គួរឱ្យក្នាញ់! កូនស្រីកាត់ខ្មែរ-ហូឡង់ ទាំង ២ របស់បវរកញ្ញា សូរ្យ អេនណា ឃ្យូតហើយ ឈ្មោះពីរោះខ្លាំង

បើគិតមកដល់ពេលនេះរយៈជិត ៣ឆ្នាំហើយ ដែលអតីតកញ្ញាឯក Miss Global Cambodia ឆ្នាំ២០១៦ និងTop 20 Miss Global 2016 នៅប្រទេសហ្វីលីពីនអ្នកនាង សូរ្យ អេនណា បានសម្រេចចិត្តរៀបការនឹងស្វាមីជនជាតិហូឡង់នៅអំឡុងខែមេសា ឆ្នាំ២០១៩។ មកដល់ពេលនេះ អ្នកនាង និងស្វាមី ទទួលបានចំណងដៃកូនស្រីចំនួន ២នាក់មកហើយ ដោយកូនកាត់ខ្មែរ-ហូឡង់ទាំង ២របស់អ្នកនាង សុទ្ធតែមានទីកន្លែងកំណើតនៅឯប្រទេសហុងកុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីផ្អាកក្នុងការពពោះសម្រាលកូនមួយរយៈហើយនោះអ្នកនាង សូរ្យ អេនណា ក៏ត្រៀមចូលមកកាន់វិស័យបវរកញ្ញាវិញដែរ ដោយកន្លងទៅនេះ នាងបានប្រកាសត្រៀមចូលរួមប្រកួតកម្មវិធី Mrs. UN Asia Pacific Cambodia 2022 ដោយនៅខែមករា ឆ្នាំ២០២២ នេះអ្នកនាងទើបតែវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ទាំងគ្រួសារផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើក្រឡេកទៅមើលកូនស្រីជាចំណងដៃអាពាហ៍ពិពាហ៍ទាំង ២រូប ដែលជាកូនកាត់ខ្មែរ-ហូឡង់ របស់បវរកញ្ញា សូរ្យ អេនណា ឯនោះវិញ មហាជនអ្នកគាំទ្រកំពុងតែកើតចិត្តលួចក្នាញ់នាងតូចទាំង ២មិនតិចនោះទេ ក៏ព្រោះមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ មិនត្រឹមតែឃ្យូដគួរឱ្យក្នាញ់នោះទេ បើឈ្មោះរបស់កូនស្រីទាំង ២ របស់អ្នកនាង សូរ្យ អេនណា និងស្វាមីជនជាតិហូឡង់ក៏ពីរោះណាស់ដែរ ដោយកូនស្រីច្បងឈ្មោះ Larissa និងកូនទី ២ ឈ្មោះ Estelle៕

Read More

ប្លែកមែន! ឱក​ សុគន្ធកញ្ញា​ ទម្លាយប្រវត្តិស្នេហ៍ជាមួយស្វាមី​ពី ដំបូងៗគឺបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ ជាការពិតបើនិយាយដល់ជីវិតស្នេហា និងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងអ្នកនាង ឱក​ សុគន្ធកញ្ញា ចាប់តាំងពីរៀបការរួចមកមហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រ តែងតែឃើញតារាស្រីរូបនេះបង្ហាញសុភមង្គលក្នុងគ្រួសារជាមួយស្វាមី និងកូនប្រុសជាហូរហែ អ្នកណាៗក៏ប្រាថ្នាចង់បានបែបនេះដូចនាងស្ទើរគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើងាកមកចាប់អារម្មណ៍ និងស្ដាប់នូវការរៀបរាប់របស់អ្នកនាង ឱក​ សុគន្ធកញ្ញា ទាក់ទងទៅនឹងប្រវត្តិស្នេហារបស់នាងនិងស្វាមី អំឡុងពេលចាប់ផ្ដើមស្គាល់គ្នាដំបូងៗ ដោយនាងបានចូលរួមក្នុងកម្មវិធីបទសម្ភាស៍មួយកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានស្ដាប់ហើយពេញចិត្តខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះតារាស្រីរូបនេះបាននិយាយប្រាប់ត្រួសៗថាដំបូងៗឡើយនាងនិងស្វាមី វាដូចជារឿងចៃដន្យមួយ ហើយអ្នកទាំងពីរគ្រាន់តែជាអ្នករួមការងារនឹងគ្នា បន្ទាប់មកក៏បានក្លាយជាមិត្ត។ បន្ថែមពីនេះ សុគន្ធកញ្ញា ក៏បានបង្ហើបរឿងមួយទៀតថាកាលអំឡុងពេលនោះ នាងជាតារាចម្រៀងល្បីម្នាក់ ដែលមានអ្នកចូលចិត្តចម្រៀងនាងច្រើន ហើយរីឯស្វាមីនាងវិញបែរជាមិនដែលស្ដាប់និងមិនស្គាល់បទចម្រៀងរបស់នាងសូម្បីតែមួយបទ។ ប៉ុន្តែក្រោយមកទៀត ព្រោះតែអ្នកទាំងពីរមានការពេញចិត្តលើគ្នារៀងៗទើបធ្វើឲ្យនាងនិងស្វាមី អាចចាប់ដៃគ្នាសាងគ្រួសារយ៉ាងផ្អែមល្ហែមរហូតដល់សព្វថ្ងៃ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូនិយាយលម្អិតរបស់ សុគន្ធកញ្ញា ដូចខាងក្រោម៖

