នុងវិស័យភាពយន្ត ព្រមទាំងធ្លាប់ត្រូវទទួលរងការមាក់ងាយ ធ្លាប់មានអ្នកថាឱ្យនាងមានសំឡេងដូចឆ្មា ធាត់មាឌឌាំងមិនស័ក្តិសមធ្វើជាតួកុន ដែលខណៈនោះធ្វើឱ្យរូបនាងមានអារម្មណ៍ថាខកបំណងខ្លាំង។ យ៉ាងណា តារាស្រីរូបនេះក៏នៅតែព្យាយាមរឹងមាំ ជឿជាក់លើខ្លួនឯង និង បង្កើនសមត្ថភាពរបស់ខ្លួន រហូតឱ្យអ្នកដែលធ្លាប់មើលងាយនាងកន្លងមក ឃើញថានាងអាចធ្វើបាន និង ជោគជ័យលើវិស័យនេះ ថែមទាំងបានក្លាយជាតួភាពយន្តដ៏ល្បីឈ្មោះនាពេលបច្ចុប្បន្ន។ ៤. ទេព បូព្រឹក្ស តារាចម្រៀងស្រីរូបនេះ ទម្រាំតែទទួលបានជោគជ័យ និង ក្លាយជាតារាស្រីសំណព្វចិត្តមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដូចបច្ចុប្បន្ន នាងក៏ធ្លាប់ទទួលរងការរិះគន់ខ្លាំងពីមនុស្សមួយចំនួន…
Read Moreកប់ទុកយូរឆ្នាំ វី យ៉ារ៉ូ ទើបដាច់ចិត្តទម្លាយរឿងចង់ប.ញ្ច.ប់.ជី.វិ.ត ក្រោយប្រទះបញ្ហាជីវិតគួរឱ្យខ្លា.ចនេះ
ពិតណាស់ ពិធីករ និង តារាសម្តែងវ័យក្មេង វី យ៉ារ៉ូ ធ្លាប់បង្ហោះប្រាប់ជារឿយៗមកហើយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការតស៊ូព្យាយាមរហូតទទួលបានប្រជាប្រិយភាពមកដល់ថ្ងៃនេះ ក៏ព្រោះតែការប្រឹងប្រែងជម្នះការមើលងាយពីសំណាក់មនុស្សជុំវិញខ្លួនរបស់លោក។ ដោយឡែក កាន់តែច្បាស់ថែមទៀតបន្ទាប់ពីបានស្ដាប់កិច្ចសម្ភាសរបស់តារាប្រុសរូបនេះ ក្នុងកម្មវិធី «Laugh And Love Talk Show» កាលពីថ្មីៗនេះ ដែលលោកបានទម្លាយរឿងរ៉ាវដ៏ឈឺចាប់ និង ទុក្ខលំបាកខ្លាំងក្នុងជីវិតរបស់លោក ដែលបានឱ្យដឹងថា លោកធ្លាប់ទទួលរងការរិះគន់ខ្លាំងពីអ្នកនៅជុំវិញខ្លួន ជាពិសេសបងប្អូនសាច់ញាតិរបស់លោកផ្ទាល់ ដែលធ្វើឱ្យរូបលោកមានការឈឺចាប់ខ្លាំង។ លើសពីនេះ លោកធ្លាប់មានសម្ពាធផ្លូវចិត្តខ្លាំង ខណៈចេញពីផ្ទះ ឆ្ងាយពីក្រុមគ្រួសារទៅរស់នៅម្នាក់ឯងដំបូងៗ ជួបការលំបាកខ្លាំងសឹងតែប.ញ្ច.ប់.ជី.វិ.តខ្លួនទៀតផង។ ក្នុងនោះ តារាប្រុសរូបនេះបានរៀបរាប់ទាំងរំជួលចិត្តថា ៖ «រិះគន់ក្នុងន័យស្ថាបនាល្អ ប៉ុន្តែបើរិះគន់ក្នុងន័យមើលងាយ គឺវាធ្វើឱ្យឈឺចិត្ត ហើយនៅពេលដែលអ្នកផ្សេងរិះគន់មើលងាយហ្នឹងអត់សូវឈឺទេ តែបងប្អូនសាច់ញាតិឯងមើលងាយហ្នឹងឈឺសាហាវម៉ង ខ្ញុំនិយាយមែនជីវិតខ្ញុំគឺអ៊ីចឹង តែនៅពេលដែលបងប្អូនមើលងាយកាន់តែខ្លាំង កាន់តែចង់ឈ្នះរាល់ពាក្យដែលគេមើលងាយហ្នឹង បង្ហាញគេវិញតាមអ្វីដែលយើងធ្វើបានជាលទ្ធផលមកវិញ»។ ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតផងដែរថា ៖ «ពេលរើមកនៅខាងក្រៅខ្លួនឯងដំបូងបំផុត មិនមែនជារឿងងាយស្រួលទេ ខ្ញុំធ្លាប់ចាំថា ពេលដែលខ្ញុំជួលអាផាតមិននៅដំបូង ខ្ញុំចង់លោតពីលើហ្នឹងមកតែម្ដង បាយទឹកក៏ពិបាក ម្ហូបញ៉ាំក៏ពិបាក នៅម្នាក់ឯងក្នុងផ្ទះ ព្រោះធ្លាប់តែនៅជាមួយគ្រួសារ ទ្រាំខ្លាំងមែនទែន ហើយរកលុយមិនសូវបានទៀត ត្រូវបង់លុយថ្លៃអាផាតមិន និង ថ្លៃទឹកភ្លើងទៀត ហើយកាលហ្នឹងអំឡុង ២០០៦-២០០៧ រកលុយមិនទាន់បានច្រើន ដែលរឿងទាំងនេះ ធ្វើយើងស្ទះជិតឆ្កួតតែម្ដង»៕
