ពិតណាស់ថ្មីៗនេះពិធីការិនី សុភ័ក្រ្ត កុសុម៉ា ពិតជាធ្វើឱ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលជាខ្លាំងដោយសុខៗស្រាប់តែកញ្ញាប្រកាសបើកបេះដូងចង់មានស្នេហា ព្រោះថាកន្លងទៅមិនដែលឃើញនាងគិតគូរ ឬខ្វល់ខ្វាយរឿងស្នេហាឡើយ។ ក្រោយពីបានឃើញពិធីការិនីរូបនេះបង្ហោះសារបើកបេះដូងបែបនេះភ្លាម មិនអង្អង់យូរមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម ចូលខមមិនពោលបង្អាប់ចំអន់រូបនាងគ្រប់គ្នា ហើយអ្នកខ្លះថែមទាំងចង់ដាក់ពាក្យសុំស្នេហ៍នាងទៀតផង។ ដោយឡែកខណៈនោះដែរ ក៏បានឃើញកីឡាករបាល់ទាត់រូបសង្ហាលោក កែវ សុខផេង ក៏បានចូលខមមិនឆ្លើយតបទៅនឹងការបង្ហោះរបស់ពិធីការិនីរូបនេះផងដែរ ដោយលោកបានពោលបង្អាប់នាងផាំងបែបនេះថា៖ «ចាស់ហើយចង់មានស្នេហាអ្វីទៀត»។ ភ្លាមនោះដែរក្រោយឃើញលោក កែវ សុខផេង ខមមិនបែបនេះធ្វើឱ្យមហាជនអស់សំណើចគ្រប់គ្នាហើយចំពោះ កុសុម៉ា វិញឃើញហើយឡើងចង់ស្ពឹកមុខហួសចឹត្តគាំងខ្លាំងសឹងនិយាយមិនចេញ តបទៅកាន់លោកវិញភ្លាមថា៖ «ចាំមើលបាប»៕
Read MoreDay: January 20, 2022
ឆ្អែតចិត្តនឹងមិត្តបោកលុយខ្ទង់ ១០ ម៉ឺនដុល្លារ សាសា ហាមាត់ផ្តាំផាំងៗរឿងនេះ
ដូចមហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបរួចហើយ រយៈពេលអស់ជាច្រើនឆ្នាំមកនេះអតីតតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា បានបាត់មុខលើវិថីសិល្បៈ និងមិនសូវបង្ហាញវត្តមានប៉ុន្មាននោះឡើយនៅលើសារព័ត៌មាន។ យ៉ាងណាកាលពីចុងឆ្នាំ២០២១ អតីតតារាចម្រៀងស្រីរូបនេះក៏ត្រូវបានមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលលើរូបនាងជាថ្មីព្រោះអ្នកនាង សាសា ដែលបង្ហោះសារទាំងទឹកភ្នែក ប្រកាសរកកូនបំណុលដែលជាមិត្តជិតដិតបានខ្ចីលុយសុទ្ធប្រមាណជិត ១០ម៉ឺនដុល្លារហើយរត់បាត់ស្រមោល។ កាលនោះអតីតតារាចម្រៀង សាសា បានទម្លាយឱ្យដឹងយ៉ាងច្បាស់ថា កូនបំណុលរបស់នាងឈ្មោះថា Mrr Heng ដែលគេស្គាល់ជាហាយសូរដ៏ល្បីម្នាក់នៅក្នុងពិភពសិល្បៈហើយបច្ចុប្បន្នឈ្មោះ Mrr Heng នេះក៏ត្រូវបានគេបង្ហោះពេញហ្វេសប៊ុកថាជាមេតុងទីនរត់ចោលស្រុក ដែលបានបោកលុយគេសរុបជិត ៤០ម៉ឺនដុល្លារឯណោះ។ ក្នុងនោះដែរ ក្រោយទម្លាយពីការចាញ់បោកកូនបំណុលជាមិត្តជិតដិតហើយនោះអ្នកនាង សាសា ក៏បានទម្លាយពីស្ថានភាពរស់នៅ និងការរកស៊ីរបស់ខ្លួនតាមរយៈខមមិនប្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា ពេលនេះអ្នកនាងកំពុងតែមានការលំបាកហើយត្រូវបិទហាងគ្រប់កន្លែងទៀតផង។ យ៉ាងណាក្រោយពីឃើញស្ថានភាពលំបាកមួយចំនួនរបស់អ្នកនាង សាសា ដែលត្រូវមិត្តបោកប្រាក់រត់ហើយនោះអ្នកនាងក៏បានបង្ហាញពីស្ថានភាពនៃការរកស៊ីផងដែរ ដោយត្រូវបិទហាងរកស៊ីជាបន្តបន្ទាប់។ ជាក់ស្តែងបើគិតមកទល់ពេលនេះរយៈពេលជិត១ខែហើយដែលអ្នកនាង សាសា បានប្រកាសពីការស្វែងរកមិត្តបោកប្រាស់រូបនោះ ក៏ដូចជាតែងបង្ហាញពីទឹកចិត្តរបស់ខ្លួន ដែលជឿជាក់មិត្តខ្លាំងរហូតជួបរឿងបែបនេះ។ លើសពីនោះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកនាង សាសា ក៏បានបង្ហោះសារផ្តាំនៅលើគណនីហ្វេសប៊ុកថា៖ «ខ្ញុំមិនដែលដេកលក់ទេ តាំងពីពួកម៉ាក់ជិតស្និតបំផុតធ្វើបែបនេះដាក់ខ្ញុំ លោក ពៅ ចាន់ទី ហៅ ហេង ហើយខ្ញុំសុំប្រកាស បើខ្ញុំមិនទាន់ផុសថាគាត់សង់លុយរបស់ខ្ញុំទេ អ្នកទាំងអស់គ្នា កុំជឿពាក្យលួងលោម ឬចាញ់បោកគាត់ដូចជាខ្ញុំ ថាខ្ចីលុយយកទៅរកស៊ីបន្ថែម ឬយកទៅសងអ្នកនេះអ្នកនោះឱ្យសោះ។ ខ្ញុំផុសនេះ គឺដើម្បីឱ្យបងៗជួយរកមនុស្សម្នាក់នេះ ហើយកុំឱ្យគាត់ទៅបោកប្រាស់មនុស្សស្លូតត្រង់បន្ដទៀត»៕
Read Moreរចនា រ៉ាវ៉ាឌី ប៉ះគ្នាជាមួយ លីវ ជីលី ក្នុងឈុតបុរាណចិន ជះសម្រស់មិនចាញ់គ្នា
ពិតណាស់ ជិតឈានដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន លើបណ្ដាញសង្គមក៏បានឃើញ អ្នកសិល្បៈជាច្រើនបានធ្វើការតុបតែងខ្លួនស្លៀកពាក់ឈុតបែបប្រពៃណីចិនយ៉ាងស្រស់ស្អាតបង្ហោះលើបណ្ដាញសង្គម ដើម្បីអបអរស្វាគមន៍ថ្ងៃចូលឆ្នាំចិននាពេលខាងមុខនេះ។ ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺបានឃើញលើបណ្ដាញសង្គមរបស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព រចនា រ៉ាវ៉ាឌី និងអតីត Miss Grand Cambodia 2020 លីវ ជីលី ក៏បានបញ្ចេញរូបភាពធ្វើការតុបតែងខ្លួន ស្លៀកពាក់ឈុតបុរាណចិនក្រហមឆ្អិនឆ្អៅ ថតរូបជាមួយគ្នាដែលមើលទៅរូបសម្រស់របស់ទាំងពីរក្នុងឈុតនេះ សុទ្ធសឹងជះសម្រស់ស្អាតៗយ៉ាងលេចធ្លោមិនចាញ់គ្នានោះទេ។ រូបភាពទាំងនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្ររបស់ស្រីស្អាតទាំងពីររូបនេះ ដែលបានធ្វើការចែករំលែក និងពោលពាក្យសរសើរខ្លាំងជាមួយនឹងរូបសម្រស់របស់ទាំងពីរក្នុងឈុតនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More