រាជធានីភ្នំពេញ៖ ពិតណាស់អ្នកណាៗក៏ស្គាល់ដែរកីឡាការិនី និងម្ចាស់មេដៃកីឡាតៃក្វាន់ដូលោកជំទាវ ស៊ន សៀវម៉ី ដែលពេលនេះជីវិតរបស់កីឡាការិនីរូបនេះ កាន់តែមានក្តីសុខនិងសុភមង្គលក្រោយពីបានរៀបការ និងបន្សល់នូវកូនស្រីជាទីស្រលាញ់នៃចំណងដៃស្នេហារវាងលោកជំទាវ និងស្វាមី។ ដោយឡែកកាលពីពេលថ្មីៗនេះ ស្វាមីរបស់លោកជំទាវ ស៊ន សៀវម៉ី ដែលត្រូវបានគេស្គាល់ថាលោក កែវ ដេវីដ បានបង្ហោះនូវរូបភាពគ្រួសារជាច្រើនសន្លឹក បង្ហាញផ្ទះដ៏ធំស្កឹមស្កៃ ជាមួយនឹងរថយន្តទំនើបៗដែលមើលទៅពិតជាពោរពេញដោយក្តីសុខក្នុងគ្រួសារ។ សូមរំលឹកផងដែរថាម្ចាស់មេដៃមាសផ្នែកកីឡាតៃក្វាន់ដូ ស៊ន សៀវម៉ី បានដឹកដៃស្វាមីចូលរោងការ ជាលក្ខណៈសែនព្រេនធម្មតាបង្គ្រប់កិ.ច្ច កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធលោកជំទាវ ស៊ន សៀវម៉ី ក៏បានបង្កើតបាននូវកូនស្រីម្នាក់កាលពីខែតុលា ឆ្នាំ២០២១៕ សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: January 6, 2022
ផ្អើលហ្វេន! សុខៗ ឆន សុវណ្ណារាជ បង្ហោះសារ Sad ឡើងវែង ហាក់កំពុងលាក់អារម្មណ៍មួយនេះ
អាចនិយាយបានថាជារឿងកម្រមួយសម្រាប់តារាចម្រៀងប្រុសរូបសង្ហា ឆន សុវណ្ណារាជ ក្រោយពីលោកបានបង្ហោះសារវែងមួយ ហាក់បង្ហាញពីអារម្មណ៍ក្រៀមក្រំមិនសប្បាយចិត្តនៅលើគណនីហ្វេសប៊ុកធ្វើឱ្យមហាជនងឿងឆ្ងល់ព្រាត។ សារដែលតារាប្រុស ឆន សុវណ្ណារាជ រៀបរាប់នៅលើបណ្ដាញសង្គមមានអត្ថន័យថា ៖ «ធ្វើជាមនុស្សមិនប្រាកដថាងើយមើលឡើងតែទៅលើសុទ្ធតែអស្ចារ្យទាំងអស់នោះទេ ហើយក៏មិនប្រាកដថាឱនមើលចុះតែខាងក្រោមសុទ្ធតែអន់តែអស់នោះដែរ អ្វីគ្រប់យ៉ាងកើតឡើងសុទ្ធតែមានតម្លៃរបស់វា រឿងរ៉ាវខ្លះមិនមែនសុទ្ធតែដូចការគិតរបស់អ្នកឡើយ»។ ពាក្យពេចន៍ក្នុងអត្ថន័យសាររបស់តារាចម្រៀង ឆន សុវណ្ណារាជ ហាក់ដូចជាលាក់រឿងសោកសៅនៅក្នុងចិត្ត ព្រោះកន្លងមកគេកម្រឃើញតារាប្រុសរូបនេះ បង្ហោះសារបែប Drama បែបនេះនៅលើបណ្ដាញសង្គមណាស់ លើកលែងតែជាអត្ថន័យនៅក្នុងបទចម្រៀង។ តែទោះបីជាតារាប្រុសរូបនេះ មិនបានបញ្ជាក់ថានោះគ្រាន់តែជារឿងរ៉ាវក្នុងបទចម្រៀង ឬជាអារម្មណ៍ផ្ទាល់ខ្លួនលោកក្ដី តែនេះក៏ជាសារអប់រំមួយផ្ញើដល់អ្នកគាំទ្ររបស់លោកដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreញាក់សាច់! ទៅដើរលេងនៅបារាំង មាន សូនីតា ជះភាពអភិជន ប្រើកាបូប ស្បែកជើងម៉ាកល្បីៗតម្លៃកប់ក្តោង
មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា ប្រាកដជាបានជ្រាបហើយថា តារាស្រីវ័យកៀក ៣២ ឆ្នាំរូបនេះ មិនត្រឹមតែជាតារាស្រីទទួលបានកេរ្តិ៍ឈ្មោះល្បីនោះទេ តែនាងក៏ជាអ្នកជំនួញវ័យក្មេងមួយរូបកាន់កាប់អាជីកម្មជាច្រើនក្នុងដៃទៀតផង។ ក្នុងនោះដែរ ក្រឡេកទៅមើលជីវិតឯកជនរបស់កញ្ញា មាន សូនីតា ក៏ត្រូវបានចាត់ទុកជាតារាស្រីស្ថិតនៅក្នុងជីវិតស៊ីវីល័យណាស់ដែរ ក៏ព្រោះតែនាងរមែងចាយជីវិតយ៉ាងហាយសូរក្នុងការដើរកម្សាន្តទៅកាន់ក្រៅប្រទេស និង ប្រើប្រាស់សម្ភារម៉ាកល្បីៗជាច្រើន ដែលភាគច្រើនមិនសូវជាមានអ្នកចាប់អារម្មណ៍នោះឡើយ។ ជាក់ស្តែង កាលពីចុងឆ្នាំ ២០២១ រហូតមកដល់ដើមឆ្នាំ ២០២២ នេះ កញ្ញា មាន សូនីតា កំពុងតែបន្តដំណើរកម្សាន្តលើទីដីអឺរ៉ុប ប្រទេសបារាំងយ៉ាងរីករាយ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងអភិជន ក្នុងការដើរទិញទំនិញនៅហាងល្បីៗ ញុំាអាហាថ្លៃៗ។ ក្នុងនោះ មហាជនអ្នកគាំទ្រក៏បានចាប់អារម្មណ៍ ក្រៅពីដើរទិញទំនិញល្បីៗតម្លៃថ្លៃនោះ តែរាជិនីក្រមាបានស្ពាញកាបូប និង ពាក់ស្បែកជើងម៉ាកល្បីតាំងពីឡើងយន្តហោះនៅឯប្រទេសកម្ពុជាមកម្ល៉េះ ដោយកាបូប និង ស្បែកជើងម៉ាកល្បីប្រ៊េន Dior នោះ គឺមានតម្លៃខ្ទង់ពាន់ដុល្លារ។ តស់! ទៅមើលកាបូប និង ស្បែកជើងម៉ាក Dior កញ្ញា មាន សូនីតា កំពុងប្រើលើទឹកដីបារាំងមានតម្លៃប៉ុន្មាន ៖ ១. Dior Mini Saddle Bag មានតម្លៃចាប់ពី ២៧០០ ដុល្លារ ដល់ ៤០០០ ដុល្លារ ២. Dior D Major Boots មានតម្លៃចន្លោះចាប់ពីជាង ២៧០០ ដុល្លារ ទៅ ជាង ២៨០០ ដុល្លារ ៣. 30 Montaigne Phone Holder មានតម្លៃចាប់ពី ១៦០០ ដុល្លារ ទៅ ១៧០០…
Read Moreមិនធម្មតាមែន វ័យស្របក់២០ស្តើងសោះ បុត្រប្រកាសលក់ខុនដូ ផ្ទាល់ខ្លួនតម្លៃដល់ទៅ
តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅ មហាជន និងអ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាប្រុសវ័យក្មេង មុខមាត់ស្រស់សង្ហា លោកថៃអតិជាតិបុត្រ ម្ចាស់បទគ្រាស្នេហ៍ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាប្រុសវ័យក្មេងរូបនេះ បានប្រកាសលក់ខុនដូរបស់ខ្លួន ដែលមានតម្លៃរហូតដល់ទៅ២៣៥០០០ដុល្លារឯណេះ។ ជាកស្តែងផ្អែកតាមសារបង្ហោះលើគណនីហ្វេសប៊ុក លោកថៃអតិជាតិបុត្រ បានសរសេរយ៉ាងដូច្នេះថា៖ Condo ផ្ទាល់ខ្លួនលក់ (ប្រញាប់) ទីតាំង : Rose condominium (បុរីឧទ្យានបាសាក់ចំការមន) វិមានកុលាប ជាន់ទី : 5. (Room C5-05) អាគារ : C បន្ទប់ : 3 បន្ទប់គេង 3 បន្ទប់ទឹក ទំហំ : 131.89 m2 បន្ទប់បែមុខទៅទិសខាងកេីត ធ្លាប់ជួលបានមួយខែ 1500$ គួរកត់សម្គាល់ផងដែរថា គេនៅមិនទាន់ដឹងច្បាស់ ថាតើមានមូលហេតុអ្វីនៅពីក្រោយការប្រកាសលក់ខុនដូផ្ទាល់ខ្លួនតម្លៃជាង២៣មុឺនដុល្លារនេះនៅឡើយទេ ខណ:ដែលម្ចាស់សាមីខ្លួន លោកថៃអតិជាតិបុត្រ នៅមិនទាន់ប្រាប់ពីមូលហេតុណាមួយនៅលើគណនីហ្វេសប៊ុករបស់លោកនៅឡើយទេ៕
