ឱ្យដំរួយហើយតើ! សេង មង្គល ចង់ចូលក្នុងបេះដូងនារីណាអ៊ីចេះ ទើបបង្ហើបពាក្យនេះឡើង?

មហាជនអ្នកគាំទ្រវិស័យសិល្បៈ កំពុងជ្រួលជ្រើមចង់ឃើញកំលោះសង្ហា សេង មង្គល និង ពិធីការិនីដ៏ស្រស់ស្អាត ហ៊ិន ចាន់នីរ័ត្ន មានទំនាក់ទំនងស្នេហានឹងគ្នាពិតប្រាកដ ដោយមួយរយៈចុងក្រោយនេះ គេឃើញពួកគេទាំងពីរបានបង្ហាញសកម្មភាពជិតស្និទ្ធប្លែក ធ្វើឱ្យអ្នកគាំទ្រមើលឃើញថាតារាប្រុសស្រីមួយគូនេះស័ក្ដិសមនឹងគ្នាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលផ្លូវស្នេហាកំពុងតែទូលាយត្រូវមហាជនជួយជំរុញពីក្រោយ ស្រាប់តែថ្មីៗនេះ តារាសម្ដែងរូបសង្ហា សេង មង្គល បានទម្លាយរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលរូបថតថ្មីៗនេះ សេង មង្គល បានជះរាងសង្ហាខ្លាំងធ្វើឱ្យស្រីៗស្ទើរទន់ជង្គង់ ដោយឡែកក្នុងនោះតារាប្រុសរូបនេះបែរជាភ្ជាប់មកជាមួយ Caption ថា ៖ «ប៉ុណ្ណឹងអាចចូលក្នុងបេះដូងអូនបានខ្លះៗដែរទេ?»។ តាមរយៈពាក្យមួយឃ្លារបស់ សេង មង្គល នេះ កាន់តែធ្វើឱ្យអ្នកគាំទ្រជ្រួលចង់ដឹងកាន់តែខ្លាំងថា តើលោកចង់ចូលក្នុងបេះដូងនារីរូបណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាចៃដន្យ មុនពេល សេង មង្គល រំលេចពាក្យពេជន៍ចង់ចូលក្នុងបេះដូងនារីណាម្នាក់នោះ គេឃើញតារាស្រីរូបស្រស់ ហ៊ិន ចាន់នីរ័ត្ន បានបង្ហាញស្នេហាបែប private ដោយនាងបានអង្គុយកៀកកិតនឹងបុរសបែរខ្នងម្នាក់ ដែលអ្នកគាំទ្រសង្ស័យថាជា សេង មង្គល តែក្រោយមក ហ៊ិន ចាន់នីរ័ត្ន បែរទម្លាយតាមរយៈខំមិនថា នាងបង្ហោះនេះគ្រាន់តែចង់ឌឺអ្នក Private ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ផ្អែមនោះផ្អែម! សង្សារ នាយចឺម ស្រឡាញ់លោកខ្លាំង សូម្បីតែរឿងនេះក៏តាមជួយតាមបម្រើមើលថែ (មានវីដេអូ)

ចំណងស្នេហ៍រវាងតារាចម្រៀង នាយចឺម និង សង្សារបណ្ដូលចិត្តអ្នកមេម៉ាយកូនមួយ សេង សុឃីម កាន់តែផ្អែមល្ហែមជាមួយគ្នាខ្លាំងឡើងហើយ ដោយទៅណាមកណាមួយជំហាន ឃើញពួកគេទាំងពីរបណ្ដើរគ្នាទៅយ៉ាងត្រសងប្រៀបដូចជាលលកញីឈ្មោល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉្យាងវិញទៀត ចំណងស្នេហ៍ថ្មីរបស់តារាចម្រៀងប្រុសរូបនេះ បើចាប់អារម្មណ៍មើលចំពោះគូស្នេហ៍របស់លោក ហាក់លង់ស្នេហ៍លោកខ្លាំងមិនធម្មតានោះទេ ដោយឃើញថា នាយចឺម ទៅណាមកណាតែងឃើញវត្តមានសង្សាររូបនេះតាមស្អិតសឹងតែមិនឃ្លាតគ្នាឡើង សូម្បីតែ នាយចឺម ទៅច្រៀង ក៏អ្នកនាងជូនទៅផ្ដល់ជាកម្លាំងចិត្តនៅក្រោយឆាកដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ ក្រោយឃើញវីដេអូខ្លីមួយរបស់គូស្នេហ៍មួយគូនេះ ដែលជាសកម្មភាពដ៏សែនផ្អែមល្ហែម ដែល នាយចឺម ទទួលបានការយកចិត្តទុកដាក់ និងតាមបម្រើមើលលោកសព្វគ្រប់បែបយ៉ាង សូម្បីតែជូតស្បែកជើង ពាក់ស្បែកជើងឱ្យលោក។ លើសពីនេះ គូស្នេហ៍របស់លោក ថែមទាំងពោលពាក្យយ៉ាងផ្អែមទៅកាន់លោកបែបនេះទៀតថា ៖ «ទោះថ្ងៃក្រោយបងប្រែជាអ្វីក៏អូននៅស្រលាញ់បង Singer Jerm»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម មានការសរសើរចំពោះ នាយចឺម ខ្លាំង ព្រោះទទួលបានគូស្នេហ៍ មិនត្រឹមតែស្អាតហើយ ថែមទាំងពូកែថ្នាក់ថ្នមមើលថែលោកបែបនេះទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ប្រាប់តៗគ្នាផង! សែនឆ្នាំចិនថ្មីនេះ អ្នកគ្រូ ណាលី ប្រាប់ឱ្យប្រើកម្រាល និង សម្លៀកបំពាក់ពណ៌ខៀវ កុំឱ្យឆុង

