កូនស្រីអតីតអ្នកនិពន្ធល្បីនៅហង្សមាស ទទូចសុំឱ្យ គឹម លក្ខិណា ធ្វើរឿងមួយនេះ

មហាជនអ្នកគាំទ្រផលិតកម្មរស្មីហង្សមាស ច្បាស់ណាស់ប្រាកដជានៅចងចាំតារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង គឹម លក្ខិណា បើទោះជាតារាចម្រៀងស្រីរូបនេះ បានលាឈប់ និង ចេញទៅរស់នៅឯក្រៅប្រទេសក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែត្រូវបានមហាជនគាំទ្រនឹករឭក និង គាំទ្រដដែល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតមកទល់ពេលនេះ រយៈពេលប្រមាណជាង ២០ ឆ្នាំ​ហើយ ដែលតារាចម្រៀងល្បីឈ្មោះ គឹម លក្ខិណា បានសម្រេចបញ្ចប់អាជីពជាតារាចម្រៀង ចូលរោងការ និង ចាកចេញទៅរស់នៅជាមួយស្វាមីនៅឯនាយសមុទ្រ ។ តែយ៉ាងណាក៏ដោយ បើទោះជាបានលាចាកឆ្ងាយពីវិថីនេះក៏ពិតមែន អ្នកគាំទ្រក្មេងចាស់ប្រុសស្រីជាច្រើន នៅតែចងចាំទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់អ្នកនាង និង​ ទន្ទឹងរង់ចាំថា ថ្ងៃណាមួយអ្នកនាង គឹម លក្ខិណា នឹងបង្ហាញវត្តមានជាថ្មី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើក្រឡេកទៅមើលកូនស្រីរបស់អតីតអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស​លោក ជុំ ប៊ុនធឿន មានឈ្មោះ ប៊ុនធឿនផល្លី ពៅពិសី ក៏បានបង្ហាញនូវអារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នកគាំទ្រតារាចម្រៀង គឹម លក្ខិណា តាំងពីខ្លួននៅតូចៗ ដោយការនឹករឭកដល់ Idol ក្នុងដួងចិត្ត ក៏ព្រោះតែក្រោយពីចាកចេញពីសិល្បៈ គឺព័ត៌មានពីជីវិតឯកជនរបស់អ្នកនាង គឹម លក្ខិណា ក៏ស្ងប់ស្ងាត់ហាក់មិនបង្ហាញជាសាធារណៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីអ្នកនិពន្ធ ជុំ ប៊ុនធឿន ធ្លាប់បានរៀបរាប់ថា៖ «ក្នុងនាមខ្ញុំជាកូនលោកពុក​ ជុំ​ ប៊ុនធឿន អតីតអ្នកនិពន្ធចម្រៀងនៅហង្សមាស​ ខ្ញុំពិតជាស្រទ្បាញ់បង​ ព្រោះបងជាតារាក្នុងដួងចិត្តមានទាំងរូបសម្បត្តិ​ ចរិយាសម្បត្តិ​ ធ្លាប់ស្គាល់បងដឹងថាបងជាមនុស្សឆ្នើមចេះចម្រៀងគ្រប់ទម្រង់​ ។ តែការចាកចេញទៅរបស់បងពិតជាគួរឲ្យស្តាយខ្លាំង​ ខ្ញុំមិនដឹងថាហេតុអ្វីក៏បងបោះបង់អាជីពនេះ ​តែក្នុងនាមជាហ្វេនចង់ឃើញបងចេញមុខម្តងទៀតណាស់ ! ស្តាយសំឡេង​ ស្តាយសមត្ថភាពរបស់បង​ ទោះមិនច្រៀងទៀតសុំត្រឹម​ មើលបង live ក៏អស់ចិត្ត​ ។ ក្នុងនាមជាហ្វេនតាំងពីក្មេង​ ខំរកបងតាមប្រព័ន្ធសង្គមក៏គ្មាន​ អ្វីកាន់តែពិសេសបងជាតារា​ ដែលមិនមានរឿងអាស្រូវ​ ឬធ្វើឲ្យអ័ព្វកិត្តិយស​ ។ តារាក្នុងដួងចិត្ត…

