ថៃ៖ ដូចដែលបានដឹងស្រាប់ហើយថា គូស្នេហ៍តារាដ៏ល្បី រវាង តារាស្រី Davikah និង លោក Ter Chantavit បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពួកគេទាំងពីរតែងតែ បញ្ចេញនូវសកម្មភាពដ៏ល្អូកល្អើនជាច្រើន បញ្ជាក់ពីទំនាក់ទំនងស្នេហាយ៉ាងល្អ នៅលើបណ្ដាញសង្គម ។ ដោយឡែក កាលពីថ្មីៗនវ យោងតាមគេហទំព័រដ៏ល្បីមួយ ក៏បានប្រកាសលទ្ធផល នៃការស្ទង់មតិប្រចាំឆ្នាំពី សិល្បករថៃជាច្រើននាក់ នៅក្នុងប្រភេ.ទតារាកម្សាន្តប្រចាំឆ្នាំ ។ ហើយជាលទ្ធផលនៃការស្ទង់មតិនេះ បានឲ្យដឹងថា គូស្នេហ៍ដ៏ល្បីពោរពេញដោយភាពស្រស់បំព្រងជាងគេ នោះគឺ តារាសម្ដែងស្រី Davikah និងមិត្តប្រុស លោក Ter Chantavit ដែលបាននាំមុខគេ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនផងដែរ។ គួររំឮកផងដែរថា គូស្នេហ៍តារាប្រុសស្រីមួយគូនេះ ត្រូវបានគេដឹងថា បានស្រលាញ់គ្នា បន្ទាប់ពីបានចាប់ដៃគ្នាសម្តែងរឿងក្នុងឆ្នាំ ២០១៧ ព្រមទាំងមានពាក្យចចាមអារ៉ាមរឿងទំនាក់ទំនងស្នេហា ជាបន្តបន្ទាប់ រហូតដល់ដើមឆ្នាំ ២០១៨ ទើបគូស្នេហ៍មួយគូនេះ បានបញ្ជាក់ជាផ្លូវការ ពីចំណងស្នេហ៍របស់ពួកគេទាំងពីរ៕ ប្រភព៖ Ngoisao.vn សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: January 3, 2022
ផ្អើលពេញហ្វេសប៊ុក! ចំប៉ីខ្មៅ ប្ដឹ.ង ម៉ៃ សុគន្ធ ទៅតុលាការពីប.ទ.ល្មើ.សចំនួន ៣ ធំៗ
នៅព្រឹកថ្ងៃនេះ ៣ ខែមករា ឆ្នាំ ២០២២ នេះ គណនីហ្វេសប៊ុកឈ្មោះ Yin Heng ហៅ ចំប៉ីខ្មៅ បានបង្ហាញក្រដាសពាក្យប.ណ្ដឹ.ង ដែលខ្លួនបានប្ដឹ.ង ម៉ៃ សុគន្ធ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈអត្ថន័យនៅក្នុងពាក្យប.ណ្ដឹ.ងបានឱ្យដឹងថា ចំប៉ីខ្មៅ បានប្ដឹ.ង ម៉ៃ សុគន្ធ ពីប.ទ.ល្មើ.សធំៗចំនួន ៣ គឺទី១ ប្ដឹ.ងពីបទ ញ៉ុះញ៉ុងឱ្យមានការរើសអើង និង ទី២ ប្ដឹ.ងពីបទ ប.រិ.ហា.កេ.រ្ដិ៍ជាសាធារណៈ និង ទី៣ រំ.លោ.ភទំនុកចិត្ត ប្រព្រឹត្តលើបណ្ដាញសង្គមហ្វេសប៊ុក និង តិកតុក។ ស្របពេលដែលបង្ហាញពាក្យប.ណ្ដឹ.ងហើយនោះ ចំប៉ីខ្មៅ ក៏បានរៀបរាប់យ៉ាងដូច្នេះទៀតថា «ជូន កំពូលសិល្បៈករ ម៉ៃ សុគន្ធ ដី.កា កោះហើយ សូមអញ្ជើញផង អរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យ ទី ០៣ ខែ មករា ឆ្នាំ ២០២២ ក៏ដឹងថាខ្ញុំកូនកាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជា.ប់.គុ.ក ហេតុអ្វីអ្នកតែងតែបំ.ពា.នកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្មលើឈ្មោះខ្ញុំទៀត #នេះជាអំណាចនៃសេរីភាព និងសិទ្ធិ»៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreទុ.ក្ខជាន់ទុ.ក្ខ! ឆ្នាំចាស់ត្រូវមិត្តស្និទ្ធបោ.កលុយរត់ 100K ចូលដើមឆ្នាំថ្មី សាសា ត្រូវមកជួបរឿងបែបនេះទៀត
