ទម្លាយសម្ពន្ធភាពរវាង James Jirayu និង Great ពីក្រោយរូបភាពស្និទ្ធស្នាលលើសធម្មតាកន្លងមក

តារាប្រុសកែវភ្នែកស្រទន់លោក James Jirayu ជាតារាប្រុសមួយរូបដែលជាចំណីភ្នែករបស់មហាជនអ្នកគាំទ្រ មិនថាលោកធ្វើអ្វីឡើយមហាជនតែងតែតាមដាន និងចង់ដឹងរឿងរបស់លោកជានិច្ច។ ជាក់ស្តែងរឿងផ្ទាល់ខ្លួនរបស់លោកជាមួយនឹងលោក Grea តែម្តងដែលមហាជនខ្លះបានដឹង ឯខ្លះទៀតមិនទាន់បានដឹងទេពីសម្ពន្ធភាពយ៉ាងស្និទ្ធស្នាលរបស់អ្នកទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកតាមការចុះផ្សាយ បានបង្ហាញថាតារាប្រុសកែវភ្នែកស្រទន់ James Jirayu និងតារាសម្តែងប្រុស Great ហាក់បីដូចជាកំពុងតែមានអាថ៌កំបាំងអ្វីមួយពីទំនាក់ទំនងរវាងអ្នកទាំងពីរ ក្រោយពីឃើញរូបភាពស្និទ្ធស្នាលគ្នាខុសប្លែកពីមិត្តធម្មតារបស់អ្នកទាំងពីរបានលេចឡើងជារឿយៗ មិនថាក្នុងពេលបំពេញការងារ ធ្វើសប្បុរសធម៌ ឬសកម្មភាពផ្សេងៗនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានឹងការលេចឡើយនូវរូបភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរនេះហើយ ដែលចាប់ផ្តើមធ្វើឱ្យមហាជនជាច្រើនគិតថាទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាមិនមែនមិត្តភក្តិធម្មតានោះទេ តែអ្នកទាំងពីរហាក់បីដូចជាកំពុងតែមានទំនាក់ទំនងស្នេហាបុរសដូចគ្នាអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីមានមតិជាច្រើនបានលើកឡើងថាអ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នា James Jirayu ក៏មិនបាននៅស្ងៀមដែរ លោកធ្លាប់បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងបទសម្ភាសមួយថា៖ «ទំនាក់ទំនងរបស់លោកជាមួយ Great គឺមិនដូចអ្វីដែលអ្នកគាំទ្រទាំងអស់គិតនោះទេ លោក និងGreat គឺជាមិត្តភក្តិនឹងគ្នាហើយចាត់ទុកគ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង ព្រោះលោកទាំងពីរនាក់ស្គាល់គ្នាយូរហើយ ទើបធ្វើឱ្យមិត្តភាពលោកមានភាពស្និទ្ធស្នាលនឹងគ្នាដូចប្អូនបង្កើតនោះ» ៕ ប្រភព៖ daradaily , YouTube