Read More

ពេជ្រ សោភា រំជួលចិត្តអួលដើម-កព្រោះរឿងនេះ ក្រោយបង្ហាញខ្លួនសម្ដែងដ៏អស្ចារ្យលើឆាក MUC 2021

កាលពីរាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា មិនត្រឹម​តែមានក្តីរំភើបនឹងការ​ស្វែងរកឃើញម្ចាស់មកុដ ​Miss Universe Cam​b​o​dia ​2021 នោះទេ តែក៏បានរំភើបជាមួយនឹងការសម្តែងដ៏អស្ចារ្យពីកំពូលតារាចម្រៀង ពេជ្រ សោភា ថែមទៀតដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាអស្ចារ្យណាស់ នៅក្នុងរាត្រីនោះ អ្នកនាង ពេជ្រ សោភា មិនត្រឹមតែបង្ហាញវត្តមានលើកដំបូងជាគណៈកម្មការប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏បានពាំនាំបង្ហាញនូវផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​ស​ម្រាប់​កូនខ្មែរបានឃើញ និង គួរឱ្យចងចាំទុកផងដែរ ដោយជាការលើកឡើងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ គឺទម្រង់ល្ខោនខោលបុរាណខ្មែរ តាមរយៈការបកស្រាយបទ «មកុដស្ត្រី» នៅ​លើ​ឆាក ​Miss Universe Cambodia 2021។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់បង្ហាញវត្តមានសម្ដែងនូវទម្រង់សិល្បៈខ្មែរដ៏អស្ចារ្យលើឆាកបវរកញ្ញាចក្រវាលនេះហើយ បើតាមវីដេអូកិច្ច​សម្ភាសន៍ជាមួយនឹងសិល្បករកម្ពុជា ​នៅរាត្រីថ្ងៃដដែលនោះ ក៏​បា​ន​​ឃើញ ​កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តដែលបានសម្ដែងបទចម្រៀងដោយរំលេចនូវសិល្បៈបុរាណលើឆាកមួយនេះ ជាពិសេស​អ្វីដែលធ្វើឱ្យអ្នកនាង​​កាន់​តែ​មាន​​ការ​រំភើបរំជួលចិត្តអួលដើម-កនោះ ​គឺពេលនិយាយដល់ទឹកចិត្ត ​និង បេះដូងក្រុមសិល្បៈ​ល្ខោនខោល ​ដែលលះបង់ទាំងកម្លាំងកាយចិត្តដើម្បីជួយលើកស្ទួយ និង ផ្សព្វផ្សាយទម្រង់សិល្បៈ​បុរា​ណ​ខ្មែរ​មួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានធ្វើការរៀបរាប់ទាំងអួលដើម-កបែបនេះថា៖ «មិនមែនជាលើកទី១ សម្រាប់ពួកគាត់ទេ គឺគាត់ជួយសម្ដែងមិនមែនជាលើកទី១ទេ គឺជួយដោយបេះដូង ជួយដោយអារម្មណ៍ពេញចិត្ត ហើយគាត់​មកហាត់តាំងពីម៉ោង ១១ព្រឹក ​រហូតដល់កណ្ដាលយប់ ​អត់ទាន់បានញ៉ាំបាយ ​ប៉ុន្តែគាត់ធ្វើការបានយ៉ាង​ល្អមែនទែន ​ហើយអ្វីដែលសំខាន់គាត់​មិន​ចង់បានអ្វីពីខ្ញុំសូម្បីតែបន្តិច ពួកគាត់​និយាយតែមួយ​ម៉ាត់មកកាន់ខ្ញុំថា ​ខ្ញុំអរគុណបងហើយ គ្រាន់តែបងជួយផ្សព្វផ្សាយតែប៉ុណ្ណឹង ខ្ញុំពេញចិត្តពេកហើយ។ ហើយសម្រាប់ខ្ញុំ គឺខ្ញុំមាន​តែ​ពាក្យ​ថាអរគុណចំពោះបេះដូងរបស់ពួកគាត់ ​ហើយគាត់នៅ​តែបន្តឆន្ទៈមួយនេះ ​គាត់នៅតែធ្វើបែបហ្នឹងរហូត ​ហើយខ្ញុំក៏នៅតែពីក្រោយខ្នងពួកគាត់រហូតបែបនេះទៀត»៕

