ធ្លាយវីដេអូ សេង មង្គល ប្រកាសត្រង់ៗពីទំនាក់ទំនងពិតជាមួយ ហ៊ិន ចាន់នីរ័ត្ន បែបនេះ

ជាការពិតមួយរយៈកន្លងទៅគេសង្កេតឃើញតារាសម្ដែងប្រុស សេង មង្គល និងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហាក់កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ដោយតែងឃើញតារាប្រុសរូបនេះទៅជួយឡាយវីដេអូលក់ផលិតផលជាមួយនឹងតារាស្រីរូបស្រស់នេះ ថែមទាំងមានសកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការស.ង្ស័.យពីទំនាក់ទំនងរបស់អ្នកទាំងពីរ និងកំពុងតែមានការចាប់អារម្មណ៍តាមដានខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកអ្វីកាន់តែចាប់អារម្មណ៍ និងធ្វើឱ្យអ្នកគាំទ្ររំភើបទៀតនោះ គឺវីដេអូខ្លីមួយដែលត្រូវបានអ្នកគាំទ្រកំពុងផ្ទុះការចែករំលែកពេញ TikTok ខណៈដែលតារាប្រុសស្រីមួយគូនេះធ្វើការឡាយវីដេអូជាមួយគ្នា បញ្ចុកនំគ្នាយ៉ាងផ្ហែមល្ហែមនោះស្រាប់តែលោក សេង មង្គល បានធ្លោយសារភាពត្រង់ៗពីទំនាក់ទំនងរបស់លោកជាមួយ ហ៊ិន ចាន់នីរ័ត្ន ដោយពោលថា «មនុស្សស្រឡាញ់គ្នា» ដែលលោកហាក់បង្ហាញថាអ្នកទាំងពីរកំពុងមានចំណងស្នេហ៍នឹងគ្នាអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញក្រឡេកទៅមើលបណ្ដាញសង្គម ក្រោយពីបានឃើញវីដេអូខ្លីនេះហើយមហាជនអ្នកគាំទ្រពិតជាមានក្ដីរំភើបចិត្ត និងអៀនជំនួសអ្នកទាំងពីរ ព្រមទាំងជូនឱ្យអ្នកទាំងពីរមានទំនាក់ទំនងជាចំណងស្នេហ៍ក្លាយជាការពិតទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

(វីដេអូ) ផ្អើលពេញព្រលាន! ហ្វេនភ្លូកទឹកភ្លូកដី មកទទួល អ៊ីអ៊ី កូនខ្មែរដំបូងចង់ចូល K-Pop ពេលដឹងថាមកខ្មែរ

បងប្អូនមួយចំនួនមុខជាធ្លាប់បានស្គាល់ហើយ អ៊ីអ៊ី ដែលជាកូនខ្មែររស់នៅកូរ៉េខាងត្បូង មានសម្រស់ស្រស់ស្អាតខ្លាំងរហូតមាននាក់គាំទ្រជាច្រើននាក់ពេញបណ្តាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៀតកូនកាត់ខ្មែរ-កូរ៉េ រូបនេះធ្លាប់បានដាក់ពាក្យប្រឡងចូល K-POP ថែមទៀតផង ព្រោះតែនាងអាចរាំ និងច្រៀងបានយ៉ាងប៉ិនប្រសប់ តែគួរឱ្យសោកស្តាយកាលសាកល្បងលើកដំបូងនេះមិនទទួលបានជោគជ័យ។ យ៉ាងណាមិញ អ៊ីអ៊ី ហាក់មិនបោះបង់ចោលក្តីស្រមៃនេះឡើយ ដោយនាងនឹងព្យាយាមម្តងទៀតនៅពេលក្រោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ អ៊ីអ៊ី បានប្រកាសថានាងនឹងមកលេងកម្ពុជាមួយរយៈ ក្រោយទំនេរពីការសិក្សា។ គ្រាន់តែឮដំណឹងនេះភ្លាមគេសង្កេតឃើញថា អ្នកគាំទ្ររបស់នាងរាប់រយអ្នកបាននាំគ្នាទៅរង់ចាំទទួលត្រៀបត្រានៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការលើកស្លាកឈ្មោះ និងកាដូជាច្រើនតៀមទុកសម្រាប់ឱ្យតំណាងពីការគាំទ្រ និងការស្រឡាញ់ចូលចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

Read More

(វីដេអូ) ទម្លាយមុខអ្នកដឹកនាំសម្ដែងបទថ្មីរបស់ ថេណា «ស្ទាវខេត្ត» កំពុងផ្ទុះការគាំទ្រខ្លាំង

