កម្សាន្ត៖ បើនិយាយដល់បវរកញ្ញា គេតែងនិយាយតៗគ្នាថាបវរកញ្ញាគ្រប់រូប មិនតម្រូវឲ្យមានស្នេហាឬដៃគូឡើយ ប៉ុន្តែការមានស្នេហាវាមិនមែនជារឿងធំ អាចធ្វើឲ្យប៉ះពាល់ទៅដល់តំណែងបវរកញ្ញាកំពុងគ្រងមកុដ ឬត្រៀមខ្លួនទៅចូលរួមប្រកួតបវរកញ្ញាលើឆាកអន្តរជាតិឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ បវរកញ្ញាគ្រប់រូបត្រូវមានអត្តចរិតល្អ សមត្ថភាពខ្ពស់ ចំណេះដឹងគ្រប់គ្រាន់ និងរក្សាកេរ្ដិ៍ឈ្មោះខ្លួនឯងឲ្យបានល្អប៉ុណ្ណោះ។ ពិតណាស់ ក្នុងនាមជាបវរកញ្ញា គេអាចនិយាយបានថា គ្រប់បវរកញ្ញាទាំងអស់ត្រូវតែជាស្រ្តីមួយរូបដែលមានភាពស្រស់ស្អាតទាំងសម្រស់ខាងក្រៅ និងចិត្តល្អពីខាងក្នុង ដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ ថ្មីៗនេះគេដឹងផងដែរ មានបវរកញ្ញាចក្រវាឡកម្ពុជាចំនួន២រូប ដែលមានភាពក្លាហាន ហ៊ានបើកបង្ហាញពីទំនាក់ទំនងស្នេហាខ្លួនជាសាធារណៈ ឲ្យមហាជននិងហ្វេនបានដឹង។ ក្នុងនោះដែរ បវរកញ្ញាចក្រវាឡកម្ពុជាទាំងពីរជំនាន់ ដែលបើកបង្ហាញមុខគូស្នេហ៍ និងបង្ហោះរូបភាពៗលើបណ្ដាញសង្គមនោះមានដូចជា កញ្ញា ប៊ី សុធារី និងកញ្ញា រ៉េត សារីតា។ លើសពីនេះទៅទៀត បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ គេសង្កេតឃើញគូស្នេហ៍ទាំងពីគូនេះ កាន់តែបង្ហោះរូបភាពស្វីតៗ មើលទៅមានក្ដីសុខខ្លាំង ព្រមទាំងញញឹមបិទមាត់មិនជាតិតែម្ដង។ មិនតែប៉ុណ្ណោះ គូស្នេហ៍បវរកញ្ញាទាំងពីរគូនេះ តែងតែដឹងដៃគ្នាដើរកម្សាន្តជាញឹកញាប់ ដើម្បីបង្កើតទំនាន់ទំនងល្អជាមួយគ្នាឲ្យកាន់តែខ្លាំងឡើង៕ សូមទស្សនារូបភាពខាងក្រោម៖
Read MoreMonth: December 2021
រំជួលចិត្ត! នាង គន្ធា ដង្ហោយហៅបងប្រុសមកផ្ទះវិញទាំងក្តុកក្តួល ក្នុងវេលាបុណ្យគម្រប់ ៧ ថ្ងៃ
ប៉ុន្មានជិតមួយសប្ដាហ៍ទៅហើយ ដែលបងប្រុសបង្កើតជាទីស្រឡាញ់របស់ តារាចម្រៀង នាង គន្ធា បានលាចាកលោកទៅគ្មានថ្ងៃវិលត្រឡប់ដោយសារតែគ្រោះ.ថ្នា.ក់តែមួយប៉ប្រិចភ្នែក បានបន្សល់នូវសេចក្ដីទុ.ក្ខសោកដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ ក៏ដូចជាមហាជនគ្រប់គ្នា ពិតជាមានការសោកស្ដាយ និង ស្រណោះអាល័យជាអាណេកចំពោះម.រ.ណ.ភា.