Read More

ស្ដាប់ហើយឡើងអៀន! លើកនេះ ដួង ម៉ានិច បញ្ជាក់ច្បាស់ៗពីអតិជាតិបុត្របែបនេះថា

ជឿជាក់ថាកន្លងមក ប្រិយមិត្តអ្នកគាំទ្រមិនតិចទេ ដែលនិយមតាមដានជីវិតឯកជនរបស់ តារាសម្ដែង ដួង ម៉ានិច ប្រាកដជាបានដឹង បានឮច្បាស់ថា នាង និង ប្រុសក្មេង ថៃ អតិជាតិបុត្រ ហៅអូនបុត្រ បង្ហាញកាយវិការស្និទ្ធស្នាលយ៉ាងច្រើនប្រៀបដូចជាគូស្នេហ៍ ហើយបើទោះបីជាពួកគេទាំងពីរមិនបានប្រកាសថាជាគូស្នេហ៍ខុសវ័យ ក៏មានមហាជនជាច្រើនយល់ថាពួកគេទាំងពីរលួចមានចិត្តឱ្យគ្នាដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កន្លងមក ក៏ធ្លាប់មានការច្រានចោលនូវព័ត៌មានពីទំនាក់ទំនងខុសវ័យ លើសពីមិត្តភាពមែន តែតារាសម្តែងស្រីរូបស្រស់ និង តារាប្រុសវ័យក្មេងមួយគូនេះ នៅតែត្រូវបានមហាជនជាច្រើនមានចម្ងល់ និង ចោទជាសំណួរថា តើតារាទាំងពីររូបនេះ មានទំនាក់ទំនងអ្វីនឹងគ្នាឲ្យពិតប្រាកដ? ព្រោះអ្នកទាំងពីរនេះ ហាក់នៅតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ទៅទៀតនោះ បើទោះធ្លាប់បដិសេធមិនបង្ហាញពីទំនាក់ទំនងស្នេហាក៏ពិតមែន ប៉ុន្តែ បើតាមវីដេអូខ្លីនៃកិច្ចសម្ភាសន៍ក្នុងកម្មវិធី « ចឹងហ្អ៎ » បានឱ្យដឹងថា តារាស្រីរូបនេះ ហាក់ចង់បង្ហាញថា សព្វថ្ងៃ នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីប្រុសក្មេងរូបនេះ។ លើសពីនេះ នាង ក៏បានប្រាប់ថា នាងកំពុងតែមានអារម្មណ៍ល្អច្រើនជាមួយនឹង ប្រុសតូចបុត្រ ថែមទាំងនាងបានបញ្ជាក់ទៅកាន់សំនួរពិធីករក្នុងកម្មវិធី ដែលសួរថា «អត់ខ្លាចមានអ្នកណាដណ្ដឹងយកបុត្រទេ?» ដែលស្រាប់តែនាងឆ្លើយថា « អត់ទេ ពីព្រោះចិត្តគាត់ អត់មានអ្នកណាក្រៅពីខ្ញុំទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គ្រាន់តែបានឮ តារាស្រីរូបនេះ ឆ្លើយតបបែបនេះភ្លាម ធ្វើឱ្យពិធីករ-ការិនី ក្នុងកម្មវិធីនេះ មានភាពស្រឡាំងកាំងបើកភ្នែកធំៗ និង​​ អៀនខ្លាំងជំនួសសាមីខ្លួនទៅទៀត៕

Read More

រំជួលចិត្តណាស់! ម៉ៅ ស៊ីណាត ទម្លាយមូល​ហេតុវេចខោអាវ​ដាក់ឡានលក់​តាមផ្លូវ ​ក្រោយឃ្លាត​ពីសិល្បៈមួយរយៈ​

