បើគិតមកដល់ដើមឆ្នាំ ២០២២ នេះ កញ្ញា អ៊ិន លក្ខិណា បានគ្រងមកុដ Miss Supranational Cambodia 2021 ជិតមួយឆ្នាំហើយ ដែលបវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះ បានក្លាយជាបវរកញ្ញាខ្មែរដំបូងដែលតំណាងឱ្យកម្ពុជាយើងទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីខាងលើនៅលើឆាកអន្តរជាតិ នាប្រទេសប៉ូឡូញ។ យ៉ាងណាមិញចាប់តាំងពីគ្រងមកុដបវរកញ្ញាមក មហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ឃើញកញ្ញា អ៊ិន លក្ខិណា ហាក់កាន់តែស្រស់ស្អាត លេចធ្លោកាន់តែខ្លាំង។ តួយ៉ាងថ្មីៗនេះ អ៊ិន លក្ខិណា បានរំលេចវត្តមានជាមួយរ៉ូបពណ៌ស្វាយយ៉ាងប្លែកទាក់ភ្នែក ព្រមជាមួយទឹកមុខបែបសិចស៊ីទាក់ទាញទៀតនោះ ធ្វើឱ្យ លក្ខិណា កាន់តែត្រូវបានមហាជនតាមសម្លឹងមិនចង់ប៉ព្រិចភ្នែក។ ក្រោយឃើញការរំលេចខ្លួនរបស់កញ្ញា អ៊ិន លក្ខិណា លើកនេះ ក្នុងនោះក៏មានមហាជនអ្នកគាំទ្រលើកសរសើរព្រោងព្រាតទៅលើនាង ថាមិនត្រឹមតែស្រស់ស្អាត គួរឱ្យចង់គយគន់សមជានារីខ្មែរថ្លៃថ្នូរទេ លក្ខិណា ក៏មានសមត្ថភាពពេញខ្លួនផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read MoreDay: January 26, 2022
ភ្ញាក់ផ្អើល! ឃើញស្វីតសុខៗស្រាប់តែខ្មឹបប្រកាសចែកផ្លូវក្រោយត្រូវប្តីក្មេងដោយសារតែ (មានវីដេអូ)
តារាកម្សាន្ត÷ ថ្មីៗនេះ បងប្អូន ប្រិយមិត្ត ដែលជាអ្នកនិយមតាមដានព័ត៌មានសិល្បៈកម្សាន្តប្រាកដជាធ្លាប់បានទទួលជ្រាបពីរឿងរ៉ាវខ្សែជីវិតរបស់តារាកំប្លែងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមគឺ អ្នកនាង ខ្មឹបជាក់ជាមិនខាន។ យ៉ាងណាមិញ ក្រោយហែលឆ្លងខ្សែជីវិតលំបាក និងបន្ទាប់ពីបានជួបប្រសព្វនឹងស្នេហ៍ពិតជាមួយនឹងស្វាមីក្រោយដែលមានវ័យក្មេងជាងខ្លួនបានមួយរយ:រួចមក ស្រាប់តែពេលថ្មីៗនេះ តារាកំប្លែងខ្មឹប បានប្រកាសលែងលះជាមួយស្វាមីវ័យក្មេងនោះ ដោយបានលើកឡើងថាប្តីរបស់ខ្លួនបានវាយដំខ្លួន ហើយខ្លួនបានប្រកាសផ្តាច់ចំណងស្នេហ៍ដោយមិនមានជាប់ពាក់ព័ន្ធអតីតប្តីក្មេងរូបនោះតទៀតទេ។ សូមរំលឹកផងដែរថា តារាកំប្លែងនាងខ្មឹប ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ប៉ុន្តែចំណងស្នេហ៍នោះត្រូវបានបាក់បែក រហូតធ្វើឲ្យអ្នកគាំទ្រវិស័យសិល្បៈផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយចំណែកឯការចែកផ្លូវជាមួយស្វាមីក្មេងក្រោយរូបនេះគឺជាការផ្តាច់ចំណងស្នេហ៍លើកទីពីរហើយ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷ ប្រភពវីដេអូ÷ ហ្វេសប៊ុក Dara New
Read Moreទម្លាយមុខជំនួញក្នុងដៃ សួស វីហ្សា និង ថមមី ជិត ១០ ហើយសុទ្ធតែត្រូវប៉ាន់