ពរបស់លោក។ ដោយឡែក នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ នេះ មហាជនកាន់តែមានសេចក្ដីសង្វេគអាសូរដល់ តារាចម្រៀងស្រី នាង គន្ធា ក្រោយពីនាងបង្ហាញលើបណ្ដាញសង្គមពីការរៀបចំកម្មវិធីបុណ្យ ៧ ថ្ងៃ ឱ្យបងប្រុស ព្រមទាំងពោលពាក្យប៉ុន្មានទាំងចិត្តក្ដុកក្ដួល ហៅបងប្រុសឱ្យត្រឡប់មកផ្ទះវិញ។ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍រំជួលចិត្តតាមគ្រប់គ្នា ព្រមទាំងបន្តចូលរួមរំលែកទុ.ក្ខ និង ផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreផ្អែមល្ហែមណាស់! ស្វីតដល់ហើយ ពូចក់ ដឹកដៃភរិយាទៅឆ្លងឆ្នាំដល់កោះសង្សារ
កោះសង្សា៖ អ្នកណាក៏ដឹងដែរ ព័ត៍មានអ្នកអត្ថាធិប្បាយកីឡាករបាល់ទាត់ដ៏ល្បី Admin ជិងចក់ ផ្ទុះកក្រើកដោយកាលពីថ្មីៗនេះ ដែលទើបតែនឹងរៀបការជាមួយនឹងមេម៉ាយស្តុក ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់មហាជន ជាពិសេស អ្នកគាំទ្រ។ ជាក់ស្ដែង ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីជិតមកដល់ ស្រាប់តែអ្នកអត្ថាធិប្បាយកីឡាករបាល់ទាត់ដ៏ល្បី Admin ជីងចក់ បានដឹកដៃគ្រួសារទៅធ្វើដំណើរកម្សាន្ត ក៏ដូចជាត្រៀមឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី នៅឯនាយសមុទ្រទឹកដីខេត្តកំពង់សោម នៅឯរីសតបែបអភិជនកោះសង្សា យ៉ាងផ្អែមល្ហែមជាមួយភរិយា។ ក្នុងនោះផងដែរ Admin ជីងចក់ ក៏បានបង្ហោះរូបភាពគ្រួសារជាហូរហែលើបណ្ដាញសង្គម ឲ្យហ្វេនៗមិនតិចទេលួចច្រណែន និងសុភមង្គលរបស់លោកគ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreផ្ទុះផ្អើលល្បីថា មាស សុខសោភា មានកូនពេញកំលោះម្នាក់ ក្រោយធ្លាយរឿងរៀបការ ១២ ឆ្នាំមុន
ថ្មីៗនេះ មហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានរៀបការស្ងាត់ៗជាមួយស្វាមីសំណព្វចិត្តតាំងពី ១២ ឆ្នាំមុន ដោយរូបថតរៀបមង្គលការរបស់កំពូលតារាស្រីរូបនេះ ត្រូវបានតារាចម្រៀង ឆន សុវណ្ណារាជ និង តារាសម្ដែង ញឹម ច័ន្ទថន ទម្លាយនៅលើហ្វេសប៊ុកជូនពរគម្រប់ខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំរបស់ពួកគេ។ ខណៈរូបថត មាស សុខសោភា និង ស្វាមី កំពុងអង្គុយសំពះផ្ទឹមត្រូវបានអ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល និង មិនទាន់ឈប់ចែកចាយនៅឡើយ ស្រាប់តែពេលនេះ ក៏មានការលេចធ្លាយថា រាជិនីសំឡេងរូបនេះ មានកូនប្រុសម្នាក់ពេញកំលោះស្ដូកបាត់ទៅហើយ ថែមទាំងស្រស់សង្ហាខ្លាំងទៀតផង។ រូបថតមើលទៅប្រៀបដូចជាលក្ខណៈគ្រួសាររវាងកំពូលតារាស្រី មាស សុខសោភា និង ស្វាមី ព្រមទាំងក្មេងប្រុសជំទង់ម្នាក់ដែលមហាជនកំពុងផ្ទុះការស.