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ជាមិនខានតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ៅ ស៊ីណាត ក្រោយពីបាន​បាត់មុខឈឹងពីវិស័យសិល្បៈ​អស់មួយរយៈធំ ​កាលពីថ្មីកន្លងទៅ បាន​ធ្វើ​ឱ្យ​​មហាជន​អ្នកគាំទ្រហាក់មានការស្រឡាំង​កាំងជាខ្លាំង ដែលធ្លាប់តែឃើញ តារាចម្រៀងល្បីឈ្មោះរូបនេះ រស់នៅក្នុងជីវិតហាយសូរ តុបតែងខ្លួនស្អាតៗនៅលើឆាក តែបែរជាពេលនេះ ស៊ូ​បើក​ឡាន​លក់សម្លៀកបំពាក់​តាមដងផ្លូវទៅវិញ ​ខណៈពេលដែលធ្លាក់ខ្លួនអស់​ទ្រព្យចាប់តាំងពីចែកផ្លូវ​ជាមួយនឹងស្វាមី និងត្រូវចិញ្ចឹមកូន ២ នាក់តែម្នាក់ឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ត្រូវបានអញ្ជើញចូលកម្មវិធីកិច្ចសម្ភាសន៍ 3FUN ដែលអ្នកនាង​បាននិយាយរៀបរាប់​ពីជីវិតឯកជនរបស់អ្នកនាងខ្លះៗ ​ព្រមទាំងរៀបរាប់ទាក់​ទង​នឹង​ឈា​ន​ជើងចូលសិល្បៈវិញ ​ក្រោយពីឃ្លាតឆ្ងាយសិល្បៈ​ជាងមួយឆ្នាំ។ ក្នុងកិច្ចសម្ភាសន៍នេះ ​អ្នកនាង ម៉ៅ ស៊ីណាត ក៏បានធ្វើការទម្លាយពីមូលហេតុ ដែលមួយរយៈក្រោយនេះ អ្នកនាង​ស៊ូ​ល​ក់​សម្លៀក​បំពាក់តាមដងផ្លូវ ឆ្លើយតបទៅកាន់​មហាជនដែលកំពុងតែមាន​ចម្ងល់ទាក់ទិននឹងរឿងនេះ​ឱ្យបានដឹងថា ​ក៏ព្រោះតែ អ្នកនាង ​តស៊ូរកស៊ីដើម្បីកូនៗរបស់អ្នកនាង ​លះបង់មិនខ្វល់ពីមុខ​មាត់ ​ដើម្បីតែអនាគតកូន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងវីដេអូកិច្ចសម្ភាន៍នេះ អ្នកនាងបានរៀបរាប់ថា ៖ «កុំថាតែខ្ញុំលក់ឥវ៉ាន់តាមផ្លូវ ទោះបីខ្ញុំត្រូវធ្វើឆ្កែឆ្មាដើម្បីកូនខ្ញុំ ក៏ខ្ញុំសុខចិត្ត ពីព្រោះមានតែមនុស្សដែលមានកូនទេ បានយល់​ពី​អារម្មណ៍​ថាលះបង់ ហើយអារម្មណ៍លះបង់ ​គឺធ្វើជាតួនាទីម្ដាយពិតប្រាកដ​លះបង់គ្រប់កាលៈទេសៈ ​ដើម្បីជីវិតកូន ​រឿងមុខមាត់គឺទុកមួយឡែក ​តែអ្វីដែលសំខាន់អនាគតកូន ​ជីវិត​របស់​កូន ​ជារឿងសំខាន់ដែលមិនអាចយកអ្វីមកប្រៀបបាន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្រីរូនេះ បានបន្តទៀតថា «ខ្ញុំជូតទឹកភ្នែក ស្រែកយំខ្លាំង ពេលដែលខ្ញុំធ្លាប់នៅផ្ទះរាប់លាន ខ្ញុំធ្លាប់មានលុយ ខ្ញុំធ្លាប់មានអ្នកបម្រើ ខ្ញុំធ្លាប់មានឡានទំនើប តែខ្ញុំបែរទៅជា​លីខោ​អាវ ​សែងខោអាវពីលើកាំជណ្ដើរទម្លាក់មកក្រោម យកលក់ទៅតាមថ្នល់ ដោយខ្ញុំអត់បានគិតអ្វីទាំងអស់ គឺអ្វីដែលសំខាន់ គឺកូនខ្ញុំហៅខ្ញុំ ពាក្យថាម៉ាក់ ​ម្ដាយគ្រប់រូបបើ​ឱ្យគាត់ពិត​ជាយក​បេះ​ដូង ​និងជីវិតដើម្បីកូនមែន ​គាត់នឹងយល់អ្វីដែលខ្ញុំកំពុងតែនិយាយ ​គាត់អាចលះបង់គ្រប់កាលៈទេសៈ​មិនថាជីវិត កុំថាមួយជាតិ ​ទោះដប់ជាតិក៏យើងអាចលះបង់ដើម្បីកូនបានដែរ ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំខ្លាំងណាស់»៕