ថ្មីៗនេះតារាចម្រៀងប្រុស Original Song សំឡេងផ្អែមលោក ថេណា បានបញ្ចេញវីដេអូបទចម្រៀងស្នាដៃថ្មីមួយបទសម្រាប់អ្នកគាំទ្ររបស់លោកនៅដើមឆ្នាំថ្មី ២០២២នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូបទថ្មីនេះដែរមានចំណងជើងថា «ស្ទាវខេត្ត» ដែលលោកបានចាប់ដៃច្រៀងរួមគ្នាជាមួយនឹង តារាចម្រៀងប្រុស Original Song ពីរនាក់ទៀត គឺលោក Van Chesda និងលោក Glomyy Vincent។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀងស្នាដៃថ្មីនេះកំពុងតែផ្ទុះការចាប់អារម្មណ៍គាំទ្រខ្លាំង និងសរសើរពីមហាជន ជាពិសេសយុវវ័យជាច្រើនជាមួយនឹងវីដេអូបទមួយនេះ ទាំងអត្ថន័យចម្រៀង និងការសម្ដែងយ៉ាងទាក់ទាញដែលត្រូវបានអ្នកគាំទ្រចែករំលែកពេញបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅពីក្រោយនៃវីដេអូបទចម្រៀងថ្មីមួយបទដ៏ទាក់ទាញ និងកំពុងផ្ទុះការសរសើរនេះ គឺជាស្នាដៃផលិតឡើងយ៉ាងសម្រិតសម្រាំងដោយលោក ថេណា ផ្ទាល់ជាមួយនឹងអ្នកនាំសម្ដែងមួយរូបទៀត ដែលមានបណ្ដាញសង្គមឈ្មោះថា «David Tito» ដែលជាអ្នកដឹកនាំសម្ដែងដ៏មានប្រជាប្រិយភាព ធ្លាប់បង្កើតស្នាដៃជាច្រើនកន្លងទៅនៃការផលិតវីដេអូផ្សេងៗជាច្រើនផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ត្រូវចិត្តហ្វេនម៉ាច់! ជីមមី តារាស្រីខ្មែរទីមួយ ស្លៀកផាមួងសំពត់បត់ទៅសមុទ្រ

កន្លងមកមហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាធ្លាប់បានឃើញមកហើយនូវរូបភាព meme បែបកំប្លុកកំប្លែងចំអន់លេងសើច និង ឌឺដង ពីការជ្រើសយកសម្លៀកបំពាក់ទៅស្លៀកនៅពេលដើរកម្សាន្តឯមាត់សមុទ្រម្តងៗ ដោយកន្លងមកធ្លាប់មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគឺតារាស្រីៗជាច្រើនបាន ជ្រើសរើសយកឈុតប៊ីគីនីទៅស្លៀកតែត្រូវទទួលរងការរិះគន់ទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចរិះគន់ខាងលើនេះដែរក៏បានធ្វើឱ្យអ្នកនិយមបង្ហោះរូប meme បានកាត់តរូបភាពនារីៗទៅលេងមាត់សមុទ្រ ស្លៀកនូវចោមពុង និងឈុតប្រពៃណីយកទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត កន្លងមកអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអាចនឹងបានឃើញរូបភាពរបស់សុភាពនារីស្លៀកនូវឈុតប្រពៃណីទៅលេងមាត់សមុទ្រតាមរយៈរូប meme តែថ្មីៗនេះ ពិធីការិនីរូបស្រស់ ជីមមី បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងប្លែកចិត្តយ៉ាងខ្លាំង ក៏ព្រោះតែរូបនាងបានបង្ហាញនូវឈុតប្រពៃណីសុភាពៗប៉ុន្មានសន្លឹកនៅលើឆ្នេរសមុទ្រកោះមួយ នាក្រុងព្រះសីហនុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពប៉ុន្មានសន្លឹកនោះដែរពិធីការិនី ជីមមី ក៏បានអមនូវសារយ៉ាងខ្លីថា«ដំណើរកម្សាន្តតាមឆ្នេរសមុទ្រ…» ហើយក៏ត្រូវបានអ្នកគាំទ្របានចែករំលែកតៗគ្នាយ៉ាងច្រើនដោយខ្លះភ្ជាប់ caption បែបកំប្លែងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាការបង្ហាញឈុតសម្លៀកបំពាក់ប្រពៃណីនៅលើឆ្នេរខ្សាច់នោះដែរអ្នកគាំទ្រកញ្ញា ជីមមី ក៏បានលើកឡើងថា កញ្ញាអាចនឹងថតឈុតសម្លៀកបំពាក់ជាការ Promote ហាងរបស់កញ្ញាក៏ថាបាន ក៏ព្រោះសារអមនូវរូបភាពនោះ កញ្ញាក៏បានបញ្ជាក់ថែមថាឈុតនោះគឺបានមកពី Jimmy Meng Shop៕

Read More