Read Moreគាំង! មានអ្នកជូនពរឱ្យឆាប់ដល់គូ ស្រាប់តែ សុភ័ក្រ កុសុម៉ា ឆ្លើយវឹបបែបនេះភ្លាមមិនចាំស្អែក
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពិធីការិនីសម្បូរវោហារចាក់ទឹកមិនលិច សុភ័ក្រ កុសុម៉ា ទទួលបានការពញ្ញាក់អារម្មណ៍ និងពាក្យពេចន៍ជូនពរយ៉ាងច្រើនហូរហែពីសំណាក់មិត្តភក្ដិនៅជុំវិញខ្លួន ក៏ដូចជាអ្នកគាំទ្ររបស់នាងក្នុងឱកាសខួបកំណើតឆ្នាំនេះ។ ជាមួយនឹងការជូនពរយ៉ាងច្រើនព្រោងព្រាតនេះដែរ ក្នុងនោះគេស្រាប់តែឃើញទំព័រផេកមួយ បានយករូបថត សុភ័ក្រ កុសុម៉ា ទៅបង្ហោះ ព្រមទាំងជូនពរថ្ងៃកំណើតតារាស្រីរូបនេះថា ៖ «រីករាយថ្ងៃខួបកំណើតអាយដល Admin សូមជូនពរអាយដលដល់គូឆាប់ៗ»។ ពាក្យជូនពរយ៉ាងខ្លីតែមានអត្ថន័យជ្រៅនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណេត ជាពិសេសសូម្បីតែ សុភ័ក្រ កុសុម៉ា ផ្ទាល់ ឃើញពាក្យជូនពរនេះហើយស្រាប់តែបញ្ចេញប្រតិកម្មតបទៅវិញភ្លាមៗ។ ពិធីការិនីស្រអែមស្រស់ សុភ័ក្រ កុសុម៉ា ឆ្លើយតបទៅកាន់ទំព័រផេកខាងលើតាមរយៈការខំមិន លាយឡំជាមួយសំណើចថា ៖ «Admin មួយណាអ្នកជូនពរអ៊ីចេះ? ចែចង់ឱ្យអាំងប៉ាវ»។ ដ្បិតថា កុសុម៉ា ជោគជ័យលើអាជីពការងារ តែកន្លងមកតារាស្រីរូបនេះមិនដែលបើកបង្ហាញពីជីវិតឯកជនថាខ្លួនធ្លាប់មានម្ចាស់បេះដូង ឬក៏អត់នោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreទើបជាង ១ ខួប អូន Jenny គ្រាប់ពេជ្រដំបូងរបស់ សួស វីហ្សា និង ថមមី ជះសម្រស់ឃ្យូដខ្លាំងគួរឱ្យខ្នាញ់
បើគិតមកទល់ពេលនេះកូនស្រីរបស់តារាចម្រៀង សួស វីហ្សា និង លោក ថមមី គឺមានអាយុជាង ១ ឆ្នាំហើយ បើគិតចាប់ថ្ងៃពីថ្ងៃសម្រាលដំបូងកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ មកនោះ។ ក្នុងនោះ កូនស្រីជាទាយាទស្នងត្រកូលដំបូងមិនត្រឹមតែស្រស់ស្អាត ឃ្យូដគួរឱ្យស្រឡាញ់កាត់តាមប៉ាម៉ាក់នោះទេ នាងតូចកូនស្រីដំបូងរបស់តារា ២ ដួង ក៏មានឈ្មោះយ៉ាងពីរោះដែរថា ថង សាម៉ូលីណា ហៅ Jenny។ កាន់តែធំពីមួយថ្ងៃទៅមួយ នាងតូច Jenny កូនស្រីរបស់តារាចម្រៀង សួស វីហ្សា ត្រូវបានមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែចាប់អារម្មណ៍នាងច្រើនឡើងៗ ក៏ព្រោះតែមុខមាត់គួរឱ្យក្នាញ់ សាច់ស