ង្ស័.យថាជាកូនរបស់អ្នកទាំងពីរនោះ កំពុងត្រូវបានអ្នកលេងអ៊ីនធឺណេតចែករំលែកពេញបណ្ដាញសង្គម ព្រោះមើលទៅភាពស្និទ្ធស្នាលរបស់ពួកគេ ពិតជាស័ក្ដិសមជាគ្រួសារមួយដ៏កក់ក្តៅ។ យ៉ាងណាមិញ នេះគ្រាន់តែជាការស.ង្ស័.យរបស់មហាជនថា ក្មេងប្រុសរូបនោះគឺជាកូនរបស់តារាចម្រៀង មាស សុខសោភា និង ស្វាមីប៉ុណ្ណោះ ចំណែកការពិតយ៉ាងណានោះ តារាស្រីរូបនេះមិនទាន់ចេញមុខបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕
Read Moreប្ដីស្រីៗប្រាថ្នា! ពោះ កុល ដាវី កាន់តែធំ សុខ រក្សា កាន់តែថ្នាក់ថ្នមប្រពន្ធអួតសរសើរមិនដាច់ពីមាត់
ភ្លេចៗត្រចៀកការទន្ទឹមរបស់តារាសម្ដែង កុល ដាវី និង ស្វាមីសំណព្វចិត្ត គឺលោក សុខ រក្សា កាន់តែជិតដល់ថ្ងៃបានជួបមុខកូនស្រីដែលជាតំណក់ឈា.មដំបូងក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរហើយ ដោយប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ព្រះនាងតូចចូលមកបំពេញក្ដីសុខក្នុងគ្រួសារឱ្យកាន់តែមានសុភមង្គល។ ស្របពេលដែលអ្នកនាង កុល ដាលី កំពុងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាល សុខ រក្សា កាន់តែថ្នាក់ថ្នម យកចិត្តទុកដាក់ មើលថែភរិយាជាទីស្រឡាញ់ទ្វេដង ព្រោះដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា មុនគ្រួសារតារាមួយគូនេះមានក្ដីសុខនឹងត្រៀមទទួលតំណក់ឈា.មនេះ ប្ដីប្រពន្ធអ្នកទាំងពីរធ្លាប់ជួបរឿងឈឺចាប់បាត់បង់កូនក្នុងផ្ទៃម្ដងរួចទៅហើយ។ សុខ រក្សា មិនត្រឹមតែយកចិត្តទុកដាក់ចំពោះភរិយាខ្លាំងទេ តែជារឿយៗគេឃើញតារាប្រុសរូបនេះ តែងបង្ហោះរូបថតស្វីត ក៏ដូចជាសារផ្អែមល្ហែមចំពោះអ្នកនាង កុល ដាវី ជាប្រពន្ធ ធ្វើឱ្យស្រីៗឃើញហើយប្រាថ្នាចង់បានស្វាមីពូកែរ៉ូមែនទិកដូចតារាប្រុសរូបនេះមិនតិចទេ។ តួយ៉ាងខណៈ កុល ដាវី ពពោះកូនជិតដល់ថ្ងៃសម្រាកមែនទែន សុខ រក្សា បានអួតសរសើរពីភរិយាថា ៖ «ក្លិនអូនរឹតតែក្រអូបប្រហើរជាងពេលមិនទាន់មានផ្ទៃពោះកូនស្រីយើងទៀត»៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreវ៉ាន់ នីឡា ស្រាប់តែទម្លាយឈែត សុគន្ធ នីសា ផ្ញើមកខ្លួនបែបនេះ មុនចេញបទថ្មី ៦ ថ្ងៃ