កាលពីចុងឆ្នាំ ២០២១ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវរឿងរ៉ាវរបស់អតីតតារាចម្រៀង អ្នកនាង សាសា ដែលបង្ហោះសារទាំងទឹកភ្នែក ប្រកាសរកកូនបំណុលដែលជាមិត្តជិតដិត បានខ្ចីលុយសុទ្ធប្រមាណជិត ១០ ម៉ឺនដុល្លារ ហើយរត់បាត់ស្រមោល។ តាមការទម្លាយពីតារាចម្រៀង សាសា បានឱ្យដឹងយ៉ាងច្បាស់ថា កូនបំណុលរបស់នាងឈ្មោះថា Mrr Heng ដែលគេស្គាល់ជាហាយសូរដ៏ល្បីម្នាក់នៅក្នុងពិភពសិល្បៈ ហើយបច្ចុប្បន្នឈ្មោះ Mrr Heng នេះ ក៏ត្រូវបានគេបង្ហោះពេញហ្វេសប៊ុកគឺជាមេតុងទីនរត់ចោលស្រុក ដែលបានបោ.កលុយគេសរុបជិត ៤០ ម៉ឺនដុល្លារឯណោះ។ ក្នុងនោះដែរ ក្រោយទម្លាយពីការចាញ់បោ.កកូនបំណុលជាមិត្តជិតដិតហើយនោះ អ្នកនាង សាសា ក៏បានទម្លាយពីស្ថានភាពរស់នៅ និង ការរកស៊ីរបស់ខ្លួនតាមរយៈខមមិនប្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះអ្នកនាងកំពុងតែមានការលំបាក ហើយត្រូវបិទហាងគ្រប់កន្លែងទៀតផង។ យ៉ាងណា ក្រោយពីឃើញស្ថានភាពលំបាកមួយចំនួនរបស់អ្នកនាង សាសា ដែលត្រូវមិត្តបោ.កប្រាក់រត់ និង មុខរបរត្រូវបិទជាបន្តបន្ទាប់ហើយនោះ ស្រាប់តែនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ អតីតតារាចម្រៀងរូបនេះបានបង្ហោះសារបង្ហាញពីទុ.ក្ខជាន់ទុ.ក្ខរបស់ខ្លួនបន្ថែមទៀត ដោយកូនប្រុសសំណព្វចិត្តរបស់អ្នកនាង ត្រូវឈឺចូលពេទ្យ ស្របពេលអ្នកនាងដេកយំរាល់យប់ទៀតនោះ។ អ្នកនាង សាសា បានរៀបរាប់ថា ៖ «ទុ.ក្ខជាន់ទុ.ក្ខ អ្នកជំពាក់លុយយើងជិត ១០០K គេដើរលេងសប្បាយ ចំណែកយើងវិញដេកយំ ហើយឥឡូវកូនឈឺទៀត! មិនបានឡាយលក់ដូរ ចំណាយច្រើន ចង់ដឹងដល់ហើយ តើអាអ្នកជំពាក់លុយយើង ពេលវាឃើញចឹងអារម្មណ៍វាបែបណាទៅ?? បំផ្លាញខ្លួនវាមិនអស់ចិត្ត មកបំផ្លាញពួកម៉ាក់ ដែលស្រឡាញ់វាដោយស្មោះត្រង់ទៅវិញ។ hmmmmmmm ទេវតា មិនទុកឱ្យពួកអ្នកឯងនៅសុខទេ ព្រោះយកលុយកម្លាំងញើសឈា.មគេ យកទៅហាយសូរបែបនេះ»៕
Read Moreផន សុផារី ទម្លាយរូបថត ដាក់ក្បែរគ្នាពីរសន្លឹក ហើយបានបកស្រាយថាមកពី
ភ្នំពេញ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ន អតីតតារាចម្រៀងនិងកំប្លែង ផន សុផារី កំពុងមម៉ាញឹកខ្លាំងក្នុងការងារអាជីវកម្មដែលកំពុងតែត្រូវប៉ាន់ រវល់ស្ទើរតែដកឃ្លាមិនរួចឡើយ។ យ៉ាងណាមិញ បើទោះបីជារវល់យ៉ាងណាក្តី ក្នុងនាមជាមនុស្សស្រី សុផារី មិនភ្លេចក្នុងការថែសម្រស់ខ្លួននោះទេ។ ជាមួយគ្នានេះ បច្ចុប្បន្ននេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដែលពោរពេញដោយ សុភមង្គលជាមួយកូនស្រី និងស្វាមីជាទីស្រលាញ់ផងដែរ។ ជាងនេះទៅទៀត នាងត្រូវបានមហាជនសរសើរពីសម្រស់ស្បែក សភ្លឺថ្លាដូចជាបណ្ដូលចេកអញ្ចឹង។ យ៉ាងណាមិញ ការដែលអ្នកម៉ាក់កូនពីររូបនេះ មានសម្រស់ស្រស់ស្អាត ស្បែកសភ្លឺថ្លាដូចសព្វថ្ងៃនេះ គឺមិនមែនអំណោយផលពីធម្មជាតិនោះទេ ពោលគឺនាងបានទម្លាយរូបថត ដាក់ក្បែរគ្នាពីរសន្លឹក ហើយបានបកស្រាយថា មកពីការថែ និងលាបផលិតផលបន្ថែម ទើបទទួលបានសម្រស់ស្អាតបែបនេះ ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreស្រស់ស្អាតណាស់! ទម្លាយមុខប្អូនស្រីបង្កើត ស៊ីន យូប៊ីន ស្រស់ស្អាតខ្លាំង មើលសឹងច្រឡំគ្នា