នៅថ្ងៃទី ១, ២ និង ៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ខាងមុខនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបងប្អូនប្រជាជនចិន និង វៀតណាម ឬ បងប្អូនខ្មែរដែលជាប់សែស្រឡាយចិន និយមរៀបចំតុបតែងផ្ទះ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ចំពោះការរៀបចំសែនព្រេននៅក្នុងឆ្នាំថ្មី ២០២២ នេះ ទៀតសោត បើតាមការបញ្ជាក់ពីអ្នកគ្រូហុងស៊ុយ ណាលី បានបញ្ជាក់ឱ្យបានដឹងថា ចំពោះការរៀបចំពណ៌សែនព្រេននៅក្នុងឆ្នាំនេះ គឺត្រូវប្រើប្រាស់ពណ៌ខៀវ ដែលប្លែកពីរាល់ឆ្នាំ គេនិយមប្រើប្រាស់ពណ៌ក្រហមចំពោះការសែនព្រេនឆ្នាំថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ អ្នកគ្រូ បានបញ្ជាក់ពីមូលហេតុនៃការប្រើប្រាស់ពណ៌ប្លែកបែបនេះ ឱ្យបានដឹងថា ៖ «កន្លងមក តាមក្បួនបុរាណតៗគ្នាមកតែងប្រើពណ៌ក្រហមហើយ ប៉ុន្តែបើសិនជាយើងគិតឱ្យលម្អិតតែម្ដង គឺនៅពេលដែលយើងសែន គឺត្រូវដឹងថាថាមពលធាតុអីចូលមក។ ជាក់ស្ដែងថ្ងៃទី ៣១ ជាថ្ងៃដែលចូលឆ្នាំចិន នេះមានន័យថា ថាមពល ២ ចរចូលមកជាថាមពលពិ.ឃា.ត ដូច្នេះសម្រាប់អ្នកដែលមានថ្ងៃឆុង ខែឆុង ឆ្នាំឆុង ម៉ោងឆុង នៅពេលដែលសែន បង្ការខ្លួនពីការឆុង ដោយប្រើក្រណាត់ក្រាលសម្រាប់គ្រឿងសែន គឺប្រើពណ៌ទឹកប៊ិច ខណៈខោអាវគឺប្រើពណ៌ទឹកប៊ិចបានដូចគ្នា អាវយឺតក៏បានអីក៏បាន សំខាន់ទឹកប៊ិច ឬ ខ្មៅ ឬ ផ្ទៃមេឃគឺបានដូចគ្នា គឺប្រភេទពណ៌ធាតុទឹក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគ្រូបានបញ្ជាក់ទៀតថា ពណ៌បែបនេះ ប្រើសម្រាប់បង្ការ វកឆុងខាល ដោយសារថ្ងៃនោះថ្ងៃវក ហើយឆុងជាមួយនឹងឆ្នាំខាលទៀត ដូច្នេះថ្ងៃដែលចូលឆ្នាំចិនដំបូងឡើយ គឺថ្ងៃវក ឆុងនឹងខាល ដែលតម្រូវឱ្យអ្នកមានធាតុខាលប្រុ.ង.ប្រ.យ័.ត្ន និង គប្បីប្រើប្រាស់សម្លៀកបំពាក់ ពណ៌ខៀវ ឬ ពណ៌ខ្មៅ ដើម្បីកាត់ឆុង៕

Read More

សិល្បៈមមាញឹកយ៉ាងណា តារាស្រី ៥ រូបនេះ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យយ៉ាងរលូន

កន្លងមកមហាជនប្រាកដជាបានជ្រាបហើយពីរឿងរ៉ាវសិល្បៈរបស់សិល្បការិនីវ័យក្មេងចំនួន ៥ ដួង ដូចជា កញ្ញា សុខ ពិសី កញ្ញា មាន សូនីតា អ្នកនាង ភិន សុដាលីស អ្នកនាង សុខ សុម៉ាវត្តី និង កញ្ញា រ៉េត សូហ្សាណា ដែល «ប្រជាប្រិយ» ធ្លាប់លើកយកមកជម្រាបជូនជារឿយៗពីការងារក្នុងរង្វង់សិល្បៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលការសិក្សាឯនោះវិញ តារាស្រី ៥ ដួង ខាងលើនេះក៏មានចំណេះដឹង និង សមត្ថភាពក្នុងផ្នែកអប់រំមិនធម្មតានោះទេ ដោយម្នាក់ៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ស្របពេលមមាញឹក្នុងអាជីពលើវិថីសិល្បៈថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. កញ្ញា មាន សូនីតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែង មាន សូនីតា បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យបៀលប្រាយ និង បរិញ្ញាបត្របញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ ២. កញ្ញា រ៉េត ស៊ូហ្សាណា តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទើបតែបញ្ចប់ថា្នក់បរិញ្ញាបត្រនាពេលថ្មីៗនេះ ស្របពេលកំពុងធ្វើការផង រៀនផងនោះ។ កញ្ញាបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Raffles International College ផ្នែក Business Management។ ៣. កញ្ញា សុខ ពិសី តារាចម្រៀង សុខ ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក អក្សរសាស្ត្រអង់គ្លេសពី វិទ្យាស្ថានភាសាបរទេស (IFL)។ ៤. អ្នកនាង ភិន សុដាលីស តារាសម្តែង ភិន សុដាលីស បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែឌីហ្សាញជាន់ខ្ពស់ ពីសាកលវិទ្យាល័យ លីមកុកវីង។ ៥. អ្នកនាង សុខ…

Read More