ការឈានជើងជាថ្មីក្នុងវិថីសិល្បៈរបស់ តារាចម្រៀងរូបស្រស់ វ៉ាន់ នីឡា ក្រោយពីឃ្លាតឆ្ងាយជាច្រើនឆ្នាំនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើប និង កំពុងរងចាំគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹងដល់រូបនាងគ្រប់គ្នា។ យ៉ាងណាមិញ បន្ទាប់ពីប្រកាសវិលចូលសិល្បៈវិញ ពេលនេះ តារាចម្រៀងស្រីរូបនេះ ក៏កំពុងចាប់ផ្ដើមវា.យលុកកាន់តែខ្លាំងលើអាជីពចម្រៀងរបស់ខ្លួន ដែលឃើញនាងលេចមុខលើឆាកប្រគំតន្ត្រីផ្សេងៗ ជាពិសេសនោះ គឺថ្មីៗនេះ នាងបានចេញស្នាដៃបទចម្រៀងថ្មីរបស់ខ្លួន ជាបទដំបូងស្វាគមន៍នៃការ ប្រឡូកចូលវិស័យនេះវិញ ព្រមទាំងត្រៀមបង្កើតស្នាដៃថ្មីៗបន្តទៀតសម្រាប់អ្នកគាំទ្រផងដែរ។ ដោយឡែក ក្រោយពីចេញបទចម្រៀងលើកដំបូងហើយ ស្រាប់តែ កញ្ញា វ៉ាន់ នីឡា ក៏បានធ្វើការទម្លាយឱ្យដឹងថា មិនមែនមានតែមហាជនអ្នកគាំទ្រទេ ដែលនៅចាំជួយគាំទ្រលើកទឹកចិត្តដល់រូបនាង គឺសូម្បីតែសិល្បកររៀមច្បងក៏នៅស្រឡាញ់ និង ចង់ឱ្យនាងចាប់ផ្ដើមឡើងវិញក្នុងវិស័យនេះដែរ។ ក្នុងនោះ កញ្ញា បានបញ្ចេញរូបភាពសាររបស់តារាចម្រៀងរៀមច្បង អ្នកនាង សុគន្ធ នីសា ដែលបានផ្ញើទៅនាងផ្ទាល់ជួយលើកទឹកចិត្តដល់រូបនាង ក្រោយពីបានដឹងថានាងវិលត្រឡប់មកកាន់សង្គមសិល្បះវិញម្ដងទៀត។ ជាមួយគ្នានោះដែរ វ៉ាន់ នីឡា ក៏បានពោលពាក្យចេញពីចិត្តធ្វើការអរគុណទៅកាន់ អ្នកនាង សុគន្ធ នីសា ផងដែរថា ៖ «ចែនៅតែជាមនុស្សល្អ នឹងជាមនុស្សដែលខ្ញុំគោរពជារៀងរហូត អគុណដែលតែផ្តល់កម្លាំងចិត្តឱ្យខ្ញុំពីចម្ងាយ នេះគឺជាសារដែលគាត់ឆាតមកខ្ញុំ មុនខ្ញុំចេញបទចម្រៀងរបស់ខ្ញុំ ៦ ថ្ងៃ»៕
Read Moreមុនដាច់ឆ្នាំ អេឡិច ចាន់ត្រា បង្ហាញឡានទំនើបលំដាប់អភិជន ជាកាដូពីមនុស្សពិសេស ២ នាក់នេះ (មានវីដេអូ)
តារាសម្ដែងប្រុសរូបសង្ហា អេឡិច ចាន់ត្រា កំពុងធ្វើឱ្យមហាជនច្រណែននឹងជីវិតបែបអភិជនរបស់លោកមិនតិចនោះទេ ដោយនៅជិតដាច់ឆ្នាំ ២០២១ ចូលឆ្នាំថ្មី ២០២២ នេះ លោកស្រាប់តែបង្អួតអំណោយធំចុងឆ្នាំ គឺជារថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ។ អំណោយរថយន្តលំដាប់អភិជនតម្លៃរាប់ម៉ឺនដុល្លារនេះ តារាសម្ដែងប្រុសរូបសង្ហា អេឡិច ចាន់ត្រា បានអះអាងថា ជាកាដូថ្ងៃខួបកំណើតដែលលោកទទួលបានពីលោកប៉ាអ្នកម៉ាក់ជាទីស្រឡាញ់របស់លោក។ អេឡិច ចាន់ត្រា រៀបរាប់ទាំងក្ដីរំភើបថា ៖ «ប៉ាម៉ាក់ខ្ញុំឥលូវចេះ Surprise កូនទៀត កាដូខួបកំណើតឆ្នាំនេះពីអ្នកមានគុណ»។ ទន្ទឹមនឹងនោះ អេឡិច ចាន់ត្រា ក៏បានទម្លាយនូវវីដេអូភ្ញាក់ផ្អើល ខណៈនៅសុខៗស្រាប់តែមានគេយកកាដូឡានទំនើបនេះ នៅមុខផ្ទះតែម្ដងទៀតផង។ សូមទស្សនាវីដេអូ៖