Read More

បើចង់ហៅ Justin ទៅច្រៀងក្នុងពិធីមង្គលការ ឬ ខួបកំណើត ១ម៉ោង ត្រូវត្រៀមលុយប៉ុណ្ណេះ

អ្នកគាំទ្រនិយមស្តាប់ចម្រៀងបរទេស ពិតជាបានស្គាល់មកហើយនូវបុរសសង្ហា និងជាតារាចម្រៀងផ្នែកប៉ុបដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកវ័យ ២៧ឆ្នាំ Justin Bieber ដែលគ្រប់គ្នាចាត់ទុកថាជាតារាចម្រៀងដែលបានរាយមន្តស្នេហ៍មិនតិចឡើយ ទៅអ្នកគាំទ្រជាពិសេសនារីៗឱ្យពួកគេបាក់ចិត្តស្រឡាញ់ភ្លូកទឹកភ្លូកដីតាំងពីឆ្នាំ២០០៩ នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញតារាប្រុសរូបនេះ ពិតជាកាក់កបខ្លាំងណាស់ក្នុងវិស័យសិល្បៈដោយសារតែចេញអាល់ប៊ុមការធ្វើខនសឺត និងការឡើងច្រៀងនានាជាដើម ហើយតម្លៃខ្លួនរបស់លោកក៏ពិតជាមិនធម្មតាផងដែរ ជាហេតុធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកនៅក្នុងឆ្នាំ២០២១ នាវ័យត្រឹម ២៧ឆ្នាំនេះ គឺមានរហូតដល់ជាង ២៨៥ លានដុល្លារឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមព័ត៌មានបានឱ្យដឹងថាបើសិនជាមាននរណាម្នាក់ចង់ហៅ Justin Bieber ទៅច្រៀងកំដរនៅក្នុងកម្មវិធីមង្គលការ ខួបកំណើត ឬជប់លៀងណាមួយនោះតារាប្រុសរូបនេះ នឹងគិតថ្លៃចាប់ពី ៥០០០ដុល្លារ ទៅ ១០ ០០០ដុល្លារឯណោះ ក្នុងត្រឹមរយៈពេលតែ ១ម៉ោងប៉ុណ្ណោះ។ បើចង់ម៉ៅដាច់មួយថ្ងៃពេញនោះ គឺមិនតិចជាងក្រោមសែនដុល្លារឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

អតីតពីធិករ ជុំ កុសល រំភើបចិត្តញញឹមទាំងភ្នែក ពេលឃើញកូនប្រុសរៀននៅក្រៅប្រទេសទទួលលទ្ធផលល្អ

អតីតពិធីករល្បីឈ្មោះលោក ជុំ កុសល ដែលបច្ចុប្បន្នលោកមានតំណែងជាឯកឧត្តមនៃរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលថ្មីៗមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីឯកឧត្តម បានធ្វើការបង្ហាញពីទឹកចិត្តជាឪពុកមានការរំភើបចិត្តខ្លាំងខណៈពេលឃើញកូនប្រុសជាទីស្រឡាញ់កំពុងសិក្សាថ្នាក់ វិទ្យាល័យនៅសហរដ្ឋអាមេរិកទទួលបាន លទ្ធផលដ៏ល្អជាទីមោទកភាពខ្លាំងសម្រាប់លោករហូតធ្វើឱ្យលោករំភើបខ្លាំងញញឹមទាំងទឹកភ្នែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ជុំ កុសល បានបង្ហោះរូបភាពកូនប្រុស ​និ លិខិតបញ្ជាក់ពីការ​សិក្សារបស់កូន ​អមជាមួយសាររៀបរាប់​ទាំងចិត្ត​រំភើបថា៖«កូនប៉ា​រៀនមិនឱ្យចាញ់កូន​អាមេរិកកាំងទេ ​មិនតែប៉ុណ្ណោះកូនជា​ប្រធានថ្នាក់ដឹកនាំគេ​ថែមទៀត។ ​នេះគឺជាការផ្តល់ស្នាមញញឹម ​លាយជាមួយ​នឹង​ទឹក​ភ្នែក​ដោយក្តីរំភើប​របស់ប៉ាហើយ។ សូមកូនជោគជ័យ​ជាដរាបណាកូន»។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញការបង្ហោះរបស់ឯកឧត្តម នៅលើបណ្ដាញសង្គម ​មហាជនបានចូលខមមិន​បង្ហាញពីក្ដីរំភើបជំនួស​លោកផងដែរ ​ព្រមទាំងមានពាក្យ​ពេចន៍​ស្ងើច​សរ​សើរ​​ចំពោះ​លោកដែលមានកូនប្រុសដ៏ល្អថែមទាំងពូកែបែបនេះ និងជូនពរឱ្យកូនប្រុសរបស់លោកកាន់តែទទួលបាន​ជោគជ័យបន្តទៀត​ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More