រំជួលចិត្ត! កាលនៅរស់ធ្លាប់ព្រមព្រាងនឹងម៉ែ តែពេលប្រឡងជាប់តាមសន្យា បែរគ្មានវត្តមានម៉ែ

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងនូវក្ដីរំជួលចិត្តជាខ្លាំង ក្រោយយុវសិស្សមួយរូបបានសម្ដែងនូវអារម្មណ៍សោកា បន្ទាប់ពីខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗតែបាត់វត្តមានរបស់អ្នកម្ដាយ ខណៈពួកគេធ្លាប់បានសន្យាព្រមព្រាងគ្នាតាំងពីអ្នកមានគុណនៅមានជិវិតមកម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីយុវជន ដែលទើបតែប្រឡងបាក់ឌុបសម័យ ២០២១ ថ្មីៗនេះ បានបញ្ជាក់នៅលើគណនីរបស់ខ្លួនដែលមានឈ្មោះ Patty No ឱ្យបានដឹងថា ៖ «ម្តាយខ្ញុំ តែងតែនិយាយលេងជាមួយខ្ញុំថា មិនបាច់យក A អីទេ ត្រឹមតែ C ម៉ែសប្បាយចិត្តណាស់ទៅហើយ។ ចុះម្ដេចថ្ងៃដែលកូនជោគជ័យ ម្ដេចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា យុវសិស្សខាងលើមានឈ្មោះ ហ៊ាម ជំនោរ មានលេខរៀងប្រឡង ៦៣៤ ជាសិស្សនៅវិទ្យាល័យសម្ដេចឪ នៅខេត្តសៀមរាប ប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម នៅមណ្ឌលវិទ្យាល័យសម្ដេចឪខេត្តសៀមរាប (កើត) ទទួលបាននិទ្ទេស C ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

បង្ហាញភាពអស្ចារ្យនៃមកុដ ២ ចុងក្រោយរបស់ MUC ស្អាតប្រណីត បង្ហាញពីអត្តសញ្ញាណខ្មែរពិតៗ

បើគិតមកដល់ឆ្នាំ ២០២១ កន្លងទៅនេះ កម្មវិធី Miss Universe Cambodia បានឆ្លងកាត់ការប្រកួតចំនួន ៥ ឆ្នាំមកហើយដែរ ដោយក្នុងនោះ មាន Miss Universe Cambodia ទាំង ៥ រូប ក៏បានទៅចូលរួមលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជារួចហើយដែរ ដែលមានដូចជា កញ្ញា ប៊ី សុធារី កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលមកុដជ័យលាភី ដែលបានបំពាក់ទៅលើ Miss Universe Cambodia ពីមួយជំនាន់ទៅមួយជំនាន់ឯនោះវិញ ក៏កាន់តែពិសេសណាស់ដែរ ដោយមកុដម្ចាស់តំណែង MUC សុទ្ធសឹងតែសម្រិតសម្រាំងឡើងដោយក្បូរក្បាចរចនា លម្អគ្រាប់ពេជ្រជាច្រើន និង មានតម្លៃយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវមកុដ Miss Universe Cambodia ចំនួន ២ ចុងក្រោយ ពោលគឺចាប់ពីឆ្នាំ ២០២០ និង មកុដគំរូថ្មីសម្រាប់បំពាក់លើម្ចាស់ជ័យលាភីនៅ ២០២២ នេះ មកជម្រាបជូន ដែលជាមកុដមានការរៀបចំ និង ដែលឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. មកុដ Miss Universe Cambodia 2020 និង 2021 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកុដជ័យលាភីឆ្នាំ ២០២០ និង…

Read More

មុនជួបរឿងអាក្រក់ផ្ទួនៗ Paing Takhon ធ្លាប់ទម្លាយអារម្មណ៍ថា ពេញចិត្តតារាស្រីថៃរូបនេះខ្លាំង

តារាសម្ដែងប្រុសលោក Paing Takhon ត្រូវបានតុលារដ្ឋាភិបាលយោ.ធាបានសម្រេចកា.ត់.ទោ.សឱ្យជា.ប់ព.ន្ធ.នា.គាររយៈពេល ៣ ឆ្នាំ និង ត្រូវទទួលរង់ទ.ណ្ឌ.ក.ម្មដោយធ្វើពលកម្មកម្លាំងបាយយ៉ាងដំ.ណំ ស្របពេលដែលស្ថិតក្នុងការឃុំ.ឃាំ.ងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងដំណឹងនេះ ពិតធ្វើឱ្យមហាជនច្រើនណាស់សម្ដែងការអាណិតយ៉ាងខ្លាំងទៅកាន់តារាប្រុសរូបសង្ហាមីយ៉ាន់ម៉ាម្នាក់នេះ។ លោក Paing Takhon គឺជាតារាសម្ដែង និង ម៉ូដែលមីយ៉ាន់ម៉ាដ៏មានប្រជាប្រិយភាពម្នាក់ក្នុងវិស័យសិល្បៈ។ មិនត្រឹមតែមហាជនក្នុងស្រុកប៉ុណ្ណោះទេដែលស្រឡាញ់គាំទ្រលោកនោះ សូម្បីអ្នកគាំទ្រក្រៅស្រុកក៏ពេញចិត្ត និង ស្រឡាញ់តារាប្រុសសង្ហារូបនេះដូចគ្នា ជាពិសេសអ្នកគាំទ្រក្នុងប្រទេសថៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើអ្នកធ្លាប់ដឹងទេថា មុនពេលមានរឿង តារាប្រុស Paing Takhon បានមានឱកាសការងារក្នុងប្រទេសថៃ ថែមទាំងបានលួចពេញចិត្តតារាស្រីថៃម្នាក់ថែមទៀតផង។ តារាសម្ដែង និង ម៉ូដែល Paing Takhon ធ្លាប់ទម្លាយអារម្មណ៍របស់ខ្លួនថា មនុស្សស្រីក្នុងក្ដីស្រមៃរបស់លោកគឺជាមនុស្សស្រីដែលមានលក្ខណៈសម្បត្តិដូចទៅនឹងតារាស្រីស្រស់ Baifern។ មូលហេតុដែលតារាប្រុស Paing Takhon ហ៊ាននិយាយបែបនោះក៏ព្រោះតែលោកធ្លាប់បានរួមការងារជាមួយតារាស្រីស្រស់ Baifern។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការទម្លាយកាលនោះ ពិតបានធ្វើឱ្យមហាជនថៃជាច្រើនរំភើបចិត្ត និង ធ្លាប់បានចាប់ផ្គូផ្គងតារាស្រីប្រុសពីរដួងនេះឱ្យស្រឡាញ់គ្នាមែនទែន ដល់ក្រោយមកលោក Paing Takhon មានរឿងរ៉ាវទៅ ការផ្គូផ្គងនោះក៏ហាក់ជារសាត់បាត់ទៅ៕

Read More