មហាជនសុទ្ធសឹងតែបានជ្រាបហើយពី តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ដែលបច្ចុប្បន្ន កាន់តែក្ដោបបានទីផ្សារខ្លាំងក្នុងសង្គមសិល្បៈ ព្រមទាំងតែងទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រជាមួយនឹងសមត្ថភាព ទេពកោល្យក្នុងវិស័យសម្ដែងភាពយន្ត។ លើសពីនេះ នាង ក៏ជាសិល្បការិនីមួយរូប ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញពីធម្មជាតិផងដែរ។ ដោយឡែក មហាជនធ្លាប់តែមានការសរសើរខ្លាំងចំពោះរូបសម្រស់របស់ តារាស្រីរូបនេះ ប៉ុន្តែបើមើលងាកទៅមើល ប្អូនស្រីបង្កើតរបស់នាងវិញ មហាជនច្បាស់ជាកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងទៀត ព្រោះថា ប្អូនស្រីរបស់នាង ក៏មានរូបសម្រស់ស្រស់ស្អាតមិនចាញតារាក្នុងសិល្បៈនោះដែរ។ ពិតណាស់ ប្អូនស្រីបង្កើតរបស់ តារាស្រីរូបនេះ តាមការសង្កេតមើលលើបណ្ដាញសង្គមរបស់នាង មានឈ្មោះថា Janie Shin ពេលនេះ មានអាយុ ១៨ ឆ្នាំហើយ ដែលមើលទៅនាង ទាំងមុខមាត់ រូបរាង និងមានភាពគួរឱ្យស្រឡាញ់ខ្លាំងមិនចាញ់បងស្រីនោះទេ ជាពិសេស គឺមុខមាត់ស្រដៀងនឹងបងស្រីខ្លាំងប្រៀបដូចកូនភ្លោះ គ្រលៀសភ្នែកបន្តិចសឹងតែច្រឡំគ្នាតែម្ដង។ ម្យ៉ាងវិញទៀតមួយរយៈចុងក្រោយនេះ គេក៏តែងឃើញ កញ្ញា ស៊ីន យូប៊ីន បញ្ចេញរូបភាពស្ទីលថ្មីៗស្អាតៗជាមួយប្អូនស្រីលើបណ្ដាញសង្គមជាហូរហែ ហាក់បង្ហាញឱ្យដឹងថា នាង កំពុងតែចង់ឱ្យប្អូនស្រីត្រៀមខ្លួនដើរតាមគន្លងសិល្បៈដូចរូបនាងផងដែរ៕
Read Moreអីយ៉ា ពេជ្រ សោភា ទម្លាយតម្រុយរៀបការក្នុងពេលឆាប់ៗ តែមិនឃើញមុខខាងប្រុស
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងស្រី ពេជ្រ សោភា និងតារាសម្តែងប្រុស ឆឹម សក្កដា ត្រូវមហាជនទូទាំងប្រទេស ដឹងថា អ្នកទាំងពីរមានសម្ព័នភាពជាមួយគ្នា តែយ៉ាងណាក្តី ក្រោយប្រកាសសុំស្រឡាញ់ផ្អើលឆាកហើយនោះ រហូតដល់ពេលនេះ អ្នកទាំងពីរមិនទាន់ចូលរោងរៀបការនៅឡើយទេ។ ជាមួយគ្នានេះ រូបនាងធ្លាប់បាន បង្ហើបថានឹងចូលរោងនៅពេលឆាប់ៗនេះ ខណៈដែលពេលនេះ តារាចម្រៀងស្រីជើងចាស់ ពេជ្រ សោភា ទម្លាយរូបភាពជាគូ កាលពីពេលថ្មីៗ ផ្ទុយទៅវិញ បែរជា ខាងប្រុសមិនត្រូវបានបង្ហាញមុខ តែបើមើលតាមភិនភាគ ពីខាងក្រោយនោះ ក្នុងភាពស្និទស្នាលស្អិតរមួត មិនខុសឆ្ងាយពីគូស្នេហ៍នោះឡើយ។ ជាក់ស្តែងក៏ ហ្វេនៗដាក់ការស.ង្ស័.យមិនមែនជា គូស្នេហ៍លោក ឆឹម សក្កដា នោះឡើយ ប៉ុន្តែក្នុងនោះ ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនថា រូបភាពទាំងនេះ គឺដកចេញពីMV បទចម្រៀងថ្មី របស់តារាចម្រៀងរូបនេះ តែប៉ុណ្ណោះ៕ បើចង់ដឹងឲ្យកាន់ច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read More