កែវ ចាន់និមល ទម្លាយរឿងមួយពីស្វាមី ក្រោយឈរយ៉ាងជោគជ័យមកដល់សព្វថ្ងៃ

អាចនិយាយបានថាអ្នកនាង កែវ ចាន់និមល គឺជាពិធីការិនីដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនតាមរយៈចំណេះដឹង សំនួនវោហារស័ព្ទចា.ក់ទឹកមិនលិច ព្រមទាំងទេពកោសល្យនិយាយស្ដីលាយឡំជាមួយភាពកំប្លុកកំប្លែងរបស់នាង ធ្វើឱ្យតារាស្រីរូបនេះ ក្ដោបបានការងារសិល្បៈតូចធំនៅក្នុងដៃជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យបោះជំហានយ៉ាងរលូនមានឈ្មោះល្បាញល្បីដូចសព្វថ្ងៃពិធីការិនី កែវ ចាន់និមល បានទម្លាយមនុស្សដ៏សំខាន់ក្នុងជីវិតនាងម្នាក់ នោះគឺស្វាមីរបស់នាងផ្ទាល់ ដែលចាំឈរនៅពីក្រោយជួយជ្រោមជ្រែង ចាំត្រួសត្រាយផ្លូវឱ្យនាងដើររហូតបានដល់ចំណុលដូចសព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងឱកាសខួបកំណើតស្វាមី កែវ ចាន់និមល ស្រាប់តែទម្លាយពាក្យអរគុណស្វាមីជាខ្លាំងដែលតែងតែនៅក្បែរខ្លួនថា៖ «នារីម្នាក់នេះមិនអាចមកដល់ចំណុចនេះ បើគ្មានការជ្រោមជ្រែងពីបុរសម្នាក់ អរគុណសម្រាប់កម្លាំងចិត្ត និងការត្រួសត្រាយផ្លូវគ្រប់យ៉ាង Happy Birthday Daddy»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ភ្លេចៗខ្លួន កូន​ស្រីធំអន្ធឹក តែសម្រស់តារាសម្តែងស្រី លី ច័ន្ទសីហា នៅតែខ្ញង់ និងក្មេងជាងវ័យ

រាជធានីភ្នំពេញ៖ ដូចមហាជនបានជ្រាបរួចមកហើយថា តារាសម្តែងល្បីឈ្មោះអ្នកនាង លី ច័ន្ទសីហា ធ្លាប់បានបង្ហាញគំនិតចង់បានកូនតែមិនចង់ស្វាមី ហើយបច្ចុប្បន្នការរំពឹងទុករបស់រូបនាង ហាក់បីដូចជាបានសម្រេចហើយ បើទោះបីជាគ្មានវត្តមានស្វាមីក៏ដោយតែរូបនាង មើលទៅគឺមានក្តីសុខយ៉ាងខ្លាំងជាមួយកូនស្រីជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះភ្លេចខ្លួនតែមួយពព្រិចភ្នែក កូនស្រីតែម្នាក់របស់តារាស្រីរូបនេះធំអន្ធឹកអាយុ៤ឆ្នាំបាត់ទៅហើយ រីឯមុខមាត់វិញដូចអ្នកម៉ាក់ខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញកូនស្រីធំដឹងក្តីទៅហើយ តែបើងាកមកមើលពី សម្រស់របស់រូបនាងវិញហាក់គ្មានឃើញប្រែប្រួលកន្លែងណាទាល់តែសោះ ផ្ទុយទៅវិញមានតែស្អាតឡើងៗ ខ្ញង់ក្រមុំសុំខ្មាស មិនត្រឹមតែមានរាងរូវស្វែលតូចច្រឡឹងនោះឡើយ សូម្បីតែទម្រង់ផ្ទៃមុខក៏ស្អាតដូចកូនតុក្កតាដែរថ្នាក់នេះ មិនឲ្យបណ្តាអ្នកគាំទ្រ ច្រណែននឹងសម្រស់អ្នកម៉ាក់កូន១រូបនេះមិនកើតនោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ឃើញឧកញ៉ា ម៉ុង ឫទ្ធី ជិះ​ឡាន​ពីកិប មិនពាក់អាវធំទៅហូបការ សន្តិសុខដេញទៅចត​ឆ្ងាយពីគេ ស្រាប់តែលោកដាក់មួយឃ្លាដ៏មានន័យបែបនេះ

ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ហើយ ដែលលោកជាបុគ្គលដែលប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស គោរពស្រឡាញ់ និង ឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោក តាមរយៈជំនួយមនុស្សធម៌ ក៏ដូចជាការផ្ដល់នូវការងារជូនពលរដ្ឋខ្មែរច្រើនសន្ធឹកឱ្យមានការងារធ្វើ មានប្រាក់ចំណូលចាកផុតពីភាពក្រីក្រ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកឧកញ៉ា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅថ្មីៗនេះ លោកឧកញ៉ាបានបង្ហោះនៅលើផេកផ្លូវការរបស់លោកអំពីរឿង ដែលលោកបានចូលរួមពិធីមង្គលការមួយ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែល ដោយបានជិះឡានពីកិប និង ស្លៀកសម្លៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឱ្យទៅចតឡានឆ្ងាយពីគេ ទើបលោកបានបង្ហោះសារទូន្មានយ៉ាងមានអត្ថន័យមួយឃ្លាថា ៖ «​សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារ​ក្រៅខ្លួន​ទាំងអស់ ​និង ខ្លួនមិនមែន​ជា​របស់យើងទេ​ កិត្តិយស​ និង ​សេចក្ដី​ថ្លៃថ្នូរ​ ទើបវាជា​របស់​យើងពិត​ប្រាកដ​ណាកូនចៅ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ព្រឹកថ្ងៃ​ទី ១០​ ខែកញ្ញា​ ​ ឆ្នាំ ​១៩៩៣​ ចុះមក​ពិនិត្យ​មើល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជើង​ផែថ្ម​ភ្នំពេញ​ ដើម្បី​នាំចេញទៅ​កាន់​ប្រទេស​សឹង្ហបុរី​ បានឃើញ​សកម្មភាព​ក្រុម​វិស្វករ​ ដែលកំពុងតែនាំគ្នា​​មមាញឹក​ ​តភ្ជាប់​ស្ពាន​ជ្រោយចង្វា​ឡើងវិញ​ ក្រោយពី​ត្រូវបានកា.ត់ផ្តា.ច់​ដោយសារតែ​ស​.ង្រ្គា.ម​ឆ្នាំ ​៧០​ មានឱកាស​បន្តិច​ដោយ​សារតែ​ទើបនឹងទិញ​រថយន្ត BMW525​ ថ្មី​ដំបូង​គេ ​ពី​ម្តុំខាងជើង​អាងទឹក​អូឡាំពិក​ កាលណោះ​អាយុ​ទើបតែ ៣៩ ឆ្នំា​ រាងដូចជា​សង្ហា​បន្តិច​ដែរ​ មាន​ជញ្ជៀន​ នាឡិកាដៃ​ និង ​ខ្សែ-ក​ ហើយ​ទើបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​ ដូចជានៅរាងភ្លើតភ្លើនចង់​សម្ញែង​គេឯងផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ ២៩ ​ឆ្នាំ​ហើយ មើលឃើញ​រូបនេះ​ម្តងៗ ​ដូចជា​ខ្មាសគេ​បន្តិច​ដែរ​ តែជា​បន្តបន្ទាប់ខ្ញុំ​បាន​លះបង់​អស់ហើយ​ខ្សែ-ក​ ជញ្ចៀន​ នាឡិកាដៃ​ នៅសល់តែឡាន បើមិន​ជិះទៅណាមកណា​មិន​រួចទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យប់មិញ ​០៦៖០០ pm ០៩.០១.២០២២ ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ របស់​កូនលោក ​ហេង​ វណ្ណដា​…

Read More

ឆ្នាំថ្មីគ្រួសារលោក ឌួង ឆាយ ឡើងស្រើតៗ ទើបតែទិញរថយន្ត ពេលនេះ ប្អូនស្រីបើកហាងធំខ្លាំងទៀត