រាងទ្រលុកទ្រលន់ ដែលអ្នករាល់គ្នាឃើញហើយក្រឺតចង់តែឱបថើប។ លើសពីនោះ បើក្រឡេកទៅមើលសក់ Jenny បើទោះជាមិនមែនវែងខ្លាំងក្តី តែសក់នាងតូចពិតជាក្រាស់ឃ្មឹកកាត់ទៅរកអ្នកនាង សួស វីហ្សា ណាស់។ ជារឿយៗ សួស វីហ្សា និង លោក ថមមី តែងតែតុបសម្លៀកបំពាក់កូនស្រីឃ្យូដៗគួរឱ្យស្រឡាញ់ រីឯសក់វិញគឺភាគច្រើនអ្នកទាំងពីរចងម៉ូដសក់ទីទុយឱ្យនាងតូច។ លើសពីនោះ បើវ័យទើបតែជាង ១ ឆ្នាំ មែន តែនាងតូច Jenny ក្លាយទៅជាតារាម៉ូដែលថតពាណិជ្ជកម្មផលិតសាប៊ូកក់សក់ ឱ្យក្រុមហ៊ុនរបស់ប៉ាម៉ាក់ទាំងវ័យក្មេងទៀតផង។ តស់! ទៅទស្សនារូបភាព នាងតូច Jenny គួរឱ្យស្រឡាញ់ និង ក្នាញ់យ៉ាងណា៖
Read Moreម៉ៅ គឹមធីតា ដាក់មួយប្រយោគនេះឱ្យ គូម៉ា ជាសង្សារ ខ្លីមែន តែបញ្ជាក់រឿងចា.ក់ដោតទាំងនេះ
ធ្មេចបើកៗ រយៈពេល ៥ ឆ្នាំហើយ ដែលតារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា បានចាប់ដៃគ្នាសាងស្នេហ៍ពីនាមមិត្តរួមអាជីពក្លាយទៅជាគូសង្សារនឹងគ្នា ដោយបើកចំហបង្ហាញដល់សាធារណជនមិនលាក់លៀម។ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រក៏បានដងហើយថា ម៉ៅ គឹមធីតា និង លោក គូម៉ា ក៏បានណែនាំគ្នាដល់ឪពុកម្តាយ និង ក្រុមគ្រួសាររៀងៗខ្លួនរួចមកហើយដែរ ហើយអ្នកទាំង ២ រមែងទៅណាមកណា មិនថាជិតឆ្ងាយនោះទេ តែងតែទៅជាមួយគ្នាជានិច្ច ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលើកឡើងថា គូស្នេហ៍នេះមិនអាចខ្វះគ្នាមួយជំហាននោះឡើយ ។ កន្លងមកបើទោះចំណងស្នេហ៍រយៈពេល ៥ ឆ្នាំ របស់តារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា ពេលខ្លះហាក់មានការរកាំរកូស រហូតខាងស្រីធ្លាប់ធ្លោយមាត់បែកគ្នាក៏ពិតមែន ប៉ុន្តែតារាប្រុសស្រី ១ គូនេះ ក៏នៅតែចងចំណងស្នេហ៍នឹងគ្នា និង កាន់តែស្អិតល្មួតជាងមុនថែមទៀតរហូតមកដល់ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រកាន់តែទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំង ២ អាចនឹងដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ។ ជាក់ស្តែង បើទោះជាថ្ងៃឆ្លងឆ្នាំថ្មី ២០២១ ចូល ២០២២ កន្លងផុតទៅយ៉ាងណា តែតារាសម្តែងស្រី ម៉ៅ គឹមធីតា មិនភ្លេចអរគុណ លោក គូម៉ា នូវពេលវេលាចាប់ដៃគ្នារំលងទៅមួយឆ្នាំទៀតហើយក្នុងឆ្នាំ ២០២១ កន្លងទៅ ដោយមិត្តប្រុសបានបំពេញចំណងស្នេហ៍យ៉ាងមានសុភមង្គលក្នុងនាមជាសង្សារ ដោយរៀបរាប់ជាភាសាអង់គ្លេសថា ៖ «Thanks for making the end of my 2021 memorable. Lets gooo 2022!!!»៕
Read More