អីយ៉ូយ! គ្រាន់តែលក់រូប Selfies ខ្លួន​​​​ឯងសោះ អាចរកលុយបានជាង ១​ លានដុល្លារ

កាលពីថ្មីៗនេះនិស្សិតឥណ្ឌូនេស៊ីម្នាក់បានបង្កការភ្ញាក់ផ្អើល ក្រោយអាចរកលុយបានជាងដុល្លារពីការលក់រូបថត Selfies របស់ខ្លួន​ឯងនៅលើប្រព័ន្ធអ៊ីនធឺណេត តាមរយៈគេហទំព័រឈ្មោះថា Opensea។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និស្សិតឥណ្ឌូនេស៊ី វ័យ២២ឆ្នាំដែលមានឈ្មោះថា Sultan Gustaf Al Ghozali បានក្លាយជាមហាសេដ្ឋីត្រឹមរយៈពេលមួយប៉ប្រិចភ្នែកក្រោយ រូប Selfies របស់គាត់បានក្លាយជារូបដែលជាទីចាប់អារម្មណ៍ ហើយអាចលក់ដាច់បានក្នុងតម្លៃថ្លៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការរៀបរាប់របស់ Ghozali បានឱ្យដឹងថា៖«គាត់ជានិស្សិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ដែលមានទីតាំងក្នុងទីក្រុង Semarang។ គាត់បានចំណាយពេលជិត ៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ ដល់២០២២ ដោយថតរូប Selfies ខ្លួនឯងជារៀងរាល់ថ្ងៃដាក់ចូលក្នុងអាល់ប៊ុមដោយមានជាង ១០០០ រូប។ រូបនីមួយៗគាត់បានដាក់លក់ក្នុងតម្លៃ ៣ដុល្លារ ដោយគាត់មិនធ្លាប់គិតថានឹងមានគេទិញរូបច្រើនដល់ថ្នាក់នេះឡើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែក្រោយមករូបរបស់ Ghozali បានផ្ទុះពេញក្នុងបណ្តាញសង្គមក្រោយមានគេយករូបគាត់ទៅធ្វើជា meme បែប Troll កំប្លែងល្បីពេញអ៊ីនធឺណេត។ បច្ចុប្បន្ននេះរូបរបស់គាត់អាចរកចំណូលបានចំនួន ១ ១០៧ ២២៥ លានដុល្លារ៕ ប្រភព៖ Nairametrics

Read More

ដល់ក! សុភ័ក្រ្ត កុសុម៉ា ប្រកាសចង់មានស្នេហាភ្លាម ស្រាប់តែ ឆន សុវណ្ណារាជ និយាយត្រង់ៗបែបនេះ

ថ្មីៗនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យមហាជនលើបណ្ដាញសង្គមហាក់ភ្ញាក់ផ្អើលជាខ្លាំង ដោយសុខៗស្រាប់តែកញ្ញា បង្ហោះសារប្រកាសចង់មានស្នេហា ដែលនាងហាក់ចង់បង្ហាញថាពេលនេះ នាងកំពុងបើកបេះដូងចង់បានអ្នកស្អំបេះដូងហើយ ព្រោះថាកន្លងទៅមិនដែលឃើញពិធីការិនីរូបនេះគិតគូរ ឬខ្វល់ខ្វាយរឿងស្នេហាឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញពិធីការិនីរូបនេះ បង្ហោះសារបើកបេះដូងបែបនេះភ្លាមមិនអង្អង់យូរ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម ចូលខមមិនពោលបង្អាប់ចង្អន់រូបនាងគ្រប់គ្នា ហើយអ្នកខ្លះថែមទាំងចង់ដាក់ពាក្យសុំស្នេហ៍នាងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតពេលឃើញ សុភ័ក្រ្ត កុសុម៉ា និយាយបែបនេះភ្លាមក៏បានឃើញតារាចម្រៀងប្រុស ឆន សុវណ្ណារាជ ក៏បានចូលខមមិន សួរត្រង់ៗសុំស្រឡាញ់ទៅកាន់នាងបែបនេះថា«យើងពីរនាក់ស្រលាញ់គ្នាបានទេ?»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះដែរចំពោះពាក្យខមមិនរបស់តារាចម្រៀងប្រុសរូបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញពីអារម្មណ៍រំភើប ព្រមទាំងចង់ផ្គូរផ្គងឱ្យអ្នកទាំងពីរក្លាយជាគូនឹងគ្នាពិតមែន៕

Read More

វ៉ាវ! ទៅកម្សាន្តបារាំងឆ្នាំថ្មី មាន សូនីតា ត្រូវក្រុមហ៊ុនប្រ៊េនល្បីមួយ ជ្រើសរើសឱ្យធ្វើរឿងនេះ

មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា បានជ្រាបមកហើយតាំងពីចុងឆ្នាំ២០២១ រហូតមកដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២២ នេះតារាស្រីរូបនេះ នៅមិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញឡើយ ក្រោយពីបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងក្នុងឱកាសឆ្លងឆ្នាំសកលកន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះរយៈពេលប្រមាណជិត ១ខែលើទឹកដីប៉ែកអឺរ៉ុប ស្រីស្អាត មាន សូនីតា ក៏បានចាយជីវិតហ៊ឺហាសម្ញែងភាពស៊ីវីល័យតាមរយៈរូបភាព និងវីដេអូជាច្រើនក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ អ្វីដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍លើតារាស្រីវ័យកៀក ៣២ឆ្នាំ រូបនេះកាន់តែខ្លាំងក៏ព្រោះតែស្របពេលក្នុងការធ្វើដំណើរកម្សាន្តលើទឹកដីប្រទេសបារាំងកញ្ញា មាន សូនីតា ក៏ទទួលបានឱកាសធំមួយពីក្រុមហ៊ុនប្រ៊េនល្បីរបស់បារាំង គឺ Pierre Cardin បានជ្រើសរើសនាងក្នុងការងារមួយ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា មាន សូនីតា បានរៀបរាប់ថា៖ «ដើមឆ្នាំ ២០២២ Pierre Cardin ដែលជាម៉ាកដ៏ល្បីមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង បានផ្តល់កិត្តិយសថ្មីមួយដល់នាងខ្ញុំ ជឿជាក់ថានេះជាបទពិសោធដ៏អស្ចារ្យមួយសម្រាប់ឆ្នាំថ្មីនេះ។ តែចង់បង្ហើបប្រាប់ថានៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ នឹងមានអ្វីកាន់តែពិសេស និងរំភើបជាងនេះទៅទៀត កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាមិនទាន់បានលម្អិតក្នុងបទពិសោធថ្មីនាទឹកដីប្រទេសបារាំង ជាមួយក្រុមហ៊ុនល្បីក៏ពិតមែន តែអ្នកគាំទ្រជឿជាក់ថា អាចជាការដើរបង្ហាញម៉ូដ ឬក៏ជាការថតនូវម៉ូដសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុន Pierre Cardin ជាមិនខាន៕

Read More

ស្មានមិនដល់ប្តី ខាត់ សុឃីម ទម្លាយរឿងឯកជនមួយរបស់កូនប្រុស Sky យ៉ាងមិនគួរឱ្យជឿ

បើរំឭករឿងរ៉ាវអតីតកាលរបស់តារាចម្រុះទេពកោសល្យ ខាត់ សុឃីម ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបខ្លះៗហើយថា មុនជួបស្នេហ៍ពិតជាមួយបុរសសង្ហាវ័យក្មេង អ៊ិន បញ្ញា ហៅ ផាណូ រហូតដឹកដៃគ្នាក្រាបផ្ទឹមជាប្ដីប្រពន្ធតាមប្រពៃណី តារាស្រីរូបនេះធ្លាប់មានកូនប្រុសម្នាក់រួចមកហើយឈ្មោះថា Sky ដែលមកដល់ពេលនេះ ប្អូនប្រុស Sky ក៏បានធំធាត់ឡើង ថែមទាំងស្រស់សង្ហាខ្លាំងជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកនារីៗជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាប្អូនប្រុស Sky មិនមែនជាតំណក់ឈា.មរួមគ្នារវាងលោក ផាណូ និងអ្នកនាង ខាត់ សុឃីម ក៏ពិតមែនប៉ុន្ដែតារាប្រុសរូបនេះ ហាក់ស្រឡាញ់មើលថែគ្រួសារតូចរបស់លោកយ៉ាងល្អ ថែមទាំងបង្ហាញភាពស្និទ្ធស្នាល និង ចាត់ទុក Sky ប្រៀបដូចជាកូនប្រុសបង្កើត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយដល់ទំនាក់ទំនងរវាងឪពុកកូន ថ្មីៗនេះលោក អ៊ិន បញ្ញា បានបង្ហោះរូបថតជាមួយ Sky មួយសន្លឹកនៅលើគណនីហ្វេសប៊ុក ហើយបានហៅ Sky ថា កូនៗពេញៗមាត់។ លើសពីនេះ តារាប្រុសខាងលើថែមទាំងទម្លាយពាក្យលេងសើចចំអនលេងឱ្យកូនប្រុសនៅចំពោះមុខមហាជនទៀតថា៖ «អាកូន ដើរលូវខ្ពស់ជាងប៉ាហើយ ហើយសង្សារក៏ច្រើនដែរ ប្រឹងទៅកូនទាន់មានឱកាស»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ព្រោះគូដណ្ដឹងមិនឱ្យទៅស៊ីការជាមួយ នារីម្នាក់ប៉ងលោតទឹកស.ម្លា.ប់ខ្លួន ផ្អើលទាំងយប់

នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ កន្លងទៅមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាននារីម្នាក់បានប៉ុនប៉ងប.ញ្ច.ប់.ជី.វិ.តរបស់ខ្លួន ដោយលោតពីលើស្ពានជ្រោយចង្វា នៅវេលាម៉ោង ០៩:២៥ នាទីយប់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែត្រូវបានអ្នកឆ្លងកាត់ទីនោះឃាត់ទាន់ពេលវេលា បង្កជាការភ្ញាក់ផ្អើលទាំងយប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរបើតាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុដែលស្ត្រីខាងលើសម្រេចចិត្តគិតខ្លីបែបនេះ គឺដោយសារតែតូចចិត្តគូដណ្តឹងមិនឱ្យទៅស៊ីការជាមួយ ទើបមកប៉ុនប៉ងលោតទឹកស.ម្លា.ប់ខ្លួនលើស្ពានជ្រោយចង្វាបែបនេះ។ ក្រោយឃាត់បានសម្រេចគេក៏បានបញ្ជូននារីខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ស្ថិតក្នុងខណ្ឌជ្រោយចង្វាដើម្បីរង់អ្នកផ្ទះមកទទួល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរមួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានអ្នកមានបញ្ហាជីវិតរៀងៗខ្លួនបាននាំគ្នានិយមជ្រើសរើសវិធីសាស្ត្រលោតទឹកស.ម្លា.ប់ខ្លួន ជាពិសេសនៅភូមិសាស្ត្រស្ពានជ្រោយចង្វា ខណៈរយៈពេល ៣ថ្ងៃ ចុងក្រោយនេះ មានអ្នកទៅលោតបន្តបន្ទាប់គ្នា តែសុទ្ធតែត្រូវបានគេឃាត់ទាន់ពេលវេលា និងស.ង្គ្រោះទាន់ពេល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ភ្ញាក់ផ្អើល! កំពូលតារាប្រុសថៃម្នាក់នេះ មានមុខស្រដៀងនឹងស្វាមី ឱក សុគន្ធកញ្ញា កាលពីយុវវ័យខ្លាំង

ជារឿយៗគេតែងសង្កេតឃើញអ្នកក្នុងរង្វង់សិល្បៈមួយចំនួនទាំងបុរស និងនារី ត្រូវបានគេទម្លាយរូបថតពីអតីតកាល ដើម្បីលើកយកមកប្រៀបធៀបនឹងសម្រស់ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះក៏មានសិល្បករ សិល្បការិនីមួយចំនួនមានរូបរាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់តាំងពីក្មេងប៉ុន្ដែអ្នកខ្លះទៀតមានមុខមាត់ខុសពីបច្ចុប្បន្ននេះដែរ ពោលគឺប្រែប្រួលប្លែកគ្នាតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងកំពូលតារាចម្រៀងប្រចាំប្រទេស ឱក សុគន្ធកញ្ញា ក៏នៅក្នុងចំណោមនោះដែរដោយត្រូវបានគេយករូបថតកាលពីក្មេងៗ និងពេលចូលប្រឡូកសិល្បៈដំបូងៗ មកបង្ហោះចែកចាយគ្នាមើលព្រោងព្រាតពេញបណ្ដាញសង្គមកាលពីកន្លងទៅនោះ។ ជាមួយគ្នានោះគេកត់សម្គាល់ឃើញសម្រស់កំពូលតារាចម្រៀងស្រីរូបនេះកាលពីក្មេង មានភាពស្រស់ស្អាតឃ្យូតមិនចាញ់ពេលបច្ចុប្បន្នប៉ុន្មាននោះទេ ថែមទាំងមានមុខមាត់ និងរូបរាងគួរឱ្យស្រឡាញ់ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកទៅលោក អ៊ឹង សុខលី ដែលស្វាមីវិញកាលពីថ្មីៗនេះទើបតែបែកធ្លាយរូបកាលពីយុវវ័យ តាមរយៈរូបថតនោះគេបានឃើញសម្រស់ប្អូនប្រុសថៅផលិតកម្មរស្មីហង្សមាសរូបនេះ ស្រស់សង្ហាណាស់ និងមានមុខមាត់កាត់ចិនគួរឱ្យស្រឡាញ់ បើធៀបនឹងបច្ចុប្បន្នក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ។ លើសពីនេះទៅទៀត លោក អ៊ឹង សុខលី ត្រូវបានគេលើកឡើងដែរ សម្រស់កាលពីយុវវ័យរបស់លោកសង្ហាខ្លាំង មើលមួយភ្លែតគឺស្រដៀងទៅនឹងតារាសម្តែងថៃ Mark សង្សារសំណព្វចិត្ត Kimberly ខ្លាំងទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More