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលលែងលះជាមួយអតីតភរិយារួចហើយនោះលោក ឌួង ឆាយ ធ្លាប់បញ្ជាក់ថាខ្លួនចុះចេញតែខ្លួនប៉ុណ្ណោះ ខណៈពេលនោះរូបលោកក៏ត្រូវរ៉ាប់រងបំ.ណុ.លលោកឪពុកទុកឲ្យ មិនចេះតិចលានដុល្លារថែមទៀតផង ដែលធ្វើមហាជន ហាក់អាណិតរូបលោកជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញគ្រួសាររបស់លោក ឌួង ឆាយ ហាក់ឡូយឆាយឡើងវិញសាជាថ្មី ដែលកន្លងទៅថ្មីៗនេះ ប្អូនស្រីបង្កើតរបស់លោក ឌួង ឆាយ ធ្លាប់បង្ហើបថាគ្រួសារខ្លួនអាចដោះបំ.ណុ.លគ្រួសាររួចហើយ មិនតែប៉ុណ្ណោះកាលពីប៉ុន្មានសប្តាហ៍មុននេះ ក៏ទើបនឹងទិញ រថយន្តទំនើបតម្លៃខ្ពស់ខ្លាំង Bentley ឲ្យអ្នកម្តាយជាកាដូក្នុងថ្ងៃកំណើតរូបលោកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ប្អូនស្រីក៏ទម្លាយទំហំហាងលក់សម្លៀកបំពាក់នារីធំខ្លាំង ហក់ពីការលក់អនឡាញមកបើកហាងផ្ទាល់ខ្លួន ធំខ្លាំង មហាជនឃើញហើយដឹងតែចំណាយលុយអស់មិនតិចនោះឡើយ ក្រោយឃើញដូច្នេះហើយ មហាជននាំគ្នាផ្អើលថាលោក ឌួង ឆាយ មិនយូរមិនឆាប់ទេទំនងអាចនឹង មានទ្រព្យសម្បត្តិមិនចាញ់ពេលមុននោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អីយ៉ា ព្រាប សុវត្ថិ បណ្តើរកូនកម្លោះៗ ជាមួយភរិយា ធ្វើរឿងមួយនេះ ចង់ច្រលំបងប្អូនគ្នា

រាជធានីភ្នំពេញ ៖ និយាយដល់កេរ្ត៍ឈ្មោះ របស់តារាចម្រៀង ព្រាប សុវត្ថិ ជឿជាក់ថាបងប្អូនប្រាកដជា បានស្គាល់ស្ទើរគ្រប់ៗគ្នារួចមកហើយ ជាមួយនឹងការងារសិល្បៈរាប់ឆ្នាំ រូបលោកអាចរក្សាប្រជាប្រិយភាពនិង សម្លេងចំនួនអ្នកគាំទ្រ មិនដែលបាត់បង់សោះឡើយ ពោលគឺជា តារាចម្រៀងលំដាប់ប្រទេសមួយរូបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតឯកជនរបស់រូបលោកវិញ តារាចម្រៀងរូបនេះ មានកូនប្រុស៣នាក់ ហើយម្នាក់ៗសុទ្ធតែ មានដុងសិល្បៈដូចលោកប៉ា មិនត្រឹមតែប៉ុណ្ណោះទេ ម្នាក់ៗសុទ្ធតែរូបរាងសម្បត្តិសង្ហាៗញាក់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេស ថ្មីៗនេះ ឆ្លៀតពេលទំនេរក្នុងដំណើរកម្សាន្តគ្រួសារផងនោះ តារាចម្រៀង ព្រាប សុវត្ថិ បាននាំប្រពន្ធនិងកូនៗកម្លោះខ្លួនទៅកាន់ ព្រៃកោងកាង ពេលថតរូបគ្រួសារវិញ មហាជនផ្ទុះការចាប់អារម្មណ៍ ក្រឡេកមួយភ្លែតដូចថតរូបជាមួយបងប្អូនបង្កើត បើក្លាយជាលោកប៉ា អ្នកម៉ាក់គេទៅហើយ តែគូស្វាមីភរិយាតារាប្រុសរូបនេះ នៅតែមើលទៅក្មេងវ័យ ដូចអាយុដំណាលកូនៗទៅហើយនោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

