រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀងរូបសង្ហា ចេន ត្រូវបានហ្វេនៗនារីជាច្រើន លួចគាប់ចិត្តរូបលោកជាខ្លាំង មិនត្រឹមតែ មានរូបសម្បត្តិគួរឲ្យទាក់ទាញនោះទេ រូបលោក ក៏ទាក់ចិត្តនារីៗមិនតិចនាក់ទេ តាមរយៈទឹកដមសំនៀងប្រហើរខ្លួន ផងដែរ។ ជាមួយគ្នានេះ ក្រោយទម្លាយមុខមាត់គូស្នេហ៍ខ្លួនមិនទាន់ប៉ុន្មានផង ស្រាប់តែ តារាប្រុសរូបនេះ ប្រកាសចូលរោងភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ បើទោះបី មានអ្នកគាំទ្រស្រីៗជាច្រើនខកចិត្តមែនពិត តែក្នុងនោះ ក៏មានសារជូនពរឲ្យអ្នកទាំងពីរ ស្រលាញ់គ្នាដល់ចាស់កោងខ្នងដែរ។ យ៉ាងណាមិញ គ្រាន់តែប្តូរនាមពី គូស្នេហ៍មកគូដណ្តឹងភ្លាម តារាប្រុសរូបឆោមសង្ហារូបនេះ បង្អួតភាពផ្អែមល្អែមលើសដើម ជាមួយនឹងអនាគតភរិយា មហាជនឃើញហើយ ឡើងច្រណែន ហើយចំហាយក្តីសុខខ្លាំង តែម្តង ហេតុតែគូគេ ខាងប្រុសឡើងសង្ហា ឯខាងស្រីវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read MoreDay: January 9, 2022
នាង គន្ធា ពោលយ៉ាងរំជួលចិត្តពេលត្រឡប់មកវិញតែម្នាក់ឯង គ្មានវត្តមានបងប្រុសនៅក្បែរដូចមុន
គិតមកដល់ពេលនេះ មានរយៈពេលជាងកន្លះខែមកហើយ ដែល តារាចម្រៀងស្រីវ័យក្មេង នាង គន្ធា បានបាត់បង់បងប្រុសជាទីស្រឡាញ់ គឺ លោក នាង ប្រាក់សុគន្ធ ដែលបានទទួលម.រ.ណ.ភា.ព ដោយសារគ្រោះ.ថ្នា.ក់តែមួយប៉ប្រិចភ្នែក កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ បន្សល់នូវទុ.ក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ។ យ៉ាងណាមិញ ទោះបីជាការចាកចេញគ្មានថ្ងៃត្រឡប់របស់បងប្រុស តារាចម្រៀងស្រីរូបនេះ មានរយៈជាច្រើនថ្ងៃកន្លងទៅហើយមែន ប៉ុន្តែនៅតែធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-ការិនីជាច្រើន មានការសោកស្ដាយ និង មានក្ដីអាល័យជាពន់ពេក។ ជាពិសេស នាង គន្ធា ដែលជាប្អូនស្រី ពិតជាមានសេចក្ដីទុ.ក្ខសោក និង សែនស្រណោះស្រណោកខ្លាំងចំពោះបងប្រុស ដែលជារឿយៗតែងបង្ហោះសាររំជួលចិត្ត បង្ហាញពីចិត្តនឹករឮកជាបន្តបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ ក្រោយពីបងប្រុសបានលាចាកលោក និងបានធ្វើការកាន់ទុ.ក្ខមួយរយៈនៅឯស្រុកកំណើត ពេលនេះ នាង គន្ធា ក៏បានត្រឡប់មកភ្នំពេញវិញ ដើម្បីបន្តធ្វើការងារក្នុងវិស័យសិល្បៈចម្រៀងរបស់នាងវិញ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំជួលចិត្តខ្លាំងនោះ គឺក្រោយពីនាងបានបង្ហោះសារប៉ុន្មានឃ្លា បង្ហាញពីអារម្មណ៍ឯកានៃការវិលត្រឡប់មកវិញលើកនេះ លែងមានបងប្រុសនៅក្បែរនាងទៀតហើយ។ សារនោះ នាង គន្ធា បានសរសេររៀបរាប់ថា ៖ «ត្រឡប់មកលើកនេះ ទោះបីម្នាក់ឯងគ្មានបង តែខ្ញុំនៅតែគិតថាបងនៅតែនៅពីក្រោយខ្ញុំជានិច្ច I miss you so much dear brother»។ ក្រោយពីបានឃើញការបង្ហោះរបស់ នាង គន្ធា បែបនេះ ពិតជាធ្វើឱ្យមហាជនកាន់តែមានសេចក្ដីស្រណោះខ្លាំងចំពោះបងប្រុសរបស់នាង និងកើតក្ដីអាសូរដល់រូបនាង ដែលបាននាំគ្នាធ្វើការខមមិនជួយផ្ដល់កម្លាំងចិត្តឱ្យនាងគ្រប់គ្នាផងដែរ៕
Read Moreពិតទេ តារាសម្តែងប្រុស ឆឹម សក្កដា និងតារាចម្រៀងស្រី ពេជ្រ សោភា បែកគ្នាយូរហើយ តែបែកបែបស្ងប់ស្ងាត់