Read More

ស្ងាត់ៗ តារាសម្តែងស្រី កញ្ញា ដួង ម៉ានិច បង្អួតផ្ទះវីឡាថ្មី មិនឲ្យចាញ់តារារួមជំនាន់នឹងគ្នា

រាជធានីភ្នំពេញ៖ ដូចដឹងស្រាប់ហើយថាតារាសម្តែងស្រីស៊ិ.ច.ស៊ីកញ្ញា ដួង ម៉ានិច ខណៈពេលនេះមិនត្រឹមតែបោះជំហានជោគជ័យលើ ការងារសិល្បៈតែមួយមុខនោះទេ សព្វថ្ងៃនេះរូបនាងនិងក្រុមការងារផ្ទាល់ខ្លួន ក៏ហាក់មានទទួលផ្លែផ្កា​លើមុខជំនួញ លក់ផលិតផលអនឡាញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ខណៈមុខជំនួញរអិលទៅមុខដូច្នេះ​ តារាសម្តែងស្រីរូបនេះមិនឲ្យចាញ់ចិត្តជាមួយនឹងតារារួមជំនាន់រត់ទៅកែសម្ភស្សឡើងខ្ញង់ ក្មេងស្រី១៨សុំខ្មាស់ ជាមួយនឹងទម្រង់មុខថ្មីកញ្ញា ដួង ម៉ានិច ស្អាតប្លែកភ្នែកដូចមនុស្ស២ផ្សេងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីកាន់តែញាក់នោះ កែសម្រស់ហើយភ្លាមយីអ៊ុនឡើងស្រើតៗ ស្ងាត់ៗរូបនាងបង្ហាញប្រអប់សោទាំងប្រអប់ បង្អួតផ្ទះវីឡាថ្មីធំដុំខ្លាំង មិនតែប៉ុណ្ណោះស្ទាយ៍បង្អួតផ្ទះថ្មី ក៏មិនដូចគេឯងដែរចាយចង្កេះអក្សរSខ្លួន ពេញទីតែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