បង្ហាញស្នាដៃរឿងល្បីកក្រើកទាំង ៥ ដឹកនាំដោយអ្នកម៉ាក់អភិជន Angelina Jolie

តារាសម្តែងស្រីលំដាប់កំពូល និង ជាអ្នកម៉ាក់អភិជន ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារ Angelina Jolie បានធ្វើឱ្យមហាជននៅតែកោតសរសើរ និង ស្រឡាញ់ចូលចិត្ត ជាពិសេសតាមរយៈរឿងចុងក្រោយដែលបានដើរតួជា Super Hero ក្នុងចក្រវាលភាពយន្ត Marvel។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែងស្រីដ៏មានឥទ្ធិពលរូបនេះ មិនត្រឹមតែជាអ្នកសម្តែងជើងចាស់ ឆ្នើមនោះទេ គាត់ជាបុគ្គលដែលពោរពេញដោយសមត្ថភាពមួយរូបដែលអាចតែងនិពន្ធរឿង ដឹកនាំ និងផលិតរឿងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងមានស្នាដៃរឿងខ្នាតធំ ៥ រឿងដែលជាការដឹកនាំដោយផ្ទាល់របស់ Angelina Jolie មានដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. A Place in Time ឆ្នាំ ២០០៧ ២. In the Land of B l o o d and Honey ឆ្នាំ ២០១១ ៣. Unbroken ឆ្នាំ ២០១៤ ៤. By the Sea ឆ្នាំ ២០១៥ ៥. First They K i l l e d My Father ឆ្នា ២០១៧

Read More

អីយ៉ា! ស្ងាត់ៗ ស៊ីន យូប៊ីន អូសដៃប្អូនស្រីទៅធ្វើរឿងមួយរួមគ្នានឹង ខាត់ វ៉ៃហាំង

ប្រិយមិត្តនិយមតាមដានជីវិតឯកជនរបស់តារាសម្តែងល្បីឈ្មោះវ័យក្មេងកញ្ញា ស៊ីន យូប៊ីន ច្បាស់ជាបានជ្រាបហើយថា កញ្ញាក៏នៅមានប្អូនស្រីម្នាក់មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានឹងនាងនោះឡើយ។ លើសពីនោះថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ក៏ហាក់កាន់តែបង្ហាញវត្តមានរបស់ប្អូនស្រីជារឿយៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួន និងក្នុងការងារសិល្បៈជាច្រើន រហូតធ្វើឱ្យអ្នកគាំទ្រលើកឡើងថា មិនយូរទេប្អូនស្រីបង្កើតកញ្ញា ស៊ីន យូប៊ីន នឹងបោះជំហានចូលវិថីសិល្បៈដូចបងស្រីជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងដូចជាការរំពឹងទុកមែន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះកញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយមានលោក ខាត់ វៃហាំង ប្អូនស្រីរបស់កញ្ញា និងកញ្ញា យូប៊ីន ផ្ទាល់ ដោយមើលទៅហាក់ដូចជាឈុតឆាកក្រៅឆាកនៃការថត poster ក្នុងរឿងភាគថ្មី។ ម្យ៉ាងវិញទៀត អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រជឿជាក់ថា ប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន នឹងចូលរួមសម្តែងជាមួយនាង និងលោក ខាត់ វៃហាំង នោះ ក៏ព្រោះរូបភាពថតរបស់អ្នកទាំង ៣ កញ្ញា ស៊ីន យូប៊ីន បានសរសេរ hashtag ភ្ជាប់ការបញ្ជក់ច្បាស់ៗថាជារឿងថ្មីរបស់ទូរទស្សន៍ PNN មានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វត្តមានលើកដំបូងក្នុងការសម្តែងរបស់ប្អូនស្រីកញ្ញា ស៊ីន យូប៊ីន ក៏កំពុងតែធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់រង់ចាំទស្សនាពីសមត្ថភាពរបស់នាង ថាដូចបងស្រីឬយ៉ាងណា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ជីវិតស្នេហាក្រៅឆាក Bella ធ្លាប់មានសង្សារតែ ២ នាក់គត់ ម្នាក់ៗស្រឡាញ់ជិត ១០ ឆ្នាំ