Read More

ពីក្មេងស្រីធម្មតាម្នាក់ ពេលនេះ យ៉ង់ ស្រីនីត កាន់តែវិវត្តន៍ខ្លួន ផ្លាស់ប្ដូរជីវិតបានយ៉ាងល្អ

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកនិយមលេងបណ្ដាញសង្គម ប្រាកដជានៅចាំបាន ក្មេងស្រីម្នាក់ឈ្មោះថា យ៉ង់ ស្រីនីត រស់នៅឯខេត្តមណ្ឌលគីរី ដែលល្បីកាលពីជាងកន្លះឆ្នាំំមុនថា នាងមានសម្រស់ស្អាតបែបធម្មជាតិ។ ដោយកាលនោះក្រោយឃើញនាងហើយ ធ្វើឲ្យគ្រប់គ្នាអាណិតស្រលាញ់នាងស្ទើរច្រើន ព្រោះជាក្មេងស្រីដែលមានឆន្ទៈ មានក្ដីស្រមៃ និងចេះតស៊ូក្នុងគ្រួសារក្រីក្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ដោយសារតែមនុស្សមួយចំនួន មើលឃើញពីភាពស្រស់ស្អាតរបស់នាង ទើបមានបណ្ដាក្រុមហ៊ុន និងអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានជួយឧបត្ថម្ភ និងហៅនាងទៅថតផ្សាយពាណិជ្ជកម្មជាហូរហែ ពិសេសក៏មាន ឧកញ៉ាស្រី ចាន់ថន ទទួលចិញ្ចឹមជាកូនធម៌ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រោយមានអ្នកជួយទំនុកបម្រុងលើការរស់នៅរបស់នាង ពេលបច្ចុប្បន្ន យ៉ង់ ស្រីនីត ក៏កាន់តែវិវត្តន៍ខ្លួនបានល្អ ស្រស់ស្អាតជាងមុន ប្ដូរទាំងការតុបតែងខ្លួន ប្ដូរទាំងសាច់ឈាមប្រែជាស្រស់ថ្លា ពោលគឺអាចនិយាយបានថា ពេលនេះជីវិតរបស់នាងស្ទើរតែផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុងតែម្ដង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្ដាញសង្គមមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា សព្វថ្ងៃក្មេងស្រីរូបនេះ កំពុងចំណាយពេលរៀនសូត្រ និងកំពុងធ្វើជាអ្នកឆុងកាហ្វេ នៅក្នុងហាងកាហ្វេនៃសួនកម្សាន្តមួយកន្លែង ដើម្បីជួយរកប្រាក់ទៅជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតផងដែរ៕

