គួរឱ្យសរសើរ! ម្ដាយជាអ្នកអនាម័យ តស៊ូរកលុយឱ្យកូនរៀន ទីបំផុតកូនប្រឡងជាប់និទ្ទេស A

ជារឿងដ៏គួរឱ្យមោទកភាពបំផុត យុវជនមួយរូបដែលជាបេក្ខជនប្រឡងបា.ក់ឌុបសម័យប្រឡងឆ្នាំ ២០២១ ​ដោយមានម្តាយ​ជាអ្នកអនាម័យ ​និងជាកូន​កំព្រាឪពុក ​បានសម្រេចក្ដី​ស្រមៃ​របស់​ខ្លួន ​តស៊ូរៀន​សូត្ររហូត​ប្រឡងបាក់​ឌុបទទួល​បាននិទ្ទេស A។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមរយៈការបង្ហោះជាវីដេអូឃ្លីបមួយ នៅលើបណ្ដាញសង្គម Tiktok បានរៀបរាប់ថា យុវជនរូបនេះ ​គឺជាសិស្សពូកែមួយរូប ​ដែលគាត់ទទួលបាននិទ្ទេស A ​ហើយគាត់គឺជា​កូនកំព្រា​ឪពុករស់នៅ​ជាមួយនឹងម្តាយ​ចាស់ធ្វើការអនាម័យ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ឃើញមានការអបអរសាទរយ៉ាងច្រើនកុះករ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គម បានចូលមកខមមិនសាទរ និងសម្ដែងក្តីរំភើបជាខ្លាំងចំពោះរូបប្អូនប្រុស ដែល​បាន​ខិតខំ​ប្រឹង​ប្រែងតស៊ូរៀនសូត្រ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ប្រពៃណាស់! ឱក សុគន្ធកញ្ញា ​បង្ហាញចិត្តរំភើបខ្លាំង​ក្រោយបាន​ធ្វើពិធី​គោរពដឹងគុណ ​ចំពោះលោកគ្រូ ​ព្រឿង ​ឈៀង​

ថ្មីៗនេះ សិល្បករ-ការិនីជាច្រើន បានធ្វើការផ្តើមគំនិតរៀបចំកម្មវិធីបុណ្យចម្រើនព្រះជន្មជូនព្រឹទ្ធាចារ្យសិល្បៈខ្មែរ វីរសិល្បករ ព្រឿង ឈៀង ដើម្បីជាការរំឭកដឹងគុណនៃការលះ.ប.ង់​ដ៏ធំធេង​របស់​លោកគ្រូ នៅពីក្រោយភាពជោគជ័យរបស់សិល្បករ និង ផ្ទាំងទស្សនីយភាពធំៗជាងច្រើនតែងតែមានលោកនៅពីក្រោយភាពជោគជ័យទាំងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងកម្មវិធីបុណ្យចម្រើនព្រជន្មជូនវីរសិល្បករ ព្រឿង ឈៀង ​ដែលបានរៀបចំនៅវត្តបុទុមវតីរាជវររាម ​គេក៏បានឃើញវត្តមាន​សិល្បករ -ការិនីជា​ច្រើន​​​បានចូលរួមភ្ជាប់​ជាមួយនឹងទឹកចិត្តរំភើបខ្លាំង ចំពោះការរៀបចំកម្មវិធីដើម្បីសំពះដឹងគុណដ៏មានអត្ថន័យជូន វីរសិល្បកររូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ក៏បានឃើញវត្តមានរបស់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានចូលរួមចំណែកក្នុងកម្មវិធីនេះដែរ ព្រមទាំងបានបង្ហោះរូបភាព និងសារបង្ហាញពីអារម្មណ៍មានចិត្តរំភើបខ្លាំង ក្រោយពីបានធ្វើការគោរពដឹងគុណចំពោះលោកគ្រូ ព្រឿង ឈៀង ដែល អ្នកនាង ទម្លាយពីទំហំចិត្តសែនគោរពស្រឡាញ់ ដោយលើកឡើងថា លោកគ្រូប្រៀបដូចជាឪពុកម្ដាយទី ២ សម្រាប់​អ្នកនាង និង សិល្បករជាច្រើនទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា ៖«ក្នុងនាមកូនជាលិល្បការិនីមួយរូប និងជាអតីតនាថការីរបាំ កូនពិតជារំភើបសម្រាប់ថ្ងៃនេះ ដែលកូនបានមានឱកាសក្រាប​សំពះ​ស្រង់​​ទឹកជូនលោកគ្រូដែលជាឳពុកម្តាយទី២ ជាការគោរពដឹងគុណបំផុតនូវការលះ.ប.ង់ស្ទើរពេញមួយជី.វិ.ត ដើម្បីសិល្បៈវប្បធម៌ជាតិ និងជាពិសេសបង្ហាត់បង្រៀន ផ្ទេរចំណេះជំនាញ​ដល់សិស្សៗគ្រប់រូបឥតហត់នឿយ ទោះលោកមានព្រះជន្មច្រើនហើយក៏ដោយ។ ថ្ងៃនេះកូនពិតជារំភើបដែល​បានរួមចំណែកក្នុងកម្មវិធីចម្រើនព្រះជន្មលោកគ្រូក៏ដូច​ជាការគោរព​ដឹង​គុណ​គ្រូដ៏មានអត្ថន័យបំផុត កូនសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ ជាវីរសិល្បករ ជា “មរតកមនុស្សរស់” សូមលោកមានសុខភាល្អបរិបូរណ៍ អាយុ​យឺន​យូរ ​ជាម្លប់នៃកូនៗជាសិល្បករបន្តវេណ និងក្នុងបុព្វហេតុរក្សាវប្បធម៌នៃដួងព្រលឹងជាតិខ្មែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ កំពូលតារាស្រីរូបនេះ ក៏បានធ្វើការគោរពអរគុណចំពោះ អ្នកគ្រូ លោកគ្រូ អ្នកមានគុណផ្សេងៗទៀតក្នុងវិស័យនេះផងដែរថា ៖ «ឆ្លៀតក្នុងឱកាសនេះ កូនសូមគោរព​អរគុណ និង គោរពដឹងគុណ អ្នកគ្រូឃួន អ្នកគ្រូមុំ និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលលោកបានបង្ហាត់បង្រៀនខ្ញុំ ដែលលោកទាំងអស់ ជាប្រទីបបំភ្លឺផ្លូវជាការផ្តល់មូលដ្ឋានគ្រឹះ និង​ជា​ចំណែក​ដ៏ធំដែលធ្វើអោយកូនមានថ្ងៃនេះ។ កូននឹងចងចាំនូវរាល់បណ្តាំលោកគ្រូ អ្នកគ្រូ…

Read More