អ្នកគាំទ្របានជ្រាបមកហើយ ក្រោយពីចាកឆ្ងាយពីសិល្បៈយូរបន្តិចហើយនោះតារាចម្រៀង សួស វីហ្សា និងលោក ថមមី ជាស្វាមីហាក់សម្រុកខ្លាំងលើមុខជំនួញជាច្រើននៅក្នុងដៃដោយមានដូចជាផ្នែកលក់អចលនទ្រព្យ ក្រុមហ៊ុននាំចូលផលិតផលសម្រស់ លក់សម្លៀកបំពាក់ ក៏ដូចជារបររកស៊ីជាច្រើនទៀត។ ក្នុងនោះគូស្វាមីអ្នកសិល្បៈខាងលើនេះក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកមើល និងសរសើរមិនដាច់ពីមាត់ពីការពួតដៃរកស៊ី ក្លាយទៅជាសហគ្រិនវ័យក្មេងទទួលបានភាពជោគជ័យទាំងវ័យក្មេងត្រឹមមួយប៉ប្រិចភ្នែក។ ក្នុងនោះដែរបើគិតត្រួសៗនាពេលបច្ចុប្បន្នតារាចម្រៀងស្រី សួស វីហ្សា និងលោក ថមមី គឺមានមុខជំនួញលើសពី ៥នៅក្នុងដៃទាំងជាក្រុមហ៊ុនបង្កើតផ្ទាល់ និងការវិនិយោគ ក្នុងនោះរួមមាន៖ ១. ហាង Quenn Salmon ២. Peach Land Real Estate (គម្រោងលំនៅឋាន ធម្មជាតិ ថមមី វីហ្សា) ៣. TSSJJ Brand Co.LTD ៤. Director TSJ Studio ៥. CEO Founder T&S Fashion ៦. ម្ចាស់ចំការក្រអូបសន្តិភាព ៧. ដៃគូរវិនិយោគ Super App ៨. ដៃគូរវិនិយោគរួមគ្នាលើផលិតផល អាហារបំប៉នសុខភាព NNP រវាងក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី ៩. តាប៉ាកឡាក Pub នៅ កំពុងត្រៀមបើកនៅក្រុងព្រះសីហនុ៕
Read Moreភ្ញាក់ផ្អើល! ឱក សុគន្ធកញ្ញា ទម្លាយទាំងអួលដើម-ក ធ្លាប់បាក់ទឹកចិត្តដល់ថ្នាក់គិតបែបនេះ
បច្ចុប្បន្នអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកជាកំពូលតារាចម្រៀងស្រីលំដាប់ជួរមុខ ដែលមានទស្សនិកជនចាស់ក្មេងគាំទ្រភ្លូកទឹកភ្លូកដី ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់អ្នកនាង កាន់តែសាយភាយល្បីល្បាញខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ទម្រាំក្ដោបបានតំណែងជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសដូចសព្វថ្ងៃ ឱក សុគន្ធកញ្ញា បានទម្លាយក្ដែងៗនៅក្នុងកម្មវិធីជជែកកម្សាន្តមួយកាលពីពេលថ្មីៗនេះថា អ្នកនាងធ្លាប់បាក់ទឹកចិត្តរហូតដល់ថ្នាក់ចង់ចាកចេញពីវិស័យចម្រៀង ព្រោះអ្នកនាងគិតថាបើបន្តទៀតក៏មិនទទួលបានជោគជ័យ ហើយគិតថាខ្លួនឯងគ្មានសមត្ថភាព ប៉ុន្ដែរឿងធំបំផុតដែលជំរុញឱ្យអ្នកនាងមានកម្លាំងចិត្តបន្តដំណើរយ៉ាងរឹងមាំរហូតដល់សព្វថ្ងៃ គឺដោយសារតែមានក្រុមអ្នកគាំទ្រ។ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបរាប់ទាំងរំភើបចង់អួលដើម-កថា កាលនោះអ្នកនាងចង់ដកថយពីវិស័យសិល្បៈចម្រៀងទៅហើយ ប៉ុន្ដែស្រាប់តែមានអ្នកគាំទ្រមួយក្រុម បង្កើតជាក្រុម September តាមគាំទ្រអ្នកនាងសឹងតែគ្រប់សកម្មភាព ចាំផ្ដល់កម្លាំងចិត្តពេលនាងឡើងឆាកមានសំឡេងពួកគេចាំហ៊ោគាំទ្រ ដែលទង្វើទាំងអស់នេះធ្វើឱ្យអ្នកនាងមានកម្លាំងចិត្តចង់បន្តធ្វើឱ្យពួកគេសើចសប្បាយចិត្ត ហើយក្នុងនោះក៏ធ្វើឱ្យខ្លួនឯងអាចញញឹមដោយមិនដឹងខ្លួនផងដែរ។ លើសពីនេះ ឱក សុគន្ធកញ្ញា បានបន្ថែមថាក្រោយចប់ការប្រគំតន្ត្រីម្ដងៗ ពួកគេតែងនាំគ្នាមកផ្ដល់កម្លាំងចិត្ត ឬជាការទិញនំចំណីបន្តិចបន្តួចធ្វើជាកាដូ និងការលើកស្លាករូបថតគាំទ្រនាងជាដើម ដែលអ្វីទាំងអស់នេះធ្វើឱ្យនាងមានអារម្មណ៍ថា ឥទ្ធិពលនៃការគាំទ្ររបស់ហ្វេន គឺខ្លាំងបំផុតធ្វើឱ្យនាងអាចឈររហូតដល់សព្វថ្ងៃ៕
Read More