Read More

តារាស្រី ៣ ដួង ត្រូវមហាជនដាក់រហស្សនាម «រាជិនី» ព្រោះតែចំណុចលេចធ្លោទាំងនេះ

នៅក្នុងសង្គមសិល្បៈខ្មែរសម័យថ្មី គេចាប់អារម្មណ៍ថា មានតារាស្រី ៣ ដួង ដែលទទួលបានរហស្សនាមថា «រាជិនី» ពីមហាជនអុ្នកគាំទ្រវិស័យសិល្បៈ ដោយសារតែសម្លឹងឃើញពីចំណុចពិសេសលេចធ្លោរបស់ពួកគេរៀងៗខ្លួន។ តារាស្រីទាំង ៣ ដួងនេះរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. មាស សុខសោភា រហស្សនាម «រាជិនីសំឡេង» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្រី មាស សុខសោភា គឺជាកំពូលតារាចម្រៀងស្រីលំដាប់ជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា និង ត្រូវបានមហាជនដាក់រហស្សនាមថា «រាជិនីសំឡេង» ដោយសារតារាស្រីរូបនេះ មានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរ និង ផ្អែមមុត ពេលដែលបង្ហើរសំនៀងបែបមនោសញ្ចេតនាម្តងៗតែងតែធ្វើឱ្យអ្នកស្តាប់ដក់ចិត្ត លង់អារម្មណ៍ ស្លុងទៅតាមមន្តស្នេហ៍សំនៀងរបស់នាងដោយមិនដឹងខ្លួន។ ម៉្យាងវិញទៀត មិនត្រឹមតែមានសមត្ថភាពច្រៀងបទមនោសញ្ចេតនាបានពីរោះរណ្តំចិត្តប៉ុណ្ណោះទេ គឺតារាស្រីរូបនេះ អាចច្រៀងបានគ្រប់បទ គ្រប់ចង្វាក់ ហើយបច្ចុប្បន្ននេះ គេឃើញថាមិនទាន់មានអ្នកជំនាន់ក្រោយណាមួយអាចបំបាក់បានឡើយ។ ២. មាន សូនីតា រហស្សនាម «រាជិនីក្រមា» កញ្ញា មាន សូនីតា ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូបក្នុងសង្គមសិល្បៈ ដែលត្រូវបានមហាជនអ្នកគាំទ្របានដាក់រហស្សនាមឱ្យថា «រាជិនីក្រមា» ព្រោះតារាស្រីរូបនេះ តែងជួយលើកស្ទួយក្រមាខ្មែរ តាមរយៈគំនិតច្នៃប្រឌិតរបស់នាង ចំពោះការស្រឡាញ់ក្រមាខ្មែរ ដែលបានកែច្នៃក្រមា ទៅជាឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតទាក់ទាញ និង រចនាឡើងដោយភាពថ្លៃថ្នូរទាំងម៉ូសបែបបុរាណ និង សម័យ។ ម្យ៉ាងវិញទៀត គេសង្កេតឃើញតារាស្រីរូបនេះ តែងបង្ហាញខ្លួនក្នុងឈុតច្នៃពីក្រមាចូលរួមកម្មវិធីនានា ពោរពេញដោយភាពលេចធ្លោ។ លើសពីនេះ នាងថែមទាំងធ្លាប់បានបង្ហាញឈុតក្រមានេះ លើឆាកអន្តរជាតិ ឱ្យពិភពលោកបានស្គាល់ទៀតផង។ ៣. ហ៊ិន ចាន់នីរ័ត្ន រហស្សនាម «រាជិនីសម្រស់» ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ជាពិធីការិនីដ៏មានប្រជាប្រិយភាព ដែលទាញបានចិត្តមហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់គាំទ្ររូបនាង ជាមួយនឹងទេពកោល្យ សមត្ថភាពផ្សេងៗក្នុងវិស័យសិល្បៈ ជាពិសេសទៅទៀត គឺរូបសម្រសដ៏ស្រស់ផូរផង់របស់នាង។ លើសពីនេះ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រាងស្រឡូន សាច់សខ្ចីម៉ត់រលោង មុខមាត់ញញឹមស្រស់មានមន្តស្នេហ៍របស់នាង ត្រូវបានមហាជនអ្នកគាំទ្រសរសើរ…

Read More

រំភើបជំនួស! អតីតតារាចម្រៀង លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី ទទួលបានសមាជិកថ្មី

អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ផាន់ ម៉ូនីកា កន្លងមកត្រូវបានមហាជនកោតសរសើរពីភ័ព្វព្រេងសំណាង​របស់លោកជំទាវយ៉ាងខ្លាំងដែលមានវាសនាខ្ពស់បានឡើងធ្វើជា​ជំទាវ​ទាំងវ័​យ​ក្មេង ​ហើយថែមទាំងរស់នៅសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយស្វាមី និង កូនៗសំណព្វចិត្តទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈក្នុងរង្វង់គ្រួសារបរិបូរដោយក្ដីសុខ ស្រាប់តែថ្មីៗនេះ លោកជំទាវ ផាន់ ម៉ូនីកា បានទម្លាយដំណឹងដ៏រីករាយមួយទៀត នោះគឺលោកជំទាវកំពុងពពោះសមាជិកថ្មី នៅក្នុងផ្ទៃម្នាក់​ទៀត​ហើយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកជំទាវ ផាន់ ម៉ូនីកា បានរៀបរាប់ទាំងក្ដីរំភើបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «ខ្ញុំបានធ្វើការតេស្តរួចរាល់ហើយ ហើយក៏ត្រៀមខ្លួនរួចជាស្រេចផងដែរ សូមបងប្អូនធ្វើការថែរក្សា​សុខ​ភាព​​ឱ្យបានល្អនៅក្នុងរដូវកាលនេះ សូមកុំ Sweet ជាមួយប្ដីច្រើនពេកប្រយ័ត្នដូចខ្ញុំ បញ្ជាក់: មិនមែនកើត កូវីដ ទេ គឺមានបេប៊ី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបង្ហាញលទ្ធផលតេស្តរបស់លោកជំទាវ ផាន់ ម៉ូនីកា ធ្វើឱ្យអ្នកគាំទ្រជាច្រើនប្រហោងពោះអស់ តែដល់ពេលអាន Caption លោកជំទាវហើយ អ្នកគាំទ្រក៏ធូរចិត្តហើយនាំ​គ្នា​អប​អរ​លោក​ជំទាវ​​យ៉ាងច្រើនផុសផុល៕

Read More

មើលសឹងមិនស្គាល់! ជីមមី គ្រងឈុតមួយនេះ ពិតជាប្លែក ស្រស់ស្អាតខ្លាំងណាស់

រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជានៅចាំ ពិធីការិនី ជីមមី ចាប់ផ្តើមទទួលការចាប់អារម្មណ៍​ ក្រោយពេល រូបនាងបានបញ្ចេញសមត្ថភាព និយាយភាសាថៃយ៉ាងស្ទាត់ជំនាញ ក្នុងកម្មវិធីបើកសម្ពោធផ្លូវការរបស់ស្ថានីយទូរទស្សន៍ PNN ដែលដំបូងឡើយ រូបនាងត្រូវគេស្គាល់ ជាពិធីការិនីព័ត៌មានកម្សាន្តរបស់ ស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីទើបបោះជំហាន ចូលវិថីសិល្បៈក្តី តែរូបនាង ទទួលសម្លេងគាំទ្រពីមហាជនខ្មែរមិនតិចនាក់ទេ ដោយក្នុងនោះ គេចាត់ទុករូបនាងជា តារាស្រីមួយរូបដែលPerfect មានទាំងសម្រស់ មានទាំងចំណេះ ហើយថែមទាំង មានមិត្តប្រុសពូកែស្វីត និងយល់ចិត្តថែមទៀត រីឯចំណែក គ្រួសារវិញ ក៏ជាអ្នកខ្ពង់ខ្ពស់និងស្កុកស្តម្ភផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ នារីៗណាក៏ច្រណែនរូបរាងសម្បត្តិរបស់តារាស្រីរូបនេះ ជាពិសេស មហាជនកាន់តែភាំងស្មារតី មើលសឹងមិនស្គាល់ ពេលតារាស្រីរូបនេះ គ្រងឈុតមួយនេះ ក្រឡេកមួយភ្លែត ស្ទើរតែដូចគំនូរ មិនគួរឲ្យជឿថា សម្រស់រូបនាងពេលស្លៀកឈុត «សេកព្រៃ»នេះហើយ ប្លែកស្រស់ស្អាតញាក់ ដល់ថ្នាក់នេះសោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

កូនខ្មែរត្រូវដឹង! នេះជាលំផក មួកសម្រាប់មន្ត្រីខ្មែរ បែងចែកច្រើនឋានៈ បង្កប់អត្ថន័យបែបនេះ