រាជធានីភ្នំពេញ ៖ ក្រោយប្រកាស ពីសម្ព័នភាពឋានៈជាសង្សារនឹងគ្នា រយៈពេល៥ឆ្នាំរួចមក ស្រាប់តែពេលនេះ បណ្តាអ្នកគាំទ្រ របស់តារាសម្តែង ឆឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា ផ្ទុះការចាប់អារម្មណ៍និងសង្ស័យថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ប្រេះឆារួចទៅហើយ ក្រោយពេល តារាចម្រៀងស្រីរូបនេះ Live និយាយច្បាស់ៗ ថាមនុស្សស្រីនរណាក៏ដូចនរណា ត្រូវការភាពច្បាស់លាស់ មិនចង់រៀបការក្នុងវ័យ៥០ឆ្នាំនោះឡើយ ជាពិសេសទៅទៀត រូបនាងក៏បង្ហាញមុខមាត់បុរសក្មេងម្នាក់ ដែលហ្វេនៗស.ង្ស័.យថាជា សង្សារថ្មីផងដែរ។ យ៉ាងណាមិញ បើក្រឡេកទៅមើល តារាសម្តែងប្រុសរូបនេះវិញ គេសម្គាល់ឃើញរូបលោក បង្ហោះសារកើតទុក្ខម្នាក់ឯង មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែលោក Shareបទចម្រៀង ច្រៀងដោយខ្លួនលោកផ្ទាល់ «ស្រលាញ់ស្ងាត់ៗ បែកស្ងាត់ៗ» ដែលធ្វើឲ្យ មហាជន ស.ង្ស័.យថា អ្នកទាំងពីរបែកគ្នាយូរយាហើយ តែបែកគ្នាបែបស្ងប់ស្ងាត់តែប៉ុណ្ណោះ។ ជាក់ស្តែង ខណៈពេលShareបទចម្រៀងខាងលើ រូបលោកក៏សរសេរសារយ៉ាងដូច្នេះថា ៖ ធ្លាប់បែកគ្នាទេ??? មានអារម្មណ៍ម៉េចដែរ ថ្វើម៉េចទើបមិនឈឺចាប់ ជួយប្រាប់ផង! បទនេះចេញយូរហើយ តែគ្មានអ្នកចាប់អារម្មណ៍៕
Read Moreស្អាតពូកែល្អគ្រប់សព្វ ហ៊ិន ចាន់នីរ័ត្ន នៅពោលស្អប់ខ្លួនឯងខ្លាំងត្រង់ចំណុចនេះ
កញ្ញា ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រី និង ជាពិធីការិនីដ៏លេចធ្លោខ្លាំងមួយរូបនៅក្នុងវិស័យសិល្បៈ ដែលពោរពេញដោយទេពកោសល្យ សមត្ថភាព ព្រមទាំងមានរូបសម្រស់ផូរផង់ ស្នាមញញឹមស្រស់ស្អាតទាក់ទាញ មានចរិកឫកពាទន់ភ្លន់គួរឱ្យស្រឡាញ់ ដែលតែងទទួលបានការចាប់អារម្មណ៍ស្រឡាញ់ពេញចិត្តពីមហាជនគ្រប់ស្រទាប់យុវវ័យ។ ដោយឡែក ជាមួយនឹងភាពពូកែពោរពេញដោយទេពកោសល្យពេញខ្លួនលើវិថីសិល្បៈ ទាំងការងាររកស៊ីផ្សេងៗ ថែមទាំងជានារីស្រស់ស្អាតទាក់ទាញម្នាក់ក្នុងសង្គម ប៉ុន្តែតារាសម្ដែងស្រីរូបនេះ នៅតែមានចំណុចមួយក្នុងខ្លួនរបស់នាង ដែលនាងស្អប់ខ្លាំង និង ពិបាកកែប្រែបាន ដែលនាងបានធ្វើការទម្លាយនៅក្នុងកិច្ចសម្ភាសកម្មវិធី «ចឹងហ្អ៎» កាលពីថ្មីៗកន្លងទៅ។ បើតាមតារាសម្ដែងស្រីរូបនេះ បានឆ្លើយតបនឹងសំណួររបស់ពិធីករ-ការិនីក្នុងកម្មវិធីនេះ ដែលបានសួរទៅកាន់នាងពីចំណុចដែលស្រឡាញ់ខ្លួនឯងខ្លាំង និង ចំណុចដែលស្អប់ខ្លួនឯងខ្លាំង ដោយពេលនោះ កញ្ញាក៏បានឆ្លើយពីចំណុចដែលស្អប់ខ្លួនឯងខ្លាំងបំផុតថា៖ «ស្អប់ខ្លួនឯងបំផុត ខ្ញុំឆាប់ខឹង ខ្ញុំជាមនុស្សដែលឆាប់ខឹងបំផុត ហើយពេលដែលខ្ញុំខឹង ខឹងម្ដងៗ មិនថាអ្នកជុំវិញ ឬ នរណា ខ្ញុំខឹងម្ដងៗខ្ញុំទ្រាំ ហើយបើទ្រាំអត់បានខ្ញុំយំហើយ ចង់និយាយថា ខ្ញុំយំក៏អត់ឱ្យគេដឹងដែរ ខ្ញុំគ្រាន់តែខឹងហើយញ័រសាច់តែម្ដង ហើយគ្រាន់តែថាខ្ញុំខឹង ខ្ញុំឆាប់បាត់ទៅវិញ ប៉ុន្តែខ្ញុំស្អប់ចរិតខ្ញុំ ពេលគេធ្វើអ្វីខុសតែបន្ដិច គឺខ្ញុំខឹង ខ្ញុំខឹងឆាវតែម្តង ចំណុចហ្នឹងខ្ញុំមិនដឹងថាកែរបៀបម៉េច ប៉ុន្តែក៏អាចកែបានដែរ គ្រាន់តែថាមនុស្សខ្ញុំឆាប់ខឹង ខ្ញុំស្អប់ចំណុចហ្នឹងជាងគេ»។ សូមទស្សនារូបភាពខាងក្រោម៖
Read More