Read Moreញាក់! កក្ដដា សុភ័ណ្ឌ តែងស្រីគ្រងឈុតបុរាណ ស្រស់ស្អាតសមងារជា ស្រីតូច អ្នកគាំទ្រដាក់ឱ្យ
បន្ទាប់ពីលាចាកសិក្ខាបទ អស់និស្ស័យជាមួយព្រះពុទ្ធសាសនា អន្ទិត កក្ដដា សុភ័ណ្ឌ នៅតែលេចមុខតាមបណ្ដាញសង្គមបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និង បង្ហោះរូបថតស្ដែងពីជីវិតពោរពេញដោយសេរីភាពមិនខ្វល់ខ្វាយច្រើនឡើយ ទោះបីជាការបង្ហោះរបស់អន្ទិតរូបនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានខំមិនទាំងល្អ និង មិនល្អក៏ដោយ ។ ថ្មីៗនេះ កក្ដដា សុភ័ណ្ឌ ទើបតែបង្ហាញការភ្ញាក់ផ្អើលថ្មីមួយទៀតដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបង្ហោះរូបថត ៣ សន្លឹក ជាមួយនឹងការតុបតែងខ្លួនស្លៀកឈុតប្រពៃណីប្រៀបដូចជាកូនក្រមុំថ្ងៃចូលរោងការ ធ្វើឱ្យមហាជនស្រឡាំងកាំងសឹងតែមើល កក្ដដា សុភ័ណ្ឌ មិនចង់ស្គាល់ ព្រោះដូចមនុស្សស្រីខ្លាំងពេក ។ ដោយឡែកបើក្រឡេកទៅមើលការបញ្ចេញយោបល់ចំពោះការតុបតែងខ្លួនជាកូនក្រមុំគ្មានកូនកំលោះរបស់ កក្ដដា សុភ័ណ្ឌ លើកនេះ នៅតែមានអ្នកលេងហ្វេសប៊ុកជាច្រើនខំមិនបង្អាប់លេងសើចសប្បាយច្រើនជាងពាក្យសរសើរ ៕ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read Moreបែកទ្រនំគ្នាជាង ១ ឆ្នាំ ពេជ្រ សោភា និយាយពាក្យនេះទៅ ព្រាប សុវត្ថិ ឥតលាក់លៀម
គេនៅចាំមិនភ្លេចថា ការចាកចេញពីផលិតកម្មរស្មីហង្សមាសដែលជាផលិតកម្មដ៏ធំមួយនៅកម្ពុជារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យកក្រើកពេញពិភពសិល្បៈទាំងមូល ព្រោះថាកំពូលតារាចម្រៀងប្រុសរូបនេះ បានជ្រកក្រោមផលិតកម្មយក្សមួយនេះរាប់ឆ្នាំមកហើយ ដោយកាលនោះលោកបានងាកទៅចុះកុងត្រាជាមួយផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វិញ។ ងាកមកកំពូលតារាចម្រៀង ពេជ្រ សោភា ដែលធ្លាប់ចាប់ដៃគូច្រៀងជាមួយ ព្រាប សុវត្ថិ វិញ សុខៗ អ្នកនាងបានបង្ហោះរូបថតចាស់ ២ សន្លឹករវាងនាង និង កំពូលតារាចម្រៀងខាងលើ ព្រមទាំងបន្ថែមនូវពាក្យសម្ដីនឹករឭកដល់ដៃគូចាស់រូបនេះថែមទៀតផង។ បើគិតមកដល់ពេលនេះ មានរយៈពេលជាង ១ ឆ្នាំហើយដែលលោក ព្រាប សុវត្ថិ បានចាកចេញទៅជ្រកក្រោមម្លប់ផលិតកម្មថ្មី ដោយឡែកស្រាប់តែថ្មីៗនេះ ពេជ្រ សោភា ទើបតែត្អូញត្អែរនឹកដល់លោក ដោយបង្ហោះសារនៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាមយ៉ាងខ្លីថា «Miss you»។ ទោះបីជាបច្ចុប្បន្ន ព្រាប សុវត្ថិ និង ពេជ្រ សោភា ជ្រកក្រោមផលិតកម្មផ្សេងគ្នារៀងខ្លួនក៏ដោយ ប៉ុន្ដែការបង្ហាញពីក្ដីនឹករឭករបស់ ពេជ្រ សោភា ធ្វើឱ្យមហាជនដឹងច្បាស់ថា ទំនាក់ទំនងរបស់ពួកគេនៅតែល្អដដែល៕
Read Moreអីយ៉ា! ខេមរៈ សិរីមន្ត ពូកែរកឈ្មោះដាក់ឱ្យកូនទាំង ៣ សុទ្ធតែពាក្យខ្មែរមានន័យ ហើយពីរោះខ្លាំង
បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ត បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ដែលពេលនេះគឺជាម្ចាស់ប្រ៊េនម៉ាកទឹកអប់ល្បីឈ្មោះនាំចូលពីប្រទេសបារាំង Or Brand។ មកដល់ពេលនេះលោក ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។ ជាការពិត កន្លងមកមហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីជីវិតឯកជនរបស់លោក ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយមកដល់ពេលនេះលោក និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃផង។ បើក្រឡេកទៅមើលកូនប្រុសស្រីចំនួន ៣ នាក់ របស់លោក ខេមរៈ សិរីមន្ត វិញ លោកអ្នកក៏ធ្លាប់បានឃើញពីមុខមាត់ឃ្យូតៗ គួរឱ្យស្រឡាញ់របស់កូនៗរបស់លោកហើយដែរ តែប្រសិនលោកអ្នកទៅដឹងពីឈ្មោះរបស់ពួកគេទៀតនោះ គឺកាន់តែចាប់អារម្មណ៍ និង សរសើរលោក ខេមរៈ សិរីមន្ត ជាក់ជាមិនខាន ក៏ព្រោះតែឈ្មោះកូនៗទាំង ៣ នាក់ របស់លោកសុទ្ធសឹងតែមានន័យ និង ប្រើសុទ្ធតែពាក្យក្នុងវចនានុក្រមខ្មែរ។ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖ ១. កូនប្រុសច្បង លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តស្នេហ៍ អាយុ ៨ ឆ្នាំ ២. កូនស្រីទី ២ លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តស្ត្រី អាយុ ៥ ឆ្នាំ ៣. កូនស្រីពៅ លោក ខេមរៈ សិរីមន្ត មានឈ្មោះ ខេមរៈ មន្តរាជិនី អាយុ ២ ឆ្នាំ ១០…
Read Moreជិតដល់ថ្ងៃចូលរោងការ ស្រាប់តែ ហេង ចន្ថា បោះសម្តីពីមនុស្សប្រុសនេះឡើង ត្រូវចិត្តអ្នកគាំទ្រម៉ាច់
គិតមកដល់ពេលនេះ អតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹង បានរយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដោយពិធីភ្ជាប់ពាក្យតារាស្រីរូបនេះបានប្រារព្ធឡើងកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ។ ទោះបីជាពិធីភ្ជាប់ពាក្យរបស់បវរកញ្ញាស្រីរូបនេះ និង គូស្នេហ៍ មានការទទួលស្គាល់ពីមេបាទាំងសងខាង និង ត្រូវបានប្រកាសឱ្យអ្នកគាំទ្រដឹងឮសុះសាយក្ដី ប៉ុន្ដែទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលស្រីស្រស់ ហេង ចន្ថា ដាច់ចិត្តទម្លាយមុខមាត់អនាគតស្វាមីឱ្យមហាជនបានឃើញតាមរយៈរូបថត Pre-Wedding របស់ពួកគេទាំងពីរ ។ ការទម្លាយរូបថត Pre-Wedding ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានប្រផ្នូរថា មិនយូរទៀតទេ ហេង ចន្ថា និង គូដណ្ដឹង ច្បាស់ជាលាពីពាក្យថាគូដណ្ដឹង ហើយដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធមិនខាន ។ ខណៈកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅពេលខាងមុខ អតីត Miss Grand Cambodia 2016 រូបនេះ បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយ បង្ហាញពីការជ្រើសរើសមនុស្សប្រុសបែបណា ទើបរស់នៅមានក្ដីសុខ និង ចុះសម្រុងជាមួយយើងថា ៖ «ជ្រើសរើសមនុស្សប្រុសដែលស្រឡាញ់អ្នក ខ្វះអ្នកមិនបាន កុំជ្រើសរើសមនុស្សប្រុសដែលមានអ្នកក៏បាន អត់អ្នកក៏បាន» ៕
Read More