លំផក គឺជាគ្រឿងប្រដាប់ ធ្វើដោយសំពត់ស្មាច់ពណ៌ស មានរាងមូល ហើយមានកំពូលស្រួចវែងឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬ កោងទៅក្រោយ ។ លំផកនេះទៀតសោត គឺជាមួកដែលត្រូវបានគេធ្វើយ៉ាងប្រណីត នៅគែមជុំវិញតួលំផក មានប្រដាប់ដោយគ្រឿងមាស ឬ លោហៈផ្សេងៗដើម្បីសម្គាល់ពីឋានៈនៃអ្នកពាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅសម័យបុរាណ មន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ នៅពេលដែលមានព្រះរាជពិធីហែធំៗ របស់ព្រះនគរ។ ជាទូទៅ មន្ត្រីដែលអាចពាក់លំផកបាន គឺត្រូវមានឋានៈចាប់ពី ៥ ហ៊ូពាន់ (លំដាប់ស័ក្តិមន្ត្រីសម័យកណ្តាល) ឡើងទៅទើបអាចពាក់លំផកបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ លំផក ត្រូវគេបែងចែកលំដាប់ តាមរយៈវ័ន្តជុំវិញលំផក ដែលមានជាវ័ន្តមាស ប្រដាប់ផ្កាមាស រហូតដល់វ័ន្តធម្មតា។ ពោលគឺ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ឋានៈអគ្គមហាសេនាបតី (ស័ក្តិ ១០ ហ៊ូពាន់) ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១១ ផ្កា – ឋានៈព្រះអង្គម្ចាស់ ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១០ ផ្កា – ឋានៈសេនាបតី ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១០ ផ្កា – ឋានៈអ្នកអង្គម្ចាស់ ពាក់លំផកវ័ន្តមាសសុទ្ធមានក្បាច់ និង ប្រដាប់ផ្កាញ័រ ៧ ផ្កា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ឋានៈមន្ត្រីស័ក្តិ ៩ ហ៊ូពាន់ ពាក់លំផកវ័ន្តមាសក្រឡៃប្រាក់ និង ប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស ៩ ផ្កា – ឋានៈមន្ត្រីស័ក្តិ ៨ ហ៊ូពាន់ ពាក់លំផកវ័ន្តមាសក្រឡៃប្រាក់ ប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស ៨ ផ្កា…

Read More

២ ឈុតរបស់ រឿន ណាត បង្ហាញខ្លួនក្នុងកម្មវិធីប្រកួតសម្រស់ MUC 2021 លេចធ្លោទាក់ទាញអស់ស្ទះ

ជឿថាប្រិយមិត្តភាគច្រើនជ្រាបរួចមកហើយពីទេពកោសល្យដ៏ប៉ិនប្រសប់របស់កញ្ញា រឿន ណាត ដោយតារាស្រីរូបនេះ ធ្លាប់ទទួលបានជ័យលាភីគ្រងមកុដ Miss Universe Cambodia 2018 ហើយកញ្ញាថែមទាំងបានតំណាងឱ្យកម្ពុជាទៅប្រកួតសម្រស់ជាមួយបវរកញ្ញាផ្សេងទៀតដែលមកពីបណ្ដាប្រទេសនានាដល់ឆាកអន្តរជាតិទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចនិយាយបានថា រឿន ណាត គឺជារៀមច្បងដែលពោរពេញដោយបទពិសោធមួយរូបនៅក្នុងវិស័យបវរកញ្ញា ជាក់ស្ដែងនៅក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាចក្រវាលដ៏ធំប្រចាំឆ្នាំ Miss Universe Cambodia 2021 ដែលទើបបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ កញ្ញា រឿន ណាត ក៏បានបង្ហាញខ្លួនធ្វើជាគណៈកម្មការផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឱកាសបង្ហាញវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីដ៏ធំខាងលើ រឿន ណាត បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទាក់ទាញអស់ស្ទះ ធ្វើឱ្យទស្សនិកជនឃើញហើយតាមសម្លឹងភ្លឹកស្មារតី។ មិនថាឈុតទី ១ ឬ ឈុតទី ២ ទេ តារាស្រីរូបនេះ សុទ្ធតែរំលេចខ្លួនយ៉ាងលេចធ្លោធ្វើឱ្យមហាជនចាប់អារម្មណ៍នាំគ្នាកោតសរសើរសម្រស់នាងព្រោងព្រាត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះទៅទស្សនាទាំងអស់គ្នា៖

Read More