ពាក្យថា «ស្នេហា» ពីរម៉ាត់មិនអាចកំណត់ទៅលើពេលវេលាយូរ ឬ ឆាប់បាននោះទេ មានន័យថាគូសង្សារដែលស្រឡាញ់គ្នារាប់ឆ្នាំមិនប្រាកដថា អាចរួមរស់ធ្វើជាគូជីវិតដល់ចាស់កោងខ្នងរៀងៗខ្លួនបាននោះទេ ចំណែកឯគូសង្សារដែលទើបស្រឡាញ់គ្នា ក៏មិនប្រាកដថា ពួកគេត្រូវបែកគ្នានោះដែរ គ្រប់យ៉ាងគឺអាស្រ័យទៅលើភាគីទាំងសងខាងចេះអត់ឱន យោគយល់ ផ្ដល់តម្លៃ និង ស្មោះត្រង់ចំពោះគ្នាបានកម្រិតណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងដូចរឿងរ៉ាវស្នេហារបស់តារាសម្ដែងស្រីជួរមុខថៃ Bella Ranee មកដល់អាយុ ៣១ ឆ្នាំនេះ នាងធ្លាប់ឆ្លងកាត់ស្រឡាញ់បុរសធ្វើជាគូសង្សារតែ ២ នាក់ប៉ុណ្ណោះ ហើយម្នាក់ៗស្រឡាញ់គ្នារាប់ឆ្នាំសឹងតែអាចនិយាយថាមិនអាចបែកគ្នាផង តែចុងក្រោយ ពេលការពិតមកដល់ ពួកគេនៅតែបញ្ចប់ទំនាក់ទំនងស្នេហ៍ឱ្យទាល់តែបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ស្នេហាលើកទី ១ របស់តារាស្រី Bella Ranee ត្រូវបានគេស្គាល់ឈ្មោះថា May ដោយអ្នកទាំងពីរបានស្រឡាញ់គ្នាអស់រយៈពេល ៦ ឆ្នាំឯណោះ។ ជីវិតស្នេហ៍របស់អ្នកទាំងពីរនាពេលនោះ ហាក់បីដូចជាមានការផ្អែមល្ហែមណាស់ ព្រោះពួកគេតែងតែនៅក្បែរគ្នារហូត មិនថាពេលដើរលេង ឬ ញុំាអាហារនោះទេ រហូតមហាជនគិតថាអ្នកទាំងពីរអាចនឹងមានដំណឹងល្អជាមួយគ្នា តែចុងក្រោយអ្នកទាំងពីរនៅតែឈានដល់ចំណុចបញ្ចប់ដដែល មិនអាចបន្តស្នេហ៍មួយនេះទៀតបានដោយសារតែមូលហេតុមិនចុះសម្រុងទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកមើលស្នេហាលើកទី ២ វិញ អ្នកណាៗក៏ដឹងថា Bella និង តារាប្រុស Weir គឺជាគូស្នេហ៍ដែលស័ក្ដិសមនឹងគ្នាបំផុតរយៈពេលជាង ៩ ឆ្នាំមកហើយ ដោយអ្នកគាំទ្ររង់ចាំតែថ្ងៃពួកគេទាំងពីរកាន់ដៃគ្នាចូលរោងការតែប៉ុណ្ណោះ តែរឿងដែលនឹកស្មានមិនដល់ក៏កើតមានឡើង ដោយនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គូស្នេហ៍មួយគូនេះបានផ្ទុះដំណឹងចែកផ្លូវគ្នាទៅវិញ ធ្វើឱ្យអ្នកគាំទ្រសោកស្ដាយជាពន់ពេក៕

Read More