Read Moreទើបបែកស្នេហារៀងខ្លួន Weir និង Min ត្រូវគេចាប់ផ្គូរផ្គងឱ្យក្លាយជាបែបនេះនឹងគ្នា
កាលពីពេលថ្មីៗនេះ កន្លងទៅនេះដូចដែលបានប្រិយបានជ្រាបហើយថា កំពូលតារាសម្ដែងប្រុសប្រចាំប៉ុស្តិ៍ទូរទស្សន៍ថៃលេខ ៧ លោក Weir Sokullawat បានប្រកាសចែកផ្លូវគ្នាជាមួយតារាស្រីគ្រាប់ពេជ្រប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ នាង Bella Ranee បន្ទាប់ពីទាក់ទងគ្នាជាសង្សារអស់រយៈពេល ៩ ឆ្នាំ។ ដូចដែលបានដឹងហើយថា ការចែកផ្លូវគ្នានេះ គឺតារាប្រុសស្រីទាំងពីរដួងនេះបានព្រមព្រៀងដើរៗរៀងៗខ្លួនក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នាបន្ទាប់ពីស្វែងយល់ចិត្តគ្នាមករយៈពេល ៩ ឆ្នាំ។ ក្រោយពីបែបគ្នាភ្លាម បើងាកទៅមើលតារាប្រុស Weir តែងត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកស.ង្ស័.យថាលោកមានទំនាក់ទំនងជាមួយអ្នកនេះ ជាមួយអ្នកនោះមករហូតពុំសូវជាដាច់ឡើយ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែផ្ទុះការចាប់អារម្មណ៍ថ្មីទៀតហើយ ដោយមហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាផ្គូរផ្គងតារាប្រុស Weir ឱ្យស្រឡាញ់គ្នាជាមួយនឹងកំពូលតារាស្រីលំដាប់សេដ្ឋី Min Pachaya។ ជុំវិញមូលហេតុដែលមហាជនចង់ផ្គូរផ្គងតារាប្រុស Weir និង តារាស្រី Min នោះក៏ព្រោះតែគេយល់ថាកំពូលតារាទាំងពីរដួងនេះនៅ Single ដូចគ្នា ពោលពួកគេទើបតែប្រទះនឹងស្នេហ៍បែកបាក់ដូចគ្នាដូចនេះប្រសិនបើពួកគេទាំងពីរអាចផ្តើមស្នេហ៍ថ្មីជាមួយគ្នារឹតតែធ្វើឱ្យមហាជនសប្បាយចិត្ត។ គួរបញ្ជាក់ផងដែរ កាលដែលតារាស្រី Min ធ្វើជាតារាស្រីនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ តារាស្រីរូបនេះក៏ធ្លាប់ជាដៃគូដ៏ស័ក្តិសមបំផុតផងដែរជាមួយតារាប្រុសមុខមានមន្តស្នេហ៍ Weir ។ យ៉ាងណាមិញ នេះគ្រាន់តែការចាប់ផ្គូរផ្គងពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះ ហើយសម្រាប់ទំនាក់ទំនងតារាប្រុសស្រីគូនេះទៅជាយ៉ាងណានោះយើងក៏ពុំទាន់ដឹងដែរ មានតែរង់ចាំមើលបន្តទៀត៕
