រាជធានីភ្នំពេញ៖ ពិតណាស់មហាជនប្រាកដជាស្គាល់ច្បាស់ហើយ បងប្អូនសម្រស់មិនចាញ់គំនូរទាំង៣នាក់ ល្បីជាប្រុសស្អាតស្រីស្អាតបងប្អូន ចោម ច័ន្ទ នេះរួចមកហើយ ព្រោះតែកេរ្ត៍ឈ្មោះបោះសម្លេង នរណាៗក៏ប្រាថ្នា ចង់បានមុខមាត់ស្អាត ស្រដៀងអ្នកទាំង៣គ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ រូបនាងធ្លាប់បានទម្លាយរូបភាពសម្រស់ខ្លួន កាលនៅធម្មជាតិមិនទាន់ទទួលយកការវះ.កា.ត់កែកុន ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែខុសគ្នាដូចមេឃនិងដី មិនតែប៉ុណ្ណោះបណ្តាអ្នកគាំទ្ររូបនាង ក៏ផ្ទុះការកោតសរសើរ កែសម្ភស្សមែនពិតតែក៏ទទួលយកថា កែបានស្អាតខ្លាំងមុខមាត់ដូចកូនតុក្កតា។ ផ្ទុយទៅវិញ នៅមិនសុទ្ធ ស្រាប់តែកាលពីប៉ុន្មានសប្តាហ៍មុននេះ គេឃើញមុខមាត់រូបនាងមានរុំរបួ.ល ស្នា.មជុំ ព្រោះសម្រេចចិត្តកែកុនបន្ថែម មិនពេញចិត្តនឹងការកែកុនពេលចុងក្រោយ ប៉ុន្តែលទ្ធផលម្តងនេះបើមិនស្ងើចទេទើបចម្លែក មិនត្រឹមតែឃើញ ក្មេងជាងមុននោះទេ សូម្បីតែសម្រស់តុក្កតា ក៏សុំខ្មាសដែរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read MoreDay: January 12, 2022
អបអរសាទរ ក្នុងឆ្នាំនេះ អម្ពរ ទេវី ទទួលបានសមាជិកថ្មី ដែលជាចៅប្រុសដំបូងដ៏គួរឲ្យស្រលាញ់
បរទេស៖ បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរក្ដីប៉ុន្តែ តារាសម្ដែងជើងចាស់អ្នកស្រី អម្ពរ ទេវី នៅតែធ្វើឲ្យហ្វេនៗក៏ដូចជាទស្សនិកជននឹករឮកពីសមត្ថភាព និងស្នាដៃកាលពីមុនដែលនាំឲ្យនាងមានប្រជាប្រិយភាពរហូតមកទល់នឹងពេលនេះ។ ដោយឡែកបើនិយាយពីជីវិតឯកជនវិញ ហាក់ដូចជាមិនខុសឆ្ងាយពីជីវិតសិល្បៈប៉ុន្មាននោះទេ ដោយមានភាពស្រស់បំព្រងរួមរស់ជាមួយនឹងក្រុមគ្រួសារយ៉ាងមានសុភមង្គល នៅឯក្រៅប្រទេស ទៀតផង។ ជាពិសេសថ្មីៗនេះអ្នកស្រី អម្ពរ ទេវី បានបង្ហាញនូវដំណឹងដ៏ល្អមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីទទួលបាន ចៅប្រុសដំបូងនៅដើមឆ្នាំនេះ ។ នៅក្នុងនោះដែរ អ្នកស្រីបានបង្ហោះរូបភាពចៅប្រុសព្រមទាំងសាររៀបរាប់ថា៖ ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យនោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun. ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុងក្រុមគ្រួសាររបស់យើង។ ជាក្ដីសោមនស្សដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេសក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និងភាពកក់ក្ដៅពីរអ្នកផងទាំងពួង យ៉ាងណាមិញ ដំណឹងមួយនេះក៏បានធ្វើឲ្យ ប្រិយមិត្តទស្សនិកជនជាច្រើន នាំគ្នាចូលរួមអបអរសាទរយ៉ាងខ្លាំងទៅដល់អ្នកស្រី និងក្រុមគ្រួសារទាំងមូល ដែលទទួលបានសមាជិកថ្មីដ៏គួរឲ្យស្រលាញ់ម្នាក់ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More