Read More

មកមើលសម្រស់ ប្អូនស្រីបង្កើត ស៊ីន យូប៊ីន ស្រស់ស្អាតខ្លាំងមិនធម្មតាទេ

មហាជនសុទ្ធសឹងតែបានជ្រាបហើយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន ដែលបច្ចុប្បន្នកាន់តែក្ដោបបានទីផ្សារខ្លាំងក្នុងសង្គមសិល្បៈ ព្រមទាំងតែងទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រជាមួយនឹងសមត្ថភាព ទេពកោល្យក្នុងវិស័យសម្ដែងភាពយន្ត។ លើសពីនេះនាង ក៏ជាសិល្បការិនីមួយរូប ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញពីធម្មជាតិផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកមហាជនធ្លាប់តែមានការសរសើរខ្លាំងចំពោះរូបសម្រស់របស់តារាស្រីរូបនេះ ប៉ុន្តែបើមើលងាកទៅមើលប្អូនស្រីបង្កើតរបស់នាងវិញ មហាជនច្បាស់ជាកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងទៀតព្រោះថា ប្អូនស្រីរបស់នាងក៏មានរូបសម្រស់ស្រស់ស្អាតមិនចាញតារាក្នុងសិល្បៈនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ប្អូនស្រីបង្កើតរបស់តារាស្រីរូបនេះ តាមការសង្កេតមើលលើបណ្ដាញសង្គមរបស់នាងមានឈ្មោះថា Janie Shin ពេលនេះមានអាយុ ១៨ឆ្នាំហើយ ដែលមើលទៅនាងទាំងមុខមាត់ រូបរាង និងមានភាពគួរឱ្យស្រឡាញ់ខ្លាំងមិនចាញ់បងស្រីនោះទេ ជាពិសេសគឺមុខមាត់ស្រដៀងនឹងបងស្រីខ្លាំងប្រៀបដូចកូនភ្លោះ គ្រលៀសភ្នែកបន្តិចសឹងតែច្រឡំគ្នាតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀតមួយរយៈចុងក្រោយនេះ គេក៏តែងឃើញកញ្ញា ស៊ីន យូប៊ីន បញ្ចេញរូបភាពស្ទីលថ្មីៗស្អាតៗជាមួយប្អូនស្រីលើបណ្ដាញសង្គមជាហូរហែ ហាក់បង្ហាញឱ្យដឹងថានាង កំពុងតែចង់ឱ្យប្អូនស្រីត្រៀមខ្លួនដើរតាមគន្លងសិល្បៈដូចរូបនាងផងដែរ៕

Read More

ទម្លាយរូបថតមង្គលការតារាចម្រៀង ព្រាប សុវត្ថិ ដែលកម្របានឃើញ

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយអ្នកនាង ឡុង ស្រីមុំ តាំងពីកំឡុងឆ្នាំ១៩៩៧ មកម្ល៉េះដោយរហូតមកដល់បច្ចុប្បន្ន លោក និងភរិយាទទួលបានចំណងដៃកូនប្រុសដ៏សង្ហាៗ ៣រូប និងជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដែលកូនច្បងប្រុសរបស់លោកមានឈ្មោះថា សុវត្ថិ មុនីវណ្ណ, កូនប្រុសទីឈ្មោះ សុវត្ថិ មុនីនាគ និងកូនប្រុសពៅឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតថាកំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានរៀបការប្រពន្ធជាងម្ភៃឆ្នាំក៏ពិតមែន ហើយថែមទាំងមានកូនប្រុសធំពេញកំលោះទន្ទឹមខ្លួនទៀត ប៉ុន្ដែលោក នៅតែអាចឈរជើងយ៉ាងរឹងមាំបន្តក្ដោបបានប្រជាប្រិយភាពច្រើនសន្ធឹកសន្ធាប់ពីមហាជន ក៏ដូចជាក្ដាប់បានទីផ្សារការងារច្រើនហូរហៀនៅក្នុងវិស័យសិល្បៈមិនស្រក់ស្រុតឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឡប់ទៅអតីតកាលវិញ ជឿជាក់ថាយុវវ័យស្រករមុនៗ និងក្រោយៗមួយចំនួនដែលស្រឡាញ់ចូលចិត្តស្ដាប់បទចម្រៀងរបស់លោក ព្រាប សុវត្ថិ កម្រនឹងបានឃើញទិដ្ឋភាពថ្ងៃមង្គលការរបស់លោកពីមុនមកណាស់ ព្រោះថាកាលពីសម័យនោះគ្មានបណ្ដាញសង្គមសម្បូរបែបសម្រាប់បង្ហោះចែកចាយបន្តគ្នាដូចសម័យនេះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកស្រាប់តែថ្មីៗនេះ មានរូបថតថ្ងៃមង្គលការរបស់កំពូលតារាចម្រៀងប្រុសវ័យ ៤៥ ឆ្នាំខាងលើ និងភរិយា ត្រូវបានគេយកមកបង្ហោះលើបណ្ដាញសង្គម និងមានអ្នកចែករំលែកតៗគ្នាព្រោងព្រាត ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះរូបសម្រស់ ព្រាប សុវត្ថិ កាលពីជាង ២០មុន និង បច្ចុប្បន្ន ឃើញថាលោកហាក់នៅតែក្មេងសង្ហាដដែលមិនសូវមានការប្រែប្រួលទាល់តែសោះ ៕

Read More