Read Moreត្រៀមស្វាគមន៍ឆ្នាំថ្មី អ្នកម៉ាក់ហាយសូរ ពេជ្រ សូលីកា និង ស្វាមី បណ្ដើរគ្នាទៅផ្ដិតមេដៃ បំពេញក្ដីស្រមៃ
កៀកចូលឆ្នាំថ្មី ២០២២ អ្នកម៉ាក់ហាយសូរ ពេជ្រ សូលីកា បានដឹកដៃស្វាមីសំណព្វចិត្តយ៉ាងត្រសង ទៅទិញខុនដូបំពេញក្ដីស្រមៃ ដែលតារាស្រីរូបនេះអះអាងថាជាកាដូសម្រាប់ឆ្នាំថ្មី ២០២២។ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាមួយស្វាមីខជាច្រើនសន្លឹក បង្ហាញពីក្ដីសុខយ៉ាងខ្លាំងក្នុងជីវិតគូ ព្រមទាំងរៀបរាប់ថា ៖ «កាដូសម្រាប់ឆ្នាំថ្មី 2022 ផ្ដិតមេដៃ ភ្ជាប់ស្នេហ៍ #condo ក្នុងក្ដីស្រមៃ សម្រេចបំណងប្រាថ្នាបានមួយទៀតហើយ»។ ការបង្ហាញជីវិតបែបអភិជនរបស់តារាម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា ធ្វើឱ្យមហាជនកោតសរសើរចំពោះក្ដីសុខ និង ភ័ព្ទសំណាងនាងមិនស្ទើរនោះទេ ដែលមានស្វាមីស្រឡាញ់ថ្នាក់ថ្នម ព្រមទាំងរស់នៅក្នុងជីវិតស៊ីវិល័យមានលុយចាយពេញៗដៃ ជិះរថយន្តទំនើប ហើយពេលនេះថែមទាំងបង្ហាញខុនដូក្នុងក្ដីស្រមៃទៀត៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreស្ទើរស្រក់ទឹកភ្នែក! នេះជាសារចុងក្រោយ របស់ក្មេងស្រីរ.ង.គ្រោះ ផ្ញើជូនឪពុកមានស្រីថ្មី មុនពេលមានរឿង
តារាកម្សាន្ត៖ ក្រោយផ្ទុះដំណឹងម.រ.ណ.ភា.ពដ៏កក្រើក របស់ក្មេងស្រីដ៏ស្រស់ស្អាតនៅឯក្នុងប្រទេសវៀតណាម ថ្មីៗនេះសារដែលជាការសរសេរដោយក្មេងស្រីរ.ង.គ្រោះមុនពេលស្លា.ប់ក៏ត្រូវបានចែកផ្សាយពេញបណ្តាញសង្គម ដោយបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន និងអ្នកលេងបណ្តាញសង្គម។ ជាក់ស្តែងនៅក្នុងសារនោះ ក្មេងស្រីរ.ង.គ្រោះបានសរសរដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ មួយរយៈក្រោយមកឪពុកខ្ញុំក៏លង់ស្នេហ៍អ្នកផ្សេង…! ប៉ាបាននាំខ្ញុំទៅជួបសង្សាថ្មីគាត់ សង្សាថ្មីប៉ាយកចិត្តទុក្ខដាក់ខ្ញុំយ៉ាងល្អ ហើយគាត់ធានាខ្ញុំថា គាត់នឹងមើលថែខ្ញុំ មិនអោយខ្ញុំខ្វះខាតអ្វីឡើយ។ មិនយូរប៉ុន្មាន ប៉ា និងមីងបានរៀបការ។ មិនយូរប៉ុន្មាន ឪពុក និងម្តាយថ្មីខ្ញុំ សម្រាលបានកូន។ ប៉ាប្រាប់កូនថាឲ្យរបស់ក្មេងលេងទាំងអស់ឲ្យប្អូន ចាំក្រោយប៉ានឹងទិញរបស់ក្មេងលេងអោយថ្មីទៀត…! ប៉ុន្តែក្រោយមកប៉ា ខ្ញុំមិនបានទិញរបស់ក្មេងលេងទៀតទេ។ ប៉ាត្រូវតម្រង់ជួរយូរដើម្បីទិញនំដែលកូនចុងចូលចិត្តញ៉ាំ ហើយម្ហូបដែលខ្ញុំចូលចិត្ត ប៉ានិយាយថា៖ «ប៉ារវល់ ចាំប៉ានឹងទិញឲ្យកូនពេលក្រោយពេលទំនេរ!»។ ថ្ងៃមួយប្អូនថ្មីរត់មកប្រាប់ខ្ញុំថាម្តាយគេនាំគេទៅញ៉ាំការ៉េមឆ្ងាញ់ៗ តែគេប្រាប់ខ្ញុំថាកុំប្រាប់ម៉ាក់អោយដឹង។ ពេលទៅលេងសួន ដៃប៉ាម្ខាងកាន់ដៃមីង ដៃម្ខាងទៀតកាន់ដៃប្អូន ខ្ញុំដើរពីក្រោយពួកគាត់…..។ សម្រាប់ថ្ងៃខួបកំណើតប៉ា ប៉ាខ្ញុំសុំឈប់សម្រាកមួយថ្ងៃ ដើម្បីនាំប្អូនចេញទៅក្រៅ ញ៉ាំអាហារឆ្ងាញ់ៗជាច្រើន និងបន្ថែមប្រដាប់ប្រដាក្មេងលេងថ្មី។ ក្មេងស្រីរ.ង.គ្រោះក៏បានបន្តយ៉ាងដូច្នថា៖ ខ្ញុំមិនមានវិស្សមកាលរដូវក្តៅជិតមកដល់ ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំឱ្យទៅលេងនៅឆ្នាំនេះ។ ខ្ញុំបន្តទន្ទឹងរង់ចាំវា ខ្ញុំគ្រាន់តែសង្ឃឹមថារដូវក្តៅនឹងមកដល់ឆាប់ៗ។ ចង់ទៅលេងសមុទ្រ ញ៉ាំអាហារសមុទ្រ មើលព្រះអាទិត្យលិចនៅសមុទ្រ ខ្ញុំបានរៀបចំសំលៀកបំពាក់ស្អាតៗជាច្រើន ដើម្បីចេញទៅក្រៅពីរបីថ្ងៃ។ តែចុងក្រោយខ្ញុំនៅតែមិនបាន ព្រោះប៉ាប្រាប់ថាត្រៀមប្រលង ខ្ញុំត្រូវនៅផ្ទះដើម្បីរៀនប្រលង…! ប៉ា មីង និងប្អូន ទៅដើរលេង ខ្ញុំនៅផ្ទះម្នាក់ឯង ញ៉ាំមីកញ្ចប់ ឬម្ហូបដែលរៀបចំដោយមីង… ពេលខ្ញុំនិងប្អូនឈ្លោះគ្នា ប្អូនរត់ទៅរកមីងទាំងយំក្នុងដៃ ហើយមីងបានលួងលោម ប៉ាឈរនៅមុខ ខ្ញុំប្រាប់ខ្ញុំឲ្យសុំទោសប្អូន ប៉ុន្តែដោយសារខ្ញុំបែកសៀវភៅកត់ត្រាខ្ញុំ។ ខ្ញុំយំកាន់តែខ្លាំង ឪពុកខ្ញុំកាន់តែជេរខ្ញុំកាន់តែខ្លាំង គាត់ប្រាប់ខ្ញុំឱ្យសុំទោសប្អូនភ្លាម ស្រាប់តែខ្ញុំគិតថា ប្រហែលជាឪពុកខ្ញុំក្លាយជាឪពុកអ្នកដ៏ទៃហើយ អញ្ចឹងតើឪពុកខ្ញុំនៅឯណា…! ប្រាំពីរឆ្នាំក្រោយមក… ទីបំផុតម្ដាយដើមរបស់ខ្ញុំបានត្រឡប់មកលេងខ្ញុំវិញ។ កូនចង់ទៅជាមួយម៉ាក់វិញ កូនចេញពីទីនេះ… ងាកមកម្តាយក៏រៀបការជាមួយអ្នកផ្សេងក៏សម្រាលបានកូនម្នាក់ទៀតក៏ក្លាយជាម្តាយអ្នកផ្សេង…ខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថាឆាប់ធំឡើង…! ខ្ញុំនឹងស្វែងរកជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំនឹងកែកំហុសរបស់ឪពុកម្ដាយខ្ញុំ… ប៉ន្តែខ្ញុំគ្មានឱកាសរស់ដល់ធំដើម្បីកែកំហុសអ្នកទាំងពីរឡើយ… សូមរំលឹកផងដែលថា ផ្អែកតាមសារព័ត៌មានKENH24 របស់វៀតណាម ជំនាញបឋមនៃការស៊ើ.ប.អ.ង្កេ.ត…
Read More